-
អ្នកជំនាញអារ្យធម៌ខ្មែរឯ.ឧ រ័ត្ន សណ្តាប់ បានលើកឡើងថា ហេតុតែចង់ចាប់ «កណ្ដុរមួយ» អាមេរិកត្រូវប្រើកម្លំាងទ័ព ដើម្បីដុតប្រទេសអាហ្វហ្កានីស្ថានចោល(មានវីដេអូ)

-
លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស រៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដូសទី១(មានវីដេអូ)

-
ឯកឧត្តម ហ៊ុន ម៉ានី៖ វ៉ាក់សាំងកំពុងចាក់ជូនប្រជាពលរដ្ឋ រកបានដោយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល(មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវកុំឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីការចាក់ដូសជំរុញ ដោយសម្តេចបានប្រកាសថា រាជរដ្ឋា ភិបាលនឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ពលរដ្ឋគ្រប់គ្នា (មានវិដេអូ)

-
ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនដើម្បីប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប

សៀមរាប ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនដើម្បីប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារអនុប្រធាន ប្រធានផ្នែក សមាជិកសមាជិកា នាំយកអំណោយរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាបទៅប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តសៀមរាប ដែលមានទីតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ។ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប មានប្រសាសន៍ថា សម្ភារៈប្រើប្រាស់ទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគ្នាក្នុងការទិញនូវសម្ភារៈប្រើប្រាស់ មកប្រគល់ជូនមណ្ឌលកុមារសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការចាំបាច់។ លោកស្រី មានប្រសាសន៍ទៀតថា នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ…
-
រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥នាក់

រដ្ឋបាលខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥នាក់ ស្រី ០៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ០៤នាក់ និងស្លាប់ ០១នាក់ នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ ។ គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៩៨៣នាក់ ស្រី ៤៨២នាក់ ក្នុងនោះមានប្រភេទ Delta ៩៥នាក់ ស្រី ៥២នាក់ ជាសះស្បើយ ៦១៦នាក់ ស្រី ២៨៥នាក់ អ្នកកំពុងសម្រាកព្យាបាល ៣៥៧នាក់ ស្រី ១៩៣នាក់ និងមានអ្នកស្លាប់សរុប ១០នាក់ ស្រី ០៤នាក់ ៕
-
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន នាំអំណោយផ្ដល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល

បន្ទាយមានជ័យ ៖ នារសៀល ថ្ងៃទី ២៩ សីហា ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន នាំអំណោយផ្ដល់ជូនរដ្ឋបាលខេត្តដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញក្នុងពិធីប្រគល់និងទទួលអំណោយឧបត្ថម្ភនូវអំណោយទាំងនេះ ពីឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន នៅសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន មានប្រសាសន័ថា អំណោយឧបត្ថម្ភ ដែលបាន ដល់ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល ។ ឯកឧត្តមបណ្ឌិត និងលោកជំទាវបន្តថា៖ អំណោយរួមមាន:អង្ករ ២តោន មី…
-
អំណោយជាស្បៀងអាហារ ៥៩៩កញ្ចប់ និងថវិកា ១២លានរៀលបានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត

បន្ទាយមានជ័យ ៖ អំណោយជាស្បៀងអាហារ ៥៩៩កញ្ចប់ និងថវិកា ១២លានរៀលជា ការឧបត្ថម្ភរបស់សប្បុរសជនពី ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត បានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅបរិវេនវត្តនាសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកប្រធានក្រុមហ៊ុន ដែលបានចូលរួម ឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ធ្វើចត្តាឡីស័ក ៕ដោយ ៖ ឃិន គន្ឋា
-
កុមារកម្ពុជាទទួលបានមេដាយប្រាក់ក្នុងការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ កុមារកម្ពុជាបានទទួលការប្រកួតឈ្នះមេដាយប្រាក់ក្នុងការប្រកួតប្រជែងក្នុងកម្មវិធីបោះជំរុញកុមារសាយប័រអាស៊ានឆ្នាំ ២០២១(ASEAN CYBERKIDS CAMP 2021)។ គួរបញ្ជាក់ថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Zoom)។ ការប្រកួតនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កែវ សុទ្ធិ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងចូលរួមពីគ្រូបង្វឹក និងកុមារនៃបណ្តាប្រទេសសមាជិកអាស៊ាន។ កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កុមារអាស៊ាន ដែលមានអាយុមិនលើសពី១២ឆ្នាំ ក្នុងការធ្វើការជាក្រុម ការវិភាគលើបញ្ហានិងស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការប្រកួតប្រជែងក្នុងការសរសេរកូដកម្មវិធីគំនូរជីវចលជាដើម។ ជាលទ្ធផលនៃការប្រកួតប្រជែង ប្រទេសកម្ពុជាដែលមាន កុមារា ជិន មុនីរាជ មកពីបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីបឋមសិក្សាដង្កោ ទទួលបានមេដាយប្រាក់៕ដោយ៖ម៉ាដេប៉ូ
-
កម្លាំងសមត្ថកិច្ចចុះរឹតបន្តឹង និងអនុវត្តវិធានការក្តៅ ទៅលើជនល្មើសបម្រាមគោចរក្នុងក្រុង ខណៈកំពុងបិទខ្ទប់ ដើម្បីការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ បញ្ជៀសពីការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍ គ្រាដែលមេរោគបំប្លែងថ្មី បាននឹងកំពុងផ្ទុះឡើងក្រុងស្ទឹងត្រែង

ក្នុងរយៈពេលជិតពីរសប្តាហ៍ ក្នុងការបិទខ្ទប់ក្រុងស្ទឹងត្រែង បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានរកឃើញនៃការផ្ទុះឡើងនូវប្រភេទជំងឺបំម្លែងខ្លួនថ្មីដែលតា(Delta)នោះ អាជ្ញាធរ ក៏បានអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ ក្នុងការបញ្ចៀសពីការឆ្លងរាលដាលនូវមេរោគបំប្លែងថ្មីនេះ ចូលក្នុងសហគមន៍ ជាពិសេសវិធានការបិទខ្ទប់នេះគឺដើម្បីសម្រួលដល់ក្រុមគ្រូពេទ្យជំនាញ ងាយស្រួលក្នុងការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងអ្នកផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី ដើម្បីយកមកព្យាបាល ក្នុងន័យទប់ស្កាត់កុំឲ្យឆ្លងរាលដាលបន្តទៀត ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តនូវវិធានការក្តៅដោយធ្វើការផាកពិន័យនិងអប់រំណែនាំទៅដល់ជនដែលល្មើសនិងបម្រាមគោចរ ក៏ដូចជាមិនអនុវត្តតាមវិធានការសិខាភិបាលដើម្បីបញ្ជៀសបានពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ។ ក្នុងសកម្មភាពចុះអនុវត្តនូវវិធានការនោះ អាជ្ញាធរបានអនុវត្ត និងសំដៅលើការល្មើសបម្រាមគោចរ និងការមិនអនុវត្តនូវវិធានការរបស់សុខាភិបាល ។ ក្នុងនោះក៏មានការលើកលែងលើករណីមួយចំនួនផងដែរ ដោយប្រជាពលរដ្ឋមានករណីចាំបាច់ តែក៏ត្រូវអនុវត្តក្នុងលក្ខ័ណរបស់ក្រសួងសុខាភិបាលផងដែរ ។ អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថាៈការចុះអនុវត្តនិងរឹតបន្តឹងស្តីពីការអនុវត្តនូវវិធានការក្រសួងសុខាភិបាលក្នុងគ្រាបិទខ្ទប់ក្រុងស្ទឹងត្រែងនេះ គឺចង់ដាស់តឿនស្មារតីរបស់បងប្អូនប្រជាពលរដ្ឋ កុំឲ្យភ្លេចខ្លួនក្នុងការការពារអាយុជីវិតដើម្បីជៀសផុតពីការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវប្រភេទ(ដែលតា)បំប្លែងថ្មី ខណៈជំងឺប្រភេទនេះ កំពុងផ្ទុះរាលដាលក្នុងសហគមន៍ខេត្តស្ទឹងត្រែង ធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ ។ ស្ថិតក្នុងប្រតិបត្តិការចុះអនុវត្តន៍រឹតបន្តឹង និងណែនាំដល់ប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមគោចរនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការអប់រំណែនាំបញ្ជាក់បន្ថែមទៅកាន់ប្រជាពលរដ្ឋក្នុងគ្រានោះថាៈដោយយោងតាមការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធានបានចង្អុលបង្ហាញ ដោយត្រូវអនុគ្រោះមិនធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពរដ្ឋនោះទេ គ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថាៈក្នុងប្រតិបត្តិការចុះអនុវត្តន៍រឹតបន្តឹងនូវវិធានការសុខាភិបាលកម្លាំងសមត្ថកិច្ចបានធ្វើការផាកពិន័យទៅលើជនដែលល្មើស នឹងបម្រាមដូចជាមិនពាក់ម៉ាស់ និងល្មើសបម្រាមគោចរ ដោយធ្វើដំណើរចេញក្រៅផ្ទះ ដោយគ្មានភារកិច្ច មានការប្រមូលផ្តុំគ្នា…