Category: ព័ត៌មានជាតិ

  • ប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ ឆ្នាំនេះមានរទេះគោចំនួន ៥០ចូលរួមនិងបានទទួលការចាប់អារម្មណ៍កាន់តែច្រើនពីពលរដ្ឋកម្ពុជា

    ប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ ឆ្នាំនេះមានរទេះគោចំនួន ៥០ចូលរួមនិងបានទទួលការចាប់អារម្មណ៍កាន់តែច្រើនពីពលរដ្ឋកម្ពុជា

    (ខេត្តកំពង់ស្ពឺ)៖ រទេះគោចំនួន ៥០ដែលក្នុងនេះមានទាំងប្រភេទរទេះគោធំ និងគោតូចបានចូលរួមប្រកួតមកពីបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ។ ពិធីនេះដែរ ប្រារព្ធឡើងស្ទើរជារៀងរាល់ឆ្នាំដែលមានរយៈពេល ១០ឆ្នាំមកហើយ ក្នុងគោលបំណងចូលរួមអភិរក្ស និងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ។ ពិធីនេះដែរ ប្រារព្ធឡើងនៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យបានថ្លែងឱ្យដឹងថាការប្រណាំងរទះសាឡីគោលឿននេះគឺជាលើកទី១០ហើយ និងពិធីនេះប្រារព្ធធ្វើឡើងដើម្បីចូលរួមអភិរក្ស និផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿនដើម្បីលើកស្ទួយនូវប្រពៃណីដូនតាខ្មែរយើងតាំងតែពីបុរាណកាលមក។ លោកបានបញ្ជាក់ថា ”ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃរទេះគោចូលរួមប្រកួតប្រជែងបានកើនឡើងជាលំដាប់ ។ សម្រាប់នៅឆ្នាំនេះមានរទេះគោចំនួន៥០ បានមកចូលរួមប្រកួតប្រជែង ។ ក្រៅពីនេះក៏នៅមានបងប្អូនជាច្រើនទៀតបានសុំចូលរួមប្រកួតប្រជែងផងដែរ។សម្រាប់ឆ្នាំក្រោយៗទៀតជឿជាក់ថាកំណើននេះនឹងមានច្រើនបន្ថែមទៀត”។ លោកបានប្រាប់ដែរថា សម្រាប់ការប្រកួតប្រជែងនេះគេបានធ្វើការបែងចែកជា២ផ្នែកគឺការប្រណាំរទេះសំឡីគោលឿនខ្នាតធំ និងរទេះសំឡីគោលឿនខ្នាតតូច ។ សម្រាប់រទះសាឡីគោលឿនខ្នាតធំមានចំនួន ២១គូ ក្នុងនេះមកពីខេត្តកំពង់ស្ពឺ ១១គូ មកពីភ្នំពេញ ៥គូ កំពង់ចាម ១គូ កណ្តាល៣គូ ។ ដោយឡែករទះសាឡីគោលឿនខ្នាតតូចមានចំនួន…

  • សម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន-អង្គភាពស៊ីវិល និងកងទ័ព បង្ហាញឱ្យឃើញពីការជួយគ្នាទៅវិញទៅមក និងបន្តគាំទ្រដល់សមរភូមិមុខជាដរាប

    សម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន-អង្គភាពស៊ីវិល និងកងទ័ព បង្ហាញឱ្យឃើញពីការជួយគ្នាទៅវិញទៅមក និងបន្តគាំទ្រដល់សមរភូមិមុខជាដរាប

    (កំពង់ឆ្នាំង)៖ ការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន អង្គភាពស៊ីវិល និងកងទ័ព មានអត្ថន័យធំធេងណាស់ គឺបង្ហាញឱ្យឃើញកាន់តែច្បាស់ពីស្មារតីសាមគ្គីភាព មនោសញ្ចេតនា និងការជួយគ្នាទៅវិញទៅមក ហើយការជួបគ្នានេះ នឹងក្លាយជាប្រពៃណីដែលនឹងបន្តគាំទ្រដល់សមរភូមិមុខជាដរាប ។ នេះជាការថ្លែងរបស់ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៥មេសា ក្នុងឱកាសដឹកនាំគណប្រតិភូធនាគារនៃកម្ពុជាតិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងពលធំអន្តរាគមន៍លេខ១ ឈរជើងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម យឹម លាត បានថ្លែងថា៖ នេះមិនមែនជាលើកទី១ នោះទេ ដែលថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានមកជួបជាមួយកងពលតូចអន្តរាគមន៍លេខ១ ហើយកិច្ចការនេះ ក្នុងឋានះជាអង្គភាពសម្ពន្ធ័មេត្រីភាព គឺបានចុះមកជួបជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦ មក ទាំងនៅទីបញ្ជការរបស់កងពលនៅលង្វែក និងទាំងនៅទីបញ្ជាការជួរមុខទិសអូរតាថាវ តំបន់ប្រាសាទព្រះវិហារ គឺតែងតែបានផ្សាភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ជាហូរហែរពិសេស ក្នុងអំឡុងពេលបុណ្យទានដូចបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាដើម។ ក្នុងឱកាសនោះឯកឧត្ដមក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងកោតសរសើរដល់ ឯកឧត្តមមេបញ្ជាការ មេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជាតិយើងទាំងមូល…

  • សង្ក្រាន្តខ្មែរនៅជប៉ុន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ជាមួយនឹងពិធីសាសនា និងល្បែងប្រជាប្រិយ

    សង្ក្រាន្តខ្មែរនៅជប៉ុន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ជាមួយនឹងពិធីសាសនា និងល្បែងប្រជាប្រិយ

    (ជប៉ុន)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ ។ សម្រាប់សង្ក្រាន្តខ្មែរនៅព្រឹកនេះ កម្មវិធីផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម…

  • ក្លិបអ្នកកាសែតកម្ពុជា បន្តវគ្គបណ្ដុះបណ្ដាលពិសេសដល់អ្នកកាសែត ពីគន្លឹះនៃការសរសេរព័ត៌មាន និងផ្សព្វផ្សាយឱ្យចំគោលដៅ

    ក្លិបអ្នកកាសែតកម្ពុជា បន្តវគ្គបណ្ដុះបណ្ដាលពិសេសដល់អ្នកកាសែត ពីគន្លឹះនៃការសរសេរព័ត៌មាន និងផ្សព្វផ្សាយឱ្យចំគោលដៅ

    ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សព្វផ្សាយឳ្យចំគោលដៅ វគ្គ២ រយៈពេល ពីរថ្ងៃ គឺថ្ងៃទី៥,៦ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានផាសុកភាព ទំនើប និងស្រស់ឆើតឆាយ ។ក្នុងនោះមានសិក្ខាកាមចូលរួមប្រមាណ ៨០នាក់ មកពីស្ថាប័នសារព័ត៌មាន និងស្ថាប័នរដ្ឋផងដែរ ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាគ្រូឧទ្ទេសនាម បានមានប្រសាសន៍ថា ដោយសម្លឹងឃើញអំពីភាពចាំបាច់សម្រាប់ការវិវត្តប្រព័ន្ធព័ត៌មានបែបសម័យកាល និងវិជ្ជាជីវៈ និងតាមបណ្តាញសង្គមនៃប្រព័ន្ធឌីជីថលទំនើប (Social Media Digital Online) ទើបក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា ក.អ.ក បានបើកវគ្គបណ្តុះបណ្តាលពិសេសនេះ ។លោកថា វាពិតជាមានសារៈ សំខាន់ សម្រាប់អ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសេរព័ត៌មាន ។ លោក ពុយ គា បានធ្វើការពន្យល់ និងណែនាំពីរបៀបសរសេរព័ត៌មានបែបវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ តាមរយៈការរកប្រភពព័ត៌មានច្បាស់លាស់, ការរក្សាប្រភពព័ត៌មាន, ការសរសេកណ្ដាលដោយមិនលម្អៀង, ត្រូវគិតជានិច្ចថា អ្នកអាន អ្នកស្តាប់…

  • ឯកឧត្តម ហ៊ុន ម៉ានី ជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស

    ឯកឧត្តម ហ៊ុន ម៉ានី ជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញវិស័យឯកជន ឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច នារសៀលថ្ងៃទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជនជាច្រើនទៀត ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានានេះ គឺជាការយកចិត្តទុកដាក់ ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ក្នុងឱកាសនេះ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា…

  • ត្រៀមខ្លួនណា!!! «រាត្រីក្បិន» ក្រាលកន្ទេលមើលល្ខោនយីកេ នៅបុណ្យភូមិ ចាប់ផ្តើមយប់នេះហើយ!!

    ត្រៀមខ្លួនណា!!! «រាត្រីក្បិន» ក្រាលកន្ទេលមើលល្ខោនយីកេ នៅបុណ្យភូមិ ចាប់ផ្តើមយប់នេះហើយ!!

    «រាត្រីក្បិន» ដែលស្លៀកក្បិនមើលល្ខោនយីកេ រៀបចំដោយមហោស្រពសិល្ប:បុណ្យភូមិ និងចាប់ផ្តើមនារាត្រីថ្ងៃទី៦ ខែមេសានេះហើយ ចាប់ពីម៉ោង៦ល្ងាចនេះតទៅនៅវត្តព្រែកថ្លឹង។ ឡេឡេបុណ្យភូមិ ក៏ដូចជា អ្នកស្រុក បុណ្យភូមិ មានទឹកចិត្តរំភើប និង សប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍មួយនេះដែលរៀបចំឡើងក្នុងគោលបំណង លើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។ តើអ្នកត្រៀមខ្លួនហើយឬនៅ? ចាប់ពីម៉ោង៦ល្ងាចតទៅ អ្នកស្រុកបុណ្យភូមិស្លៀកក្បិន នឹងបានទស្សនាការសម្តែងនូវ ផ្ទាំងទស្សនីយ៍ភាព របាំគោះអង្រែ (ឳផ្ទៃស្រុកខ្មែរ) ដែលជារបស់របាំមួយបង្ហាញពីជីវិត និង ការរស់នៅរបស់ ប្រជាជនកម្ពុជាកាលពីសម័យមុន។ បន្ទាប់មកមានការហោមរោងយីកេ មុននឹងការសម្តែងទស្សនីយ៍ភាព ល្ខោនយីកេ រឿង «កណ្ឌលកេសី» ។ បើនិយាយពីចំណងជើងរឿងល្ខោនយីកេស្តាប់មើលទៅប្លែក អារម្មណ៍។ ប៉ុន្តែចង់ដឹងថាសាច់រឿងគួរអោយ ចាប់អារម្មណ៍យ៉ាងណា លោកអ្នកអាចទស្សនាបាន និង ត្រៀមក្បិន និង កន្ទេលមកដើម្បីមើលល្ខោន។ សូមបញ្ចាក់ថា បុណ្យភូមិ ជាមហោស្រពសិល្បៈមួយដែលបានរួមបញ្ចូលនូវការតាំង និង បង្ហាញពីស្នាដៃសិល្បៈ គ្រប់ទម្រង់ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបរមបុរាណមក ដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៍ ប្រពៃណី ទំនៀមទម្លាប់នានារបស់ខ្មែរតាមសម័យកាលនីមួយៗ។…

  • សត្វត្រយងចង្កំកស ដែលជាប្រភេទជិតផុតពូជកំពុងរងគ្រោះថ្នាក់ខ្លាំងត្រូវបានទទួលជោគជ័យក្នុងការបង្កាត់ពូជហើយ

    សត្វត្រយងចង្កំកស ដែលជាប្រភេទជិតផុតពូជកំពុងរងគ្រោះថ្នាក់ខ្លាំងត្រូវបានទទួលជោគជ័យក្នុងការបង្កាត់ពូជហើយ

    (ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)កាលពីឆ្នាំមុន គេបានធ្វើការ បង្កាត់ពូជសត្វត្រយងចង្កំកសដែលជាប្រភេទជិតផុតពូជបានដោយជោគជ័យជាលើកដំបូង ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញ ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា”ឆ្នាំនេះ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់លោកអ្នកថា មិនត្រឹមតែចំនួនប្រជាសាស្ត្រនៅក្នុងមជ្ឈមណ្ឌលដែលបានបង្កាត់ពូជម្តងទៀតដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែមួយគូទៀតបានក្រាបពង និងចិញ្ចឹមកូនពីរក្បាលដោយជោគជ័យផងដែរ វាជាលើកដំបូងហើយសម្រាប់បក្សីប្រភេទនេះនៅកន្លែងថែទាំសត្វ”។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងដែរថា” កូនបក្សីតូចៗទាំងបីក្បាលនេះផ្តល់ក្តីសង្ឃឹមសម្រាប់ការលែងចំនួនប្រជាសាស្រ្តសត្វត្រយងចង្កំកដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌលឱ្យចូលទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ។ នេះជាកត្តាសំខាន់ ដោយសារប្រទេសកម្ពុជាត្រូវបានគេជឿថាជាជម្រករបស់សត្វត្រយងចង្កំកសរហូតដល់ទៅ ៨៧ភាគរយ ទៅ ៩៥ភាគរយ នៃចំនួនប្រជាសាស្ត្រទាំងអស់នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០២២ គេបានប៉ាន់ប្រមាណចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសនៅប្រទេសកម្ពុជា មានចំនួនតិចបំផុត ៧៩២ក្បាល៕ ដោយ ៖ ម៉ាដេប៉ូ

  • សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ទទួលបានអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ទទួលបានអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ នៅបរិវេណសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃសៅរ៍ទី៦ ខែមេសា ឆ្នាំ២០២៤ ។ មានប្រសាសន៍ក្នុងឱកាសនោះ ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា ការរៀបចំកម្មវិធីសប្បុរសធម៌នេះ គឺដើម្បីចែករំលែកសេចក្តីស្រលាញ់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជា ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតដល់នាពេលឆាប់ៗខាងមុខ។នេះក៏ជាការចូលរួមលើកកម្ពស់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គមកម្ពុជាផងដែរ ។ សូមបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិរក្សត្រីចក្រយាន(ស៊ីក្លូ) ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៣៦ មកម៉្លេះ។ សមាជិកមូលនិធិត្រីចក្រយានកម្ពុជាទាំង ២៩៦ នាក់នេះ ទទួលបានប្រាក់ខែជាទៀងទាត់…

  • សន្និសីទកាសែតរួម៖ អង្គការលើកលែងទោសអន្តរជាតិកុហក និងបោកប្រាស់ ទាក់ទងទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

    សន្និសីទកាសែតរួម៖ អង្គការលើកលែងទោសអន្តរជាតិកុហក និងបោកប្រាស់ ទាក់ទងទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

    ភ្នំពេញ:ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានលើកឡើងថា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ពិតជាបានកុហក និងបោកប្រាស់មតិជាតិ និងអន្តរជាតិ ទាក់ទងទៅនឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ។នេះគឺជាការរៀបចំនូវរបាយការណ៍មួយឡើងជាមួយ នឹងគោលគំនិតបែបទុច្ចរិតរបស់អង្គការមួយនេះមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកស្រាវជ្រាវចងក្រង និងបោះពុម្ពជាសៀវភៅដែល មានចំណងជើងថា «ការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។ ឯកកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា គឺជាអ្នកស្រាវជ្រាវដែលមានបទពិសោធន៍យូរអង្វែង ដែលឯកឧត្តមបានធ្វើការស្រាវជ្រាវទាក់ទងទៅ នឹងការរៀបចំលំនៅឋានឡើងវិញសម្រាប់ពលរដ្ឋ ដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចការងារមួយឆ្លើយតបទៅនឹងអ្វីដែលអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) បានចេញរបាយការណ៍កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ ចំណែកឯកឧត្តម រ៉ាអ៊ូល ម៉ាក ជេណា បានថ្លែងថា ក្នុងអំឡុងពេល…

  • ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម

    ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម

    [ភ្នំពេញ, ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤] សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដទៅនៅអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ សហគ្រិនខ្មែរ បានសម្រាំង និងជ្រើសរើសបានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ សម្រាប់កម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រការស្តារ អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ ឯកឧត្ដម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជរដ្ឋាភិបាលបានកសាង សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបន្ថែម ទៀតដោយផ្តោតជាពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។ តាមរយៈវិធីសាស្រ្តដ៏ ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរមានបំណង ផ្តល់ភាពអង់អាចដល់ សហគ្រាសទាំងនេះដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងក្នុងតំបន់និងពិភពលោក របស់ពួកគេ…