-
យុវជនខណ្ឌជ្រោយចង្វារទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានទទួលអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ។ លោក ឃន សុជាតិ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានលើកឡើងថា អំណោយទាំងអស់នេះបានជួយលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ផ្តល់ជូនយុវជន សសយក ឃណ្ឌឬស្សីកែវ រួមមានៈ ម៉ាសការពារចំនួន ៥០០ បដាផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (៣កុំ ៣ការពារ ) ០១ផ្ទាំង ទឹកសុទ្ធ …
-
សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម អតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា លើកឡើងថា “ពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយកិត្តិបណ្ឌិត ហើយសម្តេចតេជោ លោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើងគ្រប់ៗគ្នា”។ “មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក៏យើងនៅតែបន្តឱ្យបានជាប់ខ្លួន។ ប្រសាសន៍ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩(ស៊ីណូវ៉ាក់) ជូនដល់អតីយុទ្ធជន និងគ្រួសារ ក្នុងខេត្តកំពង់ចាម នៅមន្ទីរពេទ្យខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឧត្តមសេនីយ៍ឯក ចាន់ លំផាត់សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិក…
-
គ្រួសារកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ប្រមាណជា៧០០នាក់ ត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ តេជោនាយករដ្ឋមន្រ្តី ផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរងនិងជានាយសេនាធិការបៅកម្ពុជា ក៏ដូចជានៅលើសកលោកផងដែរដសាយោធភូមិភាគពិសេស រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្ដាល ទទួលបានការយកចិត្តទុកដាក់ខ្ពានការយកចិត្តទុកដាក់ខ្ពៃនការកើនឡស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកណ្តាលបានលើកឡើងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់ក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល…
-
ARDB , AIMS និង AMK ជួបប្រជុំគ្នាដើម្បីរៀបចំកម្មវិធីចុះអនុស្សរណៈក្នុងគោលបំណងផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់ប្រសើរ

-
អនុប្រធានផ្សារអូឬស្សីម្នាក់ត្រូវបានក្រុមគ្រូពេទ្យរួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំចាប់បញ្ជូនទៅធ្វើចត្តាឡីសក្ត័ ខណៈដែលធ្វើខុសបំរាមគោចរទាំងដែលខ្លួនបានចេញពីតំបន់ហានិភ័យខ្ពស់

-
ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែលកំពុងដឹកមន្រ្តីសមត្ថកិច្ចជលចុះបង្រ្កាបបទល្មើសនៅលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ពលរដ្ឋអ្នកបើកកាណូតម្នាក់រងរបួសធ្ងន់បន្ទាប់ពីក្រុមជនល្មើសបើកកាណូតបំបុក ខណៈដែល កំពុងដឹកមន្រ្តីសមត្ថកិច្ជលចុះបង្រ្កាបបទល្មើស នៅលើផ្ទៃបឹងទន្លេសាបក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ ។ នាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានបញ្ជាក់អោយដឹងថា ក្រុមសមត្ថកិច្ចដែលល្បាតការពារកន្លែងអភិរក្សជលផល បានប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើប្រាស់នូវឧបករណ៍អួនកែច្នៃអូសទាញដោយកាណូតច្រើនគ្រឿង ជនរងរបួស(ឡេង ពេជ្រ)និងមន្រ្តីយោធា១នាក់ដែលប្រចាំការជាមួយមន្រ្តីរដ្ឋបាលជលផលចេញទៅជួយ ដោយក្រុមជនប្រព្រឹត្តបទល្មើសប្រើប្រាស់នូវកាណូតទំនើបៗដែលមាបល្បឿនលឿន និងមានសាម៉ែលមើលនៅទីងងឹតផងនោះ បានបើកកាណូតមកបុកទាំងកម្រោលបណ្ដាលឲ្យចំជនរងគ្រោះធ្លាក់ទឹក ថែមទាំងមុតនឹងស្លាបចាក់កាណូតបាក់ឆ្អឹងត្រគៀកយ៉ាងធ្ងន់ ក្រោយដឹងហេតុការណ៍ការណ៍នេះភ្លាមកម្លាំងច្រើនស្ថាប័នបានចេញជួយអន្តរាគមន៍ និងបានផ្ទុះអាវុធមួយប្រាវជាមួយនិងក្រុមជនល្មើសបានបើកកាណូតគេចបាត់អស់ ដោយបន្សល់នូវវត្ថុតាងអួនកែច្នៃចំនួន៣វង់។ ភ្លាមៗនោះសមត្ថកិច្ចបញ្ជូនតៃកុងកាណូតមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូរពេទ្យសម្រួលបញ្ជូនបន្តទៅមន្ទីររាជធានីភ្នំពេញ ចំពោះក្រុមមុខសញ្ញាជាជនល្មើសវៀតណាម មកពីតំបន់ចុងភ្នាសនៃខេត្តសៀមរាប សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តសៀមរាបបានសហការការគ្នាបើកការស្រាវជ្រាវបន្ទាន់ដើម្បីរកមុខក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងពី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនៅលើទឹកបឹងទន្លេសាប ស្ថិតនៅត្រង់ចំណុចក្នុងកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានអោយដឹងថា តាមការបញ្ជាក់អះអាងរបស់មន្រ្តីរដ្ឋបាលជលផល និងកងកម្លាំងប្រដាប់អាវុធ បានបញ្ចាក់ឱ្យដឹងថា ជនរងរបួសឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាប្រជាពលរដ្ឋ…
-
រកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីម្នាក់ និងអ្នកពាក់ព័ន្ធជាង ១០នាក់ផ្សេងទៀត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

ក្រោយទទួលបានដំណឹងពីអាជ្ញាធរស្រុកព្រៃឈរ ថាមានស្រ្តីម្នាក់មានករណីវិជ្ជមានកូវីដ-១៩ ភ្លាមៗនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអាជ្ញាធរស្រុកព្រៃឈរ ចុះស្រងឈ្មោះអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវិដ-១៩ បញ្ជូនទៅធ្វើចត្តាឡីសក័នៅមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម។ លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណៈកម្មការ ស្រុកព្រៃបានឲ្យដឹងថា ស្រ្តីដែលរកឃើញវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ មានឈ្មោះដូចខាងក្រោម÷ ១,ឈ្មោះ ធឿន ណារ៉ង់ ភេទស្រី អាយុ៤៩ ឆ្នាំ ស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (វិជ្ជមានកូវីដ-១៩)។ ស្រ្តីរូបនេះបានត្រឡប់មកស្រុកកំណើត (ដើម្បីព្យាបាលជំងឺ) ភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ដោយឡែកចំពោះអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ…
-
កម្មករោងប្រមាណជា១០០នាក់សម្រុកចូលបើកលុយនៅក្នុងធនាគារមួយកន្លែងពពាក់ពពូនមិនញញើតជម្ងឺកូវិដ១៩ត្រូវបានសមត្ថកិច្ចបំបែក

កំពង់ឆ្នាំ៖ សមត្ថកិច្ចធ្វើការបំបែកក្រុងកម្មករប្រមាណជា១០០នាក់ បានសម្រុកចូលមកបើកលុយនៅខាងមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តកំពង់ឆ្នាំងយ៉ាងពពាក់ពពួនគ្រាដែលអាជ្ញាធរខេត្តរិតបណ្តឹងកិច្ចការពារមេរោគកូវីដ១៩ ។ ហេតុការខាងលើនេះបានកើតឡើងនៅ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។ អនុប្រធានការរិយាលយ័សណ្តាប់ធ្នាប់សាធារណះខេត្តកំពង់ឆ្នាំង លោកវរះសេនីយ៍ទោ ព្រាប ចាន់ណា បានអោយដឹងថា នៅព្រឹកនេះមានការប្រមូលផ្តុំពពាក់ពពូននៅខាងមុខធនាគារប្រៃសណីយ៍.ក.អ. សាខាខេត្តកំពង់ឆ្នាំង ដើម្បីរងចាំបើកប្រាក់ខែប្រមាណជា១០០នាក់ ដែលភាគច្រើនជាកម្មករោងចក្រM.V. ។ អនុប្រធានការរិយាល័សណ្តាប់ធ្នាប់សាធារណះខេត្តបានអោយដឹងទៀតថា គ្រាដែលកម្មកខ្លះនៅមិនទាន់មានកាត.អេ.ធី.អឹម នោះខាងសន្តិសុខបានអោយទៅចាំបើកនៅខាងរោងចក្រវិញ ហើយអ្នកដែលមានកាតអាចបើកនៅទីនេះបាន ។ លោកថានៅពេលដែលកំលាំងរបស់លោក ល្បាតមើលឃើញសភាពរញ៉េរញ៉ៃដូច្នេះលោកក៍នាំកម្លាំងធ្វើការបំបែកកុំ ឱ្យមានការផ្តុំគ្នាគ្មានសណ្តាប់ធ្នាប់នៅប្រសេកប្រសាចលើផ្លូវសាធារណះ គ្រាដែលអាជ្ញាធខេត្តកំពង់ធ្វើការរិតបណ្តឹងនៅគ្រប់ទីកន្លែងក្នុងខេត្ត និងបានធ្វើបំរាមគោចរមិនអោយមានការធ្វើដំណើឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ ដើម្បីធ្វើការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវិត១៩ចូលសហគមន៍ផង ។ អនុប្រធានការរិយាលយ័សណ្តាបើធ្នាប់សាធារណះបានអោយដឹងទៀតថា ក្រោយមកកម្លាំងរបស់លោកបានធ្វើការបំបែកនិងរៀបចំអោយមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានល្អឡើងវិញផងដែរ ៕
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២នាក់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ១០០០ និងអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលជាអ្នកបើកបររថយន្តតាក់ស៊ី

-
ឯកឧត្តម គន់ គីម អញ្ជើញជាធិបតីភាពក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន៣,០៩៨ នាក់ ពិធីនេះធ្វើឡើងព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ នៅមណ្ឌលសុខភាពព្រៃប្រស់ ស្ថិននៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ដែលបានផ្ដល់កិត្តិយស ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនដែលរស់នៅក្នុងខេត្តកំពង់ធំ នេះគឺជាការយកចិត្តទុកដាក់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកលើអតីតយុទ្ធជនគ្រប់ៗរូប ដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់ រងគ្រោះឬជួបការលំបាក ដោយពុំបានដឹងលឺពី ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់រាជធានីខេត្ត និងស្រុកក្រុងឃុំសង្កាត់ឡើយ។ ឯកឧត្តម សោម ស៊ុន បានបញ្ជាក់បន្តថា ការដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជននិងត្រូវបានបែងចែកការចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព…