-
ចូលឆ្នាំមកលេងខេត្តបាត់ដំបង សង្រ្កាន្ត កុំភ្លេច”តំបន់ទេសចរណ៍ធម្មជាតិ” ជាប់មាត់ទឹក

បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមខ្លួនជាស្រេច ក្នុងការបង្កើតនូវព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៤របស់ខ្លួនចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅលើដងវិថីសម្តេចក្រឡាហោម ស ខេង ចាប់ពីរង្វង់មូលលោកតាដំបងក្រញូងរហូតដល់បរិវេណនៃសារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត”អតីតអគារសាលាខេត្តចាស់”។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរាថា រមណីយដ្ឋានទេសចរណ៍សម្បូរបែបជាច្រើនទីតាំង នៅក្នុងខេត្តបាត់ដំបង ក៏បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ទទួលស្វាគមន៍ភ្ញៀវក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លោកអនុប្រធានមន្ទីរបានបន្តថា នៅមុនពេលបុណ្យចូលឆ្នាំមកដល់ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក៏បានចុះផ្សព្វផ្សាយពង្រឹងលើគុណភាពផលិតផល និងសេវាកម្ម នៅតាមបណ្ដារមណីយដ្ឋានទេសចរណ៍ទាំងផងដែរ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវមកម្តងហើយ ចង់មកម្តងទៀត។ ជាការកត់សម្គាល់កន្លងមកក្នុងរដូវក្តៅបែបនេះ រមណីយដ្ឋានដែលពេញនិយមនិងមានភាពទាក់ទាញគឺភ្ញៀវទេសចរជាតិ-អន្តរជាតិតែងតែទៅកម្សាន្តនៅតំបន់រមណីយដ្ឋានជាប់មាត់ទឹកដូចជា នៅស្រុកសំឡូត មាន : តំបន់ទឹកធ្លាក់អូរជាំ, ទឹកធ្លាក់ចម្ការស្វាយ, ទឹកធ្លាក់កំពង់ទូកមានជ័យ។ ស្រុករតនៈមណ្ឌល មានចំណុចស្ទឹងថ្វាក,ចម្ការទុរេនអូរតង,អូរទទា,ភ្នំចំបាំង,ទំនប់ពហុបំណង(សេកសក)។ស្រុកបាណន់ មាន ទំនប់អាងកំពីងពួយ និងទំនប់កង្ហត ជាដើម…។ល។ តាមរយៈការសម្ភាសជាមួយទូរទស្សន៍អប្សរា ម្ចាស់រមណីយដ្ឋានទាំងនោះក៏បានបញ្ជាក់ពីការរៀបចំត្រៀមលក្ខណៈរួចរាល់ ក្នុងការត្រៀមទទួលភ្ញៀវដែលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សូមបញ្ជាក់ថា ខេត្តបាត់ដំបង មានរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិប្រមាណ ១១៥ទីតាំង ដែលជាទីកន្លែងផ្តល់ឱកាសឳ្យភ្ញៀវជាតិ-អន្តរជាតិ អាចជ្រើសរើសសម្រាប់ដំណើរកម្សាន្តបានតាមចំណង់ចំណូលចិត្ត។មកដល់ពេលនេះ ទីតាំងទេសចរណ៍ទាំងនោះ ត្រូវបានរៀបចំតុបតែងលម្អសោភណភាព ព្រមទាំងត្រៀម ខ្លួនបម្រើសេវាកម្មនានាជូនភ្ញៀវដោយទឹករីករាយ៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹក គឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

(ភ្នំពេញ)៖ ទឹក គឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាបាននូវសន្ដិសុខទឹកនៅទូទាំងប្រទេសកម្ពុជា ។ សម្ដេចធិបតី បានបន្តថា ទឹក គឺជាធនធានដ៏មានសារៈសំខាន់ណាស់ សម្រាប់ទ្រទ្រង់ដល់ភាវមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប៉ុន្ដែធនធានទាំងនេះ កាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សដែលធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធកាន់តែខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។ សម្ដេច បន្ថែមថា កម្ពុជា…
-
នាយករដ្ឋមន្ត្រី ណែនាំឱ្យមានកិច្ចសហការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដី នៅជុំវិញបឹងទន្លេសាប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធនធានទឹក បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដី នៅជុំវិញបឹងទន្លេសាប ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានណែរនាំដូច្នេះក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបិទសន្និបាត ក្រសួងកសិកម្ម រហូតមកដល់ពេលនេះ មានរយៈពេល៧២ថ្ងៃគត់ ក្រុមការងារចម្រុះបាន ចុះ ធ្វើការងារជាបន្តបន្ទាប់ ទី១-ដោយបានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, ទី២ បានរៀបចំបោះបង្គោល ដោយខ្ញុំបានអនុម័តថវិកា៤លានដុល្លារ ដើម្បី ជាជំហានមួយក្នុងការបង្គោល ឥឡូវចាប់ផ្តើមបោះបណ្តើរៗ ហើយយើងសហការ ចុះបញ្ជីនៅតំបន់ទន្លេសាបឱ្យបានឆាប់ ។ សម្តេចថា ពេលជាមួយគ្នានេះ…
-
នាយករដ្ឋមន្ត្រី ៖ បញ្ហាទឹកជំនន់ ក្នុងរាជធានីភ្នំពេញ ត្រូវតែដោះស្រាយឱ្យបាន ទាន់ពេលវេលា

(ភ្នំពេញ)៖ បញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលា តាមរយៈការបង្កើនស្ថានីយ៍បូមទឹក ខណៈរាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណ ជាង ៣០០លានដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់ ។ នេះជាប្រសាសន៍ លើក ឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចំណាយ ថវិកា ជាតិប្រមាណជាង ៣០០លានដុល្លារអាមេរិកសម្រាប់ធ្វើ គម្រោងរំដោះទឹកជំនន់ នៅតាម ទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធលូពីតូចទៅធំ និងជីក ប្រព័ន្ធលូរថ្មីបន្ថែមទៀតនោះ។ សម្តេចធិបតី បានបន្តថា បញ្ហាទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញត្រូវ តែដោះស្រាយ ឲ្យបាន ទាន់ពេលវេលា ដោយត្រូវបង្កើនឧបករណ៍បន្ថែមជាពិសេសគឺស្ថានីយ៍បូមទឹក ដើម្បី…
-
អភិបាលខណ្ឌច្បារអំពៅ សរសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបំពេញការងារបានល្អ

(ភ្នំពេញ) សូមសរសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមក បានខិតខំ បំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ នេះជាការលើកឡើងរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រា ដែល លោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករនិងថវិកា ដល់ កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីវេលាម៉ោង៣.៣០នាទី រសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់ នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់…
-
ព្រឹទ្ធសភា ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ព្រឹទ្ធសភា កម្ពុជា បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និង លោកជំទាវ រួមជាមួយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ នាព្រឹក ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ពិធីសូត្រមន្តរៀបចំឡើងដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញ ឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និង ទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។ ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ, ឯកឧត្តម អ៊ុច បូររិទ្ធ និង លោកជំទាវ…
-
ការចូលរួមកាត់បន្ថយប្លាស្ទិករបស់សិស្សានុសិស្ស គឺជាកាដូដ៏ពិសេសបំផុតនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ទូទាំង ប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធាន បទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាកាដូដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជា ជនកម្ពុជាទាំងអស់ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ គួរបញ្ជាក់ថាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ នៅពេលទិន្នន័យ ប្រជាពលរដ្ឋកម្ពុជា ដែលរហូតមកទល់ពេលនេះ មានចំនួនជាង ៧,៦លានអង្គ/នាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ហើយក្នុងនោះ សិស្សានុសិស្ស១០០% បានចូលរួម តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាត ក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ផ្តើមពីបុគ្គលស្អាត បន្តទៅសង្គមស្អាត និងកម្ពុជាស្អាតស្រស់បំព្រង ទាក់ទាញអ្នកវិនិយោគ និងទេសចរឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតថ្លែងសរសើរ និងលើកទឹកចិត្តចំពោះ ដល់ប្រជាពលរដ្ឋកម្ពុជា បន្តវប្បធម៌ស្អាត នៅតាមលំនៅឋាន វត្តអារាម សហគមន៍ មូលដ្ឋាន រោងចក្រ សហគ្រាស ដើម្បីឱ្យចលនា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត ក្រសួងធនធានទឹក និងឧតុនិយម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។ វិស័យធនធានទឹក គឺជាវិស័យមួយដែលមានសារៈសំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ និងចាត់ទុកវិស័យធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៤ គឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ។ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក តាមរយៈការស្តារ ការជួសជុល និងការសាងសង់ប្រព័ន្ធធារា សាស្ត្រខ្នាតតូច មធ្យម និងធំ ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសធានាបានសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព ចូលរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…
-
ឯកឧត្តម ម៉ាយ វាំងហ្វិញ ៖ រាជធានីភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា

(ភ្នំពេញ)៖ រាជធានីភ្នំពេញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញ ឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេស កម្ពុជាឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀនយ៉ាង ខណៈជួបសំណេះសំណាល និង ជូនពរ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ។ ក្នុងជំនួបនេះ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ៖ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ហើយការចងសម្ព័ន្ធមេត្រីភាពនេះ បានពូនជ្រុំសាមគ្គីភាព…
-
ក្រសួងធម្មការ និងស្ថានទូតឥណ្ឌា រៀបចំពិធីរំលឹកដល់ថ្ងៃកំណើតរបស់លោកបណ្ឌិត B.R.Ambedkar បញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលអន្តរជាតិ Dr. Ambedkar ទីក្រុងញូវដេលី ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែមេសានេះ សហការ រៀបចំសន្និសីទអន្តរជាតិ ស្តីពីការចូលរួមចំណែករបស់បណ្ឌិត B.R. Ambedkar ក្នុងការតាក់តែងច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ការកសាងប្រទេសជាតិ ទស្សនៈស្តីពីព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់លោកបណ្ឌិត ដែលបញ្ញវន្តដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសឥណ្ឌា។ ពិធីនេះធ្វើឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា កម្មវិធីរំលឹកដល់ស្នាដៃរបស់លោកបណ្ឌិត B.R.Ambedkar ដែលពិតជាមានអត្ថន័យខ្លឹមសារ និងជាការចងចាំដ៏មានសារៈសំខាន់មួយ ពីព្រោះវីរៈភាព និងការតស៊ូរបស់លោកបណ្ឌិត ក្នុងការស្ដារឡើងវិញនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការលុបបំបាត់នូវភាពរើសអើង ហើយជាពិសេសគឺការលើកស្ទួយនូវព្រះពុទ្ធសាសនា និងយកធម៌របស់ព្រះពុទ្ធអង្គ ជាមាគ៌ាក្នុងការកសាងនូវសន្តិភាព ស្ថេរភាព និងសុខដុមរមនា។ ឯកឧត្តម ងួន ស្តេចភក្តី បន្តថា លោកបណ្ឌិត Ambedkar ជាអ្នកកែទម្រង់សង្គមសេដ្ឋកិច្ច និងជាអ្នកនយោបាយរបស់សាធារណរដ្ឋឥណ្ឌា និងជាអ្នកបញ្ឈប់ការរើសរើងនៅគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសឥណ្ឌា លោកបណ្ឌិតក៏ជាអ្នកយកទ្រឹស្តី និងមាគ៍ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីផ្សាភ្ជាប់នឹងផ្លូវច្បាប់…