-
ក្រសួងការងារ បន្តបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាព ដល់មន្ត្រីអនុវត្ត ច្បាប់ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តនីតិវិធី ដើម្បីចូលរួមដោះ ស្រាយ ផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និង នៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា។ ថ្លែងនាថ្ងៃទី៤មេសា ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” រៀបចំដោយវិទ្យាស្ថានជាតិការងារ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខា ធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្តើមចេញពីផល ប៉ះ ពាល់ នៃការរីករាលដាលជំងឺកូវីដ១៩ និងនិន្នាការ សកល បានធ្វើឱ្យធ្លាក់ចុះនៃការ បញ្ជាទិញ និងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសមួយចំនួន ដែល នាំឱ្យ ឈាន ដល់ការបិទដំណើរការរោងចក្រ សហគ្រាសទាំងស្រុង និងមានករណី ខ្លះនិយោ ជករត់ចោលមិនទទួលខុសត្រូវលើការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផេ្សងៗ តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ ឯកឧត្តមបញ្ជាក់ថា យ៉ាងណាមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា…
-
ក្អមមាសចំនួន ១១១ រញ្ជូយបុណ្យភូមិស្អែកនេះ

ភ្នំពេញៈពិធីបុណ្យភូមិ ដែលផ្តោតលើការលេងល្បែងប្រជាប្រិយខ្មែរ នឹងចាប់ផ្តើមពីថ្ងៃសុក្រស្អែកនេះ រហូតដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្អមមាសធំៗ ចំនួន ១១១ក្អម បង្ហាញខ្លួនត្រៀមចាំការវាយបំបែក។ កញ្ញា រិទ្ធី លអពេជ្រ ស្ថាបនិកបុណ្យភូមិ បានឱ្យដឹងថា ក្រៅពីល្បែងប្រជាប្រិយ ក៏មានការសម្តែងល្ខោនយីកេរឿងកណ្តុរកេសី និង ការសម្តែងសិល្បៈពីសំណាក់សិល្បករជនជាតិភាគតិចផងដែរ។ លំអពេជ្រ រំពឹងថា កម្មវិធីបុណ្យភូមិឆ្នាំនេះ នឹងមានការចូលពីប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យច្រើនកុះករ។គួរសម្គាល់ថា បុណ្យភូមិ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ និងទទួលបានការគាំទ្រពីមនុស្សចាស់ក្មេង។ ក្រៅពីការកំសាន្តក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភូមិ បំផុសស្មារតីយុវជនឱ្យស្រឡាញ់ វប្បធម៌ និងសិល្បៈបុរាណខ្មែរ៕ ដោយៈ ទួន សុផល
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់មន្ត្រី និងកងកម្លាំងតាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់មន្ត្រី និងកងកម្លាំងតាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញ តួនាទី និងភារកិច្ច ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ ការធ្វើប្រតិភូកម្ម មុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រើន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ។ ឈរលើស្មារតីនៃការលើកកម្ពស់ អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់តម្លៃ ជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ…
-
ខ្សាច់កម្សាន្តថ្មីនៅក្រុងកំពត នឹងបើកទទួលទេសចរក្នុង ឱកាស ចូលឆ្នាំថ្មីខាងមុខ

កំពត៖បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ឧបដ្ឋាន សាលា ក្នុងវត្តយសសុវណ្ណអូរជុំព្រៃទន្លេ នៃស្រុកបន្ទាយមាស កាលពី ថ្ងៃពុធ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាន អញ្ជើញ ពិនិត្យវឌ្ឍនភាពនៃការស្ថាបនា ផ្លូវឆ្នេរខ្សាច់កម្សាន្ត ប្របមាត់ ព្រែក កំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះ សមុទ្រខាង មុខសាលា ខេត្តចាស់។ការដ្ឋានទាំងនេះកំពុង ដំណើរការយ៉ាងមមាញឹក។ ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត រដ្ឋបាល ខេត្តនឹងបើកឱ្យភ្ញៀវទេសចរចូលមកកាន់ឆ្នេរកម្សាន្ត ថ្មី ក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ ក៏ដោយ។នេះជាការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ក្នុង ពេល ចុះពិនិត្យ។ ឯកឧត្តមបន្តថា ឆ្នេរកម្សាន្តមួយនេះ ជាបេះដូងនៃខេត្តកំពត ។ក្រោយស្ថាបនារួចរាល់នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងច្រើនដោយសារតែទីតាំងនេះបង្កលក្ខណៈឱ្យភ្ញៀវអាចមុជទឹកលេងបានយ៉ាងសែនមនោរម្យ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ពន្លឿនការ ស្ថាបនាផ្លូវឱ្យបានរួច រាល់មុនពេល បុណ្យ ចូលឆ្នាំមកដល់ ។រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ ។រៀបចំភ្លើងបំភ្លឺ ។ពិសេស សិក្សាដាក់តាំង…
-
អភិបាលខេត្តកំពង់ធំ ជំរុញឱ្យពន្លឿនការចុះបញ្ជីក្បាលដី និង បង្ក្រាបទីតាំងល្បែងផ្សងសំណាង, ហាងបញ្ចាំ មិនមានច្បាប់ អនុញ្ញាតិ

កំពង់ធំ៖ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជា អភិបាលខេត្តកំពង់ធំ បានជំរុញដល់មន្ត្រីជំនាញឱ្យ ខិតខំ ពន្លឿន ការ ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តបង្ក្រាប ទីតាំងល្បែងផ្សងសំណាង,ទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាតព្រមទាំង បទល្មើសគ្រប់ប្រភេទ។ នៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ នៅ សាលា ប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ក៏បាន ក្រើនរំលឹកដល់អភិបាលស្រុកពាក់ព័ន្ធជុំវិញបឹងទន្លេសាបសហការ ជាមួយមន្ត្រី ជំនាញចុះជួបប្រជាពលរដ្ឋ និងធ្វើការ ផ្សព្វ ផ្សាយ ឱ្យបានច្បាស់លាស់ អំពីនីតិវិធីនៃការឆ្វៀលដីក្នុងតំបន់៣ ជាពិសេសនៅឆ្នាំក្រោយ ដីតំបន់៣ដែលមិនមានការឆ្វៀល ហាមដាច់ខាតមិនឱ្យមានការអាស្រ័យផលទេ ។អាជ្ញាធរ ស្រុកពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និង មានទំនួលខុស ត្រូវ លើការងារនេះ។ ទាក់ទងនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ងួន រតនៈ បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរក្រុងស្ទឹងសែន ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៍ ទំនិញ ចម្រុះ កន្លែងប្រគំតន្ត្រី និងកន្លែងកម្សាន្តនានា ឱ្យបាន សមរម្យ បង្កភាពរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ ។ពិសេស…
-
ពីរភាគីរួមគ្នារៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែង ផ្សងសំណាងនិងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសង ខុស ច្បាប់គ្រប់ប្រភេទ”

សៀមរាប៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង ល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)រួមជាមួយរដ្ឋបាល ខេត្ត សៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ ប្រភេទ”នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងនាមជាម្ចាស់ផ្ទះអភិបាលរងខេត្តសៀមរាប លោក លី សារី បានលើកឡើងពីស្ថានភាពនិងទស្សនៈអំពីល្បែងស៊ីសង ដែល មាន ការវិវត្តពីបែបប្រពៃណីឈានមកសម័យទំនើបនៃ ឌីជីថល។ ចំណែកឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការ គ្រប់ គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាង ឯកឧត្តម អគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគ.ល.ក បានលើកឡើងពី គោលបំណងសំខាន់ដែលរៀបចំឱ្យមាន កិច្ចពិភាក្សាគឺ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត លើការគ្រប់ គ្រង អាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវចូលរួមឱ្យបានចំពោះការជ្រើសរើសមន្រ្ដីដែលត្រូវការចាំបាច់

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវចូលរួមឱ្យបានចំពោះការជ្រើសរើសមន្រ្ដីដែលត្រូវការចាំបាច់ ពីព្រោះនៅក្នុងបរិបទថ្មីនេះ គឺត្រូវការមន្រ្ដីដែលមានជំនាញច្បាស់លាស់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅក្នុងក្រសួងមុខងារសាធារណៈ ដែលក្នុងរយៈពេល ៧ខែនេះ បានខិតខំ និងចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ក្នុងកិច្ចការងារធ្វើកំណែទម្រង់នានា។ សម្តេច បានថ្លែងកោតសរសើរចំពោះមន្រ្តីនៃក្រសួងមុខងារ សាធារណៈដែលបានខិតខំរួមគ្នាក្នុងការធ្វើកំណែទម្រង់ក្នុងរយៈពេល ៧ខែមកនេះ បន្ទាប់ពីបង្កើតរាជរដ្ឋា ភិបាលថ្មី នៃនីតិកាលទី៧ នេះ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវបន្តអនុវត្តឱ្យបានម៉ត់ចត់លើការជ្រើសរើសមន្រ្ដីរាជការឱ្យចូលបម្រើការនៅតាមក្រសួង ស្ថាប័ន ដោយធានាឱ្យបាននូវទំនុកចិត្តពីសាធារណៈជន។ សម្តេច បានណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉ត់ចត់ចំពោះការប្រឡងចូលជាមន្រ្តីរាជការ ដោយត្រូវប្រកាន់ជំហរជានិច្ចចំពោះ«អ្នក ចេះគឺជាប់» ។…
-
ក្រសួងជំនាញ នឹងធ្វើការវាយតម្លៃទៅលើគុណភាពចំណេះដឹងនិស្សិត ដែលបញ្ចប់ការសិក្សាជំនាញឌីជីថលក្រោយចូលទៅបម្រើការងាររយៈពេល ៣ឆ្នាំ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងស្នើឱ្យមានកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសហការជាមួយសាកលវិទ្យាល័យដែលមានជំនាញឌីជីថល ឬហៅកាត់ថា(ICT) ដើម្បីឱ្យធ្វើការវាយតម្លៃថា និស្សិតដែលបញ្ចប់ជំនាញនេះ ចេញទៅធ្វើការនៅខាងក្រៅទទួលបានលទ្ធផលអ្វីខ្លះ ។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងសន្និសីទស្តីពី ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤ និងការផ្សព្វផ្សាយផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា អ្នកជំនាញ ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ នឹងធ្វើការសហការជាមួយគ្នា ធ្វើការសហការជាមួយ សាកលវិទ្យាល ដែលមាននិស្សិតបញ្ចប់ការសិក្សាជំនាញឌីជីថលនេះ ដោយធ្វើការវាយតម្លៃទៅលើការប្រើប្រាស់ជំនាញរបស់ពួកគេនៅទីផ្សារការងារ ថាតើមានគំលាតខុសគ្នា បែបណា ជាមួយការសិក្សា និងទីផ្សារការងារ ដើម្បីឱ្យការដាក់ផែនការបណ្តុះបណ្តាលស្របទៅនិងទីផ្សារការងារ។ ដើម្បីជំរុញអនុវត្តន៍ ផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍ជំនាញឌីជីថល នេះប្រកបទៅដោយប្រសិទ្ធ និងសក្ត័សិទ្ធភាពនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត…
-
ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង នឹងចុះអនុស្សរណៈ យោគយល់គ្នាលើវិស័យកសិកម្ម

បន្ទាយមានជ័យ៖បន្ទាប់ពីឆ្លងកាត់ការទំនាក់ទំនងផ្លាស់ យោបល់ គ្នា ខេត្តវិញឡុងនៃប្រទេសវៀតណាម និងខេត្តបន្ទាយ មានជ័យនៃ ប្រទេសកម្ពុជា នឹងបន្តចុះអនុស្សរណៈយោគ យល់ គ្នាលើវិស័យកសិកម្ម ។បញ្ហានេះត្រូវបានបញ្ជាក់ ក្នុងឱកាស គណៈ ប្រតិភូ ខេត្តវិញ ឡុងអញ្ជើញមកទស្សនកិច្ចនិង ជូនពរឆ្នាំ ថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម ដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តវិញឡុងបានរំលឹកអំពីទំនាក់ទំនងរវាងខេត្តវិញឡុង និង ខេត្ត បន្ទាយមានជ័យ ។លោកថា ខេត្តទាំងពីរចំណងមិត្តភាព សាមគ្គីភាពយ៉ាងរឹងមាំ និងតែងបានចុះអនុស្សរណៈជាមួយ គ្នាលើការ ងារ សាធារណៈ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុង ការ រកដៃគូវិនិយោគ ។លោកបន្ថែមថា យើងបន្តការចុះ អនុស្សរណៈ យោគយល់គ្នា ខាងវិស័យកសិកម្ម និងផ្នែកបណ្ដុះ បណ្ដាលធនធានមនុស្សផងដែរ។ ថ្លែងក្នុងឱកាសនេះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ ក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រការចុះ អនុស្សណៈ យោគ យល់…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ សម្តេច បានបញ្ជាក់ថា រយៈពេល ៧ខែមកនេះ សម្ដេចបានមើលឃើញថា មន្រ្តីនៃក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្ម ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ។ សម្តេចធិបតី បានបន្តថា ក្រសួងមុខងារសាធារណៈ ត្រូវបានប្រគល់ភារកិច្ចក្នុងក្របខណ្ឌជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល និតិកាលទី៧ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងភិបាលកិច្ច តាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។…