-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ដែលគ្រោងធ្វើ នៅក្រុង ព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ដើម្បីត្រៀមរៀបចំកិច្ចការបន្តបន្ទាប់ជាច្រើនទៀត។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ ឯកឧត្ដមបានបន្តទៀតថា វេទិកាទេសចរណ៍អាស៊ាននេះនឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន…
-
រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីដាំកូនឈេី ចំនួន ២៤០ដេីម ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី

រតនគិរី៖ ថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីដាំកូនឈេី ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តរតនគិរី និងមានការអញ្ជេីញចូលរួមពី ប្រធាន អនុប្រធាន តាមសាខាមន្ទីរអង្គភាព និងសមាជិក សមាជិកា ស.ស.យ.ក ជាច្រេីនទៀតផងដែរ ។ ការដាំកូនឈេីនេះមានចំនួន ២៤០ដេីម ជាប្រភេទដេីមធ្នុង ដេីមបូព្រឹក និងដេីមភួងមង្គល ហេីយពិធីនេះប្រារព្ធធ្វេីឡេីងនៅទួលបឹងកម្សាន្ត ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ពិធីដាំកូនឈើដែលយើងបាននឹងកំពុងប្រារឰនាថ្ងៃនេះ ពិតមានអត្ថន័យ ដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ៕ ដោយ គតិ យុត្ត
-
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋឧបត្ថម្ភអង្ករ ៥តោនដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភអង្ករ ៥តោន ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយៈ ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ ពិសេសចូលរួមចំណែកក្នុងការអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។ ឧត្ដមសេនីយ៍ទោ…
-
ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនចំនួន ៥តោន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនដល់បណ្តាក្រុងស្រុក មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់តំណាង នាំយកផ្លែមៀនចំនួន ៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះផលផិតផលដែលប្រជាកសិករផលិតបាន ដើម្បីជួយសម្រួលដោះទាល់ទៅដល់កសិករក្រីក្រក្នុងកាលទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។ ក្នុងនាមរដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន ថានឹងបែងចែងផ្លែមៀននិងផ្លែតាង៉ែននេះទៅដល់រដ្ឋបាលក្រុងស្រុកទាំង១២និងមន្ត្រីរាជការ ក្រុមការងារជួរមុខ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាផងដែរ ៕ ដោយ ស៊ាន សុផាត
-
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បើកកិច្ចប្រជុំ អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខ

កំពង់ចាម៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមក្រោមការដឹកនាំរបស់លោក ហាន កុសល បានរៀបចំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តចំពោះមុខដូចជា ៖ ការរៀបចំពង្រាងបញ្ជីឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ស.ស.យ.ក មន្ទីរវិស័យ និងគ្រឹះស្ថានក្រោយមធ្យមសិក្សាចំណេះទូទៅ និងកិច្ចការមួយចំនួនផ្សេងទៀត។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ខេត្ត ប្រធាន គណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក ប្រធាន ស.ស.យ.ក មន្ទីរ អង្គភាព គ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន៤៧នាក់។ អង្គប្រជុំបានពិភាក្សាដោយមានការចូលរួមយោបល់យ៉ាងផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ថ្លែងក្នុងកិច្ចប្រជុំនេះលោកប្រធានបានសម្ដែងនូវការកោតសសើរ និងលើកទឹកចិត្តខ្ពស់ចំពោះឆន្ទៈចូលរួម លះបង់ពេលវេលា កម្លាំងកាយ ចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមគ្រប់ការងារសង្គមរបស់ក្រុមគ្រួសារ ស.ស.យ.ក ខេត្តកំពង់ចាមនាពេលកន្លងមក និងសូមពង្រឹងការអនុវត្តការងារចំពោះមុខបន្តទៀតឲ្យបានរឹតតែប្រសើរប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ បទបែនតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា…
-
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃពិធីចុះអនុស្សារណៈយោគយល់រវាងក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរ

-
ផ្ដល់អំណោយស្បៀងអាហារជូននិស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងតំបន់បិទខ្ទប់

បន្ទាយមានជ័យ៖ អំណោយជាស្បៀងអាហាររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាំយកទៅផ្ដល់ជូនដល់សិស្ស និស្សិនៅវិទ្យាស្ថានពហុវិទ្យាខេត្តបន្ទាយមានជ័យ នាភ្នំជញ្ជាំង សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ដែលពួកគាត់ស្ថិតនៅក្នុងតំបន់បិទខ្ទប់ កាលពី ថ្ងៃទី២៧ សីហា ២០២១ នាភ្នំជញ្ជាំងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
-
រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ជាបណ្តោះអាសន្ន មុននឹងទៅកាន់ប្រទេសទី៣

-
ក្រសួងសុខាភិបាល៖ ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ

-
អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន
ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ព័ន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ព័ន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀមដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕ ប្រភព: អាជ្ញាធរជាតិអប្សរា