-
ថ្ងៃស្អែកបែកគ្នា៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសលារដ្ឋសភា

ភ្នំពេញ:៤៣ឆ្នាំនៃជីវិតជាសមាជិករដ្ឋសភារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដល់ទីបញ្ចប់។ ចាប់ពីថ្ងៃស្អែកទី២ ខែមេសា នេះតទៅ សម្ដេចតេជោ ហ៊ុន សែន នឹងចាកចេញពីកៅអី នៅក្នុងអង្គនីតិប្បញ្ញត្តិនេះហើយ។ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី ៧ កាលពីព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងដាក់លិខិតលាឈប់ នៅថ្ងៃស្អែក ។ ដោយក្តីអាឡោះអាល័យ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចបានចាប់ផ្តើម បំពេញការងារក្នុងរដ្ឋសភានៅពេលសម្តេចអាយុ ២៩ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់តាំងបីឆ្នាំ ១៩៨១មកម្ល៉េះ។ ជាង៤ទសវត្សរ៍ក្នុងតំណែង ដែលរួមទាំងក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬហៅថា នាយករដ្ឋមន្ត្រី សម្តេចបានរំលេចសមិទ្ធផលមួយចំនួនដូចជា ការធ្វើវិសោធនកម្ម ដើម្បីដាក់បន្ថែមសមាសភាពសេដ្ឋកិច្ច ដើម្បីឲ្យសម្ដេចមានឱកាសកែទម្រង់សេដ្ឋកិច្ច ពិសេសកំណែទម្រង់ដីធ្លី ការកែរដ្ឋធម្មនុញ្ញ ដើម្បីដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា និងការប្តូរទង់ជាតិរបស់កម្ពុជាផងដែរ។ លោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ បានចាត់ទុក វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន…
-
មហាសេដ្ឋី គិត ម៉េង បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកណ្តាល

ភ្នំពេញអអ្នក ឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group បានប្រកាស បង្កើតតំបន់សេដ្ឋកិច្ច ពិសេស ថ្មីមួយទៀត នៅ ខេត្តកណ្តាល ដែលលាត សន្ធឹង លើផ្ទៃដីជាង ១២០ ហិកតា ដើម្បីបំពេញតម្រូវការផ្នែកឧស្សាហកម្មនៅ ជុំវិញ រាជធានីភ្នំពេញ។នៅពេលនេះតំបន់សេដ្ឋកិច្ចពិសេសដែលមានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) បាន ចាប់ផ្តើមដំណើរការ ដោយ ចាក់ បំពេញដី ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹង ត្រូវបញ្ចប់នៅឆ្នាំ២០២៤នេះ ដើម្បីត្រៀមទទួលអ្នកវិនិយោគ។ នេះបើតាមប្រកាស របស់ក្រុមហ៊ុន Royal Group នាពេលថ្មីៗនេះ។ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរូបនេះដែរនោះ ក្រុមហ៊ុន Royal Group បានសាងសង់ស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោតដែល បានសាងសង់រួចកាលឆ្នាំ២០២២។ ប្រភពពីក្រុមហ៊ុន ឱ្យដឹងថា ក្រុមហ៊ុនមួយដែលកំពុងមានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានកក់ដីទំហំ១០០ហិកតារួចហើយនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកណ្តាលនេះ។ ក្រោយពីដំណើរការផលិតពេញលេញ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងបង្កើតឱកាសការងារប្រមាណ ២ម៉ឺននាក់ថែមទៀតដល់ប្រជាជនខ្មែរ…
-
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាពិចារណាប្រើមនុស្ស បញ្ញាសិប្បនិម្មិតអានព័ត៌មាន

ភ្នំពេញៈការលេចចេញនូវមនុស្សបញ្ញាសប្បនិម្មិត (AI) ជាអ្នកអត្ថាធិប្បាយព័ត៌មានកំពុងតែទាញចំណាប់អារម្មណ៍ក្នុងចំណោមក្រុមហ៊ុនផលិតនិងផ្សព្វផ្សាយព័ត៌មាននៅប្រទេសកម្ពុជា។ ស្ថាប័នមួយចំនួនបានឲ្យដឹងថា ពួកគេកំពុងសិក្សាពីការប្រើមនុស្ស AI បន្ថែមពីលើអ្នកអានព័ត៌មានជាមនុស្សពិត។ កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាព័ត៌មាននៃស្ថានីយទូរទស្សន៍ CNC និយាយថា AI អាចទាក់ទាញអ្នកទស្សនា រួមទាំងមានសមត្ថភាពអត្ថាធិប្បាយព័ត៌មានដ៏រស់រវើក។កញ្ញា បានបញ្ជាក់ថា៖«យើងបានជជែកគ្នាហើយទាក់ទងនឹងការវិវត្តរបស់ AI ហ្នឹង។ យើងក៏បានថា AI ក៏អាចជំនួសកិច្ចការងារមួយចំនួននៅផ្នែកព័ត៌មាន ឬអ្នកអានព័ត៌មានអីហ្នឹង។ ប៉ុន្តែយើងគិតថា វាមានជ្រុងល្អ ត្រង់ថា AI នឹងជួយជំនួសការងារមួយចំនួន និងកាត់បន្ថយការចំណាយរបស់យើងដែរ។ នឹងអាចជួយឱ្យAI ជួយនិយាយព័ត៌មាននៅក្នុងច្រើនភាសា ដែលយើងគិត»។ យ៉ាងណាក៏ដោយ កញ្ញា អ៊ុង ច័ន្ទសោភា លើកឡើងថា AI មិនអាចលេបត្របាក់ការងាររបស់មនុស្សក្នុងវិស័យព័ត៌មានបានទាំងស្រុងនោះទេ។ កញ្ញាថា AI មិនអាចដឹកនាំកម្មវិធីដែលមានការជជែកស៊ីជម្រៅបានទេ ។ ដូច្នេះការងារខ្លះ នៅតែត្រូវការមនុស្ស តែទាមទារឲ្យមនុស្សអភិវឌ្ឍន៍សមត្ថភាពដើម្បីគ្រប់គ្រង AI។ ចំណែក លោក សៅ ភីរុណ អ្នកគ្រប់គ្រងព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នបានប្រាប់ទូរ ទស្សន៍អប្សរាដែរថា បច្ចុប្បន្នទូរទស្សន៍បាយ័ន ពុំទាន់មានលទ្ធភាពនៅឡើយទេក្នុងការប្រើប្រាស់មនុស្ស…
-
គោលឿនជិត១០០ក្បាលជួបគ្នាសាកកម្លាំងនៅខេត្តកំពង់ស្ពឺ

ភ្នំពេញៈហ្វូងគោមាឌធំៗ ជិត១០០ក្បាល កំពុងហាត់ពត់លត់ដំ ត្រៀមសាកកម្លាំងប្រណាំងល្បឿននៅទីលាននាភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំថ្ងៃអាទិត្យ ទី៧ខែមេសាខាងមុខនេះ។ មានការរំពឹងទុកថា គោរាងសង្ហាមាឌធំមាំទាំនឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់។ លោក ស៊ុន មានជ័យ ប្រធាន មន្ទីរ វប្បធម៌ ខេត្ត កំពង់ ស្ពឺ ប្រាប់ទូរ ទស្សន៍ អប្សរាថា ពិធីនេះធ្វើឡើងដើម្បីអភិរក្សរទេះគោសាឡីដែលស្ទើរតែបាត់បង់ពីដែនដីខ្មែរ។លោកលើកឡើងទៀត «គោលបំណងចម្បងគឺពិតហើយជាការ ថែរក្សា ការ អភិរក្ស ប្រពៃណី នៃ ការ ប្រណាំង រទេះសាឡីគោលឿន កុំ ឲ្យ មាន ការ បាត់ បង់ យើង ថែ ប្រពៃណី របស់ បង ប្អូន ប្រជាពលរដ្ឋ របស់ យើង។ ទី២ ក្រៅពី ការ អភិរក្ស យើង ធ្វើ ការ…
-
បីខែដើមឆ្នាំ ទីផ្សារហ៊ុនខ្មែរធ្លាក់ចុះ១០លានដុល្លារក្នុងមួយថ្ងៃ

ភ្នំពេញ:ការជួញដូរហ៊ុនក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤ នេះ ធ្លាក់ចុះក្នុងទំហំ ១០លានដុល្លារក្នុងមួយថ្ងៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើទោះបីការធ្លាក់នាពេលនេះហាក់ដូចជាកម្រក្នុងប្រវត្តិសាស្ត្រជួញដូរហ៊ុនរបស់កម្ពុជា ប៉ុន្តែ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា បញ្ហានេះជារឿងធម្មតាក្នុងផ្សារហ៊ុន។ ឯកឧត្តម ពន្យល់ថា ការធ្លាក់ចុះនេះដោយសារតែវិនិយោគិនភាគច្រើនបន្តកាន់កាប់ហ៊ុនទុកក្នុងរយៈពេលយូរ ហើយមួយចំនួនទៀតមិនចង់លក់ដោយសារគិតថា ថ្លៃហ៊ុនបច្ចុប្បន្នវាថោកជាងតម្លៃពិតប្រាកដរបស់វា។ ក្នុងស្ថានភាពបែបនេះហើយ ទើបទំហំជួញដូរមានទំនោរធ្លាក់ចុះខ្លាំង ក្នុងបីខែចុងក្រោយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ «ការជួញដូរហ៊ុននេះ អាស្រ័យលើទីផ្សារអ្នកកំណត់ អ៊ីចឹងធម្មតានៅពេលដែលថ្លៃហ៊ុនធ្លាក់ចុះដល់កម្រិតមួយ នឹងមានអ្នកយល់ថាវាថោក ថោកល្មម ឬថោកពេក នឹងមានអ្នកចាប់ផ្តើមទិញឡើងវិញហើយ។ ដូច្នេះទីផ្សារនឹងដំណើរ។ ធម្មតាទេសម្រាប់គ្រប់វិស័យទាំងអស់ ដូចជា អចលនទ្រព្យក៏ដោយ ទីផ្សារហ៊ុនក៏ដោយ តែងតែមានការកើនឡើង និងធ្លាក់ចុះ រីឯថ្លៃក៏មានការកើនឡើង ឬធ្លាក់ចុះទៅតាមស្ថានភាពទីផ្សារ មានន័យថា ស្ថានភាពនៃតម្រូវការ និងការផ្គត់ផ្គងឬការលក់»។ នេះជាការបន្ថែមរបស់ឯកឧត្តម ហុង សុហួរ។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ កត់សម្គាល់ថា ការធ្លាក់ចុះការជួញដូរហ៊ុននាពេលនេះ បណ្តាលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលអូសបន្លាយ អ្នកវិនិយោគ ប្រុងប្រយ័ត្នក្នុងការពង្រីកទុន។ លើសពីនេះ មនុស្សជាច្រើនកំពុងជាប់កម្ចីឥណទានមានទំហំធំ…
-
រដ្ឋបាលខេត្តកំពង់ចាមបើកយុទ្ធនាការជិះកង់ប្រមូលថវិកា ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសាបានយុទ្ធនាការជិះកង់ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ មុនចាប់ផ្តើមកម្មវិធី ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា យុទ្ធនាការនេះ គឺស្របតាមគោលការណ៍ណែនាំជាពិសេសពី អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំឱ្យក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ ក្រោមជាតិបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិមន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងការកៀងគរថវិកាយកទៅផ្គត់ផ្គង់ដល់មន្ទីរ ពេទ្យគន្ធបុប្ផា។លោកថា សកម្មភាពនេះក្នុងគោលដៅជួយសង្គ្រោះកុមារទាំង ឡាយ ដែលមានបញ្ហាសុខភាព៕ដោយ៖លីពៅ
-
ពលរដ្ឋខ្មែរ រស់នៅ និងធ្វើការនៅថៃ សប្បាយចិត្តចំពោះការលើកលែងថ្លៃទិដ្ឋាការ ចេញ-ចូល តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានការសាទរ និង អបអរយ៉ាងខ្លាំងចំពោះការលើកលែងការបង់ប្រាក់លើតម្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry) តាមច្រកព្រំដែនកម្ពុជា-ថៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ។ លោក នួន សុខហ៊ីម ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តសុងខ្លាប្រទេសថៃ បានបង្ហាញការ សប្បាយចិត្តនៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើកលែង ការបង់ថ្លៃសេវាលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ សម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ លោកអរគុណ ជាខ្លាំងដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានចរចារជាមួយរដ្ឋាភិបាលថៃចំពោះការមិនយកថ្លៃសេវានេះបានដោយជោគជ័យ ។ ចំណែកកញ្ញា ហៃ សុជាតា ជាពលករដែលធ្វើការនៅប្រទេសថៃដែរនោះ ក៏បង្ហាញក្តីរីករាយ និងថ្លែងអំណរអរគុណយ៉ាងក្រៃលែងដល់សម្ដេចបវរធិបតីដែលបានចចាជាមួយភាគីថៃដោយលើកលែងកម្រៃសេវាអនុញ្ញាតចេញចូលប្រទេសកម្ពុជាថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះរយៈពេល ៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ខាងមុខនេះ។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចារដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា…
-
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកអោយប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចរណ៍រវាងមហាវិថី សម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខក៏ដូចជួយដោះស្រាយការកកស្ទះចរាចរណ៍បានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំង៣ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យ ។ សូមជម្រាបជូនថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ប៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជាដោយមានក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជាជាអ្នកទទួលការសាងសង់។ ការបើកអោយប្រើប្រាស់ជាបណ្តោះអាសន្ននេះ អាចជួយដោះស្រាយ ការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបីនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចរ រវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស។…
-
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ត្រូវប្តេជ្ញាសម្រេចឱ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ ករណីជំងឺគ្រុនឈាមសូមធ្វើការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ឱ្យនៅតិចជាងពាក់កណ្តាលនៃចំនួនជំងឺដែលនឹងរំពឹកទុក នៅឆ្នាំ២០២៤នេះ។ សូមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបន្តប្រឹងប្រែងលុបបំបាត់ជំងឺដង្កូវព្រូន នៅតំបន់ដែលមានការចម្លងខ្ពស់។ ទន្ទឹមនឹងនេះ សូមបន្តធ្វើការអប់រំសុខភាពជំងឺក្នុងកម្មវិធីទាំងបី ដូចជាទប់ស្កាត់មូសខាំ ចម្លងជំងឺគ្រុនចាញ់ លុបបំបាត់ជំរកដង្កូវទឹក និងកែប្រែទំលាប់ប្រជាជន កុំឱ្យហូបសាច់ឆៅ។ ការថ្លែងបែបនេះ របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធនិងទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺដង្កូវព្រូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីសុខភាពប្រជាជនកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ…
-
អង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលស្បៀងអាហារ ថវិកា លើកទី១០ ពី កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ២០១៣មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់អង្គការនេះ ចំនួន ២០លានរៀលជារៀងរាល់ឆ្នាំ និងបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ និងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ជារៀលរាល់ឆ្នាំផងដែរ ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរៀបចំអាហារជាលើកទី១០ ជូនដល់កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ ដែលកំពុងរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេគឺសុទ្ធតែមានសារសំខាន់ក្នុងការចូលរួមចំណែកដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត ។ លោកជំទាវ ម៉ែន នារីសោភ័គ ចាប់អារម្មណ៍ ចំពោះការរីកចម្រើនធំធាត់របស់ក្មួយៗចៅៗទាំងអស់ដែលរស់នៅក្នុងមណ្ឌល មានសុខភាពល្អ ចេះទាំងការរៀបចំខ្លួនប្រាណ ចេះទាំងសម្តែងរបាំប្រពៃណីខ្មែរ ដោយទឹកមុខញញឹមប្រិមប្រីយ៍ ដែលសរបញ្ជាក់ឱ្យឃើញថា…