Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នៅឧទ្យានទន្លេស្ងួត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នៅឧទ្យានទន្លេស្ងួត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបើកសង្រ្កាន្តអូររាំងឪ នារសៀលថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឧទ្យានទន្លេស្ងួត នាភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនិងអធឹកអធមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយសមិទ្ធផលផ្លែផ្កាជាច្រើន កើតឡើងក្រោមម្លាប់សន្តិភាព។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន…

  • ប៊ែលធី គ្រុប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)

    ប៊ែលធី គ្រុប ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)

    ភ្នំពេញ៖ ប៊ែលធី គ្រុប រៀបចំពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងពិសាអាហារសាមគ្គីរបស់គ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុប ៣,៨១២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)។ ឯកឧត្តមបណ្ឌិត ថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង លោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី​ គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីប៊ែលធីមានតែ១ទីតាំង រហូតដល់បច្ចុប្បន្នមាន៣២ទីតាំង ក្នុងនោះ៖ ១-សាលា ប៊ែលធី…

  • អភិវឌ្ឍន៍បឹង ស្តារស្ទឹង ពង្រឹងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ

    អភិវឌ្ឍន៍បឹង ស្តារស្ទឹង ពង្រឹងប្រព័ន្ធរំដោះទឹកនៅភ្នំពេញ

    ភ្នំពេញៈដើម្បីបញ្ចៀសរាជធានីភ្នំពេញពីការជន់លិច អាជ្ញាធរនឹងស្តារប្រឡាយធំៗចំនួនបី ស្ទឹងតូចៗចំនួន១០ និងសាងសង់ស្ថានីយបូមទឹកថ្មីចំនួនបួនកន្លែង និងរៀបចំប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀត នៅទូទាំងក្រុង។ការងារពង្រឹងប្រព័ន្ធរំដោះទឹកនេះត្រូវការថវិកាប្រមាណ៣០០លានដុល្លារ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ។ នេះបើយោងតាមនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចអះអាងថា គម្រោងនេះបញ្ចៀសទឹកកុំឲ្យបុកចូលក្រុងភ្នំពេញ និងរំដោះទឹកដែលមានស្រាប់នៅក្នុងក្រុង។ ហេង យ៉ុន គូ រ៉ា នាយក ប្រតិបត្តិ អង្គការ កែច្នៃ និង អនាម័យ សហគមន៍ បានបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងរំដោះទឹកនេះ ហើយ លោក ចង់ ឃើញរដ្ឋាភិបាល មានវិធានការដោះស្រាយបញ្ហាចំកន្លែង ជាពិសេសការរក្សាអាងស្តុក ទឹក ប្រឡាយ និងផ្តោតលើ ថែទាំឱ្យបានត្រឹមត្រូវ។លោក សឿង សារ៉ន នាយក ប្រតិបត្តិនៃអង្គការ សមាគមធាងត្នោត បានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការ គម្រោងស្តារ ប្រឡាយ ស្តារលូពីរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗទៀត ប៉ុន្តែបញ្ហាទឹកលិចក្រុងនៅតែមិនអាចដោះស្រាយបានទាំងស្រុង ដោយលោកយល់ថា ក៏មកពីការបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃនគរូបនីយកម្ម តំបន់ដីសើម និងបឹងបួមួយចំនួនបែ្រក្លាយទៅជាតំបន់លំនៅឋាន។រាជធានីភ្នំពេញធ្លាប់ជាក្រុងដែលមានបឹងធម្មជាតិច្រើនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងមួយចំនួនត្រូវបានចាក់ដីលុបទាំងស្រុង ឬផ្នែកណាមួយនៃផ្ទៃបឹង។ តួយ៉ាង បឹងទំពន់…

  • ត្រៀមស្ទះផ្លូវ ប្រជាជនរាប់សែននាក់សម្រុកចេញពីក្រុងទៅខេត្ត

    ត្រៀមស្ទះផ្លូវ ប្រជាជនរាប់សែននាក់សម្រុកចេញពីក្រុងទៅខេត្ត

    ភ្នំពេញៈតាំងពីពេលព្រឹកព្រឹលមមកដល់យប់ជ្រៅថ្ងៃសុក្រនេះ ការធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានាដើម្បីជួបជុំគ្រួសារញាតិមិត្តនាឳកាសបុណ្យចូលឆ្នាំខ្មែរ បានចាប់ផ្តើម។ នៅតំបន់ OCIC ក្បែរស្ពានបាឡេ នាខណ្ឌជ្រោយចង្វា មនុស្សម្នារាប់ពាន់នាក់ មានទឹកមុខញញឹមរីករាយ កំពុងរង់ចាំឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ។នៅតាមផ្លូវតូចធំ ជាពិសេសច្រកសំខាន់ៗចេញទៅតាមបណ្តាខេត្តក្រុងនានា ដូចជាផ្លូវជាតិ 6 ផ្លូវជាតិលេខ ១ ២ ៣ ៤ ជាដើម ចរាចរមមាញឹកខ្លាំង និងកកស្ទះច្រើនម៉ោងនៅចំនុចមួយចំនួន ដូចជា រង្វង់មូលគល់ស្ពានជ្រោយចង្វា និងចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងព្រះនរោត្តម។ អាជ្ញាធរប្រចាំការបានឲ្យទូរទស្សន៍អប្សរាដឹងថា នៅថ្ងៃស្អែកនេះ ចរាចរកាន់តែចង្អៀត ស្ទះកាន់តែយូរ។   លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្ត ក្រុង រាជធានី ភ្នំពេញ និយាយថាមានប្រជាជនរាប់ម៉ឺននាក់បានធ្វើដំណើរចេញពីក្រុងនៅថ្ងៃសុក្រនេះដែលរាប់ជាថ្ងៃដំបូងនៃការធ្វើដំណើរទៅស្រុកកំណើត។ ក្នុងនោះ មានមនុស្សជាងមួយម៉ឺននាក់បានជិះឡានក្រុងដែលសាលាក្រុងរៀបចំសរុប៤៥០គ្រឿងនៅ៦គោលដៅទូទាំងទីក្រុង។លោកបន្ត៖« សម្រាប់ឆ្នាំនេះខ្ញុំពិនិត្យមើលគោលដៅ៦ទីតាំងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅគឺច្រើនពិសេសក្នុងគោលដៅឬស្សីកែវដែលយើងមានគោលដៅទៅ ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ និងគោលដៅសៀមរាបក្នុងតំបន់OCIC គឺច្រើនរថយន្តយើងទាំងអស់ស្ទើរចេញទាំងអស់គ្រប់គោលដៅ ប្រជាពលរដ្ឋកុះករច្រើន»។ លោក កែវ ចាន់ណារិទ្ធថា ក្រៅធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ប្រជាពលរដ្ឋជាច្រើន…

  • កម្ពុជាមានអ្នកនៅលីវពាក់កណ្តាលប្រទេស អ្នកជំនាញបារម្ភពីវិបត្តិខ្វះធនធានមនុស្ស

    កម្ពុជាមានអ្នកនៅលីវពាក់កណ្តាលប្រទេស អ្នកជំនាញបារម្ភពីវិបត្តិខ្វះធនធានមនុស្ស

    ភ្នំពេញៈយុវជនខ្មែរកាន់តែច្រើនចង់នៅលីវជាងរៀបការ។ របាយការណ៍អំពីចំនួនប្រជាជនសកលរបស់អង្គការសហប្រជាជាតិ បង្ហាញថា ប្រជាជនកម្ពុជាមានអ្នកនៅលីវចំនួន ៤៤,៦ ភាគរយនៃចំនួនប្រជាជនសរុប ពោលគឺប្រហែលនឹងពាក់កណ្តាលប្រទេស។ អត្រានេះគឺខ្ពស់ខ្លាំងបើធៀបនឹងបណ្តាប្រទេសដទៃនៅអាស៊ីអាគ្នេយ៍ដូចជា ភូមា ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ វៀតណាម និងទីម័រលេស ដែលមានអាត្រានៅលីវចន្លោះពី១៣ភាគរយទៅ ២៩ ភាគរយប៉ុណ្ណោះ។ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងស្រាវជ្រាវ បាននិយាយថា កម្ពុជាកំពុងផ្លាស់ប្តូរទៅរកនិន្នាការដូចប្រទេសអភិវឌ្ឍន៍មួយចំនួនដែលមនុស្សចង់នៅម្នាក់ឯងជាងការរៀបការ ឬបង្កើតគ្រួសារ។ បញ្ហាសេដ្ឋកិច្ច ការងារ និងការទទួលខុសត្រូវក្រោយអាពាហ៍ពិអាហ៍ រួមទាំងកំណើននៃការយល់ដឹងអំពីសិទ្ធិយេនឌ័រគឺជាកត្តាចម្បង។ លោកព្រមានថា នេះមិនមែនជារឿងល្អសម្រាប់ប្រទេសនោះទេ។ ជាក់ស្តែងសិង្ហបុរី ជប៉ុន ចិន និងកូរ៉េខាងត្បូងជាដើម កំពុងក្លាយទៅជាប្រទេសដែលខ្វះធនធានមនុស្ស ដោយសារប្រជាជនមិនរៀបការ មិនយកកូន ដែលនាំឱ្យអត្រាកំណើតថយចុះ។ សុខលីន ឆ្នាំនេះមានអាយុ២៩ឆ្នាំ។ កញ្ញានៅមិនចង់រៀបការ ហើយបែរជាយល់ថានេះជាវ័យដែលត្រូវបង្កើនចំណេះដឹង និងពង្រឹងហរិញ្ញវត្ថុទៅវិញ។ សុខលីនថាស្ថានភាពសង្គមបច្នុប្បន្នដែលមានអ្នកលែងលះច្រើនធ្វើឲ្យកញ្ញាខ្លាចរអា។ ចំណែក វរល័ក្ខណ៍ វិញថា កញ្ញាត្រូវការសេរីភាព និងឯករាជ្យភាព។ វរល័ក្ខណ៍ បានបញ្ចាក់ថា៖«គុណប្រយោជន៍នៃការនៅម្នាក់ឯង គឺការសម្រេចចិត្តរបស់យើង គឺដាច់ភឹង។ វាអត់មានត្រូវការសួរយោបល់ពីដៃគូ…

  • ឱនភាពពាណិជ្ជកម្មកម្ពុជា-ចិន រីកកាន់តែធំ តែប៉ះប៉ូវមកវិញដោយអាមេរិក

    ឱនភាពពាណិជ្ជកម្មកម្ពុជា-ចិន រីកកាន់តែធំ តែប៉ះប៉ូវមកវិញដោយអាមេរិក

    ភ្នំពេញ:រយៈពេលបីខែដើមឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានទឹកប្រាក់ជាង ៣.២ពាន់លានដុល្លារ ។ក្នុងនោះ កម្ពុជា នាំចេញទៅចិន បានចំនួន ៣២៨លានដុល្លារ និងនាំចូលមកវិញជាង ២.៨ពាន់លានដុល្លារ។ ចំនួននេះបង្ហាញថាឳនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន កើនឡើងជាង១០ភាគរយនៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រាប់ទូរទស្សន៍អប្សរាថា មូលហេតុដែលនាំឱ្យមានឱ្យភាពពាណិជ្ជកម្មនេះ ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពបច្ចេកទេសផលិតវត្ថុធាតុដើមឱ្យមានតម្លៃទាបនៅឡើយ ដូច្នេះត្រូវនាំចូលយ៉ាងច្រើនពីប្រទេសចិន ដើម្បីផលិតជាផលិតផលសម្រេចសម្រាប់នាំចេញទៅអាមេរិក។បញ្ហានាំចូលច្រើនជាងនាំចេញនេះមិនមែនជារឿងថ្មីសម្រាប់កម្ពុជា។ ប៉ុន្តែ លោក ឡោ វិចិត្រ លើកឡើងថា កម្ពុជាត្រូវតែវិនិយោគលើធនធានមនុស្សដើម្បីអាចទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗឲ្យចូលមកបណ្តាក់ទុនដើម្បីបង្កើតផលិតផលនាំចេញ។ លោកថា មានតែធ្វើបែបនេះទេ ទើបកម្ពុជាអាចធ្វើឲ្យជញ្ជីងពាណិជ្ជកម្មនេះមានសមតុល្យជាងពេលបច្ចុប្បន្ន។យ៉ាងណាក៏ដោយ អតុល្យភាពនៃពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅត្រីមាសទី១នេះ ត្រូវបានប៉ះប៉ូវដោយសហរដ្ឋអាមេរិក ដែលជាទីផ្សារទិញទំនិញធំបំផុតពីកម្ពុជា។ ក្នុងពេល៣ខែ អាមេរិកចាយ ជិត ២ពាន់លានដុល្លារលើទំនិញប្រើប្រាស់ពីកម្ពុជា ភាគច្រើន សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈសម្រាប់ធ្វើដំណើរ។ កម្ពុជា នាំចូលពីអាមេរិកវិញក្នុងទំហំទឹកប្រាក់តែ ៥៧លានដុល្លារប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យ សមតុល្យពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងជាង១០ប្រទេសផ្សេងទៀត ឋិតនៅមិនឆ្ងាយដាច់ពីគ្នា…

  • ឯកឧត្តមអគ្គស្នងការរងចុះសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    ឯកឧត្តមអគ្គស្នងការរងចុះសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    កំពត៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តម សេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួល ដឹកនាំ នាយកដ្ឋាន កណ្តាលនគរបាលព្រំដែន និងជា មេបញ្ជា ការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ អម ដំណើរ ដោយ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន នាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈ មេបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៣ និង ប្រតិភូ កាលពីរសៀលថ្ងៃព្រហស្បតិ៍ បានអញ្ជើញសួរសុខទុក្ខ ដល់កងកម្លាំង នគរបាលការពារព្រំដែនគោក និងទឹក នៅ វរៈសេនា តូចនគរបាលការពារព្រំដែនទឹក ២៤១ ប្រចាំខេត្ត កំពត។ មានប្រសាសន៍នៅក្នុងឱកាសនោះ  ឯកឧត្តម ខេង សុមេធ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនា បតី តេជោហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់កងកម្លាំងនគរបាលការពារ ព្រំដែន ភូមិភាគទី៣ទាំងអស់…

  • ព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន

    ព្រឹត្ដិការណ៍សង្ក្រាន្ដក្រុងរុនតាឯកតេជោសែន

    សៀមរាប៖ក្រុងរុនតាឯកតេជោសែន ដែលជាក្រុងទើប បង្កើត ថ្មីនៅខេត្តសៀមរាប ក៏បានរៀបចំសង្ក្រាន្តក្រុងរុនតាឯក តេជោ សែន រយៈពេលបីថ្ងៃដែរ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះចូលរួមរៀបចំដោយក្រុមហ៊ុន Agent21 Globl បានសហការជាមួយរដ្ឋបាលខេត្ត សៀម រាប។ លោកស្រី លី ចន្រ្ទកល្ម្សី អគ្គនាយិកាក្រុមហ៊ុន Agent21 Globl ដែលជាអ្នករៀបចំសង្ក្រាន្ដក្រុងរុនតាឯកតែជោសែន បានបញ្ជាក់ថា ការបង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្តក្រុងរុនតា ឯកនេះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីដូនតាខ្មែរ ក៏ដូចជាការ បង្ហាញ ពីសាមគ្គីភាពរវាង ប្រជាជននិងប្រជាជន ។ពិសេសបង្ហាញពីប្រពៃណីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិដល់ ដល់យុវជន យុវនារី បានស្គាល់នូវ តម្លៃនៃវប្បធម៌និងបង្កើតភាពសប្បាយដល់ប្រជាពលរដ្ឋ។ម៉្យាងក៏បានបង្ហាញពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរមករស់នៅក្នុងទីក្រុងដែលទើបបង្កើតថ្មីផងដែរ។ សង្ក្រាន្ដរុនតាឯកតេជោសែន មានកម្មវិធីកម្សាន្ដជាច្រើនដូចជា ការលែងល្បែងប្រជាប្រិយ វាយក្អម លោតបាវ ល្ខោនស្បែកធំ ល្ខោនបាសាក់ ការសម្ដែងសិល្បៈ រាំកម្សាន្ដ ការបង្ហាញម៉ូត សម្លៀកបំពាក់ខ្មែរ ការដង្ហែក្បួនទេវតាឆ្នាំថ្មី ព្រមទាំងកម្មវិធី កម្សាន្ដ ជាច្រើនទៀត…

  • គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ កំពុងពន្លឿនការសាងសង់ឱ្យបានទាន់ពេលនៅថ្ងៃសៅរ៍

    គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ កំពុងពន្លឿនការសាងសង់ឱ្យបានទាន់ពេលនៅថ្ងៃសៅរ៍

     កំពង់ធំ៖ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំកាល ពីរាត្រីថ្ងៃព្រហស្បតិ៍ បានដឹកនាំគណៈកម្មការរៀបចំសង្ក្រាន្ត កំពង់ធំ និងមន្ត្រីពាក់ព័ន្ធអញ្ជើញ ពិនិត្យការរៀបចំសង្ក្រាន្ត និងកន្លែងកម្សាន្តនានាក្នុងក្រុង ដើម្បីធ្វើយ៉ាងណាឱ្យ មានទាំង សោភណភាព និងមានទាំងភាព ទាក់ទាញភ្ញៀវជាតិ ភ្ញៀវអន្តរ ជាតិ ឱ្យមកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ រយៈពេលបួនថ្ងៃ ចាប់ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាង មុខ នៅវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ។  ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ធំ បានយក ចិត្តទុក ដាក់លើការសំអាត ការធ្វើអនាម័យ នៅក្នុងបរិវេណ វិទ្យាល័យ ដែល ជាកន្លែងប្រារព្ធពិធី ។ជាពិសេសក៏ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយមហាជនពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឱ្យបានទទួលព័ត៌មានពីកម្មវិធីសង្ក្រាន្ត កំពង់ធំឆ្នាំថ្មីនេះហើយមកចូលរួមសប្បាយរីករាយជាមហាគ្រួសារ។ ការរៀបចំសង្ក្រាន្តកំពង់ធំឆ្នាំនេះ គណៈកម្មការបានបែងចែកទី តាំងកន្លែងកម្សាន្តនីមួយៗផ្សេងៗពីគ្នា និងមានទីធ្លាធំទូលាយ សម្រាប់ លេងល្បែងប្រជាប្រិយ ,មានការដាក់តាំងលក់នូវស្នាដៃ សិស្សានុសិស្សតាមសាលានីមួយៗ…

  • អភិបាលខេត្តក្រើនរំលឹកឱ្យយកចិត្តទុកដាក់ការការពារសន្តិសុខ សណ្ដាប់ ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    អភិបាលខេត្តក្រើនរំលឹកឱ្យយកចិត្តទុកដាក់ការការពារសន្តិសុខ សណ្ដាប់ ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    បន្ទាយមានជ័យ៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ នឹងចូលមកដល់នៅថ្ងៃសៅរ៍ក្នុងសប្ដាហ៍នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជា ប្រធានគណៈបញ្ជាការ ឯកភាពខេត្តបានក្រើនរំលឹកកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ មានប្រសាសន៍ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភានិងសមិទ្ធផលនានានៅវត្តរតនសាមគ្គីចាថ្មី នៃឃុំគោកបល័្លង្ក ស្រុកមង្គល បូរី កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា នៅតាម ទី កន្លែងដែលរៀបចំសង្ក្រាន្ត ក្នុងន័យបង្កភាពសប្បាយរីករាយ ជូន ដល់ ប្រជាពលរដ្ឋនោះ ក៏ត្រូវគិតគូរសំខាន់លើការងារ សន្តិ សុខ របៀបរៀបរយ ដើម្បីឱ្យអ្នកចូលរួមទទួលបាននូវ សុខ សុវត្ថិភាព និង សុខមនោរម្យ។កម្លាំងប្រជាការពារត្រូវសហការ ជាមួយសមត្ថកិច្ចនានា ដោយបែងចែកកម្លាំងប្រចាំការ នៅ គ្រប់ទីកន្លែងកម្សាន្ត។ជាមួយគ្នានេះ ត្រូវអប់រំណែនាំដល់ បងប្អូនដែលមកលេងកម្សាន្តត្រូវចេះយោគយល់គ្នា ។លេងដោយសេចក្តីថ្លៃថ្នូរ ចៀសវាងនូវទំនាស់ផ្សេងៗ។ឯកឧត្តមបន្តថា គ្រប់ទីកន្លែងត្រូវមានក្រុមគ្រូពេទ្យប្រចាំការ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នករណីអគ្គិភ័យផងដែរ ក្នុងឱកាសអាកាសធាតុក្ដៅហួតហែង។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានរយៈ ពេល បួនថ្ងៃចាប់ពីថ្ងៃទី១៣…