Category: ព័ត៌មានជាតិ

  • ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ គណបក្ស ជំរុញការអភិវឌ្ឍយុវជន ឱ្យក្លាយទៅជាមូលធនមនុស្សជំនាញ ប្រកបដោយថាមពល

    ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ គណបក្ស ជំរុញការអភិវឌ្ឍយុវជន ឱ្យក្លាយទៅជាមូលធនមនុស្សជំនាញ ប្រកបដោយថាមពល

    (ភ្នំពេញ)៖ គណបក្សជំរុញការអភិវឌ្ឍយុវជនពីធនធានមនុស្សទូទៅ ឱ្យក្លាយទៅជាមូលធនមនុស្សជំនាញ ដែលប្រកបដោយថាមពល និងសក្តានុពល ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងារ របស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ក្រសួង-ស្ថាប័ន ទាំង៤១ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នាវិមាន៧មករា ។ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន អំពីផែនការសកម្មភាពចំនួន ៥ របស់ផ្នែកជូនអង្គប្រជុំជ្រាបគឺ៖ ទី១. រៀបចំកិច្ចប្រជុំប្រចាំត្រីមាសពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនក្រសួង-ស្ថាប័នទាំង៤១ ទី២. រៀបចំវគ្គអប់រំនយោបាយ ទី៣. រៀបចំបទឧទ្ទេសនាមអំពីនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទី៤. រៀបចំដំណើរទស្សនៈកិច្ចទីតាំងតំបន់ប្រវត្តិសាស្ត្រគណបក្ស ទី៥. រៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តម ឃុត ចាន់ដារ៉ា បានបន្ថែមថា…

  • ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយត្រូវបន្តថែរក្សាការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី និងប្តេជ្ញាកសាងពូនជ្រំសមិទ្ធផលថ្មីបន្ថែមទៀត

    ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយត្រូវបន្តថែរក្សាការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី និងប្តេជ្ញាកសាងពូនជ្រំសមិទ្ធផលថ្មីបន្ថែមទៀត

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានលើកឡើងថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះ។ ក្នុងន័យនេះ, ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយ យើងត្រូវចងចាំទុក គោរពដឹងគុណូបក្ការៈដ៏ធំធេងដែលឥស្សរជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកបក្សជំនាន់មុនបានបូជាសាច់ស្រស់ ឈាមស្រស់បន្សល់ទុកសម្រាប់យុវជនជំនាន់ក្រោយ, ដូច្នេះយើងត្រូវបន្តថែរក្សាការពារសន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងប្តេជ្ញាកសាងពូនជ្រំសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបុព្វហេតុគណបក្ស ជាតិ និងមាតុភូមិ។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងអធិការកិច្ចសរុបចំនួន ១៨៨នាក់។ ឯកឧត្តមប្រធានគណកម្មាធិការក្រសួងអធិការកិច្ច មានប្រសាសន៍ថា មកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ៧ខែ ៥ថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន…

  • ឯកឧត្តម ហួត ហាក់ ៖ សកម្មភាព ក្រុមការងារស.ស.យ.ក. វិស័យអធិការកិច្ច នាពេលកន្លងមក បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ

    ឯកឧត្តម ហួត ហាក់ ៖ សកម្មភាព ក្រុមការងារស.ស.យ.ក. វិស័យអធិការកិច្ច នាពេលកន្លងមក បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច មានប្រសាសន៍ថា សកម្មភាពរបស់ ក្រុមការងារស.ស.យ.ក. វិស័យអធិការកិច្ច នាពេលកន្លងមក គឺ ពិតជាបានឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់យុវជននៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និយាយជារួម និងនិយាយដោយឡែក ការចូលរួមរបស់យុវជននៅការអភិវឌ្ឍវិស័យអធិការកិច្ច នៅក្នុងបរិបទកំណែទម្រង់ និងបរិវត្តកម្មឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបានគាំទ្រនូវការដាក់ចេញនូវទិសដៅបន្តរបស់ក្រុមការងារ ស.ស.យ.ក.វិស័យអធិការកិច្ច និងដើម្បីជំរុញឱ្យយុវជន ជាសសរស្តម្ភ ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិ ជាកោសិកាសង្គមដ៏រស់រវើក និងជាកម្លាំងចលករក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ខាងលើនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអធិការកិច្ច កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្រី្ត មានប្រសាសន៍ថា នេះជាលើកទី១ ដែល ឯកឧត្តម បានចូលរួមនៅក្នុងកិច្ចប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យអធិការកិច្ច និងអបអរសាទរចំពោះលទ្ធផលការងារដែលស.ស.យ.ក. វិស័យអធិការកិច្ច សម្រេចបានគួរជាទីកត់សម្គាល់ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ស្របតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពក្រុមការងារ ស.ស.យ.ក. វិស័យអធិការកិច្ច ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត…

  • សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤

    សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤

    សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ…

  • ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤

    ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះ ត្រូវបាន ឯកឧត្តមឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានខ្លឹមសារថា…

  • គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូត្រមន្ដលើករាសី ជួបសំណេះ សំណាលនិងផ្ដល់អំណោយដល់ព្រឹទ្ធាចារ្យកីឡា

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូត្រមន្ដលើករាសី ជួបសំណេះ សំណាលនិងផ្ដល់អំណោយដល់ព្រឹទ្ធាចារ្យកីឡា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែ មីនានេះ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកកីឡាជើងចាស់ និង សូត្រមន្តលើករាសីតាមទម្លាប់ដែលធ្លាប់ធ្វើរៀងរាល់ឆ្នាំ។ ពិធីនេះ បានរៀបចំឡើង ក្រោមការញ្ជើញចូលរួម ពីសំណាក ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កម្មវិធីនេះបានក្លាយជាទម្លាប់ប្រចាំឆ្នាំ សម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអង្គភាស្ថាប័នផ្សេងៗទៀតដែលប្រារព្ធធ្វើ ឡើងដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន និងពរសព្វសាធុការ ពីទេវតាឆ្នាំថ្មី ដើម្បីរួមគ្នា អនុវត្តន៍ការងារបន្ដនៅឆ្នាំថ្មី ខាងមុខឲ្យសម្រេចបានជោគជ័យធំៗបន្ថែមទៀត។ សម្រាប់ជំនួបជាមួយព្រឹទ្ធាចារ្យកីឡា ដែលតែងតែធ្វើនេះ គឺជាការបណ្ដុះនូវផ្នត់ គំនិត សម្រាប់អ្នកជំនាន់ក្រោយ មិនត្រូវមើលរំលងមនុស្សចាស់ដែលជាឃ្លាំងនៃចំណេះ ដឹង និងបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយនោះឡើយ ។ ជាមួយនឹងការសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនា នោះក៏មាន ការផ្ដល់វត្ថុអនុស្សាវរីយ៍ រួមនឹងថវិកាមួយចំនួន ដល់ព្រឹទ្ធាចារ្យកីឡាផងដែរ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ

  • លោក ប៉ែន វុទ្ធី សង្ឈឹមថា គ្រូកីឡាការ៉ាតេថ្នាក់ជាតិទាំងអស់ នឹបន្តបណ្តុះធនធានកីឡាករវ័យក្មេងដើម្បីត្រៀមចូលរួម កីឡាយុវជនអាស៊ី

    លោក ប៉ែន វុទ្ធី សង្ឈឹមថា គ្រូកីឡាការ៉ាតេថ្នាក់ជាតិទាំងអស់ នឹបន្តបណ្តុះធនធានកីឡាករវ័យក្មេងដើម្បីត្រៀមចូលរួម កីឡាយុវជនអាស៊ី

    (ភ្នំពេញ)៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា តំណាង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងបញ្ជាក់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិឆ្នាំ២០២៣ កាលពីថ្ងៃ២៩ ខែ មីនា ឆ្នាំ២០២៤ថា វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេនេះ នឹងជួយបង្កើនពុទ្ធិចំណេះដឹងបន្ថែមមួយកម្រិតទៀតដល់លោកគ្រូអ្នកគ្រូការ៉ាតេតាមបណ្តាលក្លិបរាជធានី-ខេត្តយកទៅបង្ហាត់បណ្តុះបណ្តាលកីឡាករ កីឡាការិនី ផលិតបានធនធានវ័យក្មេងឆ្នើមៗត្រៀមជូនសហព័ន្ធ និងត្រៀមកីឡាអន្តរជាតិនានា ពិសេស គឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ី(Asian Youth Games) នាឆ្នាំ២០២៩ នៅកម្ពុជា។ ប្រធាននាយកដ្ឋានអប់រំកាយខាងលើ បានគូសបញ្ជាក់ទៀតថា កីឡាការ៉ាតេ មានការរីកចំរើនគួកត់សម្គាល់ ឃើញថា ក្នុងព្រឹត្តិការណ៍កីឡាកម្រិតអាស៊ីដ៏ធំរៀងរាល់៤ឆ្នាំម្តងលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០២៣ ប្រភេទកីឡាការ៉ាតេកម្ពុជាដណ្តើមបានមេដាយជូនជាតិ ដែលនេះគឺជាមោទកភាពជាតិកម្ពុជាយើង។ ប្រធាននាយកដ្ឋានអប់រំកាយខាងលើ បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា និងបានកើតសសើរវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទជំនាញកីឡាមួយនេះឱ្យរីកចម្រើនជាបន្តបន្ទាប់។ ដោយឡែក លោក ម៉ៅ…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍អប្សរា មានវ័យចំណាស់ បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជា និងបានកំពុងផលិតកម្មវិធីដោយគុណភាព ប្រកបដោយភាពទាក់ទាញ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍អប្សរា មានវ័យចំណាស់ បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជា និងបានកំពុងផលិតកម្មវិធីដោយគុណភាព ប្រកបដោយភាពទាក់ទាញ

    (ភ្នំពេញ)៖ ទូរទស្សន៍អប្សរាជាទូរទស្សន៍មានវ័យចំណាស់ដោយបានចាប់ផ្តើមឡើងពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ២០២៤ ។ អប្សរាជាទូរទស្សន៍មានវ័យចំណាស់បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជាដែលបានបើកដំណើរការកន្លងមក។គិតមកដល់ពេលនេះទូរទស្សន៍អប្សរាមានអាយុ ៣០ឆ្នាំហើយ ។ បច្ចុប្បន្នបុគ្គលិករបស់ទូរទស្សន៍ អប្សរាមានភាពចាស់ទុំ និងមានភាពកាន់តែរឹងមាំទៅលើវិជ្ជាជីវៈ ។ ពីមួយថ្ងៃទៅមួយថ្ងៃបានទទួលការគាំទ្រក្នុងចំណោមទស្សនិកជននៃប្រទេសកម្ពុជា ។ ជាមួយគ្នាទូរទស្សន៍អប្សរាក៏មានការផលិតកម្មវិធីដែលប្រកបដោយគុណភាព និងជាការទាក់ទាញ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នៅ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖បន្ទាប់ពីមានការកែទម្រង់ និងពិសេសសម័យឌីជីថលដែលជាតម្រូវការទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញធ្វើឱ្យទូរទស្សន៍អប្សរាបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានជូនដល់សាធារណៈជន និងពិសេសជាងនេះមាតិការនៃការផលិតសុទ្ធសឹងជាមាតិការដែលបម្រើ និងបង្ហាញពីការពិតទៅដល់សង្គមនូវអ្វីដែលកម្ពុជាយើងកំពុងជួប។ទាំងនេះគឺជាអ្វីដែលយើងបានឃើញពីក្តីសង្ឃឹមទៅមុខនៃការរស់រាន ក៏ដូចជាការធ្វើសមាហរណកម្មនៃប្រព័ន្ធផ្សព្វផ្សាយបុរាណចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប ។ ជាមួយគ្នាឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកដល់បុគ្គលិកទូរទស្សន៍អប្សរាអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺខ្លឹមសារព័ត៌មាន ។ក្នុងបរិបទនាពេលបច្ចុប្បន្នមានចំណុច២ដែលគេអាចយកឈ្នះក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទំនើប នោះគឺទី១ខ្លឹមសារ ដែលចាត់ទុកថាស្តេច និងទី២គឺល្បឿននៃការផ្សព្វផ្សាយដែលជាមធ្យោបាយយ៉ាងសំខាន់ផ្សារភ្ជាប់ទៅកាន់សាធារណៈជន។ចំណុចទាំងនេះយើងត្រូវដឹងថាប្រព័ន្ធផ្សព្វផ្សាយរបស់យើងបច្ចុប្បន្ននិងតម្រូវការរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ។ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះមានជម្រើស៣ក្នុងការទទួលព័ត៌មាន ។ ចំណុចទី១ គាត់ទទួលនូវខ្លឹមសារព័ត៌មាននូវអ្វីដែលយើងផលិតជូនដល់គាត់។ហេតុនេះបើយើងផលិតមិនតម្រូវចិត្តគាត់ ហើយគាត់មិនពេញចិត្តពេលនោះគាត់នឹងមិនមើល។គាត់នឹងងាកទៅមើលជម្រើស២ទៀតគឺមើល tiktok youtube ឬហ្វេសប៊ុក ដែលជាប្រភពព័ត៌មានមួយសម្រាប់គាត់។សម្រាប់ជម្រើសមួយទៀតបើគាត់គិតថាមិនមានមាតិកាសម្រាប់មើល ហេតុនេះគាត់នឹងបង្កើតមាតិកាខ្លួនឯងនោះគឺ Content producer(អ្នកផលិតមាតិការ) ។…

  • កូរ៉េខាងត្បូងថ្កោលទោសរុស្ស៊ី ជុំវិញការវេតូបិទបញ្ចប់ការតាមដានទណ្ឌកម្ម UN ប្រឆាំងនឹងកូរ៉េខាងជើង

    កូរ៉េខាងត្បូងថ្កោលទោសរុស្ស៊ី ជុំវិញការវេតូបិទបញ្ចប់ការតាមដានទណ្ឌកម្ម UN ប្រឆាំងនឹងកូរ៉េខាងជើង

    សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ និយាយថា កាតព្វកិច្ចក្នុងការអនុលោមតាមទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ បើទោះបីការវេតូរបស់រុស្ស៊ីបានរារាំងក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលឃ្លាំមើលការដាក់ទណ្ឌកម្មអន្តរជាតិលើកូរ៉េខាងជើង ក្រោយមានការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងកំពុងផ្តល់ជំនួយយោធាដល់ទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោកស្រី Kim In Ae ថ្លែងថា យើងសោកស្តាយរុស្ស៊ីបានប្រើសិទ្ធិវេតូ ដើម្បីផ្អាកសកម្មភាពរបស់ក្រុមអ្នកជំនាញនៃគណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកស្រី Kim បន្ថែមថា ការវេតូរបស់រុស្ស៊ីគឺដើម្បីការពារសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង ដោយការបិទភ្នែក និងត្រចៀករបស់សហគមន៍អន្តរជាតិ ក៏ដូចជាបញ្ចប់បេសកម្មក្រុមអ្នកជំនាញដែលតាមដានការរំលោភលើទណ្ឌកម្មរបស់កូរ៉េខាងជើង រួមទាំងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីល ព្រមទាំងការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី។ លោកស្រី Kim បានគូសបញ្ជាក់ថា បើទោះបីជាសកម្មភាពរបស់ក្រុមអ្នកជំនាញត្រូវផ្អាកក៏ដោយ ក៏កាតព្វកិច្ចក្នុងការអនុលោមតាមទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ ហើយយើងនឹងខិតខំប្រឹងប្រែងជំរុញឱ្យកូរ៉េខាងជើងបោះបង់ផ្លូវខុសរបស់ខ្លួន។ គួរបញ្ជាក់ថា រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះឆ្នោតវេតូរាំងខ្ទប់ការផ្ដល់អាណត្តិថ្មីដល់គណៈកម្មាធិការនៃក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ដែលតាមដានលើការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រសួងការបរទេស បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាអូអាវ សម្រាប់អាស៊ីនៅខេត្តហៃណាន ប្រទេសចិន

    ក្រសួងការបរទេស បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាអូអាវ សម្រាប់អាស៊ីនៅខេត្តហៃណាន ប្រទេសចិន

    (ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ របស់វេទិកាបូអាវសម្រាប់អាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា ឆ្នាំ២០២៤ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ