-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ ទទួលបានភារកិច្ចថ្មីមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ទទួលបាន នូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ដែលគណៈកម្មាធិការជាតិនេះ ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន…
-
ក្រសួងអប់រំចេញសេចក្តីណែនាំ មិនឱ្យសិស្សានុសិស្សលេងល្បែងទាំងឡាយណា ដែលមិនមែនជា ល្បែង ប្រជាប្រិយខ្មែរ

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៤នេះ បាន ចេញ សេចក្តី ណែនាំមួយដោយឱ្យរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ អំឡុង ពេលរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាកន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា៖ សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ ទឹក ជះទឹក គប់ស្បោង ទឹក លាប ម្សៅ ។ល។ ទៅលើគ្នាទៅវិញទៅមកដោយ គ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។ ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាព ថ្លៃថ្នូរ សុខសុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់ គ្រប់គ្រឹះស្ថានមធ្យមសិក្សាដូចខាងក្រោម៖ ១ . ហាមឃាត់ជាដាច់ខាត…
-
រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាពនិងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ គិមកដល់ថ្ងៃទី៣មេសានេះនៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ហើយ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពនិងមន្ទីរជំនាញរបស់រដ្ឋបាលរាជធានីធ្វើការតុបតែងលម្អរសោភ័ណ្ឌភាពនៅរមណីយ៌ដ្ឋានវត្តភ្នំជាកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បី បង្ក ភាព សប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរនិងលេងកម្សាន្តសប្បាយជាច្រើនប្រភេទ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ មានដូចខាងក្រោម ៖កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។ ក្នុងឱកាសដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំឱ្យបានច្រើនកុះករ ក្រោមម្លប់ សន្តិភាពដ៏ត្រជាក់ត្រជុំ ៕ ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ
-
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា …

-
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន មកឈ្វេងយល់ ពី សកម្មភាព កំចាត់មីននៅកម្ពុជា

កំពង់ឆ្នាំង៖ឯកឧត្តម Bogdan Drapiatyi អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនៃប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយ សង្រ្គាម នៅ ព្រឹកថ្ងៃពុធនេះ បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន (CMAC) ខេត្តកំពង់ឆ្នាំង។ប្រតិភូរួមដំណើរ ដោយមន្ត្រីជាន់ខ្ពស់នៃក្រសួង សេដ្ឋកិច្ច និងតំណាងអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ ប្រទេសអ៊ុយក្រែន (SESU),មន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសហ ប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA)ផងដែរ។ មន្រ្តីកម្ពុជាបានបញ្ជាក់គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអ៊ុយក្រែននៅទីនោះ ដើម្បីស្វែងយល់អំពី យុទ្ធសាស្ត្រ ស្តីពីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និង ដើម្បីស្វែងយល់ពីប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា។ពិសេសប្រតិបត្តិ ការដោយ ការប្រើប្រាស់គ្រឿងចក្របោស សម្អាត មីនជប៉ុន និងឧបករណ៍រាវរកមីន ដែលនឹងផ្តល់ជូន ដល់អ៊ុយក្រែន ដោយមានការគាំទ្រ ពី រដ្ឋាភិបាលជប៉ុន។ប្រតិភូក៏មកស្វែងយល់ពីតម្រូវការក្នុងការផ្តល់ការបណ្តុះបណ្តាល ដល់មន្រ្តីជំនាញអ៊ុយក្រែនដែលនឹងមកសិក្សានៅពេលខាង មុខ។ ក្នុងឱកាសនេះឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក់រួម ជាមួយ មន្រ្តីជំនាញ បានជម្រាបជូនគណៈប្រតិភូពីសកម្មភាព របស់វិទ្យា ស្ថានទាក់ទងនឹងវិស័យមីននិងគ្រាប់មិនទាន់ផ្ទុះ។ ប្រតិភូបានទស្សនាដោយផ្ទាល់នូវសកម្មភាពសុនខហិតរាវរកគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ,ទស្សនាសត្វកណ្តុររាវរកគ្រាប់មីន និងទស្សនាអង្គភាពពិសេស កាត់បន្សាបគ្រាប់ជាដើម។ សូមរំឮកថា ដោយមានការគាំទ្រពីប្រទេសជប៉ុន តាមរយៈ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្តេជ្ញារួមគ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញារួមគ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដោះស្រាយបញ្ហា ប្រឈម នានា ក្នុងទិសដៅការពារសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាមួយនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ ឃើញប្រជាជនកម្ពុជាគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានបរិស្ថានល្អ ប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។ អ្នកឧញ៉ា លី ហួរ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ សមាគមនអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិឌ្ឍ វិស័យសំណង់ នៅកម្ពុជា ដែលក្នុងនោះរួមមាន៖បន្តពង្រឹងកិត្យានុភាព និងតួនាទីដ៍សំខាន់របស់ សមាគម ន៍ ដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងស្រុក-អន្តរជាតិ ។ លើកកម្ពស់យន្តការភាព ជាដៃគូជា មួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បី ជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ។ បន្តចូលរួមសហការជាមួយរាជរដ្ឋា…
-
ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព

ភ្នំពេញ៖ ព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត ស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក ។ នេះបើតាមព្រះរាជសុន្ទរកថារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ព្រះមហាក្សត្រ មានព្រះរាជសុន្ទរកថា ដូច្នេះថា៖ ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដំណើរ ការដោយរលូន…
-
បីខែដើមឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលមើលអង្គរបានជាង ១៦លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង១៦លានដុល្លារអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនឡើងជិត៥០ភាគរយធៀបនឹងរយៈពេលដូចគ្នា។ ដោយឡែក ចំនួនភ្ញៀវបរទេសសរុបក្នុងរយៈពេលបីខែមានចំនួនជាង ៣៤៧ ០០០នាក់ ដែលកើនឡើងជាង៤៧ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ ដោយឡែក ក្នុងខែមីនាតែមួយ មានទេសចរបរទេសសរុបជាង១១ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបទឹកប្រាក់ជាង៥លានដុល្លារ។ ក្នុងចំណោមប្រាសាទជាច្រើន ប្រាសាទកោះកេរ ទាក់ទាញភ្ញៀវទេសចបានច្រើនគួរសម។ គ្រឹះស្ថានអង្គរបានឱ្យដឹងថា ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេលបីខែ ក្នុងឆ្នាំ២០២៤ មានជាង៨ម៉ឺននាក់ គិតជាប្រាក់បានប្រហែលជាង១២ម៉ឺនដុល្លារ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូករយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤ មានចំនួនជាង៣០ម៉ឺនដុល្លារផងដែរ។ នៅឆ្នាំ ២០២៤នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសជាង៥លាននាក់។ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ទើបត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យនេះ ដែលនៅទន់ជ្រាយនៅឡើយ ជាពិសេសបើធៀបនឹងប្រទេសជិតខាង៕ដោយ: ញ៉ែម សុផល
-
សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានី-ខេត្ត និងគណ:ចលនាស្ត្រី សម្រាប់បន្តអនុវត្តក្នុងឆ្នាំ ២០២៤

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានថ្លែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំ នារីនៅគ្រប់លំដាប់ថ្នាក់ និងគណៈចលនាស្ត្រី បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ក្នុងអណ្តត្តិទី ៦ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី ៧ នៃកម្ពុជា ដោយបានសហការជាមួយថ្នាកដឹកនាំគ្រប់ លំដាប់ថ្នាក់ និង សប្បុរសជន ដើម្បីកៀរគរប្រមូលផ្តុំកម្លាំងធនធាន ថវិកា សម្ភារ និង មធ្យោបាយ ដើម្បីធ្វើ ការងារសង្គម មនុស្សធម៌ ការងារអភិវឌ្ឍន៍ សហគមន៍ និងការងារជំនាញនៅតាមមូលដ្ឋន និង មុខសញ្ញាដែលត្រូវទទួលខុសត្រូវ ដោយមិនខ្លាចការលំបាក នឿយហត់ ដើម្បីដោះស្រាយ នូវបញ្ហាលំបាក ខ្វះខាតផ្នែកសុខភាព ជីវភាព និងសិតអារម្មណ៍របស់ប្រជាពលរដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បែបនេះ…
-
ក្រសួងបរិស្ថានពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅតាមបណ្តាខេត្តភាគពាយ័ព្យ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួងបានបើកយុទ្ធនាការពង្រឹង វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅសាលាខេត្តបាត់ដំបងនាថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤នេះ ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងដើម្បីពង្រឹង វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យនៃប្រទេស សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ គុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរង ការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ ។ ជាក់ស្តែងក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន ១៧តីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ១២ទីតាំង នៅតាមបណ្តាខេត្ត។ លើសពីក្រសួងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិណ្ណុ» ចល័តទូទាំងប្រទេស។ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ…