-
អត្ថាធិប្បាយ៖ «កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ» (Video Inside)

មជ្ឈដ្ឋានទូទាំងប្រទេស ដែលរួមមានមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, ក្រុមហ៊ុន, សហគ្រាស, រោងចក្រ, សហគមន៍ខ្មែរ, ពលរដ្ឋខ្មែរនានា ទាំងបុគ្គល និងសមូហភាព បានធ្វើសារបង្ហោះតាមបណ្តាញសង្គម ប្តេជ្ញារួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងគម្រោងព្រែកជីកហ៊្វូណនតេជោ។ ការបង្ហាញភាពប្តេជ្ញាចិត្តរួមគ្នាទូទាំងប្រទេសនាពេលនេះ គឺជាសារបង្ហាញថា គម្រោងព្រែកជីកហ៊្វូណនតេជោ នឹងត្រូវធ្វើតាមផែនការណ៍ដែលរៀបចំ បើទោះបីជាមានក្រុមប្រតិកិរិយាទាំងខ្មែរ និងបរទេស ព្យាយាមជំទាស់យ៉ាងណាក៏ដោយ។ សូមទស្សនាបទអត្ថាធិប្បាយរបស់អប្សរាណិត
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនបណ្ណសរសើរ និងថវិកា ដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនបណ្ណសរសើរ និងថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ ដែលបានដឹកនាំគ្រប់គ្រងសុវត្តិភាពពិសេស មិនមានគរោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសនៃការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមានខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង ។ ខេត្តនិមួយៗទទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១សន្លឹក ថវិកា ២០០លានរៀន និងភេសជ្ជៈ ១ពាន់កេស ។ បណ្ណសរសើររបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនខេត្តទាំង៦ មានអត្ថន័យដូចគ្នាថា បណ្ណសរសើរ រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះរដ្ឋបបាលខេត្ត…
-
សិស្សខេត្តកំពត ២៩៥នាក់ទទួលបានអាហារូបករណ៍របស់ឯកឧត្តម ប៉ែន ស៊ីម៉ន

កំពត ៖ ដូចការគ្រោងទុកកាលពីថ្ងៃអាទិត្យនៅសាលសន្និសីទបូកគោសាលាខេត្តកំពត រៀបចំពិធីចែកវិញ្ញាបនបត្រអាហាររូបករណ៍ថ្នាក់ឧត្តមសិក្សា ជាអាហារូបករណ៍ និងសោហ៊ុយវិភោជន៍របស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជូនដល់សិស្សពូកែ សិស្សមកពីគ្រួសារក្រីក្រ និងសិស្សកំព្រាចំនួន ២៩៥ នាក់ (ស្រីចំនួន ២០៤នាក់)។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ ប្រធានមន្ទីរ អប់រំយុវជននិងកីឡា ខេត្តកំពត លោក តាក ហាប់ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ការស្ដារ និងអភិវឌ្ឍន៍លើគ្រប់វិសយ័ក្នុងទឹកដីនៃខេត្តកំពត ។ ក្នុងនោះវិសយ័អប់រំដោយការផ្ដល់អគារសិក្សា និងអាហារូបករណ៍ជាដើម។ ជាក់ស្ដែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះមាននិស្សិតចំនួន២៩៥ នាក់បានទទួលអាហារូបករណ៍របស់ឯកឧត្តមផ្ទាល់ ។លោកបន្តថា ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន មូលនិធិ ឯកឧត្តមបណ្ឌិតបានផ្តល់អាហារូបករណ៍ដល់សិស្សបន្តសិក្សាតាមគ្រឹះស្ថាននានាចំនួន៣ ៧៨១នាក់ ។ ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថា នេះជាការកសាងធនធានមនុស្សមួយយ៉ាងសំខាន់សម្រាប់យកចំណេះ និងជំនាញមកបម្រើសង្គមជាតិ ៕អត្ថបទនិងរូបភាពៈសិលា សារិន
-
យុវជនកម្ពុជាចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដើម្បីការអប់រំនិងបរិស្ថាន

(ភ្នំពេញ)៖ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះក្នុងកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅ សាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់យុវជន សហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នា ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់គឺ ភាពស្អាត…
-
សារលិខិតរំលែកមរណទុក្ខរបស់គណបក្សប្រជាជនកម្ពុជាផ្ញើជូនក្រុមគ្រួសារនៃសពយោធិនពលីនៅក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

-
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងប្រកាសគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោ

ភ្នំពេញ៖ដូចជាប្រជាពលរដ្ឋខ្មែនៅក្នុងប្រទេសដែរ ពលរដ្ឋខ្មែរ ជាច្រើនដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស បាន ចេញមក ប្រកាស ចេញសារគាំទ្រចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្រ្ត លើក ទី១នៅកម្ពុជា ដែល ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយ បច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នក បន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីក ដំបូងបំផុតរបស់កម្ពុជា។នៅប្រទេសកូរ៉េខាងត្បូងប្រជា ពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅទីនោះបានបញ្ជាក់នូវការគាំទ្រចំពោះគម្រោងដ៏មានតម្លៃសម្រាប់ជាតិ។ តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅ ប្រទេសកូរ៉េ ថា៖«ក្នុងនាម ជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវ គម្រោង ព្រែកជីកហ្វូណន តេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិ សាស្រ្ត របស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។ លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះនឹង ផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ជា ពិសេសនោះ សេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានា ពេល អនាគត។ ចំណែក លោក…
-
កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មថ្មី ១ខ្នងជូនកុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានប្រគល់ផ្ទះថ្មថ្មី១ខ្នងជូនកុមារកំព្រា២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ ។ កុមារកំព្រា ២នាក់បងប្អូន ដោយបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មករនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ កំព្រាឪពុកម្តាយ និងរស់នៅបណ្តោះអាសន្នជាមួយឪពុកធំម្តាយធំ ហើយនៅថ្ងៃនេះ កុមារកំព្រា២នាក់បងប្អូន បានទទួលផ្ទះថ្មថ្មីមួយខ្នង ដែលមានទំហំ ៧មx៦ម សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, មានចាក់សាបជុំវិញផ្ទះ និងសួនបន្លែ១ សរុបតម្លៃចំនួន ៧.៥០០ដុល្លារ និងទទួលបានសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាស «ទិវាពលកម្មអន្តរជាតិ ១ឧសភា»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ «ទិវាពលកម្មអន្តរជាតិ ១ឧសភា» ខួបអនុស្សាវរីយ៍លើកទី១៣៨ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។ ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ១ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ «ទិវាពលកម្មអន្តរជាតិ១ឧសភា» មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត ។ ជាមួយគ្នានេះ រាជរដ្ឋាបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់បញ្ចូលយុទ្ធនាការនេះ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម…
-
លើបណ្ដាញសង្គមពោរពេញដោយជំនន់គាំទ្រសម្ដេចតេជោ លើការ “ព្រែកជីកហ្វូណនតេជោ”

ភ្នំពេញ៖រយៈពេលប៉ុន្មានថ្ងៃចុងក្រោយគិតត្រឹមថ្ងៃអាទិត្យនេះ លើប ណ្តាញទំនាក់ទំនងសង្គមពេញនិយមធំៗ, បណ្ដាញផ្សព្វ ផ្សាយ ព័ត៌ មានរដ្ឋ ,ឯកជន ,សិល្បករ,មន្រ្តីរាជការ,កងកម្លាំង ប្រដាប់អាវុធ,អ្នកជំនួញ…ជាលក្ខណៈបុគ្គល ស្ថាប័ន អង្គភាព បាន គ្របដណ្ដប់ ទៅដោយការបញ្ចេញមតិ ញត្តិ សេចក្តី ថ្លែងការណ៍…គាំទ្រការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចប្រកាន់ជំហម៉ឹងម៉ាត់ ដាច់ណាត់ ក្នុងការគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចឱ្យបានការព្រែកជីក ប្រវត្តិសាស្រ្ត គឺ “ព្រែកជីកហ្វូណន តេជោ” ដែលមានប្រវែង ជាង១៨០គីឡូម៉ែត្រ ភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។ជាមួយគ្នា នេះកម្លាំងមហាជនទាំងក្នុងនិងក្រៅប្រទេស ក៏បាន ប្រកាស ថ្កោលទោសដាច់អហំង្កាទៅជនអគតិមួយចំនួន ពិសេស ទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានបំភ្លៃការពិត និង ប្រឆាំងផលប្រយោជន៍ជាតិ លើគម្រាងជាប្រវត្តិសាស្រ្ត។ ជំនន់នៃការប្រកាសគាំទ្រគម្រោងដ៏ធំ បានកើនឡើងកម្ពស់ ខ្លាំងបន្ទាប់ពីរសៀលថ្ងៃសុក្រទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យក្លាយ ជាចលនា ជាតិមួយ គាំទ្រនិងចូលរួមលើគម្រោងព្រែកជីកហ្វូណនតេជោ…
-
មហាជនទូទៅគាំទ្រពេញទំហឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចេញញាតិគាំទ្រយ៉ាងផុលផុសទៅលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រី អាណត្តិទី៦ នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាពកម្ពុជា ពាក់ពន្ធ័នឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា ។ ប្រជាពលរដ្ឋកម្ពុជាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំរោងសាងសង់ព្រែកជីកហ្វូណនតេជោស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង ប្រវត្តិសាស្ត្រលើកទី១សំរាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ ។ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបដោយឆ្លងកាត់ខេត្តចំនួន ៤រួមមាន ខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពត និងខេត្តកែប ។ ដោយសារតែការមើលឃើញពីអត្ថប្រយោជន៏ជាច្រើននៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈបានចេញញាត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ ។ ដូចប្រសាសន៍របស់បងប្អូនអាជីវករ បងប្អូនអ្នកប្រកបរបរក្រៅប្រពន្ធ័ ។ យោងអនុសាសន៍របស់ សម្តេចតេជោនាថ្ងៃទី២៦ មេសា ព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសំរាប់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា ៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ ។ ធ្វើឱ្យមានការរីកចម្រើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ ។ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន ។…