Category: ព័ត៌មានជាតិ

  • ជនបរទេស ពលរដ្ឋ និងមន្រ្តី បង្ហាញពីមោទកភាព និង ចូលរួមអបអរ ការរៀបចំប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

    ជនបរទេស ពលរដ្ឋ និងមន្រ្តី បង្ហាញពីមោទកភាព និង ចូលរួមអបអរ ការរៀបចំប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ១០ឆ្នាំមកហើយ ខេត្តកំពង់ស្ពឺ បានរៀបចំការប្រណាំង រទេះសាឡីគោលឿន ហើយក្នុងឆ្នាំនេះដែរ មានរទេះគោចំនួន ៥០ ដោយមានទាំងប្រភេទរទេះគោធំ និងគោតូច បានចូលរួមប្រកួតយ៉ាងដោយក្តីសប្បាយរីករាយ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់។ ក្នុងព្រឹត្តិការណ៍«ប្រណាំងរទេះសាឡីគោលឿន» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកស្រី នី កូល ជនជាតិបារាំង ដែលបានចូលរួមទស្សនាការប្រកួតប្រណាំងរទេះសាឡីគោលឿន បានលើកឡើងថា វាពិតជាអស្ចារ្យ ទំនៀមទំលាប់ នៃការប្រណាំងរទេះគោ ។ វាមិនត្រឹមតែមានភាពរីករាយក្នុងពេលពិធីបុណ្យចូលឆ្នាំមកដល់ទេ តែវាបានបង្កប់នូវវប្បធម៌ដ៏យូរលង់របស់ពលរដ្ឋខ្មែរថែមទៀត ។ ដោយឡែក លោក ជីល ប៊ែរ ជនជាតិបារាំងដូចគ្នា បានបញ្ជាក់ថា លោកមានក្តីរីករាយដែលបានមកចូលរួមមើលការប្រកួតរទេះសាឡីគោលឿន ។ វាជាព្រឹត្តិការណ៍មួយគួរស្ងើចសរសើរ និងវាជាទិដ្ឋភាពគួរជាទីទាក់ទាញ។លោកមានការពេញចិត្ត ហើយចង់មកទស្សនាទៀតបើមានឱកាសក្រោយៗទៀត។ លោក សុច លាភ ពលរដ្ឋខេត្តកំពស់ស្ពឺ បានប្រាប់ថា ការប្រកួតប្រណាំងរទេះសាឡីគោលឿន បានរំលឹកនូវចាស់បុរាណប្រើប្រាស់ប្រចាំថ្ងៃ និងជាប្រពៃណីខ្មែរបុរាណ។ ពលរដ្ឋខ្មែរសម័យដើមឡើយប្រើរទេះជាយាន្តសំខាន់ក្នុងការដឹកសម្ភារៈ និងប្រើគោប្រកបរបរកសិកម្មជាសំខាន់…

  • ការងារកែទម្រង់រដ្ឋបាលសាធារណៈ ទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល

    ការងារកែទម្រង់រដ្ឋបាលសាធារណៈ ទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល

    (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ ទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត មានប្រសិទ្ធភាព និងប្រសិទ្ធផល ។ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគ.វ.រ. បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើវិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធានគ.វ.រ. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិក ប្រមាណជាង១០០នាក់ ។ ក្រោយការធ្វើបទបង្ហាញលើសេចក្តីព្រាង វិធានការ និងផែនការសកម្មភាព ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ (គ.ក.ស) អង្គប្រជុំបានបន្តការពិភាក្សា កែលម្អសេចក្តីព្រាង…

  • ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីក ការវិនិយោគបន្ថែមទៀតនៅកម្ពុជា

    ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីក ការវិនិយោគបន្ថែមទៀតនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group បានបង្ហាញ បំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។ លោកប្រធានក្រុមហ៊ុន បន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក និងសហការី នាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម ។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគ លើវិស័យមួយចំនួន រួមមាន៖ វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ,វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ ,វិនិយោគលើវិស័យទេសចរណ៍ , វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី…

  • រដ្ឋលេខាធិការ៖ ព្រះពុទ្ធសាសនា បានរួមចំណែកក្នុងសុខ សន្តិភាពសង្គម

    រដ្ឋលេខាធិការ៖ ព្រះពុទ្ធសាសនា បានរួមចំណែកក្នុងសុខ សន្តិភាពសង្គម

    បន្ទាយមានជ័យ៖មា នប្រសាសន៍ក្នុងពិធីកាត់ប្ញសសីមា ព្រះវិហារវត្តពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទទី៨ ខែមេសាលោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា វិស័យព្រះពុទ្ធសាសនា បាន ណែនាំមនុស្សឱ្យលោកចៀស វាងពីការបៀតបៀនជីវិតអ្នកដទៃ ។ លោកជំទាវបន្តថា ព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យចៀស វាង គ្រឿងស្រវឹង ,ពីអំពើល្បែងភ្នាល់ស៊ីសង,អំពើឧបាយ មុខនានា និងអំពើលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ជាដើម ។ទាំងអស់នេះសុទ្ធសឹងជាអំពើអាក្រក់ ឬអំពើបាបនាំឱ្យអ្នក ប្រព្រឹត្តិ ទទួលកម្មដែល បានសាង ។ លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ បន្តចូលរួមថែរក្សាលើកស្ទួយវិស័យ ព្រះពុទ្ធ សាសនា ឱ្យស្ថិតស្ថេគង់វង់តរៀងទៅ ។ទន្ទឹមនេះវិស័យ ពុទ្ធចក្រ និងអាណាចក្រតែងដើរទន្ទឹមគ្នាក្នុងការស្វែង រក ក្ដីសុខសាន្តឬសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ។ ដូច្នេះយើងរួមគ្នាការពារថែរក្សាសុខសន្តិភាព ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ក្រសួងធម្មការ និងសាសនា រៀបចំពិធី អបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា និងមហាសង្ក្រាន្តឆ្នាំថ្មី

    ក្រសួងធម្មការ និងសាសនា រៀបចំពិធី អបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា និងមហាសង្ក្រាន្តឆ្នាំថ្មី

    (ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា អញ្ជើញអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា នៃ កម្ពុជា និងមហាសង្ក្រាន្ត ឆ្នាំថ្មី ដែលរៀបចំនៅក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចសង្ឃរាជទាំង ២គណៈ តំណាងក្រសួង ស្ថាបនទាំង ៣០ និងបណ្តាអង្គទូតប្រចាំ កម្ពុជា ។ ទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា ឆ្នាំ២០២៤នាឆ្នាំនេះ ក្រោមប្រធានបទ” សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក” បង្ហាញពីតម្លៃមហាសាលនៃព្រះពុទ្ធសាសនា សកលលោកទាំងមូលពិតជាត្រូវការមូលដ្ឋានគ្រឹះនៃទ្រឹស្តីសាកលប្រកបដោយខ្លឹមសារ របស់ព្រះពុទ្ធសាសនា ពោលគឺ សុខសន្តិភាពផ្លូវចិត្ត សម្រាប់សុភមង្គលរបស់មនុស្សជាតិទាំងអស់ ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ៨ មេសានេះ គឺដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ដែលទ្រង់បានបំពេញព្រះរាជកិច្ចដ៏ខ្ពង់ខ្ពង់បំផុតចំពោះជាតិ មាតុភូមិនិងព្រះពុទ្ធសាសនារបស់ កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើផងដែរថា ក្រសួងធម្មការនិងសាសនា បានយកចិត្តទុកដាក់ក្នុងការអភិរក្សទំលាមទំលាប់…

  • កម្ពុជា ប្រែពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែក លើកសិកម្ម វៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម

    កម្ពុជា ប្រែពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែក លើកសិកម្ម វៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម

    (ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុង លើវិស័យកសិកម្ម បែប ប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់ និង សកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជ កម្ម អន្តរជាតិ។ នេះបើយោងតាម សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ចូលរួមអបអរសាទរទិវាជាតិ លើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី វឌ្ឍនភាពទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុង ទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។ សម្តេចធិបតី បានគូសរំលេចថា ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បីតម្រង់ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យបកបដោយ វិបុលភាពនិងស៊ីវិល័យ…

  • ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសាកសួរសុខទុក្ខ និងសម្ពោធ សមិទ្ធផល នៅកងពលតូចថ្មើរជើងលេខ៥៣

    ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសាកសួរសុខទុក្ខ និងសម្ពោធ សមិទ្ធផល នៅកងពលតូចថ្មើរជើងលេខ៥៣

    បាត់ដំបង៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកបាន អញ្ជើញ សាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ពនិវត្តន៍ជន ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣នៃយោធភូមិភាគទី៥ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ វត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ ឯកឧត្តម ក៏បានដឹកនាំអង្គភាពសម្ព័ន្ធ មេត្រីភាពនៃ អគ្គ នាយក ដ្ឋានរតនាគាជាតិ និងធនាគាវឌ្ឍនៈ ទៅជាមួយផងដែរ ព្រមទាំងនាំយកនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយ ចំនួនទៅជូន ដល់ កងពលតូចថ្មើរជើង លេខ ៥៣ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនេះឯកឧត្តមបានរំលឹកអំពីការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយស្ថាប័នរដ្ឋ ឯកជនវ ពិតជាបាន បង្ហាញ ពីសិល្បៈនៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ។ជាពិសេសអង្គភាពស្ថាប័នស៊ីវិលនិងក្រុមហ៊ុនឯកជន ដែល នៅសមរភូមិក្រោយ ដើម្បីផ្តល់នូវការគាំទ្រលើកទឹកចិត្ត ទាំង សម្ភារៈ និងកម្លាំងកាយចិត្តដល់កងទ័ពជួរមុខ ដែលបាន លះបង់ អាយុជីវិត ដើម្បីបុព្វ ហេតុការពារបូរណភាពទឹកដី…

  • មន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្តលើករាសីឆ្នាំថ្មី និងប្តេជ្ញាពង្រឹងវិស័យព័ត៌មានខេត្ត ឲ្យកាន់តែមានគុណភាព និងទំនើប

    មន្ទីរព័ត៌មានខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្តលើករាសីឆ្នាំថ្មី និងប្តេជ្ញាពង្រឹងវិស័យព័ត៌មានខេត្ត ឲ្យកាន់តែមានគុណភាព និងទំនើប

    កំពង់ធំ៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរព័ត៌មានទាំងអស់ នៅចុងសប្ដាហ៍នេះបានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។         ជារៀងរាល់ឆ្នាំមន្ទីរព័ត៌មានកំពង់ធំ តែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនមន្ទីរព័ត៌មានឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។  នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឱ្យមន្ទីរព័ត៌មានទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌ ហើយមន្ត្រីព័ត៌មានខេត្តទាំងអស់ ប្តេជ្ញាពង្រឹងវិស័យព័ត៌មានខេត្ត ឲ្យកាន់តែមានគុណភាព និងទំនើប ។ គួរបញ្ជាក់ថា ក្រោយពីសូត្រមន្ត និងចម្រើនព្រះបរិត្ត សូមពរជ័យទេវតាឆ្នាំថ្មីរួចមក បាននិមន្តព្រះសង្ឃប្រោសព្រំតាមបន្ទប់ការិយាល័យធ្វើការនីមួយៗ ដើម្បីជំរុះនូវឧបទ្រុពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាមមហាទរាទេវី បុត្រីទី៧ ព្រមទាំងមានរាំលេងកម្សាន្តនិងលេងល្បែងប្រជាប្រិយខ្មែរក្នុងបរិវេណមុខមន្ទីរព័ត៌មានខេត្តកំពង់ធំយ៉ាងសប្បាយរីករាយ ៕ដោយ:ប៊ុន រដ្ឋា

  • សម្ពោធមហាកុដិ និងសមិទ្ធផលនានាក្នុង វត្តពោធិ៍សិលារ៉ាម ហៅវត្តសំរោងក្នុង

    សម្ពោធមហាកុដិ និងសមិទ្ធផលនានាក្នុង វត្តពោធិ៍សិលារ៉ាម ហៅវត្តសំរោងក្នុង

    កំពង់ឆ្នាំង:សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សផ្ទាល់ ព្រះមហាក្សត្រ មានប្រសាសន៍ថា ក្នុងស្មារតីចូលរួមកសាងនិងអភិវឌ្ឍ ទីអារាម ឳ្យមានការរីកចម្រើន គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងទាំងពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយសុខដុមរមនា ទាំងផ្លូវកាយផ្លូវចិត្ត សុវត្ថិភាព និងសន្តិភាព ។សម្ដេចមានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មហាកុដិនិងសមិទ្ធផលនានា ក្នុងវត្តពោធិ៍សិលារាមហៅ វត្តសំរោង នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ ឆ្នាំ២០២៤ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បន្តថា សមិទ្ធផលដែលចេញជាផ្លែផ្កា ដ៏ត្រចះត្រចង់ នេះបានបង្ហាញពីគុណូបការៈ  ដែលមិនអាចកាត់ថ្លៃបាន អំពីការបរិច្ចាគធនធានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃនិងពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នាបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ដល់ខ្លួន ដើម្បីកសាងទីអារាមមួយនេះ។ ឆ្លៀតឱកាសនេះសូមរំលឹកពីទសវត្សរ៍ ៦០ គឺនៅក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៩ ទីអារាមបានក្លាយជាគោលដៅវាយប្រហារ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស ទាំងគ្រាប់កាំភ្លើងត្បាល់កាំភ្លើងផ្លោង គ្រាប់បែកគីមី បំភ្លេចបំផ្លាញ ទីអារាមនិងអាយុជីវិត ប្រជាពលរដ្ឋស្លូតត្រង់ ។ ក្នុងសម័យប៉ុលពត ព្រះវិហារ ព្រះពុទ្ធសាសនា…

  • ដល់រដូវផ្លែគុយ ក្លាយជាប្រភពចំណូលសម្រាប់អ្នកភូមិ

    ដល់រដូវផ្លែគុយ ក្លាយជាប្រភពចំណូលសម្រាប់អ្នកភូមិ

    កំពង់ធំ៖ ផ្លែគុយ គឺជារុក្ខជាតិព្រៃម្យ៉ាង ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ និយមចូលចិត្តបរិភោគ ទោះបីបច្ចុប្បន្នមានតម្លៃ ១៨.០០០រៀល ទៅ ២០.០០០រៀល ក្នុងមួយគីឡូក្រាម ក៏នៅតែមានភ្ញៀវទិញយកទៅបរិភោគដែរ ។ ខណៈពេលនេះជារដូវផ្លែគុយទុំ។ លោកស្រី ប្រាក់ កេន អាយុ៤១ឆ្នាំ ដែលជាអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៦២ បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា រាល់ថ្ងៃពួកគាត់ បានទទួលទិញផ្លែគុយ ពីអ្នកទៅរកបេះផ្លែរុក្ខជាតិនេះនៅក្នុងព្រៃជ្រៅៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយគាត់ទទួលទិញក្នុងតម្លៃ ១២.០០០រៀល ទៅ ១៦.០០០រៀល ក្នុងមួយគីឡូក្រាម ហើយគាត់លក់បន្តទៅវិញបានតម្លៃ ១៨.០០០រៀល រហូតដល់ ២០.០០០រៀលក្នុងមួយគីឡូក្រាម។   លោកស្រីបានបន្តថា រដូវផ្លែគុយនេះ គាត់អាចរកចំណូលបានចន្លោះពី១០ម៉ឺនរៀល ដល់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយមានប្រាក់ចំណូលដល់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរផងដែរ ។  ចំណែកលោក មាន យៀន អ្នករកបេះផ្លែគុយ បានឱ្យដឹងថា ការទៅរកបេះផ្លែគុយនេះ គឺវាមិនងាយស្រួលនោះទេ ជួនកាលផ្សងនឹងគ្រោះថ្នាក់ក៏មានដែរ ចំណែកការធ្វើដំណើរវិញ គឺត្រូវតែក្រោកពីម៉ោង៣ទាបភ្លឺ បើមិនដូច្នោះ គឺមិនអាចបេះបានទេ  ព្រោះមានអ្នកផ្សេងជាច្រើន ក៏បានទៅ រកបេះដូចគ្នា។ លោកបានបន្តថា…