Category: ព័ត៌មានជាតិ

  • ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ គ.ស២០២១ (Video)

    ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ គ.ស២០២១ (Video)
  • កម្ពុជាអនុម័តឲ្យគម្រោងថ្មីចំនួន ០៣ទៀត បើកដំណើរការក្នុងទុន ជិត៨លានដុល្លារ និងផ្តល់ការងារជិត ២០០០កន្លែង

    កម្ពុជាអនុម័តឲ្យគម្រោងថ្មីចំនួន ០៣ទៀត បើកដំណើរការក្នុងទុន ជិត៨លានដុល្លារ និងផ្តល់ការងារជិត ២០០០កន្លែង

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តឲ្យគម្រោងថ្មី ចំនួន ៣ ទៀត បើកដំណើរការ ក្នុងទំហំទុនវិនិយោគចំនួន ៧.៩ លានដុល្លារអាមេរិក និងបានផ្តល់ការងារជិត ២០០០កន្លែង ។  យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ ១- VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ពដែលមានទីតាំង វិនិយោគ ស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០ កន្លែង ។ ២- WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
  • ផ្ទុះមីនតោន សម្លាប់បុរសម្នាក់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីចម្ការ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

    ផ្ទុះមីនតោន សម្លាប់បុរសម្នាក់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីចម្ការ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

    ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ បុរសម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងភ្ជួរដីចម្ការ ដោយត្រាក់ទ័រជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ នៅភូមិតានួ ត ឃុំ ព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។  ជនរងគ្រោះ ឈ្មោះ ស៊ឹម ស៊ូ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ក្រោយពេល កើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និង បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។  ជាមួយគ្នានេះដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹង ច្បាស់ អំពីព័ត៌មានមុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការ បោសសម្អាតមីន និងសូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ៕

  • សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការដាក់ឲ្យដំណើរការឡើងវិញនូវមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូររុន ស្ថិតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីបិទមួយរយៈក្នុងករណីជាប់ពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩

    សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការដាក់ឲ្យដំណើរការឡើងវិញនូវមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូររុន ស្ថិតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្ទាប់ពីបិទមួយរយៈក្នុងករណីជាប់ពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩
  • អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន

    អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន

    នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ សប្បុរសជនក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រីដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ ឯកឧត្តម អភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។ អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷១-លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី និងលោកជំទាវ មី៥០កេស ទឹក១៥០កេស និងម៉ាស ៥.០០០ម៉ាស២-លោក សែ ឡាឡែន អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី និងលោកស្រី អង្ក១តោន៣-លោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់…

  • ស្រ្តីម្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេសលើកទី២ ក្រោយពីប្តីប្រពន្ធរូបនេះបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ

    ស្រ្តីម្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេសលើកទី២ ក្រោយពីប្តីប្រពន្ធរូបនេះបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ

    ខេត្តកំពត៖ ស្ត្រីម្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេ សលើកទី២ ក្រោយពីខ្លួនបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១២ កន្លងទៅថ្មីៗនេះ។​​ នេះយោងតាមការបញ្ជាក់នៅលើគេហទំព័រ facebook ផ្លូវការ របស់ អភិបាលរង ស្រុកបន្ទាយមាស បានអោយដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ សូមជម្រាបជូនថា ឈ្មោះ នេត សារឹម ភេទ ស្រី អាយុ 50 ឆ្នាំ និងឈ្មោះ កន លាភ ភេទប្រុសអាយុ 50 ឆ្នាំ(ត្រូវជាប្តី) បានត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2021 និងបានធ្វើតេសយកសំណាកលើកទី១  ថ្ងៃទី 31 ខែ មីនា ឆ្នាំ 2021 ក្រុមគ្រូពេទ្យបានបញ្ជូនមកធ្វើចត្តាឡីស័កនៅផ្ទះ  ក្រោយមកដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១…

  • អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

    អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

    សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ នៅសៀមរាប  បានស្ម័គ្រចិត្ដទទួលចាក់វ៉ាក់សាំងដូសទី១ប្រឆាំងជំងឺកូវីដ១៩ ដែលធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២១នេះ ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយក្រុមអ្នកបំរើការងារទំាងនោះ ដែលបានផ្ដល់វ៉ាក់សាំងប្រឆំាងជំងឺកូវីដ១៩នេះ។ ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ.១៩ ពីភ្ញៀវទេសចរ ខណៈដែលអ្នកទេសចរទាំងនោះ ពួកគាត់បានដើរទៅទស្សនាគ្រប់ទីកន្លែង ដូចជាអ្នកទេសចរណ៍បានធ្វើដំណើរចេញពីប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើអោយអ្នកដឹកភ្ញៀវមានបញ្ហាប្រឈម។ ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារនិងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៍ដោយ។ ពួកគាត់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បន្ទាប់ពីកម្លាំងជួរមុខ។ពួកគាត់បានអំពាវនាវដល់ក្រុមអ្នកមានមុខរបរដូចគ្នានេះ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩អោយបានឆាប់ៗនាពេលខាងមុខនេះ។ លោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្ដតោះទៅលេងសៀមរាប លោកមានប្រសាសន៍ថា  ក្រុមយុវជនបានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប ដឹកនាំក្រុមអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ដោយមើលឃើញថា ពួកគាត់ងាយរងគ្រោះនៃការឆ្លងជំងឺកូវីដ១៩ ពីអ្នកទេសចរ។លោកបានបន្ដថា ក្រុមអ្នកបំរើសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះរួមមានអ្នករត់តាក់ស៊ី អ្នករត់ធុក ធុក ផាស់អាប់   ប្រមាណជិត២០០នាក់ ហើយលោកនឹងបន្ដប្រមូលក្រុមពួកគាត់ដែលបំរើការងារទេសចរណ៍ជាច្រើនពាន់នាក់ទៀត អោយបានទទួលវ៉ាក់សាំងដូចគ្នានេះដែរ ។ជាមួយគ្នានោះ ក្រុមប្រតិបត្ដិករទេសចរណ៍ ក៍ត្រូវបានទទួលការចាក់វ៉ាក់សាំងបន្ទាប់ពីក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរ។លោកបានបន្ដថា ការផ្ដល់វ៉ាក់សាំងនេះ មិនគិតពីនិន្នាការនយោបាយនោះឡើយ…

  • ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ (Video)

    ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ (Video)
  • ឯកឧត្តម ឈិន កេតនា និងក្រុមការងារអន្តរក្រសួងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនក្រុមគ្រូពេទ្យនិងស្ត្រីទើបសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ

    ឯកឧត្តម  ឈិន កេតនា និងក្រុមការងារអន្តរក្រសួងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនក្រុមគ្រូពេទ្យនិងស្ត្រីទើបសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ

    ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈ    កម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទ  បានចុះសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យនិងស្ត្រីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបណ្តាលមកពីវីរុសកូរ៉ូណា  ។  ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុង   អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដោយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ  ព្រមទាំងបានកំពុងពន្លឿនក្នុងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះឲ្យជាសះស្បើយនិងឆាប់រហ័សបំផុត។ គ្រប់បណ្ដាប្រទេសទូទាំងពិភពលោកក៏ដូចជាក្នុងតំបន់របស់យើង ការរីករាលដាលឆ្លងជម្ងឺនៅតែមានអត្រាខ្ពស់នៅឡើយ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីធ្វើការកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះ ចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។ ឯកឧត្តមមានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលក្រុមការងារអន្តរក្រសួង នាំយកមកចែកជូននាពេលនេះ គឺជាការបន្តចូលរួមចំណែក និងគាំទ្រដល់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ។ សូមបញ្ជាក់ថា ៖ អំណោយមនុស្សធម៌ទាំងនេះត្រូវបានចែកជូនដល់ក្រុមគ្រូពេទ្យនិងស្ត្រីដែលទើបសម្រាលកូនរួចកំពុងសម្រាកព្យាបាល សរុបចំនួន 110 នាក់ នាមន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ…