-
ក្រុមហ៊ុន ៣គ្រោងនឹងដោះទុនវិនិយោគជិ ១៥លានដុល្លារ ដែលអាចបង្កើតការងារ បានជាង ៤ពាន់នាក់

-
សរុបការចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេស បានចំនួន ១០,៣០៨,៤៣៥នាក់

-
ក្រសួងទេសចរណ៍ចុះអនុស្សរណៈជាមួយសហគ្រិនខ្មែរ ដើម្បីជួយពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ឱ្យចេះបង្កើត និងពង្រីកអាជីវកម្ម ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ-១៩» ដើម្បីជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។ ពិធីចុះអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ជាមួយលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពជាសាក្សីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក ថោង រដ្ឋសក្តិ បានលើកឡើងថា កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការងារដ៏មានសារសំខាន់ណាស់ ក្នុងការសហការគ្នាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុង មុនការបើកទទួលភ្ញៀវទេសចរអន្តរជាតិពីក្រៅប្រទេស នាពេលខាងមុខ ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏កំពុងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ ពិសេសគឺការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។ លោកអគ្គនាយកបានបញ្ជាក់ថា នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំងប្រាំនោះស្ថិតនៅខេត្តចំនួន ៤ ក្នុងនោះរួមមាន៖ ខេត្តសៀមរាប៖ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចង្រ្កានរយ…
-
ប្រជាពលរដ្ឋខ្មែរចំនួន ៧ គ្រួសារ ដែលជួបការលំបាកខ្លាំង នៅខណ្ឌចំនួន ៤ផ្សេងគ្នា ទទួលអំណោយជាស្បៀងពីស្ថានអគ្គកុងកម្ពុជាប្រចាំនៅក្រុងហូជីមិញ

នៅល្ងាចថ្ងៃទី២៧ ខែសីហា នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាមបានរៀបចំនិងនាំយកអំណោយជាស្បៀងអាហារទៅឧបតន្ថម្ភជូនប្រជាពលរដ្ឋខ្មែរចំនួន ៧ គ្រួសារ ដែលជួបការលំបាកខ្លាំង នៅខណ្ឌចំនួន ៤ផ្សេងគ្នា នៅក្រុងហូជីមិញ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន 10 kg, មី 1កេស, ត្រីខកំប៉ុង 10 កំប៉ុង, ទឹកដោះគោខាប់ 2ប្រអប់, ទឹកត្រី 1ដប, ទឹកស៊ីអ៊ី 1ដប, ប្រេងឆា 1 ដប, ម្សៅពោត 1កញ្ចប់, ម៉ាស 1 ប្រអប់, និងសាប៊ូ កក់សក់ ១២ កញ្ចប់តូច។សួង ពិសិដ្ឋ
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងយកទេយ្យវត្ថុ យកទៅប្រគេនព្រះសង្ឃ ក្នុងវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គំ) ដែលគង់ចាំព្រះវស្សា

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ជេីញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជា ប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គុំ) និងព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តមង្គលវ័ន ដែល ស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ២៧ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា ក្នុងអំឡុងពេលចូលព្រះវស្សា និងក្នុងស្ថានភាពដ៏លំបាកដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងឈ្មោះ គង់ ប៊ុនណាត ឲ្យមានសេរីភាពវិញ ក្រោយលឺថាមានអ្នកធំអន្តរាគមន៍

-
ឯកឧត្តមសាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង លោកឧកញ៉ា អ៉ឹង ឆៃងួន ក្នុងឱកាសនៃការវិនិយោគរៀបចំបង្កើត «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»

ភ្នំពេញ ៖ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ ៖-លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័ន-អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប-លោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនហង្សមាសគ្រុបក្នុងឱកាសនៃការវិនិយោគរៀបចំបង្កើត «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា» ដែលមានខ្លឹមសារដូចខាងក្រោម ។ ដោយ / គ្រី សម្បត្តិ
-
សត្វស្លាបកម្រ និងជិតផុតពូជ ៤ប្រភេទ បង្ហាញវត្តមាននៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

រូបភាពដ៏ស្រស់ស្អាត នៃប្រភេទសត្វស្លាបកម្រ ដែលកំពុងរងគ្រោះ និងជិតផុតពូជនៅលើសកលលោកចំនួន៤ប្រភេទ រួមមាន៖ សត្វក្រៀល សត្វត្រយ៉ងយក្ស ឬឪលើក សត្វត្រដក់តូច និងសត្វកុកពាក់អំបោះ ត្រូវបានថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងបរិស្ថាន។ រូបភាពសត្វស្លាបទាំងនេះទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់ដោយក្រុមស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមការគាំទ្រពីគម្រោង CAMPAS ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ ខែកក្កដា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវតាមដានវត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ សត្វស្លាបកម្រទាំងនេះ មានតិចតួចណាស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាក់ស្តែងសត្វក្រៀល ដែលជា ប្រភេទសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) មានតែប្រមាណ៥ក្បាលប៉ុណ្ណោះដែលក្រុមស្រាវជ្រាវប្រទះឃើញក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បច្ចុប្បន្ន មន្រ្តីឧទ្យានុរក្ស និងក្រុមស្រាវជ្រាវកំពុងខិតខំការពារសំបុកពងកូនរបស់សត្វស្លាបទាំងនេះ ក្នុងរដូវកាលបន្តពូជ និងពងកូនចាប់ពីខែមិថុនា និងវិច្ឆិកា។ ដូច្នេះ ដើម្បីចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ ក៏ដូចជាប្រភេទសត្វស្លាបកម្រទាំងនេះ សូមចូលរួមការពារសំបុកពងកូនរបស់វា កុំបរបាញ់ កុំដាក់អន្ទាក់ កុំដាក់ថ្នាំបំពុល កុំបរិភោគសាច់សត្វព្រៃ និងចូលរួមការពារទីជម្រកផងដែរ៕
-
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំលោកអភិបាលក្រុង/ស្រុក បញ្ឈប់ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ

ក្រសួងបរិស្ថានក៏ដូចជារដ្ឋបាលខត្តព្រះសីហនុ បានពិនិត្យ ឃើញថា រដ្ឋបាលឃុំ-សង្កាត់ មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញ-លក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីដែលបានកាប់ឆ្ការរុករានទន្ទ្រានដីព្រៃររបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។ ដើម្បីចូលរួមទប់ស្កាត់ ការកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិរដ្ឋបាលខេត្តព្រះសីហនុ ស្នើអភិបាលក្រុង ស្រុក ចាត់ចែងអនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១.ធ្វើការណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ ឱ្យបញ្ឈប់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ចាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងនៃរដ្ឋបាលក្រុងស្រុកនីមួយៗ។ ២.បដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ-សង្កាត់ បានចុះហត្ថលេខាបញ្ចាក់នាពេលកន្លងមក។ ៣.ធ្វើការណែនាំឱ្យរដ្ឋបាលឃុំ-សង្កាត់ អនុវត្តតួនាទីភារកិច្ចក្នុងការបញ្ជាក់ និងចុះហត្ថលេខាលើ ឯកសារនានាពាក់ព័ន្ធដីធ្លីឱ្យបានត្រឹមត្រូវដោយត្រូវអនុវត្តតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ណែនាំនានាជាធរមន។ ៤.ចំពោះរដ្ឋបាលឃុំ-សង្កាត់ណាដែលនៅតែបន្តចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីនៅលើដីដែលបានកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដោយ ខុសច្បាប់ដើម្បីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ៥.រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវអប់រំប្រជាពលរដ្ឋឱ្យចូលរួមរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងផលប៉ះពាល់នានាដែលបណ្តាលមកពីការបំផ្លិចបំផ្លាញធនធានធម្មជាតិដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការចូលទន្ទ្រានកាន់កាប់ដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដោយខុសច្បាប់បន្ថែមទៀត។…
-
ខេត្តកំពង់ចាម បន្តសុពលភាពនៃការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម រយៈពេល ០១ (មួយ) សប្ដាហ៍បន្ថែមទៀត

ខេត្តកំពង់ចាម បន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅ ទូទាំងខេត្តរយៈពេល០១(មួយ)សប្តាហ៍ ចាប់ថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសស ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លង រីករាលដាលទ្រង់ទ្រាយធំនៃជំងឺ កូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា(Delta) និងស្របពេលខេត្តកំពង់ចាម ខេត្ត មួយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលន ជំងឺកូវីដ-១៩ ក្នុងសហគមន៍។