Category: ព័ត៌មានជាតិ

  • ធនាគារពិភពលោកថាកម្ពុជាមានសក្តានុពលបង្កើនចំនួនយានយន្តអគ្គិសនីលើដងផ្លូវ

    ធនាគារពិភពលោកថាកម្ពុជាមានសក្តានុពលបង្កើនចំនួនយានយន្តអគ្គិសនីលើដងផ្លូវ

    ភ្នំពេញៈធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេសកម្ពុជា អាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។   ធនាគារពិភពលោកបាន លើកឡើងដូច្នេះ នៅក្នុងរបាយការណ៍ថ្មីមួយអំពីការប្រើប្រាស់យានយន្តអគ្គិសនី ដែលចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍នេះ ផ្តល់អនុសាសន៍ដើម្បីជួយកម្ពុជាងាកចេញពីទីផ្សារដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ ប្រទេស។ នៅក្នុងនោះ ក៏មានផងដែរនូវអនុសាសន៍ថា តើគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី (EVs) និងថា តើគួរត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមាន អព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយ កាបូន រួមបញ្ចូល គោលដែលមាន ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជនជាយានយន្តអគ្គិសនីនៅត្រឹម ឆ្នាំ២០៥០។ លើស ពីនេះ រដ្ឋាភិបាលបានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបំពេញបានរហូតដល់ទៅ៣០% នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹម ឆ្នាំ២០៥០។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើ ដងផ្លូវតាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី ៦លានគ្រឿង  នាពេលបច្ចុប្បន្ន ទៅដល់៨លានគ្រឿង នៅឆ្នាំ២០៣០…

  • ចិនប្តេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦

    ចិនប្តេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦

    (ភ្នំពេញ)៖ ចិនបានប្តេជ្ញាជួយកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦ មានដូចជា៖ (១) វិស័យនយោបាយ, (២) វិស័យផលិតកម្ម, (៣) វិស័យកសិកម្ម, (៤) វិស័យថាមពល, (៥) វិស័យសន្តិសុខ និង (៦) ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ និងជួយជំរុញការអភិវឌ្ឍច្រករបៀងមច្ឆារ និងអង្ករ។ នេះជាការបញ្ជាក់របស់លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងជំនួបនេះ លោក ចាវ ឡឺជី បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ លោកបានជំរាបសម្តេចតេជោ ថា នឹងជួយកម្ពុជា និងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការណ៍ក្រោមក្របខណ្ឌ Belt and raod…

  • រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ

    (ភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និង ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាន នូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០យប់ ។ នៅក្នុងសង្ក្រាន្តនេះមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្ត សប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំ ប្រពៃ ណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោល ឈូង…

  • ឯកឧត្តម ហួត ហាក់ រៀបចំពិសាអាហារសាមគ្គី ជាមួយ ឯកអគ្គរាជទូត និង អតីតឯកអគ្គរាជទូត បណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប

    ឯកឧត្តម ហួត ហាក់ រៀបចំពិសាអាហារសាមគ្គី ជាមួយ ឯកអគ្គរាជទូត និង អតីតឯកអគ្គរាជទូត បណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប

    (ភ្នំពេញ)៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជទូត និងអតីតឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ លោក ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបចំនួន ៣៧រូប នៅភោជនីយដ្ឋាន Topaz Phnom Penh នាល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ ។ ថ្លែងក្នុងពិធីដ៏សប្បាយរីករាយនាពេលនោះ ឯកឧត្តម ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនចំពោះ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ដែលកំពុងបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប សូមប្រកបដោយសុខសុវត្ថិភាព…

  • អតីតយុទ្ធជន និងគ្រួសារកងទ័ព ជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយ សម្ដេចអធិបតី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

    អតីតយុទ្ធជន និងគ្រួសារកងទ័ព ជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយ សម្ដេចអធិបតី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

    (កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹក រង កំពង់ឆ្នាំង ឯកឧត្តមឧត្តម សេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំ ណាល ជាមួយបងប្អូនអតីតយុទ្ធជនមកពីគ្រប់បណ្តាក្រុងស្រុកទាំង៨ និង គ្រួសារកងទ័ព ជួបការលំបាកជីវភាព ចំនួន ៥០គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានកោតសរសើរ និងថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជ នទាំង អស់ ដែលបាន លះបង់ កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិតាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសជាតិមាន សុខ សន្តិ…

  • ប័ណ្ណសមធម៌ជាង ៧មុឺន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម

    ប័ណ្ណសមធម៌ជាង ៧មុឺន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ក្រីក្រ និងងាយរងគ្រោះ ក្នុងខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានចុះចែកបណ្ណ័សមធម៌ជាង ៧មុឺន ជូន ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ស្ថិតនៅ ក្នុង បរិ វេណ ព្រលានយន្តហោះ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នេី ដល់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនប ង់ ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំង ក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន និង ក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហា…

  • គាំងលុយរាប់លានដុល្លារក្នុងគម្រោងវិនិយោគ តើវិបត្តិនេះប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងដូចម្តេច?

    គាំងលុយរាប់លានដុល្លារក្នុងគម្រោងវិនិយោគ តើវិបត្តិនេះប៉ះពាល់សេដ្ឋកិច្ច និងសង្គមយ៉ាងដូចម្តេច?

    ភ្នំពេញ:ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលបានរុញគម្រោងវិនិយោគឲ្យជាប់គាំង កប់លុយរាប់រយលានដុល្លារទៅក្នុងវិស័យនានា ជាពិសេសក្នុងវិស័យអចលនទ្រព្យដែលធ្លាប់តែពុះកញ្ជ្រោល។ ជាក់ស្តែង គ្រាន់តែក្រុមហ៊ុន Cambodian Investors Corporation ឬ CIC មួយត្រូវគេរាយការណ៍ថា បានកប់បាត់ទុនជិត១០០លានដុល្លារអាមេរិក។ មុន CIC គឺក្រុមហ៊ុន GoldFx ដែលមានប្រជាជនជាអ្នកដាក់ទុន២ ០០០នាក់ តវ៉ាពីការបាត់ប្រាក់រាប់លានដុល្លារ។នេះ នៅមិនទាន់រាប់បញ្ចូលថវិការាប់សិបលានដុល្លារផ្សេងទៀត ដែលកៀរគរពីអ្នកទិញផ្ទះ និងដីឡូត៍ដែលផ្អាកដំណើរការ ឬម្ចាស់បោះបង់ នៅឡើយ។ មានក្រុមហ៊ុនមួយចំនួនទៀត ដែលប្រមូលលុយពីប្រជាពលរដ្ឋ ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ តែនៅទីបំផុតម្ចាស់ជាប់ចោទពីបទឆបោក ដូចជាករណី ក្រុមហ៊ុន ប្រ៊ីលានស៊ីធីរបស់អ្នកស្រី ឡេង ចាន់ណា ជាដើម។ ពលរដ្ឋជាម្ចាស់លុយ មួយចំនួនបន្តជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដោយសារចូលរួមវិនិយោគជាមួយគម្រោងទាំងនេះ។ គិតមកដល់ពេលនេះ មិនមានទិន្នន័យសរុបផ្លូវការនៃទុនដែលជាប់គាំងឬទុនដែលឈ្មួញទុច្ចរិតវេចខ្ចប់បាត់ស្រមោល នៅឡើយ ប៉ុន្តែ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ សន្និដ្ឋានថា អាចមានរហូតដល់រាប់ពាន់លានដុល្លារ។ អ្នកជំនាញយល់ឃើញខុសគ្នាពីផលប៉ះពាល់នៃវិបត្តិនេះទៅលើស្ថានភាពសេដ្ឋកិច្ច និងសង្គម។ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូរទស្សន៍អប្សរាថា…

  • កែច្នៃឡាន JEEP ចាស់ៗដឹកភ្ញៀវទេសចរទស្សនាប្រាសាទអង្គរ

    កែច្នៃឡាន JEEP ចាស់ៗដឹកភ្ញៀវទេសចរទស្សនាប្រាសាទអង្គរ

    ភ្នំពេញៈរថយន្តហ្សីប(Jeep)ចាស់ៗជាង១០គ្រឿង ត្រូវបានគេកែច្នៃសម្រាប់យកទៅដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តសៀមរាប ។ជាពិសេសសម្រាប់ដំណើរកម្សាន្តទស្សនាប្រាសាទអង្គវត្ត ដំណើរទេសចរតាមដងទន្លេ ដំណើរទេសចរមើលថ្ងៃលិច និងសត្វ និងការឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការ។ រថយន្តហ្សីបទាំងនេះត្រូវបានផលិតក្នុងទសវត្សរ៍៦០។ ការកែច្នៃឡើងវិញ ធ្វើឲ្យរថយន្តទាំងនេះមានភាពទាក់ទាញជាមួយនឹងរូបរាងជ្រុង តូចសមសួន ដំបូលបាំងក្រណាត់ និងគ្មានទ្វារ ដែលផ្តល់បទពិសោធន៍ថ្មី ដ៏មួយគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដំណើរ។ អ្នកស្រី អាគីម លី (Akim Ly) ស្ថាបនិកក្រុមហ៊ុន Adventures Cambodia ជាអ្នកនៅពីក្រោយគំនិតផ្តួចផ្តើមនេះ។ លោកស្រីថា រថយន្ត JEEP ចាស់ៗទាំងនេះ ជារបស់កម្រ និងកំពុងទទួលបានការគាំទ្រជាពិសេសក្នុងចំណោមភ្ញៀវបរទេសដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ កញ្ចប់ទេសចរណ៍ដោយប្រើឡាន JEEP នេះមានតម្លៃចាប់ពី៣២ម៉ឺនរៀល ឬ៨០ដុល្លារអាមេរិកឡើងទៅ ដោយបូកបញ្ចូលទាំងសេវាម្ហូបអាហារ។ នៅពេលដែលដំណើរផ្សងព្រេងលើរថយន្តកែច្នៃនេះទទួលបានការគាំទ្រពីភ្ញៀវបរទេស មានទាំងអឺរ៉ុប អាមេរិក និងអាស៊ី អ្នកស្រី អាគីម និយាយថា ប្រជាពលរដ្ឋខ្មែរមិនសូវមានការចាប់អារម្មណ៍ទេ ដែលអ្នកស្រីយល់ថា អាចមកពីកញ្ចប់សេវាមានតម្លៃខ្ពស់បន្តិចសម្រាប់ពួកគេ។ ដោយចាប់ផ្តើមពីត្រឹមមានឡាន JEEP នេះមួយគ្រឿងកាលពីឆ្នាំ ២០១១ អ្នកស្រី អាគីម ពេលនេះមានឡាន JEEP ស៊េរីដូចគ្នាចំនួន១២គ្រឿងដែលកំពុងបម្រើភ្ញៀវទេសចរ…

  • ផ្លូវថ្មីប្របមាត់ព្រែកខេត្តកំពត និងសួនកម្សាន្ត ចាប់ផ្តើមសាងសង់

    ផ្លូវថ្មីប្របមាត់ព្រែកខេត្តកំពត និងសួនកម្សាន្ត ចាប់ផ្តើមសាងសង់

    ភ្នំពេញ:ផ្លូវប្របមាត់ព្រែកកំពង់បាយដែលស្ថិតនៅទីរួមខេត្តកំពត ចាប់ពីចំណុចគល់ស្ពានថ្មី រហូតដល់គល់ស្ពាន ចាស់ ប្រវែងជាង ៧០០ម៉ែត្រ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ សួនកម្សាន្តតាមមាត់ ព្រែក ដែលមានចំណតរថយន្ត ឆ្នេរខ្សាច់ សម្រាប់លេងទឹក និងលេងកីឡាលើទឹកផ្សេងទៀត ក៏ចាប់ផ្តើមដំណើរការសាងសង់ដំណាលគ្នាផងដែរ។ សមិទ្ធផលថ្មីទាំងនេះ នឹងលេចរូបរាង នៅពេលឆាប់ៗ ដែលអាជ្ញាធរខេត្តរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឲ្យទៅខេត្តកំពត។ នៅក្នុងអំឡុងពេលចុះពិនិត្យ និងបើកការដ្ឋាននៅថ្ងៃអង្គារម្សិលមិញ ឯកឧត្តម  ម៉ៅ  ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យពន្លឿនការស្ថាបនាឆ្នេរខ្សាច់ថ្មីនៅលើទឹកដីខេត្តកំពត ដើម្បីឱ្យភ្ញៀវទេសចរបានចូលលេងកម្សាន្ត នៅពេលឆាប់ៗខាងមុខនេះ។ លោកបន្តថា តំបន់ឆ្នេរខ្សាច់កម្សាន្ត នេះគឺជាបេះដូងនៃក្រុង កំពត ហើយនៅពេលអនាគត ទីតាំងនេះនឹងក្លាយជាទីតាំងសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗផងដែរ។ ទន្ទឹមនេះអភិបាលខេត្តរូបនេះ បានស្នើឱ្យពលរដ្ឋដែលរស់នៅជាប់ដងព្រែកកំពង់បាយដែលបានសង់ សំណង់ ចូលក្នុងដី ចំណីព្រែកដែលជាកម្មសិទិ្ធសាធារណៈរបស់រដ្ឋ សហការរុះរើ ដើម្បីបង្កើនល្បឿនស្ថាបនាផ្លូវថ្មីនេះ។ អ្នកអភិវឌ្ឍន៍ដីធ្លី និងអចលនទ្រព្យក្នុងខេត្តកំពត បានបង្ហាញពីសុទិដ្ឋិនិយមចំពោះគម្រោងអភិវឌ្ឍន៍នេះដែលលោករំពឹងថា នឹងអាចធ្វើឱ្យតម្លៃដីធ្លីនៅខេត្តកំពតប្រសើរឡើងវិញ។ លោក ជិន ណារិន  អ្នកអភិវឌ្ឍន៍គម្រោង ដីធ្លី  និងផ្ទះលំហែកាយ នៅខេត្តកំពត សង្ឃឹមថាតម្រូវការដីធ្លី សម្រាប់សាងសង់ផ្ទះសំណាក់…

  • ប្រាំមួយក្រុមហ៊ុនធំៗផ្តល់ការងារជាង៤៥០កន្លែងនៅចុងសប្តាហ៍នេះ

    ប្រាំមួយក្រុមហ៊ុនធំៗផ្តល់ការងារជាង៤៥០កន្លែងនៅចុងសប្តាហ៍នេះ

    ភ្នំពេញៈក្រុមហ៊ុនវិនិយោគ សហគ្រាស និងធនាគារ ចំនួនប្រាំមួយត្រូវការបុគ្គលិកជាង៤៥០នាក់ ដើម្បីបំពេញការងារលើមុខជំនាញផ្សេងៗ។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទៅដាក់ពាក្យនៅ វេទិកា ការងារ ដែល រៀបចំ ដោយ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ នៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៤ខាងមុខ នៅក្នុងបរិវេណក្រសួងការងារ។ ក្រុមហ៊ុន និងស្ថាប័នធំៗទាំងនោះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។ ឯកឧត្តម កត្តា អ៊ន អ្នក នាំពាក្យ ក្រសួង ការងារ និង បណ្តុះ បណ្តាល…