Category: ព័ត៌មានជាតិ

  • ព្រឹកស្អែក ក្រសួងយុត្តិធម៌ នឹងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

    ព្រឹកស្អែក ក្រសួងយុត្តិធម៌ នឹងបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត

    (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្រសួងយុត្តិធម៌នឹងរៀបចំ “មហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មហាសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និង លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។ មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះ នឹងរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣,…

  • អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១១ករណី

    អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១១ករណី

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា៖ក្នុងសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែប ប្រពៃ ណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាការរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នេះចាំបាច់ត្រូវមានលក្ខខណ្ឌ គ្រប់ គ្រាន់ ទទួលបានការអនុញ្ញាតចំនួន១១ករណី ក្នុងនោះរួមមានដូចជា៖-១ ឈ្មោះ វឿន ធឿម រស់នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប-២ ឈ្មោះ សឹក សាភា រស់នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី-៣ ឈ្មោះ ហ៊ា សុផល រស់នៅភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី-៤ ឈ្មោះ គិល គឺ រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី-៥ ឈ្មោះ ឃេ ឃឿយ រស់នៅភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក-៦ ឈ្មោះ ក្រាញ់ ឈូក រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក-៧ ឈ្មោះម៉ែន…

  • ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង សហគមន៍អឺរ៉ុប បានទទួល នូវសមិទ្ធផលឆ្លើយតបជាច្រើនសម្រាប់កម្ពុជា

    ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង សហគមន៍អឺរ៉ុប បានទទួល នូវសមិទ្ធផលឆ្លើយតបជាច្រើនសម្រាប់កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ គិតរហូតមកដល់ពេលនេះលទ្ធផលជាផ្លែផ្កា នៃក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់ក្រសួងបរិស្ថាន ក្រោមការ ដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយសហគមន៍អឺរ៉ុប បានទទួលសមិទ្ធផលជាច្រើនគួរកត់សម្គាល់។ ក្នុងនេះដូចជាយុទ្ធនាការសម្អាតទន្លេមេគង្គ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានអញ្ជើញជាកិត្តិយសក្នុងយុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើម ឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង៤០០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។ ក្រៅពីនេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលរួម ជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន…

  • ថ្មគន្លឹះឬ«ថ្មសោ»ដូនតាខ្មែរប្រើសម្រាប់រើថ្ម ឬជួសជុលសំណង់ប្រាសាទបុរាណ

    ថ្មគន្លឹះឬ«ថ្មសោ»ដូនតាខ្មែរប្រើសម្រាប់រើថ្ម ឬជួសជុលសំណង់ប្រាសាទបុរាណ

    (ភ្នំពេញ)៖ គ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពី មួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោជាចាំបាច់ណាស់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤នេះថា ថ្មគន្លឹះនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។ ក្នុងនេះយើងអាចសង្កេតមើលបានតាមរយៈថ្មសោដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោមុនគេបង្អស់ ប្រៀបដូចជាការបើកសោ ដើម្បីអាចរើថ្មផ្សេងៗទៀតបាន។ ទាក់ទិនក្នុងរឿងនេះឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងជុំវិញបញ្ហានេះថា ខ្មែរបុរាណ ពិតជាមានបច្ចេកទេសខ្ពស់ ដែលសំណង់នីមួយៗអាចនៅគង់វង្សរាប់រយឆ្នាំ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់លក្ខណៈពិសេសនេះ កម្រមានអ្នកចាប់អារម្មណ៍ ឬដឹងនោះឡើយ មានតែអ្នកធ្វើការផ្ទាល់ជាមួយប្រាសាទបុរាណ ទើបយល់ពីស្នាដៃដូនតា និងអាចសិក្សាយកបច្ចេកទេសនោះ ដើម្បីយកមកជួសជុល អភិរក្សរាល់សំណង់ នោះ ឡើង វិញឱ្យបានគង់វង្សរាប់រយឆ្នាំជាបន្តទៀត៕ ដោយ ៖ ម៉ាដេប៉ូ

  • បង្កើតវិថីទេសចរណ៍ និងផ្សាររាត្រីនៅភ្នំសំពៅ

    បង្កើតវិថីទេសចរណ៍ និងផ្សាររាត្រីនៅភ្នំសំពៅ

    ភ្នំពេញៈនាពេលឆាប់ៗនេះ ភ្នំសំពៅនៃខេត្តបាត់ដំបងនឹងមានវិថីទេសចរណ៍ និងផ្សាររាត្រី ដែលនឹងជំរុញលំហូរអ្នកដំណើរ និងលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរាថា នេះជាផលិតផលទេសចរណ៍ថ្មីមួយដែលបង្កើតឡើងដោយផ្អែកលើសក្តានុពេលទេសចរណ៍របស់តំបន់ភ្នំសំពៅ។ លោកថាគំនិតផ្តួចផ្តើមនេះស្ថិតក្នុងផែនការអភិវឌ្ឍន៍ និងប្រែក្លាយ “តំបន់រមណីយដ្ឋានភ្នំសំពៅ” ឱ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ ដែលទាញយកចំណាប់អារម្មណ៍ភ្ញៀវទេសចរពេលមកកម្សាន្តនៅខេត្តបាត់ដំបងគឺមិនអាចរំលងភ្នំសំពៅបាន។ ប៉ុន្តែ មន្ត្រីរូបនេះមិនទាន់អាចបញ្ជាក់បាននៅឡើយថា ការសាងសង់នឹងចាប់ផ្តើមនៅពេលណា និងត្រូវការពេលយូរប៉ុណ្ណាទើបវិថីទេសចរណ៍នេះនឹងលេចចេញជារូបរាង។ភ្នំសំពៅស្ថិត នៅ លើ ផ្លូវជាតិលេខ៥៧ ក្នុង ឃុំភ្នំសំពៅស្រុកបាណន់ ចំងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ ដូចជារឿងព្រះបាទរាជកុល នាងរំសាយសក់។ នៅក្បែរភ្នំនេះមានអាហារដ្ឋានបែរទៅរកល្អាងភ្នំ ដែលជាច្រកចេញរបស់ហ្វូងសត្វប្រចៀវរាប់សិបក្បាលដែលហើរប្រសេចប្រសាចជាទៀងទាត់ចន្លោះពីម៉ោង៥កន្លះទៅ៦កន្លះល្ងាច បង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយយគន់។ ក្រៅពីភ្នំសំពៅ ខេត្តបាត់ដំបងដ៏ចំណាស់មួយនេះ មានតំបន់ទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិសរុបជាង១០០ កន្លែង និងមានអគារបេតិកភណ្ឌជំនាន់បុរាណជាង ៨០០កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ៦២ ម៉ឺននាក់ ឲ្យទៅលេងកំសាន្តកាលពីឆ្នាំ២០២៣៕ ដោយៈទួន សុផល

  • ដកហូតដីជាង ១០០ហិកតា នៅចំណុចភ្នំ ១៥០០ ដាំស្តារព្រៃឈើឡើងវិញ

    ដកហូតដីជាង ១០០ហិកតា នៅចំណុចភ្នំ ១៥០០ ដាំស្តារព្រៃឈើឡើងវិញ

    ពោធិ៍សាត់ៈដី ជាង ១០០ហិកតា ដែល ស្ថិត នៅចំណុច ភ្នំ ១៥០០ នៃ ភូមិសាស្ត្រ ដែន ជម្រក សត្វ ព្រៃ ភ្នំ សំកុស និងតំបន់ទឹកធ្លាក់ក្រពើពីរ ស្រុក វាល វែង ខេត្ត ពោធិ៍សាត់ ត្រូវរដ្ឋដកហូតពីក្រុមហ៊ុនវិនិយោគមកវិញ ដើម្បី ដាំ ស្តារ ព្រៃឈើ ឡើង វិញ។ ការដកហូតនេះធ្វើឡើងក្រោយ វាយ តម្លៃ ថា គម្រោង វិនិយោគ លើ ផ្ទៃ ដី ទាំង អស់ នេះ មិន អាច អនុវត្ត តាម គោលការណ៍ របស់ រដ្ឋាភិបាល។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃអាទិត្យ បានចុះពិនិត្យ និងវាយតម្លៃរកឃើញថា…

  • ក្រសួងសាធារណៈ បើកយុទ្ធនាការប្រើប្រាស់ម៉ូតូអគ្គិសនី

    ក្រសួងសាធារណៈ បើកយុទ្ធនាការប្រើប្រាស់ម៉ូតូអគ្គិសនី

    ភ្នំពេញៈយុទ្ធនាការប្រើប្រាស់ម៉ូតូអគ្គិសនី បានចាប់ផ្តើម។ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទនេះ បានប្រាប់ ទូរទស្សន៍អប្សរាថា ការជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនី បានចាប់ផ្តើមពីខេត្តសៀមរាប ដែលជាជម្រក ប្រាសាទបុរាណ។ នៅសៀមរាប គេឃើញក្រុមអ្នកជិះម៉ូតូ ជិះឆ្វែលនៅបរិវេណអង្គរអួតបង្ហាញម៉ូតូអគ្គិសនី ដែលមានរាងតូចច្រឡឹង ពុំមានផ្សែង និងសំឡេងរំខានឡើយ។ មានក្រុម ហ៊ុន ធំៗដែលលក់ម៉ូតូអគ្គិសនីបាន ចូលរួមក្នុងយុទ្ធនាការនេះ ដូចជាក្រុម ហ៊ុន VERYWORDS ក្រុមហ៊ុន ONION និង ក្រុម ហ៊ុន VOLTRA ជាដើម។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួង សាធារណការបាន ប្រាប់ ទូរ ទស្សន៍អប្សរាថា ការជំរុញ ប្រើ ប្រាស់ម៉ូតូ អគ្គិសនី ជួយ ជាតិគាំពារបរិស្ថាន និងជួយអ្នកប្រើប្រាស់សន្សំ ថវិកា ។ យុទ្ធនាការនេះនឹងពង្រីកទៅកាន់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស ហើយក្រៅពីម៉ូតូ ក្រសួងក៏ផ្សព្វផ្សាយពីការប្រើរថយន្តអគ្គិសនីផងដែរ។ យ៉ាងណាក៏ដោយ លោកថា ការប្រើប្រាស់ម៉ូតូអគ្គិសនីនឹងមិនកើនឡើងភ្លាមៗទេ…

  • អ្នករងគ្រោះទារប្រាក់វិនិយោគពីក្រុមហ៊ុន CIC ស្ថាប័នច្បាប់រុញឲ្យប្តឹង

    អ្នករងគ្រោះទារប្រាក់វិនិយោគពីក្រុមហ៊ុន CIC ស្ថាប័នច្បាប់រុញឲ្យប្តឹង

    ភ្នំពេញៈជាថ្មីម្តងទៀតក្រុម អ្នក ដាក់ ប្រាក់ វិនិយោគជាមួយ ក្រុម ហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ឬ CIC បានចេញមុខទារប្រាក់ដើមទុនរបស់ពួកគេមកវិញ បន្ទាប់ពីក្រុមហ៊ុននេះត្រូវគេចោទថា ពុំមានសកម្មភាពវិនិយោគ និងខកខានមិនបានបង់ការប្រាក់អស់ពេលជាច្រើនខែ។ នៅចំពោះមុខបញ្ហានេះ ស្ថាប័នច្បាប់របស់កម្ពុជា ជំរុញឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ខណៈគណៈមេធាវីបានបង្កើតក្រុមមេធាវីត្រៀមជួយអ្នកខាតបង់។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ទូរទស្សន៍អប្សរា នៅថ្ងៃចន្ទនេះថា ជាគោលការណ៍ច្បាប់ ជនរងគ្រោះគួរដាក់ពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេត។ទន្ទឹមនេះ ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និយាយថា ពលរដ្ឋរងគ្រោះគួរប្តឹងប្រឆាំងអំពើទាំងឡាយដែលនាំឱ្យខូចខាតដល់ផលប្រយោជន៍របស់ខ្លួន ដែលបង្កឡើងពីសំណាក់ក្រុមណាមួយ បុគ្គលណាមួយ ឬអង្គភាពណាមួយ ដោយភ្ជាប់មកជាមួយនូវភស្តុតាង ដើម្បីដាក់បន្ទុក។ឯកឧត្តមលើកឡើងដូច្នេះថា «ពេលខ្លះការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនអាចប្រកាសជាសាធារណៈថា ចាប់ផ្តើមស៊ើបអង្កេតរឿងណាមួយទេ ការស៊ើបអង្កេតជំនាញទាមទារការសម្ងាត់ ដើម្បីក្តាប់ឱ្យជុំនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅធ្វើការវិនិច្ឆ័យ ឬសន្និដ្ឋានកំណត់អំពីបទល្មើល ឬអំពើណាមួយដើម្បីកសាងសំណុំរឿងជាហូរហែ»។ដើម្បីជួយជនរងគ្រោះ គណៈមេធាវីកម្ពុជា នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសបង្កើតក្រុមមេធាវី ផ្តល់ប្រឹក្សាផ្នែកច្បាប់ រៀបចំឯកសារភស្តុតាង និងធ្វើបណ្តឹងជួយការពារក្តី…

  • កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

    កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

    ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រទេសឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបប្រជុំពិភាក្សាការងារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ចំណែកសម្ដេចធិបតីបានបញ្ជាក់តបថា ទស្សនកិច្ចរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង។ ក្នុងជំនួបសមភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក ។ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ…

  • សម្តេច ម៉ែន សំអន ៖ ការចុះអនុស្សរណៈ រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក បង្ហាញពីជោគជ័យក្នុងការពង្រឹងសហគ្រិនភាព

    សម្តេច ម៉ែន សំអន ៖ ការចុះអនុស្សរណៈ រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក បង្ហាញពីជោគជ័យក្នុងការពង្រឹងសហគ្រិនភាព

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក នាសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី នៅថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ក្នុងឳកាសនេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយ សម្រប សម្រួលគ្រប់ បែប យ៉ាងដល់អ្នកវិនិយោគិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងនីតិកាលទី ៧  ក្រោមដំបូលនៃម្លប់សុខសន្តិភាព ។    សម្តេចសង្ឃឹមយ៉ាងមុតមាំថា តាមរយ: អនុស្សណ:រវាងក្រុមហ៊ុនទាំងពីរ ក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាព អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និង ការ ខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស…