Category: ព័ត៌មានជាតិ

  • ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវពីរខ្សែប្រវែងជាង១៤គីឡូម៉ែត្រនៅស្រុកកំពង់ស្វាយ 

    ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវពីរខ្សែប្រវែងជាង១៤គីឡូម៉ែត្រនៅស្រុកកំពង់ស្វាយ 

    កំពង់ធំៈឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃសុក្រទី២៦ ខែមេសា បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវជាលក្ខណៈខួប ដោយក្រាលល្បាយក្រួស ចំនួនពីរខ្សែ ប្រវែងសរុប១៤,៨គីឡូម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងឳកាសនេះឯកឧត្តម សាន វិសាល បានណែនាំថាដើម្បីឱ្យផ្លូវទាំងពីរខ្សែនេះធានាបាននូវការប្រើប្រាស់សូមឱ្យម្ចាស់ក្រុមហ៊ុនសាងសង់ត្រូវតែគោរពទៅគោលការណ៍បច្ចេកទេសមានស្តង់ដារ ត្រឹមត្រូវ។គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបផ្លូវទាំងពីរខ្សែខាងលើនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូម ចូលរួមថែរក្សាផ្លូវទាំងពីរខ្សែនេះ ឳ្យបានល្អប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។សូមជម្រាបថា ផ្លូវទាំងពីរខ្សែនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ស្ថិតក្នុងផែនការឆ្នាំ២០២៣៕ដោយៈ ប៊ុន រដ្ឋា

  • មន្ត្រីបន្តវេន្តស៊ីម៉ាក់ចំនួន ៧៥នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤៥ នៅវិទ្យាស្ថានបច្ចេកទេសសម្អាតមីនស៊ីម៉ាកខេត្តកំពង់ឆ្នាំង

    មន្ត្រីបន្តវេន្តស៊ីម៉ាក់ចំនួន ៧៥នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីនជំនាន់ទី១៤៥ នៅវិទ្យាស្ថានបច្ចេកទេសសម្អាតមីនស៊ីម៉ាកខេត្តកំពង់ឆ្នាំង

    (កំពង់ឆ្នាំង)៖ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន ជំនាន់ទី១៤៥ នៅក្នុងវិទ្យាស្ថាន បច្ចេកទេសសំអាតមីន សីម៉ាក់ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានផ្ដាំផ្ញើក្មួយៗ ជាសិក្ខាកាម ពេលត្រឡប់ទៅវិញត្រូវយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជៀសវាងកើតឡើងជាយថាហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ។ ឯកឧត្តមបានបន្តថា ការងាររបស់យើង នៅតែជាបញ្ហាប្រឈមជាមួយសត្រូវលាក់មុខ ដែលអាចនឹងកើតមានឡើងប្រសិនបើយើងមិនអនុវត្តតាមនីតិវិធី ដែលបានរៀនសូត្រពី វិទ្យាស្ថាននេះទេ។ ជាមួយគ្នានោះផងដែរសូមក្មួយៗត្រូវយកចិត្តទុកដាក់រៀនសូត្រជំនាញបន្ថែមដូចជាផ្នែកសុនខហិតមីន បច្ចកវិជ្ជាថ្មីៗ និងផ្នែកផ្សេងៗទៀត នៅក្នុងអង្គភាព ហើយក៏មិនត្រូវភ្លេចជំនាញទី ២ របស់យើងគឺការរៀនជំនាញផ្សេងៗ សម្រាប់អនាគតរបស់យើង ដូចជាជំនាញ កសិកម្ម ចិញ្ចឹមត្រី ចិញ្ចឹមមាន់.ជ្រូក និង ផ្នែកនារីជំនាញខាងសំអាងការ អ៊ុតសក់ ជាដើម កុំចាំដល់យើងចាស់បានយើងរៀន គឺត្រូវឈ្លាតរៀនពីឥឡូវនេះទៅ ពេលយើងចូលនិវត្តយើងចេះជំនាញស្រាប់ យកទៅអនុវត្ត ដើម្បីឱ្យក្រុមគ្រួសារយើងមានជីវភាពរុងរឿងប្រសើរឡើង ។ សូមអបអរសាទរ និងលើកទឹកចិត្តដល់ឪពុកម្ដាយ របស់ក្មួយៗដែលបានអនុញ្ញាតឲ្យក្មួយៗ…

  • ទស្សនៈវិទូឥណ្ឌាដ៏ល្បីល្បាញមួយរូបមករៀបចំព្រឹត្តិការណ៍សមាធិនៅប្រាសាទបាយ័ន

    ទស្សនៈវិទូឥណ្ឌាដ៏ល្បីល្បាញមួយរូបមករៀបចំព្រឹត្តិការណ៍សមាធិនៅប្រាសាទបាយ័ន

    ភ្នំពេញ៖ទស្សនៈវិទូឥណ្ឌាលោកសាស្រ្តាចារ្យ Sadhguru បាន​​ដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់​កម្ពុជា ដើម្បី​រៀប​ចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹក​ដី​អង្គរខេត្ត​សៀម​រាប។នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មាន​​របស់ក្រសួងទេសចរណ៍នៅថ្ងៃសុក្រនេះ។ ក្រសួងទេសចរណ៍បានប្រាប់ថា ក្រសួងសហការជាមួយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំ “ព្រឹត្តិការណ៍សមាធិរបស់លោក​សាស្រ្តាចារ្យ Sadhguru ក្រោមប្រធានបទ “Mystic Musing” នាល្ងាចថ្ងៃទី២៧ ខែមេសា នៅបរិវេណប្រាសាទ​បាយ័ន។លោកសាស្ត្រាចារ្យ ជាទស្សនៈវិទូល្បីល្បាញ និង​មានឥទ្ធិពលមួយរូបក្នុងពិភពលោកដែល​មានចំនួនអ្នកចូល​ទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation ។​ ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់​ប្រាសាទ​អង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិនិង​បង្កប់​ទៅដោយភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែក ធ្វើឱ្យ​កម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅ​ទេសចរណ៍​ជំនឿសាសនាលំដាប់អន្តរជាតិ។ សូមជម្រាបថា លោកសាស្ត្រាចារ្យ Sadhguru បានអញ្ជើញ​មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ នា​រសៀល​ថ្ងៃទី២៦ ខែមេសា ដោយមានការទទួលបដិសណ្ឋារ​កិច្ចដ៏​កក់ក្តៅពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងលោកជំទាវ ចម…

  • ប្រតិបត្ដិករទេសចរណ៍ និងចុងភៅចំនួន ៥ប្រទេស រៀបចំនំបញ្ចុកសប្បុរសធម៌ ដើម្បីបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារ និងលើកតម្លៃនំបញ្ចុកខ្មែរ

    ប្រតិបត្ដិករទេសចរណ៍ និងចុងភៅចំនួន ៥ប្រទេស រៀបចំនំបញ្ចុកសប្បុរសធម៌ ដើម្បីបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារ និងលើកតម្លៃនំបញ្ចុកខ្មែរ

    (សៀមរាប)៖ ប្រតិបត្ដិករទេសចរណ៍ខ្មែរ នៅសៀមរាប និងចុងភៅមកពីអន្ដរជាតិចំនួន ៥ប្រទេស បានសហការគ្នា បង្កើតកម្មវិធីនំបញ្ចុកមនុស្សធម៌ ដើម្បីលើកតម្លៃម្ហូបអាហារខ្មែរ ព្រមទាំងប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្ដសៀមរាប ។ នំបញ្ចុកមនុស្សធម៌នេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភោជនីយដ្ឋានពីរនាក់ពូ ក្នុងភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ លោក ម៉ក់ ម៉េងលី អ្នករៀបចំកម្មវិធីនេះ មានប្រសាសន៍ថា ការរៀបចំនំបញ្ចុកមនុស្សធម៌ ត្រូវបានរៀបចំដោយចុងភៅល្បីៗមកពីក្រៅប្រទេសចំនួន១៥រូបនិងចុងភៅតាមសណ្ឋាគារក្នុងខេត្ដសៀមរាប ដោយមាននំបញ្ចុកខ្មែរចំនួន ១០០គីឡូក្រាម សម្រាប់លក់ឱ្យអ្នកទេសចរ ក៍ដូចប្រជាពលរដ្ឋ ទទួលទាន ក្នុងមួយចានមួយម៉ឺនរៀល ហើយថវិកាដែលទទួលបានពីការលក់នំបញ្ចុកនេះ នឹងយកទៅបរិច្ចាកដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ជាមួយគ្នានោះ ការបង្កើតនូវកម្មវិធីនេះ ដើម្បីជួយលើកតម្លៃនំបញ្ចុកខ្មែរ ក្នុងវិស័យទេសចរណ៍ដល់អន្ដរជាតិឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ពីនំបញ្ចុករបស់ខ្មែរ។ លោកបានបន្ដថា ការបង្កើតនូវរស់ជាតិសម្លរនំបញ្ចុកខ្មែររួមគ្នាជាមួយចុងភៅក្រៅប្រទេសនេះ មានការគាំទ្រច្រើន ពីអ្នកទេសចរអន្ដរជាតិ និងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ជាពិសេសបានបង្ហាញពីការសាមគ្គីភាពគ្នា រវាងចុងភៅអន្ដរជាតិ និងចុងភៅខ្មែរ ក្រោយបញ្ចប់ពិធីចូលឆ្នាំ្ថថ្មីប្រពៃណីជាតិខ្មែរ។ លោកបន្ដថា សម្លរនំបញ្ចុកខ្មែរ ដែលមានចុងភៅមកពីប្រទេសចំនួន ៦ប្រទេស ព្រៀបបាននឹងគ្រួសារតែមួយ ខណៈដែលរស់ជាតិរបស់វាមានគ្រឿងផ្សំច្រើន ដែលធ្វើឱ្យបរទេសមានការចាប់អារម្មណ៍…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកដល់មន្ដ្រីអត្រានុកូលដ្ឋាន ត្រូវយកចិត្តទុក ដាក់ ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញ ជូនពល រដ្ឋយកទៅប្រើប្រាស់

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកដល់មន្ដ្រីអត្រានុកូលដ្ឋាន ត្រូវយកចិត្តទុក ដាក់ ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញ ជូនពល រដ្ឋយកទៅប្រើប្រាស់

    (កំពង់ស្ពឺ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុក ចាយបញ្ញារ៉ា បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជៀសវាងបង្កកំហុសឆ្គងហើយនាំទុក្ខដល់ពលរដ្ឋពេលយកទៅប្រើប្រាស់។ការណ៍ក្រើនរំលឹកនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ ។ ឯកឧត្តម អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានលើកឡើងថា កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់ទទួលបានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ត្រីអត្រានុកូលដ្ឋានជុំវិញការបំពេញបែបបទអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ដោយក្នុងនោះពលរដ្ឋបានលើកឡើងថា សំបុត្រកំណើតរបស់ពួកគាត់ត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាពលរដ្ឋទៅវិញ ។ ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសរបស់អស់លោក តែបែរជាតម្រូវឱ្យប្រជាពលរដ្ឋរត់ទៅនេះ រត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំងពួកគាត់គ្មានកំហុសសោះបែបនេះទៅវិញ ហើយនាំឱ្យខាតបង់ពេលវេលានិងប្រាក់កាក់ទៀតផង ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា ដោយមើលឃើញនូវតម្រូវការ នៃការកែតម្រូវទិន្នន័យនេះ ជាតម្រូវការមួយចាំបាច់ សម្រាប់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធអនុវត្តការងារមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែង ។ អគ្គនាយកដ្ឋាននឹងពង្រឹងការអប់រំ និងបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ អំពីបែបបទ នីតិវិធីនៃការចុះបញ្ជី…

  • ប្រកាស លោក រស់ វាសនា ចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង

    ប្រកាស លោក រស់ វាសនា ចូលកាន់មុខតំណែងអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង

    (ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សាអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ បានប្រ កាសចូលកាន់មុខតំណែងលោក រស់ វាសនាជាអភិបាលរងក្រុងស្វាយរៀង និងលោក សាំង ឡៃ ជានាយករដ្ឋបាលសាលាក្រុង។ លោក ហែម ពិសិដ្ឋ បានថ្លែងថា ជំនួសមុខលោកអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាកឯកភាពរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររដ្ឋបាលក្រុង-ស្រុក គ្រប់លំដាប់ ថ្នាក់ក្នុងខេត្ត និយាយដោយឡែកចំពោះរដ្ឋបាលក្រុងស្វាយរៀង ដែលខិតខំ បំពេញការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងការរៀបចំ សម្អាត បរិស្ថាន-អនាម័យបានល្អនៅតាមទីសាធារណៈក្នុងក្រុង ដើម្បីជាការ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពីណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែលបានជួយបង្ករលក្ខណៈល្អប្រសើរជាច្រើនជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរកំសាន្ត ជួបជុំគ្រួសារ បងប្អូន ក៏ដូចជាការទៅទីកន្លែង សក្ការៈនានា ព្រមទាំងបានជួយសម្របសម្រួលរៀបចំទីកន្លែង លេងកំសាន្ត បង្កភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ នាថ្ងៃបុណ្យចូលឆ្នាំថ្មី កន្លងផុត ទៅប៉ុន្មានថ្ងៃនេះ។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារលោកអភិបាលរងខេត្ត បានផ្តាំផ្ញើនូវចំណុច…

  • គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមលើកកម្ពស់ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព

    គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមលើកកម្ពស់ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព

    (កំពត)៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពតស្នើដល់គ្រប់ ភាគី ពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជនសូមចូលរួមលើកកម្ពស់ការងារ គ្រប់ គ្រប់ និងអភិវឌ្ឍន៍តំបន់ឆ្នេរឲ្យបានល្អប្រសើរ។ ថ្លែងនៅក្នុងអង្គសិក្ខាសាលាបច្ចេកទេស ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិ ការ រដ្ឋ-ឯកជនលើកការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាល ប្រជុំបូកគោ ខេត្តកំពត នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នី ផល្លី រលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យទេសចរណ៍ ជាការងារអាទិភាព ដើម្បីជួយជំរុញ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និង បាន ណែនាំដល់ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធររាជ ធានីខេត្ត ត្រូវយក ចិត្តទុកដាក់ និងប្រើប្រាស់សត្តានុពលនៅមូលដ្ឋានរបស់ខ្លួន បម្រើឲ្យវិស័យ ទេសចរណ៍។ ឯកឧត្តមបានបន្តថា សម្រាប់ខេត្តកំពត និងខេត្តកែបកន្លងមក ធ្វើបានល្អ សមទ្ធផលទេសចរណ៍លេចឡើងជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់មាត់ព្រែក ។ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត…

  • កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យទាំងតំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធស្ថិតនៅភូមិចំនួន ០៦

    កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យទាំងតំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធស្ថិតនៅភូមិចំនួន ០៦

    (សៀមរាប)៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យទាំង តំបន់១ និងតំបន់២ នៃអាជ្ញាធរទន្លេសាប សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិចំនួន ០៦ គឺភូមិត្រពាំងធំ ភូមិតាប្រាក់ ភូមិជូននំ ភូមិជាស្មន់ ភូមិបន្ទាយឬស្សី និងភូមិកំពង់ថ្កូវ ស្ថិតនៅក្នុងឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងបរិវេណវត្តបន្ទាយឫស្សី។ អាជ្ញាធរស្រុក និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានចុះផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដែលក្រុមការងារបានចាប់ផ្តើមចុះបញ្ជីដីធ្លី នឹងធ្វើការវាស់វែង និងប្រមូលទិន្នន័យចាប់ពីពេលចុះផ្សព្វផ្សាយនេះតទៅ ដែលស្ថិតនៅក្នុងឃុំមានជ័យ ស្រុកប្រាសាទបាគង។ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ថា យើងបានអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុវត្តន៍ការងារដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។ លោក បានបន្តថា ក្រុមការងារជំនាញក្រោយពីធ្វើការវាស់វែងបានបញ្ចប់ និងស្រង់ទិន្នន័យរួចរាល់ហើយ…

  • កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

    កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

    (បន្ទាយមានជ័យ)៖ បន្តការការពារឲ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការធានារក្សា សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤ ២០២៨ សម្រាប់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្ដម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្ថិតក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើនការងារសមធម៌ និងប្រសិទ្ធភាព និងចិរភាពដោយផ្ដោតលើវិស័យអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាដើម្បីបន្តកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និង២០៥០…

  • ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២

    ក្រសួងយុត្តិធម៌ ដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២

    (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤នេះ បានចេញ សេចក្តីជូនដំណឹងមួយបញ្ជាក់ពី ការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាម ប្រព័ន្ធ ឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់ រហ័ស ដល់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ ក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់ សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការ ទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំ ព្រឹត្តិបត្រថ្កោល ទោស ពីចម្ងាយ។ ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា”ដើម្បីបង្កើនភាពងាយស្រួល និងភាព ឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រ ថ្កោល ទោស នេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោល ទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ការដាក់ឱ្យដំណើរការសេវា ព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយ ភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាម…