Category: ព័ត៌មានជាតិ

  • សម្តេច ម៉ែន សំអន និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា

    សម្តេច ម៉ែន សំអន និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងថ្នាក់ ដឹក នាំ មន្រ្តីក្រោមឱវាទ នៅរសៀលថ្ងៃសុក្រទី១២ ខែមេសា នេះបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត នៅស្នាក់ការ ក្រុម ប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជានា រាជធានីភ្នំពេញ ។ ពិធីនេះប្រារព្ធឡើងដើម្បីអបអរសាទរពបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ។ក្នុងឱកាស នេះ សម្តេច កិត្តិសង្គហបណ្ឌិត បានសម្តែងនូវ ទឹកចិត្តសប្បាយ រីករាយចំពោះសាមគ្គីភាពជាធ្លុង មួយរវាងថ្នាក់ដឹកនាំ  និង មន្រ្តីនៃក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែង ចេញ តាមរយៈតំណាង នៃការអញ្ជើញ ចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ៕ដោយ៖ ថេត វិចិត្ររូបថត៖ហេង សម្បត្តិ

  • សម្តេច ម៉ែន សំអន អញ្ជើញសូត្រនៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា

    សម្តេច ម៉ែន សំអន អញ្ជើញសូត្រនៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអញ្ជើញសូត្រមន្តនៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។ ពិធីនោះផងដែរក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស  ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ។ ពិធីនេះធ្វើឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច…

  • សូមកុំមើលរំលងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

    សូមកុំមើលរំលងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

    ភ្នំពេញៈឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលបានបន្សល់ ទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទ មានដូចជា សំណង់ប្រាសាទបុរាណ និងស្ថានីយបុរាណជាច្រើនកន្លែង រួមទាំង មានសហគមន៍មនុស្សផងដែរ។ ហេតុនេះតំបន់ភ្នំគូលែនបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិផងដែរ។ ភ្នំគូលែនមានទីតាំងស្ថិតនៅក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ មានចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ភ្នំគូលែន ឬមហេន្ទ្របព៌ត ជាទីតាំងបុរាណដែលបានបង្កប់នូវអត្ថន័យខាងជំនឿសាសនាជាច្រើនបានបន្សល់ទុកនៅទីនោះ។ ដោយឡែកបើយោងតាមសិលាចារឹកស្តុកកក់ធំដែលមានលេខសំគាល់K.២៣៥ ចារឡើងនៅអំឡុងសតវត្សទី១១ ភ្នំគូលែន ជាទីតាំងនៃរាជធានីបុរាណដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបានកសាងឡើងក្នុងរាជរបស់ព្រះបាទជ័យ វរ្ម័នទី២ នាដើមសតវត្សទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថានរបស់ព្រះឥសូរ ជាអាទិទេពកំពូល នៃព្រហ្មញ្ញសាសនា)។ សិលាចារឹកខាងលើនេះត្រូវបានចារឡើងនៅក្នុងរយៈកាលជាង២០០ឆ្នាំ ក្រោយការយាង ចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ ហើយអ្នកស្រាវជ្រាវស្ទើរគ្រប់ជំនាន់តែងបានយោងសិលាចារឹកខាងលើនេះ ដើម្បីរៀបរាប់អំពីប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី២។ ដោយសារកត្តាទាំងអស់នេះហើយទើបមកដល់ពេលនេះភ្នំគូលែនត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដែលមានសក្ដានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ និងតំបន់ទេសភាពប្លែកៗជាច្រើនរាប់មិនអស់ទៀត។សម្រាប់ទីកន្លែងកម្សាន្តសំខាន់ៗនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”មានដូចជា៖ស្រះដំរីដែលមានទីតាំងស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អ្នកទេសចរអាចធ្វើដំណើរតាមម៉ូតូកាត់តាមភូមិថ្មី វត្តព្រះក្រាល រួចបន្តដំណើរទៅមុខប្រមាណ…

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល កំពុងដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការការរៀបចំការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។ ប្រភពក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ មានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៣៣៣១៤នាក់ ហើយត្រូវជ្រើសរើសយកតែ ៤៤១ កន្លែងតែប៉ុណ្ណោះ។កិច្ចប្រជុំនារសៀលនេះ នឹងមានការពិភាក្សាលើការងារបច្ចេកទេសជាច្រើនរួមមានការកំណត់កាលបរិច្ឆេទ និងមណ្ឌលប្រឡង និងព័ត៌មាននានា សំដៅដល់ការធានាការប្រព្រឹត្តិទៅការប្រឡងដោយរលូន មានរបៀបរៀបរយ និងអនុលោមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់។ សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងអាណត្តិទី៧ ត្រូវបានរៀបចំឡើងចំនួន៥លើករួចមកហើយ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៕ដោយៈង៉ាន់ ទិត្យប្រភពៈក្រសួងមុខងារសារធារណៈ

  • មជ្ឈដ្ឋានជាច្រើន ទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល

    មជ្ឈដ្ឋានជាច្រើន ទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល

    ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើន បានបង្ហាញការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ខណៈក្រសួង មុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នាពេលឆាប់ៗខាងមុខនេះ ដោយបេក្ខជនជាង ៣ម៉ឺននាក់ មានឈ្មោះប្រឡង ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ដោយក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជន ដែលត្រូវបានអនុញាតចំនួន ៣៣,៣១៤នាក់ ។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការ បានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យនេះ ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានបញ្ជាក់ថា ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ ។ លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ ប្រធានគណៈកម្មការការប្រឡងប្រជែងរូបនេះ បានបន្តថា តាមរយៈរបាយការណ៍ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំហំការងារ ការគិតគូរ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព ទៅលើដំណើរការរៀបចំការប្រឡងជារួម…

  • សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

    សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ” សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ” ។ ក្នុងសារលិខិតថ្វាយព្រះពររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារថា បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ២២:២៤ នាទី ខាងមុខ ជាបឋម ក្នុងនាមសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា ទូលព្រះបង្គំ ជាខ្ញុំសូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការ សូមអង្គសម្តេចម៉ែជាអម្ចាស់…

  • សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រកម្ពុជា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ” សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ” ។ ក្នុងសារលិខិតថ្វាយព្រះពររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារថា បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:២៤ នាទី ខាងមុខ ជាបឋម ក្នុងនាមសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការ សូមព្រះករុណាជាអម្ចាស់ ស្ដេចទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញា…

  • ចូលឆ្នាំក្តៅហែង ខេត្តឆ្នេរសមុទ្របួនត្រៀមខ្លួនជាពិសេសទទួលភ្ញៀវទេសចរ

    ចូលឆ្នាំក្តៅហែង ខេត្តឆ្នេរសមុទ្របួនត្រៀមខ្លួនជាពិសេសទទួលភ្ញៀវទេសចរ

    ភ្នំពេញ៖ ខេត្តជាប់សមុទ្រចំនួន៤ដែលមានឆ្នេរខ្សាច់ល្អសក្បុស រំពឹងទាញភ្ញៀវទេសចរបានច្រើននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះដល់ថ្ងៃអង្គារអាទិត្យក្រោយ។ ខេត្តកំពត កំពុងតែមានប្រជាប្រិយជាមួយនឹងសេះសមុទ្របាញ់ទឹក និងហេដ្ឋារចនាសម្ព័ន្ធថ្មីប្របមាត់ព្រែកដែលផ្តល់នូវចំណីអារម្មណ៍ប្លែកពីមុន ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សង្ឃឹមថា សម្រស់ថ្មីនៃខេត្តហ៊ុព័ទ្ធដោយទឹកនិងភ្នំនេះនឹងយកឈ្នះអាកាសធាតុក្តៅហួតហែង ហើយទាញភ្ញៀវទេសចរមកកំសាន្តបានច្រើន។ នៅកៀកបង្កើយនឹងកំពត ខេត្តកែប រំពឹងទទួល បាន ភ្ញៀវទេសចរណ៍ មិនក្រោម ១០ម៉ឺននាក់នោះទេ ក្នុង រយៈពេល ៤ថ្ងៃនៃពិធី បុណ្យចូលឆ្នាំខ្មែរ ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប បាន ប្រាប់ទូរទស្សន៍ អប្សរាថា «សង្ក្រាន្តខេត្ត កែប » នៅ ឆ្នេរអង្កោលដ៏មានប្រជាប្រិយនឹងទាក់ចិត្តអ្នកទេសចរ។ ខេត្តព្រះសីហនុ ក៏ពិសេសដែរ។ ជាលើកដំបូង ខេត្តនេះនឹងរៀបចំពិធីស្រង់ព្រះនៅទីតាំងព្រះថោងតោងស្បៃនាងនាគនៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។ លោក ឡុង ឌីម៉ង់ អភិបាល រង ខេត្ត ព្រះសីហនុ និយាយដោយរីករាយថា អាកាសធាតុក្តៅមិនមានជាឧបសគ្គសម្រាប់ខេត្តជាប់ឈូងសមុទ្រថៃនេះទេ។ ចំណែក ខេត្ត កោះកុងវិញ…

  • វីតាល់ និងមូលនិធិ២៥៛ ប្រារព្ធកម្មវិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំប្រចាំឆ្នាំទី៧ នៅវត្តខ្ពប

    វីតាល់ និងមូលនិធិ២៥៛ ប្រារព្ធកម្មវិធីស្រង់ព្រះ និងសង្ឃហធម៌ដ៏ធំប្រចាំឆ្នាំទី៧ នៅវត្តខ្ពប

    ខេត្តកណ្តាល៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល នាពេលថ្មីៗនេះ បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ដ៏ធំប្រចាំឆ្នាំលើកទី៧ ដែលអញ្ជើញមកពី ១០ភូមិ នៃឃុំខ្ពប ដោយពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។កម្មវិធីស្រង់ព្រះប្រចាំឆ្នាំរបស់វីតាល់ និងមូលនិធិ២៥រៀល បានចាប់ផ្ដើមដំបូងកាលពីឆ្នាំ២០១៦ ដែលរហូតមកដល់បច្ចុប្បន្នមានចំនួន៧ឆ្នាំមកហើយ ដោយខកខានពុំបានធ្វើតែកំឡុងពេលប្រទេសជាតិ និងពិភពលោកកំពុងជួបការលំបាកពីវីរ៉ុសកូវីដ១៩។ កម្មវិធីវីតាល់ស្រង់ព្រះដ៏ធំប្រចាំឆ្នាំទី៧លើកនេះ ត្រូវបានប្រារព្ធឡើងជាមួយលោកតា លោកយាយ ដែលមានជីវភាពលំបាកក្រីក្រ និងខ្សត់ខ្សោយចំនួន១៥០គ្រួសារមកពី១០ភូមិ នៃឃុំខ្ពប។ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឍដីកាពន្យល់អំពីអត្ថន័យនៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថា នឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ម៉្យាងទៀតពិធីស្រង់ព្រះនេះ ក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យផងដែរ។ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់)…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម

    សម្តេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ថាទឹក គឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាបាននូវសន្ដិសុខទឹកនៅទូទាំងប្រទេសកម្ពុជា ។ ​សម្ដេចធិបតី បានបន្តថា ទឹក គឺជាធនធានដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ដល់ភាវមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប៉ុន្ដែធនធានទាំងនេះ កាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ…