-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង ខេត្តហៃណាន ប្រទេស ចិន

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃការស្នាក់នៅ បំពេញទស្សនកិច្ចការងារ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង ទីក្រុងវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS) សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS) ។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីវឌ្ឍនភាពរបស់បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ សូមបញ្ជាក់ថា បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) គឺជាស្ថាប័នជាតិដែលចូលរួមក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្មត្រូពិច ក៏ដូចជាការអប់រំនិស្សិតបញ្ចប់ការសិក្សាផងដែរ។ ជាបណ្ឌិតសភាស្រាវ ជ្រាវជាតិ CATAS ត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន P. R. China។ មុនគេ នៃ CATAS គឺជាវិទ្យាស្ថានស្រាវជ្រាវព្រៃឈើពិសេសរបស់ប្រទេសចិនខាងត្បូង ដែលបានបង្កើតឡើងនៅក្វាងចូវក្នុងឆ្នាំ 1954…
-
អភិបាលខេត្តកំពត ណែនាំឱ្យចូលរួមតុបតែងលម្អទីតាំងដើម្បីស្វាគមន៍ឆ្នាំថ្មី និងទេសចរជិតឆ្ងាយ

កំពត៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាល ពីព្រឹកថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤នៅសាលប្រជុំសា លា ខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុប តែង លម្អ នៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត ដូចជាការសម្អាត អនាម័យបរិស្ថាន ការទុកដាក់សំរាម ការតុបតែងភ្លើង លម្អ បន្ថែមជាដើម ដើម្បីទទួលទេព្ដាឆ្នាំថ្មីផង និងដើម្បីទាក់ទាញ ការចាប់ពីអ្នកធ្វើដំណើរកម្សាន្ត។ ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្ដមអភិបាលខេត្តក៏បាន ណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងប្រាំបួន ឱ្យបង្កើនការ យកចិត្ត ទុក ដាក់លើការការពារសន្តិសុខ សណ្តាប់ធ្នាប់ សារធារណៈ និងកែច្នៃមូលដ្ឋានរបស់ខ្លួនដែលមានសក្ដា នុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវឱ្យទៅកម្សាន្ដ។ ដោយឡែកនៅក្រុងកំពតដែលជាបេះដូងរបស់ខេត្តវិញ ខណៈ នេះ អាជ្ញាធរខេត្តបាននិង កំពុងរៀបចំកែលម្អហេដ្ឋារចនា សម្ព័ន្ធ ផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ ព្រែក(ត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខ សាលា ខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី និងឆ្នេរខ្សាច់ ចំណត ទូកទេសចរណ៍ចន្លោះស្ពានថ្មី…
-
ដើមកំណើតជាអ្នកអង្គរសៀមរាប អ្នកស្រី អាគីម លី កែច្នៃរថយន្ត JEEP ចាស់ៗ ដើម្បីលក់កញ្ចប់សេវាទេសចរណ៍បែបលក្ខណៈផ្សងព្រេង

(សៀមរាប)៖ ដោយសារមើលឃើញថា រថយន្តJEEPចាស់ៗនេះ ជារបស់កម្រ ហើយ មានការពេញនិយមពីសំណាក់ភ្ញៀវបរទេសសម្រាប់ដំណើរទេសចរណ៍បែបលក្ខណៈផ្សងព្រេង អ្នកស្រី អាគីម លី ស្ថាបនិកក្រុមហ៊ុន Adventures Cambodia.com មានដើម កំ ណើតជាអ្នកអង្គរ ក្នុងខេត្តសៀមរាប មានគំនិតកែច្នៃរថយន្តJEEPចាស់ៗ ផលិតក្នុង ទសវត្ស ៦០ សរុបចំនួន ១១គ្រឿង ត្រូវបានកែច្នៃឡើងវិញ ដើម្បីលក់កញ្ចប់សេវា ទេសចរណ៍ នេះឡើង ។ អ្នកស្រី អាគីម លី បានបញ្ចាក់ថា កញ្ចប់ទេសចរណ៍ដែលដាក់លក់ជូនភ្ញៀវ មានដូចជា៖ ដំណើរកម្សាន្តទៅមើលទេសភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទស្សនា ប្រាង្គប្រាសាទបុរាណខ្មែរ ដំណើរទេសចរណ៍តាមដងទន្លេ ដំណើរទេសចរណ៍ ទៅមើល ថ្ងៃលិច កញ្ចប់សេវាទេសចរណ៍បែបម្ហូបអាហារខ្មែរ និងដំណើរទេសចរណ៍ទៅមើលសត្វ ជាដើម ។ អ្នកស្រី បានឱ្យដឹងថា ភ្ញៀវបរទេសប្រមាណ ៩០ភាគរយ មានការពេញនិយមខ្លាំង ទៅលើ ដំណើរ កម្សាន្តបែបផ្សងព្រេងតាមរថយន្តនេះ ខណៈប្រជាពលរដ្ឋខ្មែរមិនទាន់មាន ការចាប់…
-
មន្រ្តីក្រសួងពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០២៣ សម្រេចបានជាង ៨០០លានដុល្លារ និងបានប្រកាសលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េបណ្តាក់ទុននៅកម្ពុជា

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានថ្លែងថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងបានបំបែកកំណត់ត្រាថ្មីសម្រេចបាននូវទំហំប្រាក់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣កន្លងមក និងព្រមជាមួយគ្នាបានប្រកាសលើកទឹកចិត្តដល់អ្នកវិនិយោគទុន កូរ៉េឲ្យមកធ្វើការវិនិយោគទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ពិសេសនោះលើវិស័យបច្ចេក វិទ្យា ឌីជីថល គ្រឿងអេឡិចត្រូនិក គ្រឿងបង្គំយានយន្ត វិស័យកសិកម្ម និងកែច្នែម្ហូប អាហារ នៅកម្ពុជា។ ថ្លែងក្នុងវេទិការMAEKYUNG CAMBODIA FORUM នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០ ២៤នៅសណ្ឋាគារសូហ្វីតែល ក្នុងរាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រ សួង ពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុង ការមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាក្នុងនោះ មានវិស័យបច្ចេក វិទ្យា ឌីជីថល គ្រឿងអេឡិចត្រូនិក គ្រឿងបង្គំយានយន្ត វិស័យកម្ម និងកែច្នែម្ហូបអាហារជាដើម ។ ឯកឧត្តមបានឲ្យដឹងថាសម្រាប់វិស័យសេដ្ឋកិច្ចនិងពាណីជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-កូរ៉េ មានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។ តួយ៉ាងទំហំពាណិជ្ជកម្ម ទ្វេរភាគី ទាំង ពីរបានបំបែកកំណត់ត្រាថ្មីដោយមានទំហំជាង ៨០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ។ ជាមួយគ្នានេះឯកឧត្តមបានលើកឡើងថាសម្រាប់វេទិការថ្ងៃនេះគឺជាវេទិការមួយសំខាន់ក្នុងការស្វែងរកកាលានុវត្តនៃការជំរុញបន្ថែម នៃនិងវិបុលភាពរួមគ្នានាពេលអនាគតរវាង កម្ពុជា និងសា ធារ…
-
ក្រសួងរៀបចំដែនដី រៀបចំសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តប្រមូលធាតុ ចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី)

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសិក្ខាសាលាពិគ្រោះ និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) ក្រោមអធិបតីភាព ឯកឧត្តមឧប នាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងគ្រប់ កោសិកានៃអង្គការចាត់តាំងរបស់រដ្ឋទាំងអស់ ដើម្បីឱ្យសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) មានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលយកទៅអនុវត្តក្នុងរយៈពេលវែងទៅមុខទៀត ពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។ ច្បាប់ភូមិបាល (ថ្មី) កំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុដទៃទៀត ដៃលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ ពាក់ព័ន្ធការកសាងមូលធនមនុស្ស ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា មជ្ឈមណ្ឌល បណ្ដុះបណ្ដាលរបស់ក្រសួង ដែលជាតួអង្គដ៏សំខាន់មួយក្នុងការរៀបចំ បញ្ចូល នូវកម្មវិធីសិក្សាពាក់ព័ន្ធនឹងច្បាប់ភូមិបាល (ថ្មី) ដល់សាលាភូមិន្ទរដ្ឋបាល និងសាលាបណ្ដុះបណ្ដាលនានារបស់រដ្ឋ ដើម្បីបញ្ជ្រាបចំណេះដឹងដល់ចៅក្រម មេធាវី ក្រឡាបញ្ជី…
-
លោកជំទាវម៉ែន នារីសោភ័គ ចង់ឱ្យក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd បន្តចូលរួមរៀបចំទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានបំណងចង់ឱ្យក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd បន្តការចូលរួមជាមួយកាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកវិជ្ជាសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «វិជ្ជាសង្រ្គោះបឋមនិងកីឡា» ។ លោកជំទាវ ម៉ែន នារីសោភ័គ បានលើកឡើងបែបនេះ នាថ្ងៃទី២៦ ខែមីនា ឆ្នំា២០២៤ ក្នុងឱកាសជួបសវនាការ និងទទួលអំណោយពីលោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុន Future Focus Solutions & Pharma Co.,Ltd ដែលបាននាំយកសម្ភារៈវិជ្ជាសង្គ្រោះបឋម ចំនួន ៨មុខ សរុបជាថវិកា ៨៧៦១ដុល្លារអាមេរិក មកឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្នុងជំនួបនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់…
-
ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ អំពីអាកប្បកិរិយាទូទាត់របស់អតិថិជនចុងក្រោយបង្អស់របស់ខ្លួន ដែលបង្ហាញពីឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់គម្លាត និងចូលរួមដើរតាមនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅពេលដែលប្រទេសកម្ពុជាបន្តដំណើររបស់ខ្លួនក្នុងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈឌីជីថល នៅឆ្នាំ ២០២៣ ប្រជាជនកម្ពុជាដែលបានចូលរួមក្នុងការស្ទង់មតិ ប្រមាណជា ២៣ភាគរយ បាននិយាយថា ពួកគេបានឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ។ ប្រទេសកម្ពុជាបាននាំមុខគេក្នុងតំបន់ ក្នុងការប្រើសេវាធនាគារតាមអ៊ីនធើណេតសម្រាប់ការទូទាត់ (៨២ភាគរយ នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បានរាយការណ៍ថាពួកគេប្រើប្រាស់សេវាធនាគារតាមអ៊ីនធើណេតញឹកញាប់បំផុតសម្រាប់ការទូទាត់វិក្កយបត្រ ទិញទំនិញក្នុងហាងលក់រាយតូចៗ ទិញម្ហូបអាហារ និងចូលភោជនីយដ្ឋាន។ ក្រុមគោលដៅជំនាន់ Z នាំមុខគេ ក្នុងការប្រើប្រាស់កម្មវិធីធនគារឌីជីថលសម្រាប់ការទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ឲ្យគ្នាទៅវិញទៅមក (មានប្រមាណជា ៧២ភាគរយ) ។ អ្នកប្រើប្រាស់ក៏បានកត់សម្គាល់ពីការកើនឡើងនៃការទទួលយកការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធផងដែរ។ អ្នកឆ្លើយតបទៅនឹងការស្ទង់មតិ ប្រមាណ ៧៥ភាគរយ បានលើកឡើងថា ពួកគេបានសង្កេតឃើញថា មានហាងកាន់តែច្រើនទទួលយកការទូទាត់តាមរយៈការប្រើប្រាស់កាបូបចល័ត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងពន្លឿននិងពង្រីកការទទួលយក ការទូទាត់ក្នុងចំណោមអាជីវកម្មខ្នាតតូច និងមធ្យម (SMBs)…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយប្រតិភូ ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង

ភ្នំពេញ៖ក្រុមហ៊ុនយក្សចំនួនប្រាំរបស់កូរ៉េខាងត្បូង ដឹកនាំ ដោយ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Maekyung Media Group ព្រមទាំង មន្ត្រី ជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ បានទទួលការអនុញ្ញាត ជំនួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានា រសៀល ថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ២០២៤ នៅវិមាន សន្តិភាព រាជធានីភ្នំពេញ ។គណ:ប្រតិភូ ក្រុមហ៊ុន ដែលមានវត្តមានក្នុងឱកាសនេះដែរ មាន Samsung Electronics ,ក្រុមហ៊ុន Booyoung ,ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ។ សូមជម្រាបថា ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែល មានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាម រយៈកាសែត, ទូរទស្សន៍,…
-
លោក សុខ សំណាង បរិច្ចាគថវិកា២ម៉ឺនដុល្លារ និងភេសជ្ជៈប៉ូការីស្វេត សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ លោក សុខ សំណាង និងក្រុមគ្រួសារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន២ម៉ឺនដុល្លារ និងភេសជ្ជៈប៉ូការីស្វេត ឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា។ លោក សុខ សំណាង សង្ឃឹមថា សកម្មភាពមនុស្សធម៌នេះ នឹងបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា ដែលបានមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យហើយ លោកក៏បានបង្ហាញការតាំងចិត្ត និងព្យាយាមក្នុងការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ឪ្យបានជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក សុខ សំណាង និងក្រុមគ្រួសារ ហើយក៏បានបង្ហាញអំពីការកោតសរសើរ ចំពោះទឹកចិត្ត និងទំនួលខុសត្រូវសង្គម របស់រូបលោក ផងដែរ។ លោក សុខ សំណាង តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពចូលរួមឧបត្ថម្ភ តាមរយៈរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា, ការទិញវ៉ាក់សាំង និងសកម្មភាពកាកបាទក្រហមកម្ពុជាជាដើម។ សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្ម…
-
អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យការសាងសង់ផ្លូវក្រាលកៅស៊ូនៅស្រុកកងមាស

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹក ថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុម ការងារអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព ការដ្ឋានកសាងផ្លូវក្រាលកៅស៊ូDBDT, ផ្លូវបេតុង ប្រវែងប្រមាណជាង២៧ គីឡូម៉ែត្រ ស្ថិតក្នុងឃុំរាយប៉ាយ និងឃុំ ព្រែកកុយ ស្រុកកងមាស និងការដ្ឋានស្ថាបនាស្ពានព្រែកជីក ព្រមទាំង កន្លែងប្រវត្តិសាស្ត្រ បក្សីចាំក្រុង នៃស្រុកកងមាស ដែលបច្ចុប្បន្ន សាងសង់បាន ៩០ ភាគរយ ។ ក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះ ពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារ អំពៅ ស្រុកបាធាយ និងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឱ្យប្រជាកសិករ នៅខាងស្រុកកងមាស បានទឹកប្រើប្រាស់លើការងារ បង្កបង្កើនផលស្រូវ ការដាំដុះលើកទី ៣ សម្រាប់រដូវប្រាំងនេះ៕ដោយ៖លីពៅ