Category: ព័ត៌មានជាតិ

  • មីជាតិប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២មេសា

    មីជាតិប្រារព្ធទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ២មេសា

    ភ្នំពេញ៖ ថ្ងៃទី២ ខែមេសា ត្រូវបាន អង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោក។ ទិវានេះ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៨មក សម្រាប់កំរិតពិភពលោក និង ចាប់ពីឆ្នាំ២០១៤មក សម្រាប់កម្ពុជា។ អូទីស្សឹម គឺជាជំងឺផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំង សម្រាប់លោកអ្នក ជាឪពុកម្តាយផង និង បុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះ វាជាទម្រង់មួយ នៃពិការភាព។ ជាមធ្យមមានមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១៥០នាក់កើតជំងឺ នេះនៅលើភពផែនដី។ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និង ជាប្រធានអង្គការ HHC នៅក្នុងកម្មវិធី “ចែករំលែកក្ដីស្រឡាញ់ជាមួយកុមារអូទីស្សឹម និងដោនស៊ីនដ្រូន” រៀបចំដោយមីជាតិ នៅព្រឹកថ្ងៃទី២ ខែមេសានេះ បានបញ្ជាក់ថា សាលាកុមារអូទីស្សឹម នៃអង្គការ HHC បានបង្កើតឡើងក្នុងរយៈពេល ៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាពខ្សោយសតិបញ្ញា និង អូទីស្សឹមឱ្យបានចូលរៀន ស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំសាលាកុមារអូទីស្សឹម បានចំនួន…

  • រាជរដ្ឋាភិបាលចំណាយថវិកាជាតិជាង ១៣០០លានដុល្លារ ដើម្បីរ៉ាប់រងលើជំនួយសង្គម និងពលរដ្ឋប្រមាណ ៨០ម៉ឺនគ្រួសារ

    រាជរដ្ឋាភិបាលចំណាយថវិកាជាតិជាង ១៣០០លានដុល្លារ ដើម្បីរ៉ាប់រងលើជំនួយសង្គម និងពលរដ្ឋប្រមាណ ៨០ម៉ឺនគ្រួសារ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិប្រមាណ ១,៣៣១លានដុល្លារអាមេរិក ដើម្បីរ៉ាប់រងលើជំនួយសង្គម ចាប់តាំងជំងឺកូវីដ១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក ខណៈពលរដ្ឋប្រមាណ ៨០ម៉ឺននាក់ ក្នុងឆ្នាំ២០២៣កន្លងមក បានទទួលបណ្ណសមធម៌(បណ្ណក្រីក្រ) ។ ការបញ្ចេញឱ្យដឹងពីសំណាក់មន្រ្តីកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះបានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី “ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌”ដោយមានវាគ្មិនតំណាងមកពីក្រសួង ស្ថាប័នពាក់ពន្ធ័ចំនួន ៣ មកបកស្រាយ និងពន្យល់អ្វីដែលទាក់ទងនឹងជំនួយសង្គម ។ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការបានថ្លែងថា៖ការកំណត់ផ្តល់បណ្ណសមធម៌បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០២០គឺធ្វើឡើងស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងការផ្តល់បណ្ណសមធម៌ក្រីក្រចែកចេញជា ២បែបគឺពលរដ្ឋក្រលំបាកខ្លាំង និងក្រមធ្យម ។ សម្រាប់អ្នកកំណត់ថាពលរដ្ឋដែលក្រីក្រនេះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ។ ឯកឧត្តម មណ្ឌិត ចនណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងថា៖ សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ នឹងអាចទទួលបានអត្ថប្រយោជន៍ ដូចជាសាច់ប្រាក់ អត្ថប្រយោជន៍ផ្នែកថែទាំសុខភាព ។ ឯកឧត្តមបានប្រាប់ផងថានៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ២២លានដុល្លារសអាមេរិក សម្រាប់កម្មវិធីជាតិជំនួយសង្គម និងកញ្ចប់គ្រួសារនេះ ។ ដោយឡែក លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា៖ក្នុងខែមេសាខាងនេះ…

  • នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយ របស់សម្តេចធិបតីឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន

    នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយ របស់សម្តេចធិបតីឧបត្ថម្ភ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនស្រុកកំពង់ ស្វាយកាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បាននាំ យកថវិកាបេឡាមរណសង្គ្រោះ ចំនួនបួន លានរៀល និង អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូន ក្រុមគ្រួសារសពអតីត យុទ្ធជនសោធននិវត្តន៍ឈ្មោះ ប៊ុត ធី អាយុ៦៤ ឆ្នាំ អតីត នៅអង្គភាពកងពលធំលេខ៥ ខេត្តព្រះវិហារ ។ លោក បានទទួល មរណភាព ដោយរោគាពាធនៅវេលាម៉ោង២:៥២ រំលងអធ្រាត្រថ្ងៃទី២ ខែមេសា នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។អំណោយរួមជាមួយថវិកា ក៏មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវកា រ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ សាកល្បងសាលាបឋមសិក្សាយ៉ាងហោច ៥០ ដើម្បីពង្រឹងគុណភាពការសិក្សារបស់សិស្ស

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ សាកល្បងសាលាបឋមសិក្សាយ៉ាងហោច ៥០ ដើម្បីពង្រឹងគុណភាពការសិក្សារបស់សិស្ស

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើឲ្យក្រសួងអប់រំដាក់សាកល្បងសាលាបឋមសិក្សាយ៉ាងហោច៥០សាលា ដើម្បីបន្ថែមម៉ោងសិក្សា សំដៅពង្រឹងគុណភាពការសិក្សារបស់សិស្ស ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី ។ សម្តេចធិបតី បានបន្តថា យើងមិនអាចថែមម៉ោងគ្រប់សាលាទេ តែយើងសាកល្បង ៥០សាលាសិន មិនអាចអនុវត្តសរុបទេ។ សម្តេចបញ្ជាក់ថា គោលដៅធំបំផុត កែច្នៃម៉ោងដែលសិស្សទំនេរ ឲ្យសិស្សមានម៉ោងសិក្សា ចៀសវាងសិស្សដើរលេងបងតូចបងធំ ។ សម្តេច ថា ត្រូវបង្កើតកម្មវិធី ការងារសង្គម បណ្តុះគំនិត របាំសិល្បៈ ជាដើម គ្រាន់បើជាងសិស្សទំនេរ ដោយយើងមិនចំណាយលុយច្រើនទេ ហើយអាចបំប៉នសិស្សបន្ថែម ។ សម្តេចធិបតី…

  • រដ្ឋមន្រ្តីសាធារណការ អញ្ជើញជួបជាមួយបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការខេត្តកំពង់ចាម

    រដ្ឋមន្រ្តីសាធារណការ អញ្ជើញជួបជាមួយបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសាធារណការខេត្តកំពង់ចាម

    កំពង់ចាម៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណ ការ និងដឹកជញ្ជូនកាលពីចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញជួប សំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជ ការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅមន្ទីរសាធារណការខេត្ត កំពង់ចាម។ពិធីនេះក៏មានការ អញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម ផងដែរ។ ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរ សាធារណការខេត្តកំពង់ចាម ត្រូវពង្រឹងវិន័យការងារ ។បំពេញភារកិច្ចតាមតួនាទី និងការចាត់តាំង ព្រមទាំថែររក្សា សាមគ្គី ផ្ទៃក្នុង ឱ្យបានល្អ ។ក្រៅពីនោះត្រូវបន្តយកចិត្តទុក ដាក់រៀនសូត្រពីការងារតាមបច្ចេកទេសថ្មីៗ និងចេះគិតគូរ ដោះស្រាយបញ្ហាប្រឈមនានា។ ចំណែកឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា មន្ត្រីសាធារណការមានភារកិច្ចច្រើន ក្រៅពីការ សាងសង់ ផ្លូវក៏នៅមានការអប់រំផ្សព្វផ្សាយ ការ អំពីច្បាប់ចរាចរណ៍ និងត្រួតពិនិត្យលើមធ្យោបាយយាន យន្តដើម្បីធានាពីសុវត្ថិភាពក្នុងការបើកបរដឹកជញ្ជូន ផងដែរ៕ដោយៈលី ពៅ

  • បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំ បានកំណត់អាទិភាពបួន សំដៅលើកកម្ពស់គុណភាពអប់រំ

    បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំ បានកំណត់អាទិភាពបួន សំដៅលើកកម្ពស់គុណភាពអប់រំ

    (ភ្នំពេញ)៖ ក្រសួងអប់រំ បានកំណត់អាទិភាពបួន សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា “ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ ៤ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍នាសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រី” សម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹង គុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ៖ ទី១) ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង…

  • ឯកឧត្តម វង សូត បង្ហាញសុទិដ្ឋិនិយម ចំពោះយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលថ្មី ដឹកនាំប្រទេសជាតិ មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០

    ឯកឧត្តម វង សូត បង្ហាញសុទិដ្ឋិនិយម ចំពោះយុទ្ធសាស្រ្ត រាជរដ្ឋាភិបាលថ្មី ដឹកនាំប្រទេសជាតិ មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០

    (ព្រៃវែង)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញអំពីសុទិដ្ឋនិយមចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ១០០០ នាក់ នៅក្នុងពីធីសម្ពោធឆ្លងសាលាកុដិ ១ខ្នង អគារមត្តេយ្យសិក្សា១ខ្នង និង ផ្ទះថ្ម១ខ្នង ជូនចាស់ជរាពិការក្រីក្រ ព្រមទាំងសមិទ្ធផលនានា នៅវត្តជោតិវ័ន្ត និងសាលាបឋមសិក្សាជាច ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ដែលបានចូលរួមឯកឧត្តម វង សូត លើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ បានចាប់ផ្តើមការងាររបស់ខ្លួនដោយភាពស្វាហាប់ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដោយមានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស។ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តម វង…

  • ឯកឧត្តម ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

    ឯកឧត្តម ហេង សួរ៖ ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅភ្នំពេញជាសារនយោបាយដ៏មានទម្ងន់

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសចូលរួម ក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែងប្រកបដោយសក្តានុពលក្នុងការវិនិយោគ និងទំនុកចិត្ត។ ទន្ទឹមនឹងនេះ ការិយាល័យនេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅកាន់វិនិយោគជប៉ុនកាន់តែច្រើនអំពីឱកាស និងសក្តានុពលរបស់កម្ពុជា  ហើយស្ថានតំណាងជំនួញរបស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ក្នុងការទំនាក់ទំនងជាមួយនឹងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹងតែជាចំណុចគន្លឹះដែលបម្រើដល់ការវិនិយោគ ។ ឯកឧត្តម ហេង សួរ បន្តថា ការបង្កើតការិយាល័យសមាគមជប៉ុននៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយដែលបង្ហាញពីផ្លែផ្កាទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុន នៅកម្ពុជាឱ្យដំណើរការដោយរលូន ដើម្បីឱ្យការវិនិយោគរបស់ជប៉ុនកាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងស្រុកបន្ថែមទៀត ។ ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញពីជំហរគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី…

  • កម្ពុជា និងប្រទេសចំនួន៦ ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest ឆ្នាំ២០២៤

    កម្ពុជា និងប្រទេសចំនួន៦ ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest ឆ្នាំ២០២៤

    ព្រះសីហនុ៖ ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest ២.០ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកម្ពុជា និងប្រទេសចំនួន៦ រៀបចំ បានបិទបញ្ចប់ដោយរលូន និងជោគជ័យ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុងនាមក្រសួងទេសចរណ៍លោកបានថ្លែងអំណរគុណចំពោះស្ថាប័នជាតិ-អន្តរជាតិ ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលគាំទ្រ និងបន្តគាំទ្រដល់ដំណើរការរៀបចំមានព្រឹត្តិការណ៍ថ្មីៗដ៏មានសារៈសំខាន់ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ និងធុរៈជនធុរកិច្ចជនទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះបណ្ដាលក្រុមហ៊ុនវិស័យឯកជន ដែលតែងតែសហការជាមួយក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាដែលបានប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី តាមរយៈការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានា។ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរការរៀបចំកម្មវិធី «ស្តាយ ហ្វេស ខេមបូឌា ២០២៤» នៅតំបន់អភិវឌ្ឍទេសចរណ៍នេះ។ ឯកឧត្តមបន្តថា ស្របពេលដែលខេត្តព្រះសីហនុកំពុងដំណើការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា»ដែលប្រារព្ធឡើងក្នុងគោលបំណង…

  • សម្តេចថធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

    សម្តេចថធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។