Category: ព័ត៌មានជាតិ

  • ឯកឧត្តម សុខ សូកេន បានជួបពិភាក្សាការងារជាមួយអគ្គនាយកធនាគារវឌ្ឍនៈ ក្នុងគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍

    ឯកឧត្តម សុខ សូកេន បានជួបពិភាក្សាការងារជាមួយអគ្គនាយកធនាគារវឌ្ឍនៈ ក្នុងគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍

    ភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយ លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ក្នុងគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះ លោក Anthony Chin បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល ៦ខែនេះ ។ ជាពិសេស លោកអគ្គនាយកប្រតិបតិ្ត បានវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់ ក្នុងការ ជំរុញ ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត និងលើកទឹកចិត្ត ធនាគារវឌ្ឍនៈ ចូលរួមបន្តជំរុញវិស័យទេសចរណ៍។ចាន់ វិចិត្រ

  • ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការពន្លឺអនាគត ដើម្បីពិភាក្សាលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន

    ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការពន្លឺអនាគត ដើម្បីពិភាក្សាលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន

    ភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការពន្លឺអនាគត ដែលដឹកនាំដោយលោក យិត វិរ៉ាស៊ី នាយកប្រតិបត្តិនៃអង្គការពន្លឺអនាគត ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីគោលនយោបាយ យុទ្ធសាស្រ្តគន្លឹះ និងការវិវត្តថ្មីៗ នៃវិស័យទេសចរណ៍ ដល់ប្រតិភូ និងសិស្សានុសិស្សជនជាតិជប៉ុន ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានអំពីវិស័យទេសចរណ៍ សម្រាប់ជាមូលដ្ឋាននៅក្នុងការសិក្សា ចូលរួមផ្សព្វផ្សាយ និងចែករំលែកដល់ភ្ញៀវទេសចរជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា វិស័យទេសចរណ៍ជាស្ពានសម្រាប់ការផ្តាស់ប្តូរវប្បធម៌ ការសិក្សា និងប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ការបង្កើនភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តដល់ភាគីជប៉ុនដែលពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងដែរ។ ជាលទ្ធផលនៃជំនួបនេះ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគត បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។ ចាន់ វិចិត្រ

  • សមិទ្ធផលក្នុងវត្តវាល នៃក្រុងពោធិ៍សាត់តម្លៃជាង៥៦ម៉ឺន ដុល្លារ និងជាង៦០០លានរៀលត្រូវបានសម្ពោធឆ្លង

    សមិទ្ធផលក្នុងវត្តវាល នៃក្រុងពោធិ៍សាត់តម្លៃជាង៥៦ម៉ឺន ដុល្លារ និងជាង៦០០លានរៀលត្រូវបានសម្ពោធឆ្លង

    ពោធិសាត់៖សមិទ្ធផលនានាក្នុងវត្តវាល ស្ថិតក្នុងភូមិផ្សាលើ សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ដែលចំណាយ ពេល សាង សង់ជាច្រើនឆ្នាំនិងចំណាយថវិកា ចំនួន ៥៦៥.៥៨២ ដុល្លារអាមេរិក និង ៦៨១.៨៤៩.៣០០ រៀល ត្រូវបានសម្ពោធឆ្លង កាលពី ថ្ងៃ អាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ក្រោមអធិបតីភាព នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធ ពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ និងលោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាង ច្រើន កុះករ។ សមិទ្ធផលដែលសម្ពោធឆ្លងមាន៖ ឧបដ្ឋានសាលា ,សាលាបាលី ,បណ្ណាល័យ ,កុដិ ,ពុទ្ធបដិមាព្រះអង្គផ្ចាញ់មា កម្ពស់ ២៩ ម៉ែត្រ , ព្រះពុទ្ធបដិមាព្រះអង្គផ្ទុំប្រវែង២៥ម៉ែត្រ,…

  • រដូវក្តៅមកដល់អភិបាលខេត្តស្វាយរៀង រំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នអគ្គិភ័យ

    រដូវក្តៅមកដល់អភិបាលខេត្តស្វាយរៀង រំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នអគ្គិភ័យ

    ស្វាយរៀង៖ខណៈរដូវក្តៅស្ងួតហួតហែងឈានចូលមកដល់ ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វ ផ្សាយ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បញ្ហាគ្រោះអគ្គិភ័យដែលបង្ក ឡើងដោយភ្លើងអគ្គិសនី ភ្លើងទៀន ធូប ជាដើម។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់រដ្ឋបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃចន្ទឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសសើរនិងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់បានល្អជូនដល់ ប្រជាពលរដ្ឋ នាពេលកន្លងមក។ ចំពោះមុខឯកឧត្តមបានរំលឹកត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អជូនប្រជាពលរដ្ឋក្នុង ឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗ។ ត្រូវបន្តខិតខំដោះស្រាយបញ្ហា ដែលកើតមានឡើងនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សា ការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជា ប្រយោជន៍ សាធារណៈ។ ពង្រឹងការអនុវត្តភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសការទប់ ស្កាត់ការ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ទប់ស្កាត់ការសាងសង់ សំណង់ ផ្សេងៗដែលរំលោភមកលើដីចំណីផ្លូវរបស់រដ្ឋ ក៏ស្ថិតនៅក្នុងការលើក ឡើងក្នុងកិច្ចប្រជុំនេះដែរ៕…

  • លោកជំទាវ ម៉ែន នារីសោភ័គ ទទួលជួបប្រតិភូកាកបាទក្រហមឡាវ និងប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា-ឡាវ-វៀតណាម

    លោកជំទាវ ម៉ែន នារីសោភ័គ ទទួលជួបប្រតិភូកាកបាទក្រហមឡាវ និងប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា-ឡាវ-វៀតណាម

    (ភ្នំពេញ)៖ នៅប្រទេសឡាវ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ អេដស៍ប្រមាណ ៣ពាន់នាក់ ដែលតាមតួលេខនេះបញ្ជាក់ថា ប្រទេសឡាវ បាននិងកំពុងកើនឡើងករណីឆ្លងថ្មី នៃមេរោគអេដស៍ក្នុងស្រទាប់យុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ដែលបានកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ គួឱ្យកត់សម្គាល់។ ឆ្លើយតបករណីនេះ កាកបាទក្រហមឡាវ មានគម្រោងអប់រំអ្នកផ្ទុកមេរោគអេដស៍ ក្រុមយុវជន ក្រុមប្រឈម និងសហគមន៍ តាមរយៈការប្រើប្រាស់ថវិកាគម្រោង ដែលជាការឧបត្ថម្ភពីបណ្តាដៃគូនានា។ ប៉ុន្តែរយៈពេលថ្មីៗនេះ ដោយសារភាគីជាម្ចាស់ជំនួយបានដកខ្លួនថយធ្វើឱ្យការអនុវត្តគម្រោងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ នេះគឺជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy អនុប្រធាននាយកដ្ឋានសុខភាព នៃកាកបាទក្រហមឡាវ ខណៈជួបសវនាការជាមួយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីគ្នាទៅវិញទៅមក លើការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ ។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមរបស់ លោកស្រី Maki NOMURA ប្រតិភូទទួលបន្ទុកការងារសុខភាពរបស់សហព័ន្ធអន្តរជាតិប្រចាំកម្ពុជា-ឡាវ-វៀតណាម ផងដែរ…

  • នាយករដ្ឋមន្ត្រី កម្ពុជា-ឡាវ អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា លើឯកសារចំនួន ៧

    នាយករដ្ឋមន្ត្រី កម្ពុជា-ឡាវ អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា លើឯកសារចំនួន ៧

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញជាអធិបតីពីធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើឯកសារចំនួន ៧ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកសារទាំង ៧ ដែលចុះអនុស្សរណៈយោគយល់គ្នា រួមមាន៖ ១. ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័ន លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ២. កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី ៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង “XEKHAMAN II Hydro and Wind Power Hybrid Projects”…

  • នគរបាលចរាចរណ៍ស្វាយរៀងនាំអ្នកបើកម៉ូតូបញ្រ្ចាស ៣០នាក់មក អប់រំ និងធ្វើកិច្ចសន្យា

    នគរបាលចរាចរណ៍ស្វាយរៀងនាំអ្នកបើកម៉ូតូបញ្រ្ចាស ៣០នាក់មក អប់រំ និងធ្វើកិច្ចសន្យា

    ស្វាយរៀង៖ អ្នកបើកបរយានយន្តបញ្ច្រាសទិសនៅលើកំណាត់ផ្លូវ ជាតិលេខ១ ចំនួន៣០នាក់ និងម៉ូតូចំនួន ២៩គ្រឿង ត្រូវបាន កម្លាំង ផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត ,កម្លាំង ប្រជាការពារឃា ត់យកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាកាលពីថ្ងៃអាទិត្យ។ នគរបាលចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងបាវិតបានឱ្យដឹងថា កន្លងមកអ្នកបើកបរយាយន្តមួយចំនួនដែល ធ្វើចរាចរណ៍ នៅលើ ដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត មិនគោរពច្បាប់ចរាចរណ៍ទេ ។គឺបើកបរយានយន្តបញ្ច្រាសទិសបង្កឱ្យ មានគ្រោះថ្នាក់ ជាញឹកញាប់។ទោះជាមានការរំលឹកហាមប្រាមក៏មិនព្រមស្តាប់។ ហេតុនេះទើប សមត្ថកិ ច្ចឃាត់ម្ចាស់ទោចក្រយានយន្តចំនួន ៣០នាក់ យកមក អធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យានិងអប់រំដល់ពួកគាត់ «ថ្ងៃក្រោយមិនត្រូវបើកបរ បញ្ច្រាស ទិសទៀតទេ» ។ អ្នកបើក បរ ល្មើស ច្បាប់ចរាចរណ៍ទាំង៣០នាក់បានទទួលនូវកំហុស។សមត្ថកិច្ចក៏ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕ដោយ៖នុត នាង

  • អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យប្រែក្លាយដីស្រែមួយចំនួនឱ្យទៅជាដីដំណាំកសិ-ឧស្សាហកម្ម

    អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យប្រែក្លាយដីស្រែមួយចំនួនឱ្យទៅជាដីដំណាំកសិ-ឧស្សាហកម្ម

    សៀមរាប៖ ដោយសារគុណភាពដីមានកម្រិតទាបអាជ្ញាធរខេត្ត សៀមរាប បានជំរុញដល់កសិករ និងអាជ្ញាធរ នៅតាមបណ្តា ស្រុក ជាប់បឹងទន្លេសាបក្នុងខេត្ត គួរពិចារណាក្នុងការកែប្រែដី ស្រែទៅ ជាដីសម្រាប់ដំណាំកសិ-ឧស្សហកម្មវិញរយៈនៃការប្រើប្រាស់បច្ចេកទេសថ្មី ។ ក្នុងពិធីសម្ពោធជាផ្លូវការកសិដ្ឋានដំណាំពោតរបស់ក្រុមហ៊ុន អេជី អេហ្គ្រី ប៊ីហ្សនេស អេស៊ា (ខេមបូឌា) ស្ថិតក្នុងភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង នៅថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បាន លើកឡើងថា នៅខេត្ត សៀមរាប ក្រៅពីវិស័យទេសចរណ៍ដែលជាអាទិភាពទី១នោះ វិស័យ កសិកម្មបានឈរនៅលំដាប់ទី២ ដោយ ខេត្តមានផ្ទៃដីប្រមាណ២០ ម៉ឺនហិកតា។ ប៉ុន្តែផ្ទៃដីនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាង លើ ដូចជា ស្រុកវ៉ារិន បន្ទាយស្រី ស្រីស្នំ ក្រឡាញ់ និងស្រុកពួក ជាដើម ជា ដីពុំមានជីជាតិ ។ជាប្រភេទដីដែលមានថ្មនៅពីក្រោម។ លោកបន្តថា ចំពោះដីស្រែនៅតាមបណ្តាស្រុកដែលនៅតាមមាត់បឹង ទន្លេសាបវិញ ទិន្នផលស្រូវអាចបានជាមធ្យម ត្រឹមតែ៣.៧…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីឡាវ រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុតនៅការិយាល័យរដ្ឋាភិបាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្រ្តីឡាវ រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុតនៅការិយាល័យរដ្ឋាភិបាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុត ដែលប្រារព្វធ្វើឡើងនៅការិយាល័យរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងចន្ទន៍ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រទេសឡាវរួច សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ អញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ជាមួយ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ-កម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតប្រទេសឡាវ។ តមក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយ ឯកឧត្តម សនសៃ…

  • ឆ្នាំនេះបុណ្យភូមិរបស់យើង ធ្វើនៅវត្តណា!! តោះមកដឹងអាថ៌កំបាំងទាំងអស់គ្នា!!!

    ឆ្នាំនេះបុណ្យភូមិរបស់យើង ធ្វើនៅវត្តណា!! តោះមកដឹងអាថ៌កំបាំងទាំងអស់គ្នា!!!

    ជារៀងរាល់ឆ្នាំ អាថ៌កំបាំងដែលមហាជនចង់ដឹងមុនគេពីមហោស្រពសិល្បៈ បុណ្យភូមិនោះគឺ តើបុណ្យភូមិនឹងរៀបចំ នៅទីតាំងណា!! មហោស្រពសិល្បៈ បុណ្យភូមិ ដែលនាំមកនូវសិល្បៈ របាំ ល្បែងប្រជាប្រិយខ្មែរ ក្រាលកន្ទេលមើលល្ខោន នាឆ្នាំនេះគឺ បានរើសទីតាំងពិសេសមួយ ដែលបងប្អូនទាំងអស់គ្នារីករាយ និងមិនអាចបំភ្លេចបាន។ ប៉ុន្តែមុននឹងជម្រាបជូន យើងក្រឡេកមកមើលទីតាំង ទាំង១០ ដែលបុណ្យភូមិបានរៀបចំកន្លងមក។» ឆ្នាំ២០១៤ បុណ្យភូមិបានរៀបចំនៅក្នុងវត្ត «ព្រែកថ្លឹង»ជាឆ្នាំកកើតដំបូងរបស់បុណ្យភូមិ ដោយកើតចេញពីយុវជន៤រូប មានគំនិតចង់នាំអ្នកស្រុកមកក្រាលកន្ទេលមើល ល្ខោន ព្រោះចង់រំលឹកទម្លាប់អតីតកាលដ៏ផូរផង់របស់ខ្មែរ ក្រាលកន្ទេលមើលល្ខោនជាមួយចាស់ទុំ ហើយ ពេលខ្លះដល់ថ្នាក់គេងអោយល្ខោនមើលវិញទៀតផង។ គំនិតនេះបានរីកសុះសាយ រហូតដល់ទទួលបានជោគជ័យ និង មានការគាំទ្រជាខ្លាំង។» ឆ្នាំ២០១៥ បុណ្យភូមិបានរៀបចំនៅក្នុងវត្ត «ព្រែកថ្លឹង» ដដែលបន្ទាប់ពីភាពជោគជ័យនៃបុណ្យភូមិ២០២៤។ បុណ្យភូមិក៏បានរៀបចំឡើងសារថ្មីដោយរំលឹកពីអនុស្សាវរីយ៍ឆ្នាំមុន ហើយក៏មានបញ្ចូលជាមួយនឹងទម្រង់សិល្ប:ខ្មែរ ការលេងល្បែងប្រជាប្រិយ។ ឆ្នាំនោះហើយគឺជាការកកើត នៃឡេឡេបុណ្យភូមិ «យុវជនស្ម័គ្រចិត្ត» ព្រមទាំងផ្កាយបុណ្យភូមិដ៏ធំផងដែរ។ » ឆ្នាំ២០១៦ បុណ្យភូមិរៀបចំនៅក្នុងវត្ត «ជ្រោយអំពិល»គំនិតក្រាលកន្ទេលមើលល្ខោនបានបណ្តុះឡើងនៅក្នុងឆ្នាំនោះ។ យើងចាំបានថាបទចម្រៀងបុណ្យភូមិដែលមានចំណងជើងថា «ឆឺត ឆឺត បុណ្យភូមិ» ដែលមាន «យាយកន្តែរ៉ែ» បានធ្វើអោយមហាជនបានស្គាល់កាន់តែច្បាស់ថាអ្វីទៅជាល្ខោនខោល…