Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចាំមើលថា សារព័ត៌មាន cambodia daily មានវិជ្ជាជីវៈក្នុងការផ្សាយកែកំហុស របស់ខ្លួនដែរឬទេ ក្រោយបានឃើញឯកសារហើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចាំមើលថា សារព័ត៌មាន cambodia daily មានវិជ្ជាជីវៈក្នុងការផ្សាយកែកំហុស របស់ខ្លួនដែរឬទេ ក្រោយបានឃើញឯកសារហើយ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត រង់ចាំមើលថា សារព័ត៌មាន cambodia daily មានវិជ្ជាជីវៈ ក្នុងការផ្សាយកែកំហុសរបស់ខ្លួនដែរឬទេ ក្រោយបានឃើញឯកសារហើយ ។ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការផ្សាយរបស់សារព័ត៌មាន cambodia daily គឺមានចេតនា ចង់ឲ្យឯកឧត្តម គុណ ញឹម អគ្គនាយកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលនិវត្តន៍ឆ្នាំ២០២៥។ សម្តេចធិបតី បានបញ្ជាក់ថា សារព័ត៌មាន cambodia daily បានឃើញឯកសារយើងបង្ហាញហើយ ចាំមើលថា តើសារព័ត៌មាននេះមានវិជ្ជាជីវៈក្នុងការផ្សាយកែកំហុសរបស់ខ្លួនដែរឬទេ ? ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបន្ទាប់ពីមានការផ្សាយព័ត៌មានខុសការពិត ពីសារព័ត៌មាន cambodia daily ថា ឯកឧត្តម…

  • ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព

    ក្រសួងបរិស្ថាន៖ ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ ផែនទីបង្ហាញតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានចំនួន ៧៣តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ស្ថិតក្នុងខេត្តចំនួន២១ និងក្រុង/ស្រុកចំនួន១១១ បានចែកជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២១ផ្ទាំងធំៗ នៅក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងនៅក្នុងពិធីនេះថា ការផ្ទេរអំណាចឱ្យថ្នាក់ក្រោមជាតិ គឺជាការជំរុញឱ្យការទប់ស្កាត់បទល្មើសធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព ស្របតាមវិធានការទាំង ៤ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនៅក្នុងដំណាក់កាលទី១ នោះគឺ ទី១.ជំរុញការអនុវត្តច្បាប់១០០% ដោយមិនមានការលើកលែងជាដាច់ខាតចំពោះបទល្មើសធនធានធម្មជាតិ។ ទី២ ការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្អិតរមួត ដែលបានកំពុងអនុវត្ត និងធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្តល់ផែនទី ទីតាំងតំបន់ការពារធម្មជាតិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយទំនាស់លើការប្រើប្រាស់ដីធ្លី និងធានាការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ ឱ្យមានសុវត្ថិភាពទាំងដីសាធារណរបស់រដ្ឋ (តំបន់ស្នូលនិងតំបន់អភិរក្ស) ដីឯកជនរបស់រដ្ឋ (តំបន់ប្រើប្រាស់ដោយចីរភាព) និងដីកម្មសិទ្ធិឯកជន (តំបន់សហគមន៍)។ ទី៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងទី៤ ការជំរុញ…

  • ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២៤

    ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២៤

    ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័ណ៌កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំ លើកទី៨ ឆ្នាំ២០២៤(Cambodia Festival) នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំងតំណាងក្រសួងទេសចរណ៍កម្ពុជា និងតំណាងសហគមន៍ខ្មែរនៅជប៉ុន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដា ប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករផងដែរ ។ ប្រភពពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឪ្យដឹងថា ក្នុងឱកាសនេះ ឯកឧត្តម Imamura…

  • ក្រសួងព័ត៌មានសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

    ក្រសួងព័ត៌មានសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

    ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ ។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា ដើម្បីពង្រឹងការយល់ដឹងរបស់សាធារណជន និងចលនាឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតក្នុងការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ជូនក្រសួងព័ត៌មាន ដើម្បីដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ នេះ ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មាន ក្លែងក្លាយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកព័ត៌មានទាំងអស់ ត្រូវធ្វើជាអ្នកផ្តល់ព័ត៌មាន និងសូមកុំដើរតួជាតុលាការ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកព័ត៌មានទាំងអស់ ត្រូវធ្វើជាអ្នកផ្តល់ព័ត៌មាន និងសូមកុំដើរតួជាតុលាការ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅអ្នកព័ត៌មានទាំងអស់ ត្រូវព្យាយាមធ្វើជាអ្នកផ្តល់ព័ត៌មាន និងសូមកុំដើរតួជាតុលាការ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយលើកទឹកចិត្ត និងសំណូមពរដល់អ្នកព័ត៌មានទាំងអស់សូមផ្សាយព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ក៉ំព្យាយាមធ្វើតុលាការ វិនិច្ឆ័យដោយខ្លួនឯង ។ សម្តេចបានសូមឱ្យអ្នកព័ត៌មាន ផ្សាយដោយវិជ្ជាជីវៈ សូមព្យាយាមរកប្រភពឲ្យបាគ្រប់ជ្រុងជ្រោយ ។រកការពិត។ សម្តេចធិបតី បានបញ្ជាក់ថា ប្រសិនបើអ្នកព័ត៌មានផ្សាយពីបញ្ហាដែលកើតឡើងហើយ សូមបន្តផ្សាយបន្ថែមទៀត ពេលដែលបញ្ហានោះបានដោះស្រាយរួចហើយ កុំផ្សាយតែបញ្ហា តែមិនផ្សាយពីលទ្ធផលដែលបានដោះស្រាយរួច ។ សម្តេច បានបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ ប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនយើង ធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរអ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានពីរដ្ឋទៅកាន់ប្រជាជននិងពីប្រជាជនមករដ្ឋវិញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរអ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានពីរដ្ឋទៅកាន់ប្រជាជននិងពីប្រជាជនមករដ្ឋវិញ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះក្រសួងព័ត៌មាន ដែលបានរៀបចំ និងបោះពុម្ពផ្សាយ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលនេះជាលើកទី១ ដែលក្រសួងរៀបចំឡើង ឈរលើមូលដ្ឋាននៃស្ថានភាពពិតជាក់ស្ដែង និងមានសាក្សីដែលជាអ្នកសារព័ត៌មាន កំពុងប្រកបអាជីពវិជ្ជាជីវៈ ។ សម្តេចធិបតី បានបន្តថា រយៈពេលជាង ៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានា របស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែក ផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សកម្មភាពទាំងនេះ សុទ្ធតែមានការចូលរួមដែលមិនអាចខ្វះបានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជុំលើកទី៦ ជាមួយអ្នកសារព័ត៌មាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជុំលើកទី៦ ជាមួយអ្នកសារព័ត៌មាន

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីជួបជុំលើកទី៦ ជាមួយអ្នកសារព័ត៌មាន មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

  • វីតាល់ ផ្ដួចផ្ដើមរៀបចំទិវាឆ្មបជាតិ-អន្តរជាតិ ក្នុងអត្ថន័យលើកកម្ពស់វិជ្ជាជីវៈ និងដឹងគុណឆ្មប

    វីតាល់ ផ្ដួចផ្ដើមរៀបចំទិវាឆ្មបជាតិ-អន្តរជាតិ ក្នុងអត្ថន័យលើកកម្ពស់វិជ្ជាជីវៈ និងដឹងគុណឆ្មប

    ភ្នំពេញ៖ មូលនិធិ២៥រៀល របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) សហការជាមួយកាកបាទក្រហម ផ្ដួចផ្ដើមកម្មវិធីទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានថ្លែងពីអារម្មណ៍រំភើបរីករាយ ដែលបានសហការជាថ្មីជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងការរៀបចំកម្មវិធីទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ដោយចូលរួមសាទរ និងសម្ដែងនូវការគោរពស្រឡាញ់ជូនឆ្មប រួមជាមួយការចែករំលែកការយល់ដឹង អំពីការថែទាំដ៏សំខាន់លើសុខភាពមាតា និងទារក ស្របនឹងបរិបទប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងផ្ដាំផ្ញើឱ្យស្ត្រីជាមាតាពិសាទឹកឱ្យបានច្រើន យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។ លោកជំទាវ ជឹង សុគន្ធាវី បន្តថា មូលបទសំខាន់មួយទៀត ដែលបន្តជំរុញឱ្យវីតាល់សហការផ្ដួចផ្ដើមរៀបចំកម្មវិធីនេះ ព្រោះវីតាល់ជឿថា ការផ្តល់ជូនទៅដល់សង្គម…

  • ក្រសួងកសិកម្មប្រកាសដាក់ឱ្យប្រឡងកែច្នៃគ្រាប់ចន្ទីឆ្នើមជាលើកដំបូង ឆ្នាំ២០២៤

    ក្រសួងកសិកម្មប្រកាសដាក់ឱ្យប្រឡងកែច្នៃគ្រាប់ចន្ទីឆ្នើមជាលើកដំបូង ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រកាសប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិ លើកទី០១ ឆ្នាំ២០២៤ដើម្បីផ្តល់ពានរង្វាន់អ្នកជាប់ចាប់ពីលេខ១ដល់លេខ៣ដោយក្នុងនេះនឹងផ្តល់ពានរង្វាន់ និងទឹកប្រាក់រង្វាន់លើកទឹកចិត្ត។ នៅរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ការរៀបចំប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិនេះគឺជា លើកទីដំបូង បង្អស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។សម្រាប់ថ្ងៃទី០៣ ខែឧសភានេះ គឺជាការបិទការចុះឈ្មោះសម្រាប់ក្រុមហ៊ុន សហគ្រាសនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីដែលមានបំណងចូលរួមប្រកួតប្រជែងនេះផងដែរ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបានថ្លែងដោយបញ្ជាក់ថា”នៅពេលនេះយើងបានទទួលពាក្យពីសិប្បករចំនួន ២០រូបហើយក្នុងការចុះឈ្មោះចូលរួមប្រកួតប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៤ ។ សម្រាប់ការប្រឡងលើកដំបូងនេះនឹងបើកជាផ្លូវការនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងធ្វើការប្រកាសលទ្ធផលផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ខណៈនេះ បេក្ខជនជាច្រើនពាន់នាក់កំពុងប្រឡងប្រជែងគ្នាក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា

    ខណៈនេះ បេក្ខជនជាច្រើនពាន់នាក់កំពុងប្រឡងប្រជែងគ្នាក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា

    (ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២វេន លើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស(ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖ សម្រាប់មណ្ឌលប្រឡង៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។ សម្រាប់មណ្ឌលប្រឡង៖សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ…