-
បញ្ជាការដ្ឋានយោធពលភូមិភាគ៣ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

បញ្ជាការដ្ឋានយោធពលភូមិភាគ៣ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថាករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យ៖ -មនុស្សចំនួន ២០នាក់ (អាចស្លាប់ទាំងអស់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។ -ចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាបនៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។ -អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ -ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង៕
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។ ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសាស្ត្រាចារ្យសរុបជាង ៣០០នាក់។ សិក្ខាសាលានេះ រៀបចំធ្វើនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានវាគ្មិនកិត្តិយសចំនួនពីររូប គឺ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបកស្រាយលើប្រធានបទ៖ «គោលនយោបាយជាតិ និងព័ត៌មាន» និងឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបកស្រាយលើប្រធានបទ៖ «ការទូតសេដ្ឋកិច្ចរបស់កម្ពុជា លើឆាកអន្តរជាតិ» ដោយមាន លោកបណ្ឌិត ហាប់ ផល្លី នាយកសាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាសាស្ត្រភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាអ្នកសម្របសម្រួល។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ១. យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ។ ២. លើកទឹកចិត្តដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

-
ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៧ករណី ថ្ងៃទី២៦ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៩នាក់ ស្រី ៣នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២៦នាក់ ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៨៤,៨០ក្រាម ។ មេតំហ្វេតាមីន(Wy)ស្មើ ០,៦៨ក្រាម ។ កេតាមីន(Ke)ស្មើ ២២,២០ក្រាម ។អុិចស្តាសុី(mdma)ស្មើ ៥៤,៦០ក្រាម ។ កញ្ឆា ស្មើ ៩៦,២៦ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕…
-
យានយន្តល្មើសចំនួន ៤០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៩១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៥គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ១៨៨គ្រឿង ម៉ូតូ ២៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៨គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១១៩ គ្រឿង និងម៉ូតូចំនួន២៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ២០នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ ជ្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ កត្តាយាន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០៣នាក់…
-
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សង្ឃឹមថា សមាគមពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាស្ពានចម្លងទំនាក់ទំនង ដឹកនាំអ្នកវិនិយោគចិនមកកាន់កម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថាសមាគមពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាស្ពានចម្លងទំនាក់ទំនង ដឹកនាំអ្នកវិនិយោគចិនមកកាន់កម្ពុជាបន្ថែមទៀត ។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគចិន និងជាសមាជិកនៃសមាគមពាណិជ្ជកម្មអន្តរជាតិចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ តំណាងក្រុមហ៊ុនវិនិយោគចិន និងជាសមាជិកនៃសមាគមពាណិជ្ជកម្មអន្តរជាតិ បានបង្ហាញពីក្តីសង្ឃឹមថានឹងអាចប្រែក្លាយជាស្ពានចំលងមួយ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ហើយប្រតិភូដែលបានមកកាន់កម្ពុជានាពេលនេះ ភាគច្រើនគឺសុទ្ធសឹងតែជាអ្នកវិនិយោគ និងអ្នកដែលបានសិក្សាស្រាវជ្រាវលើវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ដែលពាក់ព័ន្ធនិងវិស័យជំនាញរបស់ក្រសួងផងដែរ ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាន់យកគោលការណ៍ កម្ពុជា ចាត់ទុកចិនជាមិត្តដ៏ជិតស្និទ្ធ តាមរយៈគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រង់ចាំសហការសម្របសម្រួលនូវតម្រូវការនិងសំណូមពរផ្សេងៗ ដែលសមាគមពាណិជ្ជកម្មអន្តរជាតិត្រូវការ តាមដែលអាចធ្វើទៅបាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ…
-
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានអ្វីត្រូវចរចានោះទេ ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ កម្ពុជាគ្មានអ្វីត្រូវចរចានោះទេ ទាក់ទងនឹងគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ» ហើយក៏គ្មានអ្វីត្រូវចរចាជាមួយ វៀតណាម ដែរ ព្រោះ ការជីកព្រែក នេះស្ថិតក្នុងទឹកដីកម្ពុជា។នេះជាការគូសបញ្ជាក់របស់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគម ឧកញ៉ាកម្ពុជា ក្នុងឱកាស អញ្ជើញចូលរួមជា អធិបតីក្នុងពិធី “ពិសាអាហារ សាមគ្គី មហាគ្រួសារឧកញ៉ាកម្ពុជា” ដើម្បីអបអរ សា ទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅ ផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ា កម្ពុជា នៅរសៀលថ្ងៃ សុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងពិធីដែលមានអ្នកចូលរួមជាង៦០០នាក់ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជា គ្មានការរាថយ នោះ ឡើយចំពោះគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ» ហើយ សម្តេច ក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវ…
-
សម្តេចនាយករដ្ឋមន្រ្តី ណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះ ការ ប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ប្រជា ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កា គ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ ក្នុងរដូវប្រាំង ។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងសេចក្តីប្រកាសព័ត៌មានត្រង់បញ្ហាផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពាក់ព័ន្ធនឹងការឡើងកម្ដៅ ដោយការ ប្រែប្រួលអាកាសធាតុ ។សម្តេចធិបតី បានណែនាំ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំបន្តដល់ប្រជាពលរដ្ឋ ឱ្យ បង្កើនការ ប្រុង ប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កា គ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំង នេះ។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងារ ចុះ មូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ចំពោះប្រភពទឹក…