-
អង្គភាពអគ្គិសនីខេត្តកំពង់ស្ពឺបាននាំនូវថវិកាចំនួន ៨០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជា ប្រធានគណៈកម្មាធិការសាខា និងសហការី កាលពីរសៀល ថ្ងៃអង្គារទី២៦ ខែមីនា បានទទួលថវិកាពី លោក ខ្លូក កេត្យា ប្រធានអគ្គិសនីកំពង់ស្ពឺ ចំនួន ៨០លានរៀល ជូនដល់ សាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងឱកាសខួបទី ១៦១ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី សហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ” ។ ក្នុងពិធីទទួលនាសាលាខេត្ត ឯកឧត្ត វ៉ី សំណាង បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់អង្គភាពអគ្គិសនីនិងសប្បុរសជននានា ក្នុង សកម្មភាពមនុស្សធម៌ក្រោមការដឹកនាំរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ លោកបញ្ជាក់ថា អំណោយនេះនឹងបានជួយចំគោលដៅ មានប្រសិទ្ធភាព និងតម្លាភាពបំផុត៕ដោយ៖ម៉ុន សំអាត
-
មន្ទីរព័ត៌មានខេត្តកំពង់ធំទទួលស្វាគមន៍ដំណើរទស្សនកិច្ចអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ

កំពង់ធំ៖លោក សូរហ៊ាន ឆេងអាន អនុប្រធានមន្ទីរព័ត៌មាន បានទទួល ស្វាគមន៍ មន្រ្តីនៃ អង្គការសហ ប្រតិបត្តិការដើម្បីកាត់បន្ថយ ភាព ក្រីក្រ (កូហ្វាព) សហការជាមួយអង្គការ BBC Media Action និងដៃគូរ មន្ទីរពាក់ព័ន្ធដែលធ្វើ ទស្សនកិច្ចស្វែងយល់និង ដកស្រង់បទពិសោធន៍ ព្រមទាំងចែករំលែកនៅចំណេះដឹងថ្មីទាក់ទងនឹងការផ្សព្វផ្សាយការគ្រប់គ្រងគ្រោះអន្តរាយ ដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ អង្គារទី២៦ ខែមីនា ឆ្នាំ ២០២៤។ លោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការកូហ្វាព បានលើកឡើ ង ថាគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីផ្សព្វផ្សាយ ការ ប្រាស្រ័យទាក់ទងហានិភ័យគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ផ្ដល់ចំណេះដឹងនិងជំនាញចាំបាច់ដល់អ្នក ចូលរួមដោយ ផ្ដោតទៅលើ ចំណុចសំខាន់ៗចំនួនបី។ ក្នុងនេះ១. ពង្រឹងការយល់ដឹងអំពី គោលការណ៍ និងការអនុវត្តនៃការប្រាស្រ័យទាក់ ទង ហានិភ័យ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។២. បង្កើនចំណេះដឹង អំពីឧបករណ៍ទំនាក់ទំនងដែលមាននិង ធនធាន សម្រាប់ការផ្សព្វផ្សាយ ព័ត៌មានហានិភ័យគ្រោះមហន្តរាយនិងទី ៣. ជំរុញកិច្ចសហការនិង ការផ្លាស់ប្ដូរចំណេះដឹងក្នុង…
-
រដ្ឋបាលខេត្តកំពង់ធំប្រជុំជំរុញការធ្វើតារាងប្រៀបធៀបតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣

កំពង់ធំ៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ព្រមលោក លោក ស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ អមដោយមន្ត្រីទទួលបន្ទុកការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ០១រូប ចូលរួមប្រជុំជំរុញការធ្វើតារាងប្រៀប ធៀប នៃការកើនឡើង-ថយ ចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ ចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋ និងបណ្តុះ បណ្តាលប្រព័ន្ធសាមីស(SARMIS)។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ លោកស្រី លំ គន្ធារី បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ជំរុញការធ្វើតារាងប្រៀប ធៀបនៃការកើនឡើង និងថយចុះទ្រព្យ សម្បត្តិរដ្ឋទៅក្នុងប្រព័ន្ធ សាមីស(SARMIS) ផ្ញើមក រដ្ឋបាលខេត្ត រឺមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឱ្យបានមុនដំណាច់ត្រីមាសទី១ ឬមុនថ្ងៃទី៣១ ខែមីនា នៃឆ្នាំបន្ទាប់ ពន្លឿនការ ធ្វើបណ្ណកម្មសិទ្ធដីដែល បានចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់៕ដោយ៖ប៊ុន រដ្ឋា
-
រដ្ឋបាលខេត្តបើកកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ

កំពង់ធំ៖ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ ៗ ខាងមុននេះ កាលពីថ្ងៃចន្ទ គណៈកម្មការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត កំពង់ធំ ដឹកនាំកិច្ចប្រជុំដោយ លោក ញ៉ឹក បានខេង អភិបាលរង ខេត្តកំពង់ធំ ទាក់ទងនឹងការ បើកព្រឹត្តិការណ៍សង្ក្រាន្ត ឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។ សូមជម្រាបថា សង្ក្រាន្តកំពង់ធំមាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិទ្យា ល័យកំពង់ធំ ដោយនៅពេលថ្ងៃ មានរៀបចំកម្មវិធីលេងល្បែង ប្រជាប្រិយខ្មែរ បោះអង្គញ់ ចោលឈូង ចាប់កូនខ្លែង លាក់កន្សែង ទាញព្រ័ត្រ ជាដើម។ ជាមួយគ្នានេះ ក៏មានកម្មវិធីរាំលេងកម្សាន្តតាម ចង្វាក់ប្រពៃណីបុរាណខ្មែរផងដែរ។ ដោយឡែក នៅពេលរាត្រី មានកម្មវិធីប្រគំតន្ត្រី ការតាំងពិព័រណ៍ ការសម្តែងសិល្បៈ និងទស្សនីយភាពប្លែកៗ តាមបណ្តោយ…
-
មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ២៧៦នាក់តេស្តពិនិត្យរកសារធាតុញៀន នៅសាលាខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលពី ព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ច សន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និង អង្គភាពចំណុះ សាលាខេត្ត ធ្វើតេស្តពិនិត្យរកសារធាតុញៀន ស្ថិតនៅសាលប្រជុំសាលា ខេត្តលើមន្រ្តី ចំនួន២៧៦នាក់ ។ការ ធ្វើតេស្ត បានប្រព្រឹត្តនៅពេលព្រឹក និងនៅពេលរសៀល។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំ ជាមួយនឹង មន្ត្រី ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការធ្វើតេស្ត ស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះ លោក…
-
រដ្ឋបាលខេត្តបាត់ដំបងកែប្រែកំណាត់ផ្លូវខេត្តលេខ១៥៧A ទៅជា ផ្លូវក្រាលកៅស៊ូ

បាត់ដំបង៖ជាចំណងដៃថ្មីនាដើមឆ្នាំ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបងបានអញ្ជើញបើកការដ្ឋាន ជួសជុលកំណាត់ផ្លូវ ខេត្តលេខ ១៥៧Aប្រវែងជាងបីគីឡូម៉ែត្រ,ទទឹងប្រាំពីរម៉ែត្រឱ្យជាផ្លូវក្រាលកៅស៊ូប្រភេទDBST ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ នៃស្រុកបាណន់។ការដ្ឋាននេះអនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដែលជាការបញ្ចប់កំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ។ បង្ហាញវត្តមានក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃចន្ទ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវ យកចិត្តទុកដាក់ ក្នុងការបើក ផ្លូវនិងរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន ដើម្បីងាយស្រួល ដល់ការពង្រីកផ្លូវនៅពេលអនាគត។ឯកឧត្តម ក៏បាន អំពាវនាវដល់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និង ប្រជាពលរដ្ឋទាំងអស់ មិនត្រូវសាង សង់នូវសំណង់រឹងមាំ នៅលើដីចំណីផ្លូវឬ ចិញ្ចើមផ្លូវ ដែលនាំឱ្យមាន ការខាតបង់ក្នុងការរុះរើចោលថ្ងៃក្រោយ។ សម្លឹងទៅរកគ្រឿងចក្រដែលនឹងធ្វើសកម្មភាពបន្ទាប់ពីអភិបាលខេត្តប្រកាសបើកការដ្ឋានជាផ្លូវការ លោក សឿន ម៉ត មេឃុំកន្ទឺ២ ស្រុក បាណន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណ រដ្ឋបាល ខេត្តដែល បាន ជួសជុលកែលម្អ ផ្លូវខេត្តលេខ១៥៧A តភ្ជាប់ នេះក្លាយជាផ្លូវកៅស៊ូ។លោកថា ផ្លូវនេះនឹងជួយសម្រួលដល់ការដឹក ជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងឃុំ ក៏បានលើកឡើងថា កាលពីមុន ផ្លូវខេត្តនេះមានស្ថានភាពខូចខាតខ្លាំង ពិបាកក្នុងការ…
-
ផ្សព្វផ្សាយអនុក្រឹត្យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លើដីសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង

បាត់ដំបង៖ មិនបង្អែបង្អង់យូរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការធ្វើចំណាត់ថ្នាក់ ជា ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋលើដីសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានវាលបែកចាន បាត់ដំបងលំដាប់ថ្នាក់ 4C កាលពីថ្ងៃចន្ទ នៅសាលប្រជុំសាលា ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្ដម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល និងជា ប្រធានក្រុមការងារ បច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ ដំបងទៅជាលំដាប់ថ្នាក់4C។ សម្រាប់ខេត្តដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានថ្លែងថា ខេត្តបាត់ដំបង មានភ័ព្វសំណាងល្អ ត្រូវបាន រាជរដ្ឋាភិបាល កម្ពុជា និងតាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំណត់ជ្រើសរើសអភិវឌ្ឍ ដំឡើង លំដាប់ថ្នាក់អាកាស យាន ដ្ឋានវាលបែកចាន បាត់ដំបង ពីកម្រិត 3Cទៅ 4C ក្នុងគោលបំណងដើម្បីពង្រីកវិសាល ភាពលើ សេវាកម្មនានា ដែលពាក់ព័ន្ធទៅ នឹងវិស័យអាកាសចរណ៍ ។ក្រោយផែនការអនុវត្តរួច អាចអនុញ្ញាតឱ្យយន្ដហោះដឹកអ្នក ធ្វើដំណើរជាង១០០នាក់ ចុះចតបានលើទឹក ដីខេត្តបាត់ដំបង ខណៈបច្ចុប្បន្នអាចចុះចតយន្តហោះខ្នាតតូចតែប៉ុណ្ណោះ។…
-
១២ថ្ងៃមកនេះ៖ ឃ្លុំដីជាង ៨ពាន់ហិកតា, កសាងសំណុំរឿង៥នាក់ និង កំណត់អត្តសញ្ញាណជនសង្ស័យ ១៣នាក់

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុ មការងារ ដឹកនាំរួមកាល ពីថ្ងៃចន្ទ នៅសាលប្រជុំសាលាស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំ ត្រួត ពិនិត្យលទ្ធផលការងារ និងពិភាក្សាអំពី បញ្ហាប្រឈម រកដំណោះស្រាយ ព្រមទាំងរៀបចំផែនការអនុវត្តបន្តរបស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធាន ធម្មជាតិ ទាំង១០ក្រុម ដែលបាននិងកំពុង ចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ។ ក្នុងកិច្ចប្រជុំឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការ ទាំង១០ក្រុម ដែលបានខិតខំបំពេញ បេសកកម្ម ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន យ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់ ដោយ ពុំខ្លាចនឿយហត់ ទោះ ស្ថិតក្នុងស្ថានភាពផ្លូវលំបាក និងប្រឈមខ្លាំងយ៉ាងណាក៏ដោយ។លោកបន្តថា កិច្ចការងារនៅថ្ងៃខាងមុខ នឹងធ្វើការបង្រួមក្រុម នៅពេល ដែលអនុគណៈកម្មការទាំងឡាយណាបានអនុវត្តកិច្ចការងារបានច្រើន ។ការបង្រួមក្រុមនេះដែរ ក្នុងគោលដៅដើម្បីចុះទៅតំបន់ណា ដែលមាន សភាពការក្តៅ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាកំពង់ផែស្ងួតដ៏ធំ និង សួនឡូជីស្ទីកវៀងចន្ទន៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍ (Vientiane Logistics Park) ក្នុង ឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ នៅទីនោះ គណៈគ្រប់គ្រង់សួនឡូជីស្ទីកវៀងចន្ទន៍ បានជម្រាប ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អំពីកិច្ចការ អភិវឌ្ឍន៍ នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដី សម្បទាន ជូនក្រុមហ៊ុន ។ចំណែកក្រុមហ៊ុនជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ។ ដោយឡែក ក្នុងកិច្ច ដំណើរការរដ្ឋបាលប្រចាំថ្ងៃ នៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរ ដ្ឋ…
-
ត្រៀមទទួលឆ្នាំថ្មី បណ្ដាការដ្ឋានក្នុងក្រុងកំពតនឹងរួចរាល់ទាន់ពេល ដើម្បីទទួលទេសចរ

កំពត៖បណ្ដាការដ្ឋានសំខាន់ៗក្នុងក្រុងកំពតដែលជាសមិទ្ធផលថ្មី ជួយ លើកកម្ពស់សោភណភាពទីក្រុងនិងដើម្បីទាក់ ទាញភ្ញៀវ ទេសចរ ទាំងក្នុង ខេត្ត ឬមកពីខេត្តដទៃ ពិសេសទេសចរបរទេស ក្នុងឱកាស បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសាខាងមុខនេះ កំពុងមមា ញឹក ជំរុញការ សាងសង់ ការជួសជុល និងការកែលម្អ ឱ្យរួចរាល់នៅមុនពេល បុណ្យ ចូល ឆ្នាំមកដល់។អ្នកទទួលខុស ត្រូវការដ្ឋានអះអាងថា នឹងរួចរាល់ ទាន់ពេល។ ការដ្ឋានទាំងនេះមានផ្លូវប្រវែងប្រមាណជាង៧០០ម៉ែត្រ ប្របមាត់ព្រែក កំពង់បាយចាប់ពីគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់គល់ស្ពាន ឥន្ទធនូ (ស្ពានចាស់) ដែលទើបបើកការដ្ឋាន។វិថីទេសចរណ៍មួយនេះ សម្រាប់ ឱ្យប្រជាពលរដ្ឋ និងទេសចរអាចចូលទៅកម្សាន្ត សួន មាត់ព្រែក ខណៈសួនដ៏ស្រស់បំព្រងអមដោយរុក្ខជាតិនិងផ្ការីកស្គុសស្គាយ មាន ចំណតរថយន្ត ឆ្នេរខ្សាច់សក្បុស។ទីតាំងនេះភ្ញៀវ អង្គុយស្រូបយក ខ្យល់អាកាសបរិសុទ្ធនៃដងព្រែកឬ មុជទឹកលេង ឬលេងកីឡាលើ ទឹកផ្សេងៗតាមចំណង់ចំណូលចិត្ត ។ ផ្លូវនេះ បានស្ថាបនា បត់បែន ទៅតាមទម្រង់នៃសួនកម្សាន្ត ដោយមានទំហំទទឹងពីរផ្សេងគ្នា ។ក្នុងនោះផ្លូវទទឹង ៩ម៉ែត្រ…