Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ លទ្ធផល នៃការបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាន​កម្ពុជា ទទួលបានជោគជ័យ និងមានភាពរឹងមាំ

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ លទ្ធផល នៃការបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាន​កម្ពុជា ទទួលបានជោគជ័យ និងមានភាពរឹងមាំ

    (តាកែវ)៖ យើងមោទនភាពចំពោះលទ្ធផលដ៏ជោគជ័យ នៃ ការបោះឆ្នោតកន្លងទៅ បានបញ្ជាក់ថា គណបក្សប្រជានកម្ពុជាពិតជារឹងមាំ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តតាកែវ ដោយមានអ្នកចូលរួម ៨០៩នាក់ ។  ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ថ្នាក់ដឹកនាំជាអនុប្រធាន ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលដ៏ខ្លី សម្តេចបានដឹកនាំប្រទេស ទទួលបានសមិទ្ធផលជាច្រើន ក្នុងនាមយើងជាសមាជិកគណបក្សត្រូវបន្តធ្វើការរួមគ្នា គោលដៅរួមគ្នា នោះនឹងទទួលនូវជោគជ័យរួមគ្នា ។  ឯកឧត្តម បណ្ឌិត ជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំតំបន់ភ្នំ ១៥០០ វាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្ស សម្រាប់ទេសចរណ៍

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំតំបន់ភ្នំ ១៥០០ វាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្ស សម្រាប់ទេសចរណ៍

    (ពោធិ៍សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យរៀបចំតំបន់ភ្នំ ១៥០០ វាលវែង ខេត្តពោធិ៍សាត់ជាតំបន់អភិរក្ស និងដាំដើមឈើឲ្យបានច្រើន សម្រាប់ទេសចរណ៍សម្រាកលំហែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី បានណែនាំឲ្យពិនិត្យ និងធ្វើការថែរក្សាឱ្យបានល្អសម្រាប់អត្ថប្រយោជន៍រយៈពេលវែង ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ និងជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋពីបច្ចុប្បន្នរហូតតទៅជំនាន់ក្រោយទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសួរយោបល់ទៅកាន់បងប្អូនលោកយាយលោកតា ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីថា តើគាំទ្រដែរឬទេ ក្នុងការអភិវឌ្ឍបែបនេះ? បងប្អូនលោកយាយលោកតា ប្រជាពលរដ្ឋបានទះដៃអបអរសាទរគាំទ្រប្រសាសន៍ណែនាំរបស់សម្តេចធិបតី។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាឱ្យក្រុមការងារអន្តរក្រសួង ត្រូវចុះពិនិត្យ និងចុះដោះស្រាយនៅតំបន់នេះ ដើម្បីថែរក្សា តំបន់ផ្លូវឡើងភ្នំ ១៥០០ ឬ ផ្លូវអន្ទង់អាំងនេះជាតំបន់ទេសចរណ៍ធម្មជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិរក្ស សាសនា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់រង្វាន់ដល់ «ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍» នៅពេលចូលឆ្នាំខាងមុខ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់រង្វាន់ដល់ «ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍» នៅពេលចូលឆ្នាំខាងមុខ

    (ពោធិ៍សាត់)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់រង្វាន់ដល់ «ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍» នៅពេលចូលឆ្នាំខាងមុខ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរទៅដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនិងជំរុញទៅដល់ប្រជាពលរដ្ឋចូលរួមសប្បាយឲ្យបានគ្រប់គ្នាប្រកបដោយការទទួលខុសត្រូវចៀសវាងផឹកគ្រឿងស្រវឹងហើយបើកបរ។ សម្ដេចធិបតី បានស្នើទៅដល់ខេត្តនីមួយៗដាក់ការប្រកួតប្រជែងគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដូវចូលឆ្នាំខាងមុខនេះនឹងទទួលបានរង្វាន់ពីនាយករដ្ឋមន្ត្រីផងដែរ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

  • វិស្វករខ្មែរបង្កើតរ៉ូបូត និងដ្រូនជាង២០ប្រភេទ គាំទ្រវិស័យអប់រំ

    វិស្វករខ្មែរបង្កើតរ៉ូបូត និងដ្រូនជាង២០ប្រភេទ គាំទ្រវិស័យអប់រំ

    ភ្នំពេញ៖ វិស្វករមួយក្រុមដែលសុទ្ធតែជាកូនខ្មែរបានផលិតមនុស្សយន្ត ឬ រ៉ូបូត រហូតដល់ទៅ២០ប្រភេទ និងយន្តហោះគ្មានមនុស្សបើកឬ ឌ្រូន ចំនួន២ប្រភេទ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីលើកកម្ពស់ស្តង់ដាសិក្សានៅកម្ពុជា។ ក្នុងចំណោមផលិតផលទាំងអស់នេះ មានរ៉ូបូតចំនួន៨ប្រភេទដែលកំពុងត្រូវបានប្រើប្រាស់ក្នុងវិស័យអប់រំ។ ផ្តួចផ្តើមការផលិតដោយក្រុមហ៊ុន AI farm Robotic រ៉ូបូត និងឌ្រូនទាំងនេះផ្តល់ជំនួយដល់ការសិក្សាបែប STEM ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ជាក់ស្តែង រ៉ូបូត ALGOBOT អាចកំណត់អត្តសញ្ញាណតាមរយៈការចាប់ពណ៌។ ក្នុងការសិក្សា វាផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីដំណើរការរបស់បញ្ញាសិប្បនិម្មិតឬ AI និងរបៀបដែលម៉ាស៊ីននេះធ្វើអន្តរកម្មជាមួយរបស់ជុំវិញខ្លួន ដែលជួយសិស្សគិតស៊ីជម្រៅ និងបង្កើនលទ្ធភាពដោះស្រាយបញ្ហា។ រីឯ មនុស្សយន្ត Mini-Dynamo One មានរូបរាងដូចទៅនឹងសត្វជើងបួន ឬប្រហាក់ប្រហែលនឹងសត្វសុនខ(ឆ្កែ)។ វាអាចធ្វើត្រាប់តាមចលនាជាច្រើនដែលសត្វពិតប្រាកដអាចធ្វើ ដូចជា ដើរ បង្វិលខ្លួន ជាដើម ដែលជួយដល់ការសិក្សាផ្នែករូបវិទ្យា និងវិស្វកម្ម។ អ្នកប្រើប្រាស់អាចគ្រប់គ្រងមនុស្សយន្តនេះតាមរយៈទូរស័ព្ទដៃ។ ចំណែកមនុស្សយន្ត Humanoid4 វិញមានរូបរាងនិងចលនាដូចក្មេងកំពុងរៀនដើរ។ នាពេលអនាគត មនុស្សយន្តប្រភេទនេះអាចជួយការងារប្រចាំថ្ងៃបាន។ តម្លៃនៃរ៉ូបូតនេះអាស្រ័យទៅលើកម្មវិធី និងសមត្ថភាពដែលអតិថិជនត្រូវការ។ លោក ឡុង គឹមឃន…

  • លាគ្នាជាលើកចុងក្រោយ៖ កាសែតភ្នំពេញប៉ុស្តិ៍បញ្ចប់ជីវិតបោះពុម្ពផ្សាយនៅថ្ងៃនេះ

    លាគ្នាជាលើកចុងក្រោយ៖ កាសែតភ្នំពេញប៉ុស្តិ៍បញ្ចប់ជីវិតបោះពុម្ពផ្សាយនៅថ្ងៃនេះ

    ភ្នំពេញ៖ព្រះអាទិត្យចាប់ផ្តើមលិច អវសាននៃការបោះពុម្ពផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍បានមកដល់។ ថ្ងៃនេះ(២៩ខែមីនា)ជាថ្ងៃចុងក្រោយនៃជីវិតរបស់កាសែតដែលធ្លាប់បានផ្សាយព័ត៌មានយ៉ាងសកម្មអស់រយៈពេលជាង៣ទសវត្សរ៍ កន្លងទៅ។ត្រូវបានបង្កើតឡើងកាលពី៣២ ឆ្នាំមុន កាសែតភ្នំពេញប៉ុស្តិ៍បានក្លាយជាមូលដ្ឋានគ្រឹះមួយនៃវិស័យសារព័ត៌មានរបស់កម្ពុជា ដែលធ្លាប់ទទួលបានការគំាទ្រពីអ្នកអានយ៉ាងទូលំទូលាយ រួមទាំងមន្ត្រីរដ្ឋាភិបាល និងប្រជាជនទូទៅផងដែរ។ ការបិទការបោះពុម្ពផ្សាយនាពេលនេះបង្ហាញពីការបាត់បង់អ្នកសង្កេតការណ៍ដ៏សំខាន់មួយ និងជាអ្នករាយការណ៍នៅគ្រប់គ្រាដែលកម្ពុជា បានឆ្លងកាត់មិនថា ជាស្ថានការប្រវត្តិសាស្ត្រ នយោបាយ និងការផ្លាស់ប្តូរសង្គម។លោក ម៉ៃ គុណមករា អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច ដែលបានបម្រើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ចំនួន ១៦ឆ្នាំ ឱ្យដឹងថា កាសែតភ្នំពេញប៉ុស្តិ៍បានចងក្រងនូវតឹកតាងប្រវត្តិសាស្រ្តស្រុកខ្មែរដ៏សម្បូរបែប។ ហាក់ពិបាកថ្លែងពីអារម្មណ៍ពិតចេញពីបេះដូង លោកមករា អាចត្រឹមអរគុណថ្នាក់ដឹកនាំដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបន្តនិរន្តរភាពជាច្រើនឆ្នាំកន្លងមក រហូតដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃសុក្រនេះ។ការបិទការបោះពុម្ពកាសែតភ្នំពេញប៉ុស្តិ៍គឺឆ្លុះបញ្ចាំងពីនិន្នាការដែលបណ្តាញផ្សព្វផ្សាយបែបប្រពៃណីកំពុងប្រឈមមុខនឹងឥទ្ធិពលបដិវត្តន៍ឌីជីថលដែលបង្ខំឱ្យការបោះផ្សាយខ្ទាតចេញម្តងមួយៗ។ ជាក់ស្តែងកាលពីខែធ្នូ ឆ្នាំ២០២៣ កាសែតរស្មីកម្ពុជាដ៏ចំណាស់ក៏បានបានបិទផ្សាយទាំងស្រុងដោយសារតែវិបត្តិហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ ភ្នំពេញប៉ុស្តិ៍នឹងបន្តបេសសកម្មក្នុងពិភពសារព័ត៌មានឌីជីថល។ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានសម្គាល់ថា ការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធផ្សព្វផ្សាយឌីជីថលមិនមែនគ្រាន់តែជាការវិវត្តនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជានិន្នាការសកល។លោកនិយាយថា និន្នាការនៃការអានបច្ចុប្បន្នមនុស្សគ្រប់វ័យទាំងអស់មានទំនោរទៅលើប្រព័ន្ធឌីជីថល ដោយការព្រីនបោះពុម្ពនៅមានដែរតែកម្រិតទាប ខណៈដែលបច្ចុប្បន្ន មានកាសែតមិនច្រើនទេដែលនៅបោះពុម្ភផ្សាយ ដូចជា កាសែតខ្មែរថាម៍ កោះសន្តិភាព និងនគរធំ ជាដើម៕ទិន្នន័យពីក្រសួងព័ត៌មានបង្ហាញថា កម្ពុជា មានអ្នកសារព័ត៌មានសរុបជាង ១ម៉ឺននាក់ និងមានសារព័ត៌មានអនឡាញជិត ១០០០ស្ថាបន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន៕ដោយ៖ទួន សុផល

  • បារីអេឡិចត្រូនិកវាយលុកសិស្សានុសិស្សនៅភ្នំពេញ

    បារីអេឡិចត្រូនិកវាយលុកសិស្សានុសិស្សនៅភ្នំពេញ

    ភ្នំពេញ៖បារីអេឡិចត្រូនិកកំពុងវាយលុកក្នុងចំណោមសិស្សានុសិស្សជាច្រើននៅរាជធានីភ្នំពេញ។ គណៈគ្រប់គ្រងសាលាមធ្យមសិក្សានានានៅទូទាំងទីក្រុង បានរាយការណ៍ពីបញ្ហាសិស្សប្រើប្រាស់ឬជក់បារីអេឡិចត្រូនិក បើទោះជាមានការអប់រំ និងដាស់តឿន។ក្នុងជំនួបកាលពីថ្ងៃពុធដើម្បីផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវស្ដីពីការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាពសិក្សា បង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន តំណាងសាលារៀនចំនួន៦៥នាក់ ពោលគឺ ១០០ភាគរយនៃសមាជិកគណៈគ្រប់គ្រងមធ្យមសិក្សាទាំងអស់នៅភ្នំពេញ សុទ្ធតែបានលើកឡើងពីការរីករាលដាលនៃការចែកចាយបារីអេឡិកត្រូនិចក្នុងចំណោមយុវជនជាសិស្ស។ ពួកគេ បង្ហាញក្តីបារម្ភ អំពីផលវិបាក និងគ្រោះថ្នាក់ដែលសិស្សកំពុងប្រឈម។លោក កែម សុកែវ នាយករងវិទ្យាល័យពងទឹក បានទម្លាយថា នៅដើមឆ្នាំ២០២៤នេះ មានការកើនឡើងនៃចំនួនសិស្សប្រើប្រាស់បារីអេឡិចត្រូនិកនៅសាលារបស់លោក ដោយសិស្សយល់ច្រឡំថា ការប្រើប្រាស់បារីអេឡិចត្រូនិក ជាភាពស្អាត សង្ហា ឬគិតថា បារីអេឡិចត្រូនិក ជាឧបករណ៍ផ្ដាច់បារី។ លោក សុកែវ បន្តថា កន្លងមកសាលាក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនោះដែរ ប៉ុន្តែសិស្សានុសិស្សដែលប្រើប្រាស់មិនព្រមឈប់ ហើយលួចប្រើប្រាស់ក្នុងបន្ទប់ទឹកតាមសាលា ។ដោយឡែកលោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្រ្ទទេវី ក៏បានលើកឡើងពីបញ្ហាស្រដៀងគ្នាដែរ ហើយថា សាលា បានអញ្ជើញឪពុកម្តាយសិស្សមកណែនាំ និងធ្វើកិច្ចសន្យាឈប់ជក់បារី ។តាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២៣ ក្នុងចំណោមយុវជនចំនួន ១ ៣១៧នាក់ បានបង្ហាញថា ៨២ភាគរយ នៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់…

  • មជ្ឈមណ្ឌលឌីជីថលចល័តលើឡានក្រុងដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការហើយ!

    មជ្ឈមណ្ឌលឌីជីថលចល័តលើឡានក្រុងដំបូងបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការហើយ!

    ភ្នំពេញ៖មិនមែនជាឡានក្រុងធម្មតា តែជារថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត និងអ៊ីនធឺណិតល្បឿនលឿន ដែលអាចផ្តល់ការអប់រំតាមប្រព័ន្ធទំនើប ដោយផ្ទាល់ទៅកាន់សហគមន៍ទាំងក្នុងក្រុង និងតំបន់ជនបទ។ នេះគឺ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចល័តដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដែលទើបដាក់ឲ្យដំណើរការ។ បម្លែងពីឡាន៤៥កៅអ្ហី មជ្ឈមណ្ឌលដែលអាចផ្លាស់ទីបានគ្រប់ទិសទីនេះមានឧបករណ៍ជំនួយការសិក្សាពេញលេញ រួមទាំងកុំព្យូទ័រ កន្លែងអានសៀវភៅ តុ កៅអី និងក្តារខៀន ដែលបង្កើតបរិយាកាសស្រស់ស្រាយសម្រាប់ការស្វែងរកចំណេះដឹងថ្មី។ នេះជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការគាំទ្រពី រដ្ឋាភិបាលកូរ៉េខាងត្បូង។ លោក ឆាយ សារ៉ាត មន្រ្តីទំនាក់ទំនងសាធារណៈមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល កម្ពុជា-កូរ៉េ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រាប់ទូរទស្សន៍អប្សរាថា ជាជំហានដំបូងរថយន្តចល័ត ដែលបំពាក់ច្ចេកវិទ្យាឌីជីថលនេះ នឹងធ្វើដំណើរទៅតាមសហគមន៍នានានៅក្នុងខេត្តតាកែវដើម្បីបណ្តុះបណ្តាលសិស្ស និស្សិត និងសាធារណជនដោយឥតគិតថ្លៃ។ ខេត្តនេះគឺជាគោលដៅដំបូងដែលក្រសួងកំណត់យកដើម្បី បន្ថយគម្លាតឌីជីថលរវាងអ្នករស់នៅជនបទនិងទីប្រជុំជន ។ « គោលដៅបង្កើតមជ្ឈមណ្ឌលមានទាំងការិយាល័យ និងរថយន្តចល័តដោយសារតែយើងឃើញថាប្រជាពលរដ្ឋនៅមានការយល់ដឹងឌីជីថលនៅទាប ចឹងគោលដៅសំខាន់ចង់កម្រិតគម្លាតឌីជីថល ដោយសារប្រជាពលរដ្ឋយើងពេលបច្ចុប្បន្នមានតែ ៣០ភាគរយដែលមានចំណេះដឹងមូលដ្ឋានទៅលើអក្ខរកម្មឌីជីថល ចឹងយើងចង់ឲ្យមានជាមានការកាត់បន្ថយគម្លាតឌីជីថលនៅតាមជនបទ និង ទីក្រុង »។ ក្រៅពីមណ្ឌលចល័តតាមឡានក្រុង ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក៏បានបង្កើតមជ្ឈមណ្ឌលច្ចេកវិទ្យាឌីជីថលកម្ពុជា-កូរ៉េ ឬ IAC…

  • មនុស្សយន្តចាប់ផ្តើមជ្រៀតចូលទីផ្សារការងារនៅកម្ពុជា

    មនុស្សយន្តចាប់ផ្តើមជ្រៀតចូលទីផ្សារការងារនៅកម្ពុជា

    ភ្នំពេញ៖ មនុស្សយន្តដែលធ្លាប់ជាបំណែកនៃរឿងប្រឌិតបែបវិទ្យាសាស្ត្រ ឥឡូវនេះបានឈានជើងចូលក្នុងទីផ្សារការងារនៅប្រទេសកម្ពុជាហើយ។រលកបច្ចេកវិទ្យានេះមិនត្រឹមតែកំពុងនាំកម្ពុជាឆ្ពោះទៅរកអនាគតនៃស្វ័យប្រវត្តិកម្មក្នុងឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសនេះនាពេលខាងមុខទៀតផង។នៅរាជធានីភ្នំពេញ ភោជនីយដ្ឋាន Lao Bao Hot Pot ឈរជាសក្ខីភាពនៃការផ្លាស់ប្តូរនេះ។នៅហាងនេះ ម៉ាស៊ីនជញ្ជូនអាហារ ឬ រ៉ូបូត ដែលមានឈ្មោះថា 花生 ឬ បកជាខ្មែរថា ”សណ្តែកដី” ចំនួនបីគ្រឿង បានចេញបម្រើភ្ញៀវជាមួយនឹងភាពរហ័សរហួន ដែលធ្វើឱ្យពួកវាក្លាយជាចំណុចលេចធ្លោ ផ្តល់នូវបទពិសោធន៍ថ្មីនៃការទទួលទានអាហារ។រ៉ូបូតនេះត្រូវបានបំពាក់ដោយបញ្ញាសិប្បនិម្មិតឬ AI កាមេរ៉ា ដែលអាចឱ្យវាចាប់សញ្ញា និងផ្លាស់ទីបាន។ វាថែមទាំងមានសមត្ថភាពគេចពីឧបសគ្គដូចជា កៅអី តុ និងសូម្បីតែមនុស្សទៀតផង។វាអាចជញ្ជូនអាហារទៅដល់តុភ្ញៀវ យ៉ាងរហ័ស និងមានប្រសិទ្ធភាព។ នៅពេលទៅដល់គោលដៅ អ្នកទទួលទានអាហារអាចយកអាហារពីធ្នើររបស់រ៉ូបូត និងអាចបញ្ជាទិញដោយផ្ទាល់អេក្រង់អេឡិចត្រូនិករបស់ម៉ាស៊ីនឆ្លាតវៃនេះផងដែរ។អ្នកស្រី សុខ ខេង អ្នកគ្រប់គ្រងរបស់ភោជនីយដ្ឋាន Lao Bao Hot Pot បានប្រាប់ទូរទស្សន៍អប្សរាថា រ៉ូបូតនេះអាចធ្វើការតាមការបញ្ជាដោយគ្មានកំហុស។ បើធៀបនឹងមនុស្ស រ៉ូបូតអាចជួយសម្រួលការងារបានច្រើន និង មិនចាំបាច់ចំណាយទៅលើប្រាក់ខែ។ យ៉ាងណាក៏ដោយ មនុស្សយន្តក៏ត្រូវការការសហការពីមនុស្សពិតផងដែរ។លោកស្រី បានបញ្ជាក់ថា«ការប្រើប្រាស់មនុស្សយន្តក៏អាចកាត់បន្ថយបានខ្លះដែរ។ ដូចជាយើងអាចដាក់បន្លែសាច់នៅលើមនុស្សយន្តហ្នឹង ដើម្បីដឹកជញ្ចូនទៅដល់ភ្ញៀវបានរហ័សទាន់ចិត្ត។…

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ ៖ កងទ័ពគ្រប់រូបត្រូវតែទទួល ការហ្វឹកហ្វឺន ពង្រឹងកាយសម្បទារឹងមាំ

    មេបញ្ជាការសឹករងខេត្តកំពង់ធំ ៖ កងទ័ពគ្រប់រូបត្រូវតែទទួល ការហ្វឹកហ្វឺន ពង្រឹងកាយសម្បទារឹងមាំ

    កំពង់ធំ៖ កងទ័ពគ្រប់រូប ត្រូវតែទទួលការហ្វឹកហ្វឺន ពង្រឹងកាយសម្បទារឹងមាំ នឹងត្រូវចេះស្ទាត់ជំនាញអំពីលំហាត់ របៀប របស់កងយោពលខេមរភូមិន្ទ ដើម្បីក្លាយទៅជា កងទ័ពដែលមានវិន័យ និងសេចក្តីថ្លៃថ្នូរ ស្របតាម ការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ។នេះជាការបញ្ជាក់ របស់ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី ជូនដល់សិក្ខាកាម ដែលមកពីតាមបណ្ដាកងឯកភាព និង នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកាលពីសុក្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម  ស៊ុន បន្តថា ពេលនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងពេលវិលត្រឡប់ ទៅកាន់អង្គភាពវិញ ត្រូវបន្ត ត្រៀមខ្លួនចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ដែលនឹងចូលមកដល់ នៅពេលខាងមុខនេះ ហើយនិងត្រូវត្រៀមបម្រុងកម្លាំង មធ្យោបាយសម្ភារៈ គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិ ភាគទី៤ និងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្នុងការអន្តរាគមន៍ដោះ ស្រាយ…

  • អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ផ្តោតលើគម្រោង ៣ប្រភេទ

    អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ផ្តោតលើគម្រោង ៣ប្រភេទ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ផ្តោតលើគម្រោង ៣ប្រភេទ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគលើវិស័យឧស្សាហកម្មនូវបច្ចេកវិទ្យាទំនើបថ្មី ក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលបានសហការរៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ដោយខេត្តនេះ ស្ថិតនៅទីតាំងអំណោយផល, មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍ កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញនាំចេញនាំចូល និងតភ្ជាប់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសធំៗ មានលក្ខណៈសមស្របសម្រាប់វិនិយោគិនក្នុងការមកបណ្តាក់ទុន លើវិស័យដែលកំពុងមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីសក្តានុពលនៃវិស័យឧស្សាហកម្ម របស់កម្ពុជា ពិសេសកត្តាអំណោយផល និងកាលានុវត្តភាពនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្ត ព្រះសីហនុ ហើយក៏ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវ…