Category: ព័ត៌មានជាតិ

  • អភិបាលខេត្តៈ កំពតត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ

    អភិបាលខេត្តៈ កំពតត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ

    កំពត៖ អភិបាលខេត្តកំពតក្រើនរំលឹកដល់មន្ត្រីសាលាខេត្ត មន្ត្រីមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវចេះសហការគ្នា ស្រឡាញ់គោរពគ្នា និងរក្សាឱ្យបាននូវក្រម សីលធម៌ល្អក្នុងសង្គមការងារ និងសង្គមគ្រួសារ ។ពោលមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ពលរដ្ឋ ។មន្ត្រីម្នាក់ៗត្រូវមានទាំងធនធានមនុស្ស និងធនធានជាតិ។ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តជាង ៣០០នាក់ កាលពីថ្ងៃទី៩ ខែមេសា នៅមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តដើម្បីបង្ហាញអំពីការគិតគូរដល់មន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមតែងតែមានរបស់កំដរដៃជូនដល់មន្ត្រីរាជការ ដើម្បីយកទៅជូនក្រុមគ្រួសារ ធ្វើបុណ្យទានតាមប្រពៃណីជាតិខ្មែរ ។ការសំណេះសំណាលលើកនេះ គឺជាលើកទី៦ហើយ ឯកឧត្តមសង្ឃឹមថាវប្បធម៌មួយនេះ នឹងដុះនៅក្នុងផ្នត់គំនិតរបស់មន្ត្រី នៅពេលដែលខ្លួនក្លាយទៅជាអ្នកដឹកនាំ ហើយត្រូវបន្តវប្បធម៌មួយនេះតទៅទៀត។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីទាំងអស់សូមឱ្យបន្តធ្វើជាមន្ត្រីរបស់ប្រជាជន បម្រើប្រជាជន បម្រើប្រទេសជាតិដោយស្មោះត្រង់ ត្រូវធ្វើខ្លួនជាគំរូល្អដល់ប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ហើយមន្ត្រីត្រូវមានធនធានមនុស្ស និងធនធានជាតិ ។ ពេលរសៀលនាថ្ងៃដដែលនោះដែរ  រដ្ឋបាលខេត្តក៏បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនមន្ត្រីរាជការ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្មវិធីទាំងពីរមានការចូលរួមពីលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មន្ត្រីរាជការចំណុះសាលាខេត្តទាំងអស់…

  • រដ្ឋបាលខេត្តបាត់ដំបង អញ្ជើញសួរសុខទុក្ខកងកម្លាំង ឈរជើង នៅតាមបន្ទាត់ព្រំដែនគោក

    រដ្ឋបាលខេត្តបាត់ដំបង អញ្ជើញសួរសុខទុក្ខកងកម្លាំង ឈរជើង នៅតាមបន្ទាត់ព្រំដែនគោក

    បាត់ដំបង៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗ ខាងមុខ រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូខេត្ត អញ្ជើញ សួរសុខ ទុក្ខដល់គ្រប់ កងកម្លាំង ប្រដាប់អាវុធ ដែល កំពុង តែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុង ភូមិសាស្ត្រ ស្រុករតនមណ្ឌល សំឡូត កំរៀងនិងស្រុកសំពៅ លូន ។ប្រតិភូក៏បាននាំទៅជាមួយនូវគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ និងថវិកា មួយ ចំនួនជូនដល់ អង្គភាពទាំងនោះផង។ ខណៈជួបបណ្ដាអង្គភាពទាំងនេះ ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន កោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយ ទាហាន រង ពលទាហានទាំងអស់ ដែលកន្លង អនុវត្តនូវ តួនាទី ភារកិច្ច របស់ខ្លួន យ៉ាងម៉ឹងម៉ាត់,យកអស់ពីកម្លាំងកាយ ចិត្ត…

  • ព្រះមហាក្សត្រ បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ៥ថ្ងៃ

    ព្រះមហាក្សត្រ បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ៥ថ្ងៃ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ។ អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៥-៩ ខែមេសា ឆ្នាំ២០២៤ រួមមាន៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេច ឯកឧត្តម ជាឧត្តមប្រឹក្សាព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងមន្ត្រីព្រះបរមរាជវាំងមួយចំនួនទៀត ។ សូមជម្រាបថា យោងតាមព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ…

  • ស្វាកន្ទុយស មានឆោសស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី

    ស្វាកន្ទុយស មានឆោសស្រស់ស្អាត និងរស់នៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី

    (ភ្នំពេញ)៖ ស្វាកន្ទុយស ជាប្រភេទពានរដែលមានពណ៌សម្បុរស្រស់ស្អាត ដោយមានលក្ខណៈខុសប្លែកពីប្រភេទស្វាដទៃទៀត។ នៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី គឺជាទីតាំងដ៏សំខាន់មួយដែលបានគាំទ្រដល់ការរស់នៅរបស់សត្វស្វាកន្ទុយស។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២៤នេះថា ដើម្បីទប់ការបរបាញ់ឧទ្យានុរក្សត្រូវបានធ្វើការល្បាតជាប្រចំាទៅកាន់ទីជម្រករបស់វានៅក្នុងតំបន់ស្នូលនិងតំបន់អភិរក្ស។ សូមចូលរួមការពារនិងអភិរក្សស្វាកន្ទុយសជាមួយយើងនៅដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលកំពុងអនុវត្តគម្រោងឥណទាកាបូន។ ស្វាកន្ទុយសគឺជាប្រភេទជិតផុតពូជបំផុតអាស្រ័យចំនួនវាមានការចុះជាលំដាប់។ការបរបាញ់ និងការបាត់បង់ទីជម្រកគឺជាកត្តាប្រឈមចម្បងរបស់អំបូរពានរនេះ។ គួរបញ្ជាក់ថា តាមឯកសារស្រាវជ្រាវបង្ហាញថា៖ស្វាកន្ទុយសឈ្មោលជាទូទៅមានមាឌធំជាងសត្វញី ចំណែកឯរូបរាងរបស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ដោយសារពណ៌របស់វា និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកមុខមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌ដុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស និងផ្នែកខាងមុខមានរោមពណ៌ខ្មៅ ៕ ដោយ ៖ ម៉ាដេប៉ូ

  • នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺគ្រឹះដ៏សំខាន់ នៃសុខសន្តិភាព

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺគ្រឹះដ៏សំខាន់ នៃសុខសន្តិភាព

    (កណ្ដាល)៖ កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺគ្រឹះសំខាន់ នៃសុខសន្តិភាព ។ ជាក់ស្ដែងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គម ពិសេសការបង្ក្រាបបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋាន ពិតជាកិច្ចការដ៏សំខាន់បំផុត ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងកម្លាំងប្រជាការពារ នៅទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ។ លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ក្នុងខែមីនា កន្លងទៅនេះ ស្រុកកណ្តាលស្ទឹង មានបទល្មើសនានា ធៀបក្នុងខែមុនមានការកើនឡើង ៣លើក ។ គ្រោះថ្នាក់ចរាចរណ៍រ មានការថយចុះ ១លើក បណ្តាលឲ្យស្លាប់ ០២នាក់ របួស ០៨នាក់។ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានកើនឡើង ១លើក ឃាត់ខ្លួនជនសង្ស័យចាត់វិធានការផ្លូវច្បាប់ចំនួន ៧នាក់ ។…

  • ទូតអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងអូស្ត្រាលី-កម្ពុជា

    ទូតអូស្ត្រាលី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងអូស្ត្រាលី-កម្ពុជា

    ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នាថ្មីៗ នៅប្រទេសអូស្រ្តាលី ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានា របស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ…

  • គម្រោងកសាងភាពធន់នឹងអាកាសធាតុ បានផ្តល់ស្រះទឹក និងអណ្តូងដល់ សហគមន៍ ចំនួន៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ

    គម្រោងកសាងភាពធន់នឹងអាកាសធាតុ បានផ្តល់ស្រះទឹក និងអណ្តូងដល់ សហគមន៍ ចំនួន៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ

    (ខេត្តកំពង់ធំ)៖ គម្រោងកសាងភាពធន់នឹងអាកាសធាតុ បានអនុវត្តដោយជោគជ័យ ១០០ ភាគរយ ដោយក្នុងនេះបានជីកស្រះទឹក និងអណ្តូងទឹកជូនដល់ពលរដ្ឋសហគមន៍ចំនួន ៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ខេត្តកំពង់ធំ។ គម្រោងមួយនេះបានផ្តល់ ប្រភព ទឹក សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងសហគមន៍ទៅលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជាស្រោចផល ដំណាំកសិកម្មរបស់ពួកគាត់។ សមិទ្ធផលសំខាន់ៗក្រោមការអនុវត្តគម្រោងមួយនេះមានដូចជា៖ ១. បានខួងអណ្តូង បំពាក់ម៉ូទ័រប៉ូមទឺកអូតូ ដោយប្រើសូឡា និងស៊ីទែនទឹកចំណុះ៥០០០លីត្រចំនួន៣ គឺ អណ្តូង ជម្រៅ៤៨ម៉ែត្រ នៅក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូង ជម្រៅ៥០ម៉ែត្រ នៅក្នុងភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូងជម្រៅ ៤៧ម៉ែត្រ នៅក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ ចំពោះស្រះទឹកសហគមន៍ ដោយគឺមានបំពាក់ស្នប់ឆ្នៃ និងប្រព័ន្ធចម្រោះចំនួន៣ ដោយ ស្រះទំហំ បណ្តោយ ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ២ម៉ឺនម៉ែត្រ គូប) នៅក្នុងភូមិ អណ្តាស ឃុំ សាលាវិស័យ ស្រុក…

  • មន្ត្រីកាទូតកម្ពុជា-ចិន ពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន

    មន្ត្រីកាទូតកម្ពុជា-ចិន ពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន

    (ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាន-កម្ពុជា បានទទួលជួប លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន នៅទីស្តីការក្រសួង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាគ្នាលើវិស័យសក្តានុពល ក្នុងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ ជ្រុង ជ្រោយអាស៊ាន-ចិន ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូសន្ទនាអាស៊ាន-ចិន។ ភាគីទាំងពីរសង្កត់ធ្ងន់លើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងមធ្យោ បាយក្នុង ការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំង បានផ្លាស់ប្តូរ ទស្សនៈ ស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ៕ ដោយ ៖ សួង ពិសិដ្ឋ

  • សៀមរាបសង្រ្កាន្ត ពាងទឹកធំៗបានក្លាយជាចំណែកនៃការ តុបតែង លំអពហុប្រយោជន៍

    សៀមរាបសង្រ្កាន្ត ពាងទឹកធំៗបានក្លាយជាចំណែកនៃការ តុបតែង លំអពហុប្រយោជន៍

    សៀមរាប៖ ស្របពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនឹងចូលមក ដល់ នៅរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសាឆាប់ៗខាងមុខ ,រដ្ឋបាល ខេត្ត សៀមរាប សហការជាមួយសហភាព សហព័ន្ធយុវជន កម្ពុជា(ស.ស.យ.ក)ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រាន្តរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីធ្លាសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបនិង មហា វិថី ប្របមាត់ ស្ទឹង។ ការតុបតែងលំអកំពុងតែមមាញឹក ខណៈដែលផ្នែកខ្លះបាន រៀប ចំរួច រាល់ និងផ្នែកខ្លះកំពុងតែជំរុញយ៉ាងញាប់ដៃ។ជាការកត់ សម្គាល់ ការកែច្នៃសោភណភាពឆ្នាំនេះ ក៏ប្លែកភ្នែក ខុសពីបណ្ដាឆ្នាំមុនៗដែរ។ពាងទឹកធំធ្វើពីស៊ីម៉ងត៍ ត្រូវបានយក មក តម្រៀប ជា ជួរលើចិញ្ចើមមហាវិថីដ៏វែងនៃកន្លែងប្រារព្ធពិធី ដែលរំពឹងថា ជាទីប្រមូលផ្តុំអ្នកមកកម្សាន្តច្រើនជាងគេក្នុង ក្រុងសៀមរាប។ពាង ទឹក ទាំងនេះត្រូវបានគូរំលេចទៅដោយ រូបភាពនានានិងលាយចម្រុះពណ៌គួរជាទីគយគន់ក្រៃលែង។ប៉ុន្តែការយកពាងទឹកមកធ្វើជាគ្រឿងលំអនៅពេលនេះ មិនមែន ដើម្បីល្អមើលប៉ុណ្ណោះទេ តែពាងធំៗចំនួនរាប់រយទាំងនេះ នឹង ផ្ទុក ពេញទៅដោយទឹកស្អាត សម្រាប់អ្នកទេសចរជាតិ អន្តរជាតិ អាចដងយកមកស្រោចស្រពខ្លួនក្នុងពេល ដែល អាកាសធាតុក្តៅអំលុងបុណ្យចូលឆ្នាំនេះ។នេះអាចចាត់ ទុក ថា ជាគំនិតច្នៃប្រឌិតមួយដ៏ប្រសើរ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាបបានអធិប្បាយថា ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់…

  • លោកជំទាវរដ្ឋមន្រ្តី ចម និម្មល អញ្ជើញសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក”

    លោកជំទាវរដ្ឋមន្រ្តី ចម និម្មល អញ្ជើញសម្ពោធ “ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក”

    (ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃចន្ទ ទី៨ ខែ មេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ “ពិព័រណ៍ធុរកិច្ច និង ដៃគូ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ កម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ។ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA CAMBODIA) ចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើង ដែលនេះបានបង្ហាញ ឱ្យឃើញនូវភាពជឿជាក់របស់វិស័យឯកជន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រដំឡើងរថយន្តម៉ាក Ford Ranger និង Ford Everest នៅក្នុងខេត្តពោធិ៍សាត់ ដែលបានផ្ដល់ឱកាសការងារចំនួនជាង ៤.២០០ កន្លែងជូនដល់ប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី…