Category: ព័ត៌មានជាតិ

  • មន្រ្តីនាំពាក្យក្រសួងកសិកម្ម៖ អគ្គរដ្ឋបាលគយចិន ទទួលស្គាល់ជាផ្លូវការ ចំការដូង ១៣ និងទីតាំងវេចខ្ចប់ចំនួន៥ សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

    មន្រ្តីនាំពាក្យក្រសួងកសិកម្ម៖ អគ្គរដ្ឋបាលគយចិន ទទួលស្គាល់ជាផ្លូវការ ចំការដូង ១៣ និងទីតាំងវេចខ្ចប់ចំនួន៥ សម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថាគិតរហូតមកដល់ពេលនេះមានចំការដូង យ៉ាងហោចណាស់ចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ដែលត្រូវបានទទួលស្គាល់ដោយអគ្គរដ្ឋបាលគយចិនដើម្បីនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ។ បើយោងតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន តាំងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ។ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មបានលើកឡើងដោយបញ្ជាក់ថា”គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។ មន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងផងថា៖ចាប់តាំងពីថ្ងៃចុះហត្ថលេខា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឲ្យដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។ មន្រ្តីនាំពាក្យរូបនេះបានលើកឡើងឱ្យដឹងផងថា៖បន្ទាប់ពីទទួលបានពាក្យស្នើសុំពីសំណាក់ចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការនិងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិនដើម្បីភាគីពិនិត្យ និងវាយតម្លៃ ។ លោកជំទាវ អ៊ឹម រចនាបាននិយាយដោយបញ្ជាក់បន្ថែមថាចំការដូង…

  • ទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភពផែនដី និងប្លាស្ទិក»រួមគ្នាកាត់បន្ថយប្លាស្ទិក និង រួមគ្នាកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ

    ទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភពផែនដី និងប្លាស្ទិក»រួមគ្នាកាត់បន្ថយប្លាស្ទិក និង រួមគ្នាកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ

    (ភ្នំពេញ)៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong) បានឱ្យដឹងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះថា ទិវាភពផែនដី ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភពផែនដី និងប្លាស្ទិក»ដោយយើងត្រូវរួមគ្នាកាត់បន្ថយប្លាស្ទិក និងរួមគ្នាកៃច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ ។ អង្គការអច្ឆរិយៈ នៃទន្លេមេគង្គបានលើកឡើងថាប្រជាជនចូលចិត្តប្រើប្រាស់សម្ភារៈច្នៃពីប្លាស្ទិកដោយសារវាស្រាល មានតម្លៃថោក និងងាយបត់បែនយកតាមខ្លួនបានយ៉ាងងាយ អញ្ចឹងហើយដែលធ្វើឱ្យមនុស្សម្នាចូលចិត្តទិញវាយកមកប្រើប្រាស់យ៉ាងទូលំទូលាយ និងបោះចោលក្រោយពេលប្រើប្រាស់រួច។ ការផលិត និងប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែម្តងហើយបោះចោលបានកើនឡើងហួសកម្រិត កាលនេះបានធ្វើអោយប៉ះពាល់ដល់សង្គម និងបរិស្ថាន។ ចាប់ពីឆ្នាំ១៩៥០ មកដល់ ឆ្នាំ២០១៥ នៅទូទាំងពិភពលោក ផលិតផលប្លាស្ទិកប្រមាណ ៨,៣ ពាន់លានតោន ត្រូវបានផលិតចេញពីប្លាស្ទិកបរិសុទ្ធ (virgin plastics) ដែលវត្ថុធាតុដើមសំខាន់ក្នុងការផលិតនោះគឺប្រេង ឬ ហ្គាសធម្មជាតិ ក្នុងនោះ ប្លាស្ទិក ៦,៤ ពាន់លានតោន ត្រូវបានប្រើប្រាស់ រួចហើយបោះចោល។ ក្នុងចំណោមសំណល់ប្លាស្ទិកដែលប្រើរួច មានប្រមាណ ៩%ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ ក្រៅពីនោះគឺបោះចោលនៅទីលានចាក់សំរាម (៧៩%) និងដុតកម្ទេចចោល (១២%) ដែលនេះ បានចូលរួមចំណែកបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ…

  • អង្គភាពអ្នកនាំពាក្យសហការរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»

    អង្គភាពអ្នកនាំពាក្យសហការរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»

    (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សា ស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការសម្របសម្រួលពីលោក ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។ កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ២.យល់ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។ ទស្សនកិច្ចនេះ ធ្វើឡើងដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយអំទ្បុងពេលជាង ១០ឆ្នាំ មកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានខិតខំបង្ខិតសេវាព្យាបាលឱ្យបានកៀកមូលដ្ឋានរស់នៅ និងដោយឥតគិតថ្លៃ ពោពេញដោយស្នាមញញឹម និងទឹកចិត្តចេញពីក្រអៅបេះដូង ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន ២.៤៤៣ នាក់ ស្មើនឹង ៤.៥៥២ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់យុវជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    (សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបវំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា ។ នេះជាប្រសាសន៍លើកឡើងក្នុងជំនួបជាមួយមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីក្នុងខេត្ត នាថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រួមនិងអាជ្ញាធរខេត្តសៀមរាប បាននឹងកំពុងសហការគ្នារៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរនេះ ។ ម្យ៉ាងទៀតយើងក៏បានបំពេញកាតព្វកិច្ចក្នុងកិច្ចការពារនិងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន ម៉ាស៊ីនវាស់វែង ១១ គ្រឿងក្នុងនោះ ៦ គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោង…

  • ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ

    ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ

    ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំ សម្រាប់អ្នកសារព័ត៌មាន ។

  • អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ

    អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ

    (ភ្នំពេញ)៖ អាកាសចរណ៍តួកគី នឹងចាប់ផ្តើមហោះហើរត្រង់ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ (OIko Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងបានបញ្ជាក់ ពីសារសំខាន់ នៃការបន្តការធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរជាពិសេសតាមរយៈតួនាទីដ៏សំខាន់រវាងព្រឹទ្ធសភាកម្ពុជា និងសភាជាតិតួកគី ។ ក្នុងឱកាសដែលឆ្នាំ២០២៤នេះ ជាខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងតួកគី ភាគីទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគ និងពាណិជ្ជកម្មការលើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ អារ្យធម៌ ព្រមទាំងជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន និងកំណើនទេសចរ។ ភាគីទាំងពីរក៏បានឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខសភាជាតិ និងព្រឹទ្ធសភា នៃប្រទេសទាំងពីរ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានអះអាងថា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនសមត្ថភាពសេវាសង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនសមត្ថភាពសេវាសង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត

    (សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានថ្លែងដូច្នេះក្នុងពិធី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើប នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹងវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រ ពង្រីកពេទ្យតំបន់ឲ្យបានកាន់តែច្រើន និងប្រសើរថែមទៀត។ សម្ដេច ថា ត្រូវកែលម្អឲ្យប្រសើរឡើងនូវគុណភាព ផ្ដល់សេវា តបតាមការរំពឹងទុករបស់ប្រជាជន ការបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាព។ បង្កើនសមត្ថភាពផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទោះបីជាយើងមានមន្ទីរពេទ្យបង្អែកនៅទីនេះក៏ដោយ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមួយឆ្ងាយ…

  • ករណីពុលចំណីអាហារ នៅខេត្តក្រចេះ បណ្តាលមកពីការបរិភោគនំបញ្ចុក

    ករណីពុលចំណីអាហារ នៅខេត្តក្រចេះ បណ្តាលមកពីការបរិភោគនំបញ្ចុក

    (ខេត្តក្រចេះ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានព្រឹត្តិការណ៍ពុលចំណីអាហារបានកើតឡើងនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្តាលឱ្យមនុស្សចំនួន ១៦នាក់ ស្រី ១០នាក់ បានធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំបូរចំនួន ១១នាក់ ស្រី ៧នាក់ ដែលមានរោគសញ្ញាឈឺពោះ រាក ក្អួត ឈឺក្បាល នឹងវិលមុខ។ ក្រោយទទួលបានការយកចិត្តទុកដាក់ថែទាំព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថានភាពអ្នកជំងឺបានធូរស្រាលជាបណ្តើៗ។ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានបានចុះអង្កេតស្រាវជ្រាវ និងអន្តរាគមន៍។ ដោយផ្អែកលើព័ត៌មាន និងភស្តុតាង លក្ខណៈអេពីដេមីសាស្ត្របានសន្និដ្ឋានជាបឋមថា ព្រឹត្តិការណ៍ដែលបណ្តាលឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺនេះ គឺបណ្តាលមកពីការបរិភោគនំបញ្ចុកលក់នៅក្នុងភូមិ ដែលនំបញ្ចុកទាំងនោះមានការផលិត ការរក្សាទុក និងការវេចខ្ចប់ មិនមានអនាម័យល្អ ៕ ដោយ ៖ ង៉ាន់ ទិត្យ