Category: ព័ត៌មានជាតិ

  • ប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្តខេត្តកំពង់ចាម

    ប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្តខេត្តកំពង់ចាម

    កំពង់ចាម៖នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃ ប្រទេស និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ ចាម កាលពីព្រឹកថ្ងៃទី២៣ ខែមេសា បានអញ្ជើញចូលរួមក្នុង ពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។ សូមជម្រាបថា ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម អតីត មេ បញ្ជា ការរងខេត្តត្បូងឃ្មុំ ត្រូវបានមកទទួលតំណែង ជាមេ បញ្ជា ការ កងរាជ អាវុធហត្ថខេត្តកំពង់ចាម ជំនួសលោក ឧត្តម សេនីយ៍ត្រី សោ សាវឿន ដែលត្រូវទៅទទួលភារកិច្ច ជាមេ បញ្ជា ការកងរាជ អាវុធហត្ថ ខេត្តរតនគិរី ។ ក្នុងឱកាសនេះនាយឧត្ដមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើក៏ដូច ជា ផ្តល់ នូវអនុសាសន៍មួយចំនួនដល់មេបញ្ជាការកងរាជអាវុធហត្ថដែលទើបមកទទួលតំណែងថ្មី…

  • ដូងខ្មែរត្រូវប៉ាន់ ១៣ចម្ការត្រៀមវេចខ្ទប់នាំចេញទៅចិន

    ដូងខ្មែរត្រូវប៉ាន់ ១៣ចម្ការត្រៀមវេចខ្ទប់នាំចេញទៅចិន

     ភ្នំពេញៈជិតមួយឆ្នាំក្រោយពីចរចារជាមួយរដ្ឋបាលគយចិន នៅឆ្នាំ២០២៤នេះ កម្ពុជាអាចនាំចេញផ្លែដូងទៅប្រទេសចិន ដែលមានតម្រូវការដូងស្រស់ជាង២ពាន់លានផ្លែជារៀងរាល់ឆ្នាំ។ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃអង្គារនេះថា មានចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ទីតាំងនៅទូទាំងប្រទេស ត្រូវបានជ្រើសរើសសម្រាប់ការនាំចេញនេះ ដោយផ្អែកលើគុណភាព និងស្តង់ដាតម្រូវដោយគយចិន។ ដូងដែលនាំចេញមានប្រភេទ ដូងស្រស់ធម្មតា និងដូងក្រអូប។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីតម្រូវការជាក់លាក់របស់ចិននៅឡើយទេ ដោយថាអាស្រ័យលើការបញ្ជាទិញ និងការចរចាររវាងឈ្មួញចិន និងម្ចាស់ចម្ការ។ប្រទេសចិនជាទីផ្សារដូងស្រស់ដ៏ធំបំផុតរបស់ប្រទេសក្នុងសហគមន៍អាស៊ាន។ យោងតាមសារព័ត៌មាន China Daily ចិននាំចូលដូងជាង១លានតោនកាលពីឆ្នាំ២០២២ ពីប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។ គេហទំព័រ Alemspices របស់វៀតណាម បានឲ្យដឹងថា ចិនត្រូវការដូងស្រស់ជាង ២ពាន់លានផ្លែជារៀងឆ្នាំ ហើយការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះនៃតម្រូវការ។ សារព័ត៌មាន China Daily បានស្រង់សម្តីឈ្មួញលក់និងនាំចូលផ្លែដូងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិនថា ដូងរបស់កម្ពុជាមានគុណភាពខ្ពស់ និងមានតម្លៃប្រកួតប្រជែង បើធៀបនឹងផ្លែដូងដែលនាំចូលពីប្រទេសផ្សេងៗ។ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន។ ក្នុងចំណោមនេះខេត្តកំពង់ស្ពឺផ្តល់ទិន្នផលផ្លែដូងច្រើនជាងគេចំនួនជិត ៣០ភាគរយនៃទិន្នផលសរុប បន្ទាប់មកខេត្តកំពតជាង…

  • ល្បុក្កតោជួបក្បាច់គុនសាវលីញលើទឹកដីអង្គរ ស្អែកនេះ

    ល្បុក្កតោជួបក្បាច់គុនសាវលីញលើទឹកដីអង្គរ ស្អែកនេះ

    ភ្នំពេញៈនៅថ្ងៃពុធស្អែកនេះ ក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងគុនចិនសាវលីញ នឹងប៉ះគ្នាទ្រង់ទ្រាយធំលើកទី១នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ ដែលក្រសួងទេសចរណ៍កម្ពុជា សហការរៀបចំជាមួយខេត្តហឺណានរបស់ប្រទេសចិន។ឯកឧត្តម តុប សុភ័ក អ្នក នាំ ពាក្យ ក្រសួង ទេសចរណ៍ ឱ្យដឹងថា ការសម្តែងយុទ្ធគុនដ៏ល្បីល្បាញទាំង២ជា ផ្នែក មួយ នៃ ឆ្នាំ ការ ផ្លាស់ប្តូរ វប្បធម៌ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសកម្ពុជា – ចិន និងជាផ្នែកមួយនៃយុទ្ធនាការឃោសនាសៀមរាបឆ្នាំ ២០២៤។ សាធារណជនអាចចូលទស្សនាដោយសេរីនៅខាងជើងប្រាសាទបាយ័ននៅម៉ោង៧កន្លះព្រឹក។គុន ល្បុក្កតោ គឺជា ក្បាច់គុន ដ៏ ចំណាស់ មួយ របស់ ខ្មែរ ដែល ត្រូវបាន បង្កើតឡើង ដោយ ជនជាតិខ្មែរ នៅលើ ទឹកដី ខ្មែរ តាំង ពីមុន ការមកដល់ នៃ អរិយធម៌ ឥណ្ឌា…

  • កម្ពុជា ចិន ឯកភាពភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ–ជាំងស៊ី

    កម្ពុជា ចិន ឯកភាពភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ–ជាំងស៊ី

    ភ្នំពេញ:ប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពគ្នាបើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងក្រុងជាំងស៊ី ដើម្បីជំរុញការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ២០២៤»។ កិច្ចព្រមព្រៀងនេះធ្វើឡើងតាមរយៈជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំនៃបក្សកុម្មុយ នីស្តចិន កាលពីថ្ងៃចន្ទម្សិលមិញ។ ប៉ុន្តែ អ្នកទាំងពីរពុំទាន់បានបញ្ជាក់ពីផែនការ និងកាលបរិច្ឆេទជាក់លាក់នៃការបើកជើងហោះហើរត្រង់នេះនៅឡើយទេ។ សមភាគីចិនបានព្រមព្រៀងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី និងជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យកាន់តែច្រើន ដើម្បីគាំទ្រយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ផង។ គួរសម្គាល់ថា ជាំងស៊ីជាខេត្តមានសម្បូរដោយធនធានធម្មជាតិ ជាពិសេសរ៉ែ ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន។ យោងតាមគេហទំព័រ Statisa ខេត្តនេះមានប្រជាជនជាង៤៥លាននាក់ និងមានសន្ទុះសេដ្ឋកិច្ចរីកចម្រើនដែលផ្តល់សក្តានុពលដល់កម្ពុជាក្នុងការទាញអ្នកទេសចរ។ នៅថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និង ឯកឧត្តម ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន បានព្រមព្រៀងពង្រឹងការអនុវត្ត គម្រោងវិថីសូត្រផ្លូវអាកាសដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ។ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរចិន១លាននាក់នៅឆ្នាំនេះ ខណៈដែលឆ្នាំ២០២៣កន្លងទៅ មានជនជាតិចិនតែជាង50ម៉ឺននាក់ប៉ុណ្ណោះចូលមកកម្ពុជាក្នុងនាមជាអ្នកទេសចរ៕ដោយៈទួន សុផល

  • កម្ពុជា-ជប៉ុន សិក្សាលើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជា

    កម្ពុជា-ជប៉ុន សិក្សាលើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងក្រុមហ៊ុន តូយ៉ូតា របស់ប្រទេសជប៉ុន ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជា ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក Nishiyama Naoki អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសជប៉ុន និងមន្ត្រីជំនាញពាក់ព័ន្ធ។ ឯកឧត្តម ប៉ុន សុខ ថ្លែងអំណរអរគុណចំពោះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស កន្លងមកតែងតែជួយអភិវឌ្ឍន៍ លើវិស័យអប់រំកាយ និងកីឡានៅកម្ពុជា និងគាំទ្រ លើកទឹកចិត្តចំពោះក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលមានគម្រោងអភិវឌ្ឍន៍សាលាគំរូនៅកម្ពុជា។ ជាមួយគ្នានោះ លោក MORI HIROTAKA អ្នកសម្របសម្រួលគម្រោងរបស់អង្គការបេះដូងមាស បានធ្វើបទបង្ហាញស្ដីពីសាលារៀនគំរូនៅប្រទេសជប៉ុន ជូនឯកឧត្តម ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ លើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជាផងដែរ។ ចាន់ វិចិត្រ

  • ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិ ការ បន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

    ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិ ការ បន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ

    (ភ្នំពេញ)៖ ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីរីករាយ និងការស្វាគមន៏យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំង ចលករ ដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីក ចំណង មិត្តភាពជាប្រពៃណី ភាពជាអ្នកជិត ខាងល្អ សាមគ្គីភាពដ៏ស្អិតរមួត និង យូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើកកម្ពស់ កម្រិត ទំនាក់ ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ” ដែល នឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរំលឹកឡើងវិញ…

  • ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ យើងរួមគ្នាអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត កម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន

    ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ យើងរួមគ្នាអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត កម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ ក្នុងឱកាស សម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹង និងពង្រីកវិសាលភាព នៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំ ក្នុងការបង្ការ ការពារខ្លួន…

  • ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ “When Shaolin Meets Bokator At Angkor”

    ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ “When Shaolin Meets Bokator At Angkor”

    ភ្នំពេញ-ក្រសួងទេសចរណ៍ សូមជម្រាបជូនសមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធជ្រាបថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប រៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព…

  • ក្រសួងទេសចរណ៍ និងខេត្ត ហឺណាន ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការ “គម្រោងវិថីសូត្រផ្លូវអាកាស” ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ

    ក្រសួងទេសចរណ៍ និងខេត្ត ហឺណាន ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការ “គម្រោងវិថីសូត្រផ្លូវអាកាស” ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ

    ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន សូវកាង (H.E Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជម្រុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតីនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” “ផែនការសកម្មភាពនៃការកសាងសហគមន៍ វាសនារួម កម្ពុជា- ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល កម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុន សូវកាង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ដែលគាំទ្រដល់ស្មារតី “ឆ្នាំនៃការផ្លាស់ ប្តូរ ប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” តាមរយៈការសហការរៀបចំ “ការសម្តែងក្បាច់គុនសាវលីញ និងល្បុក្កតោនៅអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន…

  • ឯកឧត្តម ប៉ែន បូណា៖ ពុទ្ធចក្រនិងអាណាចក្ររួមបញ្ចូល គ្នា អាចជួយតម្រែតម្រង់សង្គមបាន

    ឯកឧត្តម ប៉ែន បូណា៖ ពុទ្ធចក្រនិងអាណាចក្ររួមបញ្ចូល គ្នា អាចជួយតម្រែតម្រង់សង្គមបាន

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្ររួមបញ្ចូលគ្នា នឹងអាចជួយតម្រែតម្រង់សង្គមបាន ហើយមានប្រសិទ្ធិភាព បំផុត។ឯកឧត្តមថ្លែងដូច្នេះក្នុង កិច្ចពិភាក្សាស្តីពី «ដំណោះ ស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធ ឱវាទ»ធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្ត និគ្រោធវ័ន គល់ទទឹង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់នៅក្នុងកិច្ចពិភាក្សាខាងលើថា ដើមចមដែលឈានទៅដល់ការបង្កើតនូវកិច្ចពិភាក្សា ស្តីពី ដំណោះ ស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ ដែលមានវាគ្មិនជាមន្រ្តីរាជរដ្ឋភិបាលផ្នែកអាណាចក្រ និងវាគ្មិន ផ្នែកពុទ្ធចក្រ ចូលរួម គឺដើម្បីធ្វើការពន្យល់បកស្រាយអំពី បញ្ហាសង្គម ព្រោះពិតជាមានសារៈសំខាន់ណាស់។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាប្រជាពលរដ្ឋគោរពព្រះពុទ្ធ សាសនា ហើយព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ។ក្នុងនោះពុទ្ធចក្រ និងអាណាចក្រមានតួនាទីដើរទន្ទឹមគ្នាក្នុង ការកសាងសង្គម ។ជាពិសេស ព្រះពុទ្ធសាសនា បានដើរ តួនាទីសំខាន់។ដូច្នោះហើយ ការបូកបញ្ចូលគ្នារវាងពុទ្ធចក្រ និងអាណាចក្រ…