Category: ព័ត៌មានជាតិ

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ករណីឆ្លងកូវីដ១៩នៅផ្សារអូរឫស្សី កើនដល់៣៦៩ នាក់ហើយ

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ករណីឆ្លងកូវីដ១៩នៅផ្សារអូរឫស្សី កើនដល់៣៦៩ នាក់ហើយ
  • រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប

    រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ក្នុងខេត្តសៀមរាប

    រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី បន្ថែមចំនួន៣នាក់ សរុប ៤នាក់ រួមមាន៖ ១.ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ ២.ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និង៣.ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ ដែលអ្នកទាំងបី មានមុខរបរជាអាជីវករលក់ដូរនៅផ្សារក្រោម និងជាក្រុមគ្រួសាររបស់ លោក អ៊ឹង ខៃលី ដែលវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកស្រី ជា គីម ក៏ជាអាជីវករលក់ដូរនៅផ្សារវត្តអធ្វាផងដែរ។  គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបន្ថែមការបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី។ រដ្ឋបាលខេត្ត…

  • អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន

    អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន

    នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ សប្បុរសជនក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោក ម៉ៅ ហ៊ួរ និងលោកស្រី លោក នៅសារី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ ឯកឧត្តម អភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។ អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷១-លោក ម៉ៅ ហ៊ួរ និងលោកស្រី មី១២០កេស ទឹកផ្លែឈើ ២០កេស ទឹក១០០កេស និងថវិកា ២,០០០,០០០រៀល។២-លោក នៅ សារី ម្ចាស់ក្រុមហ៊ុនរ៉ាកាននាហ្គា(ខេមបូឌា) ឯ.ក…

  • សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩

    សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩
  • ក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌទួលគោក

    ក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌទួលគោក

    ភ្នំពេញ ៖  ព្រឹកថ្ងៃអាទិត្យ  ទី១១  ខែមេសា  ឆ្នាំ០២១  ក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភាររបស់ ឯកឧត្តម  ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រគល់ជូន ស.ស.យ.ក ខណ្ឌទួលគោក។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌសែនសុខរួមមាន៖ ស្លាកផ្សព្វ​​ផ្សាយ​​ចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល ផងដែរ។

  • លោកស្រី ផាន ពិសីនលក្ខណ៍ តំណាងក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌសែនសុខ

    លោកស្រី ផាន ពិសីនលក្ខណ៍ តំណាងក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌសែនសុខ

    ភ្នំពេញ ៖  ព្រឹកថ្ងៃអាទិត្យ  ទី១១  ខែមេសា  ឆ្នាំ០២១  លោកស្រី ផាន ពិសីនលក្ខណ៍ តំណាងក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភាររបស់ ឯកឧត្តម  ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រគល់ជូន ស.ស.យ.ក ខណ្ឌសែនសុខ។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌសែនសុខរួមមាន៖ ស្លាកផ្សព្វ​​ផ្សាយ​​ចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល ផងដែរ។

  • ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

    ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

    កំពង់ចាម៖ ឆ្លើយតបតាមសំណើរបស់លោកប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចុះជួយសង្កាត់វាលវង់ ដឹកនាំដោយលោក សំ ពិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់វាលវង់ តំណាងលោក ទូច ឆៃ ប្រធានក្រុមការងារចុះជួយសង្កាត់ អមដោយអនុប្រធាន រួមនឹងសមាជិកក្រុមការងារចុះជួយសង្កាត់វាលវង់ បាននាំយក វិទ្យុទាក់ទង និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ដល់ជូនដល់មេភូមិទូទាំងសង្កាត់វាលវង់ រួមនិងប្រជាការពារ ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រឹង និងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើង។ សូមជម្រាបថា  កាលពីខែកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា លោកក៏បានផ្ដល់នូវវិទ្យុទាក់ទង និងថវិកាមួយចំនួន ដល់គណបក្សមូលដ្ឋានសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ រួមនឹងប្រជាការពារផងដែរ៕

  • អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាជាមួយក្រុមជនល្មើសក្នុងបេសកកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយ

    អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាជាមួយក្រុមជនល្មើសក្នុងបេសកកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយ

    ខេត្តពោធិសាត់៖ អ្នកបើកបរការណូតដែលរងគ្រោះថ្នាក់ប៉ះគ្មាមួយប្រ៉ាវជាមួយក្រុមជនល្មើសក្នុងបេសកម្មបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបឥឡូវបានស្លាប់ហើយនៅព្រឹកថ្ងៃទី៩មេសា២០២១ម្សិលមិញនៅវេលាម៉ោង៦ព្រឹកក្នុងមន្ទីពេទ្យឯក្រុងភ្នំពេញ  ។ នេះបើតាមការអោយដឹងពីនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់ នារសៀលថ្ងៃទី១០មេសា២០២១ ។ សូមបញ្ជាក់ថាគ្រោះថ្នាក់បណ្តាលអោយអ្នកបើកបរការណូតម្នាក់រងរបួសនៅពេលចេញបេសកម្មល្បាតការពារកន្លែងអភិរក្សជលផលអតីតឡូរត៍នេសាទលេខ៦ បានជួបគ្រោះថ្នាក់នៅវេលាម៉ោង៩និង៤០នាទីនៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចកន្លែងអភិរក្សខាងលើស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។ ជនរងគ្រោះមានឈ្មោះ ឡេង ពេជ្រ អាយុ ៣៧ឆ្នាំ រសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។ បច្ចុប្បន៍សាកសពជនរងគ្រោះត្រូវបានឪពុកម្តាយសាចញ្ញាតិបង ប្អូនដឹកយមមកលំនៅឋានផ្ទះបណ្តែតទឹក និងតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ នាយខណ្ឌ័រដ្ឋបាលបានអោយដឹងថាពេលនេះក្រុមជនសង្សយ័ដែលប្រព្រិត្តបទល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកុំពង់បើកការស្រាវបន្ទាន់និងកំណត់មុខសញ្ញាជនដៃដល់៕

  • យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

    យុវជនខណ្ឌព្រែកព្នៅទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

  • ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងផេកផ្លូវការរបស់ឯកឧត្ត​ម ចំពោះវីរៈរបស់ម្តេចតេជោ ជាឪពុក និងជានាយករដ្ឋមន្រ្តីថា “លើសពីឪពុក”

    ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងផេកផ្លូវការរបស់ឯកឧត្ត​ម ចំពោះវីរៈរបស់ម្តេចតេជោ ជាឪពុក និងជានាយករដ្ឋមន្រ្តីថា “លើសពីឪពុក”

    ខ្លឹមសារប្រកបដោយអត្តន័យបានលើកឡើងពីសកម្មភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីប្រវត្តិតស៊ូ គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិ មាតុភូមិ និងប្រជាជនពេញមួយជីវិតរបស់សម្តេច ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ • សូមអរគុណពុកដែលពុកជាឪពុកប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលពុកត្រូវបំពេញកាតព្វកិច្ច ដែលត្រូវទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន • សម្តេចនាយករដ្ឋមន្រ្តី បានបម្រើជាតិ មាតុភូមិពេញមួយជីវិតលោក។ ដោយមិនខ្វល់ពីអ្នកដទៃនិយាយ ឬមានទស្សនៈយ៉ាងណាលើលោកទេ លោកបានប្រើប្រាស់ពេលវេលាពេញមួយជីវិតនៅជាមួយប្រជាជន ហើយមិនដែលរត់ចោលប្រទេសជាតិ និងប្រជាជនម្តងណាឡើយ ទោះក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ • ការដឹកនាំដែលផ្តល់ភាពជាគម្រូ ដែលពួកយើងជាអ្នកជំនាន់ក្រោយត្រូវដកស្រង់ទុកជាមេរៀន៖ ១. ជាមេដឹកនាំម៉ឺងម៉ាត់ ដែលស្គាល់កាលៈទេសៈ (ទោះបីជាអ្នកខ្លះមិនយល់ស្រប ឬមិនពេញចិត្តការសម្រេចចិត្តរបស់លោកក្តី) ដើម្បីគ្រប់គ្រងស្ថានការណ៍ និងអាចឈានត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងជាការសម្រេចចិត្តដើម្បីសេចក្តីសុខរបស់ប្រជាជន (គួរទុកឱ្យប្រវត្តិសាស្រ្តវិនិច្ឆ័យ)។ យើងជឿជាក់លើសម្តេចតេជោនាយករដ្ឋមន្រ្តី (កូនមានមោទនភាពចំពោះពុក)�១** មេរៀន៖ ភាពម៉ឺងម៉ាត់ និងភាពចាំបាច់ក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងស្ថានភាពដ៏តឹងតែង គឺជាកត្តាគន្លឹះ។ យើងត្រូវគិតត្រលប់មកវិញថា ប្រសិនបើមេដឹកនាំមួយមិនធ្វើការសម្រេចចិត្តណាមួយ នោះតើស្ថានការណ៍នឹងទៅជាយ៉ាងណា? ២. ការដឹកនាំក្នុងពេលសន្ថិភាព និងការដឹកនាំក្នុងពេលវិបត្តិទាមទារនូវការដាក់ថ្នាំដែលត្រូវនឹងមុខជំងឺ ពោលគឺ “តឹងរឹង តែបត់បែន” ទន្ទឹមគ្នា។ ផលវិបាកនៃជំងឺកូវីដ ១៩…