Category: ព័ត៌មានជាតិ

  • រយៈពេលជាង ៦ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដាក់ចេញគោលនយោបាយ និងវិធានការគន្លឹះ ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បានរបស់ប្រជាជន

    រយៈពេលជាង ៦ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដាក់ចេញគោលនយោបាយ និងវិធានការគន្លឹះ ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បានរបស់ប្រជាជន

    (ខេត្តកណ្តាល)៖ ក្នុងរយៈពេលជាង ៦ខែប៉ុណ្ណោះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្រៅពីបានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ក៏បានដាក់ចេញសម្រាប់អនុវត្តភ្លាមៗតាំងពីដើមនីតិកាល នូវគោលនយោបាយអាទិភាពចំនួន ៦ និង វិធានការគន្លឹះចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល នាថ្ងៃទី ២២ ខែមីនាឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូប នៃគណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោត…

  • សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបួននាក់ និងដកហូតវត្ថុតាងមួយចំនួន

    សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបួននាក់ និងដកហូតវត្ថុតាងមួយចំនួន

    កំពង់ស្ពឺ៖នគរបាលក្រុងច្បារមនបានឡោមព័ទ្ធទីតាំងមួយ កន្លែង ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ ខែមីនា ខណៈមុខ សញ្ញាជួញដូរគ្រឿងញៀនស្នាក់នៅនិងលាក់ខ្លួន ។ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យចំនួនបួននាក់សុទ្ធសឹងជាបុរស។ក្នុងនេះ ១-សុខ ផល្លី ហៅ ភាច អាយុ៤២ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន, ២-ហ៊ឹម សុខហាន អាយុ២៨ឆ្នាំ នៅភូមិពង្រ សង្កាត់កណ្តោលដុំ , ៣-អ៊ឹម អូនវង អាយុ៣២ឆ្នាំ នៅភូមិផ្សារ សាមគ្គី សង្កាត់កណ្តោលដុំ និង៤-សាន វិចិត្រ អាយុ៤០ឆ្នាំ នៅ ភូមិកាប់ទូក សង្កាត់កណ្តោលដុំ ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានរកឃើញនិងដក ហូត វត្ថុតាងជាម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ២៣កញ្ចប់(ធំ ១កញ្ចប់,មធ្យម៥កញ្ចប់និងតូចចំនួន ១៧ កញ្ចប់)។ម្សៅម៉ត់ ពណ៌ស សង្ស័យគ្រឿងញៀនពីរកញ្ចប់តូច ថ្នាំគ្រាប់ ពណ៌សលាយផ្កាឈូកមួយកញ្ចប់ មានពីរគ្រាប់។កញ្ចប់ម្សៅប្លាស្ទិកបួនកញ្ចប់(ពណ៌ទឹកក្រូច២ កញ្ចប់ និង ពណ៌ខៀវ…

  • ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃប្រទេសកម្ពុជា

    ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ សម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃប្រទេសកម្ពុជា ។ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ដូច្នេះជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះព្រឹទ្ធសភា និង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ យ៉ាងល្អប្រពៃ និងយ៉ាងកក់ក្តៅ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ ។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…

  • សម្ពោធស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាព ចម្រោះទឹកកខ្វក់ពីរម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

    សម្ពោធស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាព ចម្រោះទឹកកខ្វក់ពីរម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

    ព្រះសីហនុ៖ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមាន សមត្ថ ភាព ចម្រោះទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគូបក្នុង មួយ ថ្ងៃត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះមានសមត្ថភាពចម្រោះទឹក កខ្វក់នេះបានដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ដែលជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ស្ថានីយ ចម្រោះនេះ អាចបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកដែលស្អាត ស្រប តាមស្តង់ដារមុននឹងបញ្ចេញចោលទៅសមុទ្រដើម្បី ចៀស វាងផលប៉ះពាល់បរិស្ថាន។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០មីលីម៉ែត្រ និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១មីលីម៉ែត្រ និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។៣.អាងSELECTORទទួលភក់សកម្មប្រើប្រាស់ឡើងវិញនិងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការ ប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក…

  • ឯកអគ្គរដ្ឋទូតវៀតណាម ណែនាំឲ្យក្រុមហ៊ុនវៀតណាមដែលមកធ្វើអាជីវកម្មនៅកម្ពុជាត្រូវគោរពតាមច្បាប់ បទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា

    ឯកអគ្គរដ្ឋទូតវៀតណាម ណែនាំឲ្យក្រុមហ៊ុនវៀតណាមដែលមកធ្វើអាជីវកម្មនៅកម្ពុជាត្រូវគោរពតាមច្បាប់ បទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែមិនា ឆ្នា២០២៤ បានចូលរួមជាអធិតី បើកសម្ពោធសាខាក្រុមហ៊ុនឱសថ ស៉ិន ង៉ុក លីញ ខេមបូឌា ឯ.ក ដែលមានទីតាំងនៅផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តម ង្វៀន ហ៊ុយ តាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា សង្ឃឹមថាក្រុមហ៊ុននឹងនាំយកផលិតផលទាំងនេះចែកចាយដល់អតិថិជននៅកម្ពុជា ហើយជឿជាក់ថាក្រុមហ៊ុននឹងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យ ជាពិសេសត្រូវគោរពតាមច្បាប់ វិស័យនិងបទបញ្ញាតិផ្សេងៗរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ង្វៀន ហ៊ុយ តាំង រំពឹងថាក្រុមហ៊ុននឹងចូលរួមចំណែកក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម។ នាយកក្រុមហ៊ុន ឱសថ ស៊ិន ង៉ុកលិញ បានឲ្យដឹងថានេះជា ក្រុមហ៊ុននាំចូលជាប្រភេទឱសថដ៏មានតម្លៃ ក្នុងតំបន់ដាំដុះ យិនស៊ិននៅលើកំពូលភ្នំ ងុកលីញ ខេត្តកូនទូម ប្រទេសវៀតណាម ។ ក្នុងរយៈពេលជិត ១០ឆ្នាំ ប្រព័ន្ធអេកូឡូស៊ី នៃឱសថវៀតណាម ងុកលីញរួមមាន ២២អង្គភាព…

  • ទូតមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែរឹងមាំ

    ទូតមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែរឹងមាំ

    (ភ្នំពេញ)៖ ទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្ដម Kyaw Soe Min បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន…

  • ផលិតផលកៅស៊ូកម្ពុជាត្រូវប៉ាន់ដើមឆ្នាំ តែតម្លៃនៅតែជាបញ្ហា

    ផលិតផលកៅស៊ូកម្ពុជាត្រូវប៉ាន់ដើមឆ្នាំ តែតម្លៃនៅតែជាបញ្ហា

    ភ្នំពេញ៖ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៨៣លានដុល្លារអាមេរិកពីការលក់ផលិតផលកៅស៊ូ។ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួនជិត២១ម៉ឺនដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។ របាយការណ៍ដដែលបង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៤៣៤ដុល្លារ ក្នុងមួយតោន កើនឡើងចំនួន២៥ដុល្លារ ក្នុងមួយតោន ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានតម្លៃ១១០ដុល្លារ ក្នុងមួយម៉ែត្រគីប។ បើទោះជាតម្លៃល្អបើធៀបនឹងឆ្នាំមុន ប៉ុន្តែ ការធ្លាក់ថ្លៃជ័រកៅស៊ូអស់រយៈពេលជាច្រើនឆ្នាំមកនេះនៅមិនទាន់ល្អប្រសើរនៅឡើយ ដោយសារតែតម្រូវការអន្តរជាតិធ្លាក់ចុះ ដែលស្របតាមចរន្តសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដើម្បីជាការលើកទឹកចិត្តដល់ការដាំដុះ និងក្រុមហ៊ុននាំចេញ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ បានសម្រួលអត្រាពន្ធនាំចេញផលិតផល កៅស៊ូទៅទីផ្សារអន្តរជាតិរយៈពេល២ឆ្នាំចាប់ពី ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ។ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានជាង ៣២ម៉ឺនហិកតា ឬស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា។ កម្ពុជាមានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្ម ចំនួន ១៦៨ទីតាំងក្នុងខេត្តចំនួន ១១ ។ កំពង់ធំគឺជាខេត្តដែលផលិតកៅស៊ូនាំមុខគេ តាមបន្តដោយខេត្តមណ្ឌលគិរីនិង ស្ទឹងត្រែង។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបានពីការលក់ផលិតផលកៅស៊ូ ជិត៥៣៨លានដុល្លារ។…

  • វិបត្តិដីឡូត៍-ផ្ទះល្វែងអូសបន្លាយ, អ្នកជំនាញឱ្យដោះស្រាយបន្ទាន់

    វិបត្តិដីឡូត៍-ផ្ទះល្វែងអូសបន្លាយ, អ្នកជំនាញឱ្យដោះស្រាយបន្ទាន់

    ភ្នំពេញ៖ចាប់តាំងពីឆ្នាំ ២០២០ មក ស្ថានភាពអចលនវត្ថុរបស់ប្រទេសកម្ពុជា បានធ្វើដំណើរឆ្លងកាត់ភាពច្របូកច្របល់ ជាចម្បងដោយសារតែវិបត្តិជំងឺកូវីត-១៩ សង្តត់បន្ថែមដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល។ គម្រោងសាងសង់មួយចំនួនត្រូវបានផ្អាក ឬទុកចោល។ ផ្ទះល្វែងជាប់គាំង ខុនដូមិនដំណើរការ ដីឡូតិ៍ខ្យល់ អតិថិនជនច្រើនឱបទុក្ខព្រួយ ខ្លះខ្ចីលុយធនាគារវិនិយោគ ដើម្បីបានជម្រករស់នៅ និងខ្លះដើម្បីបានប្រាក់ចំណេញ។ ប៉ុន្តែ ពេលនេះ ក្តីស្រមៃរបស់ពួកគេហាក់នៅឆ្ងាយពីការពិត។លោក ឆយ ឡាយបូអ៊ី ជាអតីតពលករក្លាយជាជនពិការដោយសារគ្រោះថ្នាក់ការងារនៅប្រទេសកូរ៉េ។ លោកបានចាយលុយជាងប្រាំបីម៉ឺនដុល្លារ ពីការសន្សំ និងកម្ចីធនាគារខ្លះ មកវិនិយោគជាមួយក្រុមហ៊ុន ប្រ៊ីលានស៊ីធី ដែលម្ចាស់គម្រោង អ្នកស្រី ឡេង ចាន់ណា ទើបត្រូវបានព្រះរាជអាជ្ញាចោទពីបទឆបោកមានស្ថានទម្ងន់ទោស ចេញសែកអត់ប្រាក់ និងការលាងលុយ។ រស់នៅខេត្តកំពង់ចាម លោក ឆយ ឡាយបូអ៊ី បានប្រាប់ទូរទស្សន៍អប្សរាថា ក្រៅពីអស់លុយផ្ទាល់ខ្លួន លោកបានទាក់ទាញសាច់ញាតិជាច្រើចននាក់ទៀតឲ្យចូលបោះទុនសរុបជាទឹកប្រាក់ជាង២០ម៉ឺនដុល្លារ។ ពេលនេះ លោកហាក់អស់សង្ឃឹម។ លោកថ្លែងបែបនេះថា« មកទល់ពេលនេះខ្ញុំជួបបញ្ហាខ្វះខាតច្រើន ។ទី១ យើងបានបាត់បង់ការងារ ។ទី២យើងជួបបញ្ហាហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ។ឥឡូវនេះយើង កំពុងប្រឈមមុខជាមួយធនាគារ ឱ្យយើងបង់ការប្រាក់ និងដើម ដោយសារឥឡូវយើងអត់មានសមត្ថភាពក្នុងការបង់ ។ដល់អ៊ីចឹងមានការលំបាកខ្លាំងមែនទែន»។ អ្នកស្រី…

  • ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តពីរថ្ងៃអង្រួនដួងចិត្តអ្នកទេសចររាប់ម៉ឺននាក់

    ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តពីរថ្ងៃអង្រួនដួងចិត្តអ្នកទេសចររាប់ម៉ឺននាក់

    ភ្នំពេញ៖នៅថ្ងៃព្រសហ្បតិ៍និងថ្ងៃសុក្រនេះចាប់តាំងពីព្រលឹមស្រាងៗ មុនព្រះអាទិត្យរះ មនុស្សម្នាចម្រុះជាតិសាសន៍បានប្រមូលផ្តុំគ្នាដើម្បីទស្សនាព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី។ ខ្លះអង្គុយ ខ្លះឈរ សម្លឹងទៅទិសខាងកើតឆ្ពោះទៅរកកំពូលប្រាសាទ ស្ទើរមិនហ៊ានដាក់ភ្នែក ប្រុងប្រៀបផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យនេះ។ សំឡេងខ្ញៀវខ្ញា លាន់លឺកងរំពងនៅពេលព្រះអាទិត្យបានបណ្ដែតខ្លួនបន្តិចម្តងៗផុតពីចុងព្រឹក្សា។សំឡេងហ៊ោកញ្ច្រៀវដែលបង្ហាញពីក្តីរំភើបចេញពីក្រអៅបេះដូងរបស់អ្នកទន្ទឹងរង់ចាំ កាន់តែលាន់លឺឡើង នៅពេលព្រះអាទិត្យបានអើតផុតចុងព្រៃ ហើយធ្វើដំណើរសន្លឹមៗខ្ពស់ឡើងៗរហូតរះចំកំពូលកណ្តាលនៃប្រាសាទអត់មានល្អៀង។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍មានភ្ញៀវជាតិ និងអន្តរជាតិជាងមួយម៉ឺននាក់ បានទស្សនាព្រឹត្តិការណ៍នេះ។ ក្នុងនោះអ្នកទេសចរ អរន្ដរជាតិជាង២ ៥០០នាក់ និងភ្ញៀវជាតិចម្រុះចំនួនប្រមាណ ៧ ៥០០នាក់។ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ចំនួនភ្ញៀវជាតិនិងអន្តរជាតិនៅតែមានចំនួនច្រើនកុះករដដែល។ លោក ពៅ អារុណ បានទៅមើលផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ ជារៀងរាល់ឆ្នាំ។ លោកចាត់ទុកទិដ្ឋភាពនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ «យើងកោតសរសើរបុព្វបុរសយើងដែលលោកចេះ គណនានូវដំណើរគោចរព្រះអាទិត្យ ពេលដែលរះទៅចំកំពូលប្រាសាទ ខ្ញុំអត់ដឹងថាប្រទេសផ្សេងមានអត់ទេ តែសម្រាប់ប្រទេសយើងគឺអស្ចារ្យមែនទែន»។ ព្រឹត្ដិការណ៍សមរាត្រីកើតឡើងចំនួនពីរដងជារៀងរាល់ឆ្នាំគឺនៅចន្លោះ ថ្ងៃទី ២០-២២ ខែមីនា ដែលគេហៅថា សមរាត្រីរដូវប្រាំង និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ជាសមរាត្រីរដូវវស្សា៕ដោយៈទួនសុផល

  • ផ្លូវជនបទកើនដល់ជាង ៥ ០០០គីឡូម៉ែត្រ តែមួយចំនួនមិនធន់អាកាសធាតុ

    ផ្លូវជនបទកើនដល់ជាង ៥ ០០០គីឡូម៉ែត្រ តែមួយចំនួនមិនធន់អាកាសធាតុ

    ភ្នំពេញ៖គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្លូវជនបទសរុបជាង៥ ០០០គីឡូម៉ែត្រ ដែលស្មើនឹង ៧៤ភាគរយ នៃផ្លូវទាំងអស់នៅទូទាំងប្រទេស។ ប៉ុន្តែ ផ្លូវជាច្រើនក្នុងចំណោមនេះនៅប្រឈមនឹងបញ្ហាដោយសារមិនធន់នឹងបម្រែបម្រួលអាកាសធាតុ ដូចជា ទឺកជំនន់ រលកកម្តៅ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើម។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃពុធម្សិលមិញ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការស្តារលើកកម្រិតផ្លូវជនបទប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាទិសដៅសំខាន់ទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវធ្វើបន្តនៅឆ្នាំបន្ទាប់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំក្រសួងនេះកែលម្អផ្លូវតាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលអាចធានាគុណភាពនៃការប្រើប្រាស់បានយូរ។ មានផ្លូវ៩៥ខ្សែ ឬស្មើនឹងជាង៤៤០គីឡូម៉ែត្រត្រូវបានលើកកម្រិតគុណភាពកាលពីឆ្នាំ២០២៣។ ក្រៅពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសាងសង់សំណង់សិល្បការ្យ ដូចជាសំណង់ស្ពាន លូ ជញ្ជាំងទប់ដី និងប្រព័ន្ធរំដោះទឹក ជាដើមចំនួនជាង ១ ៣០០កន្លែងដែលផ្តល់សុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាពផ្លូវថ្នល់។ អត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើងដល់ប្រមាណ ៨៥% ហើយជាង៧០០០ភូមិ នៅរាជធានី/ខេត្ត ចំនួន៧ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ក្រសួងគ្រោងពង្រីកការផ្តល់សេវាទឹកស្អាត និងអនាម័យជនបទឱ្យបានដល់ ១០០% នៅឆ្នាំ២០៣០ ។…