-
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តមន្ដ្រីអាជ្ញាធរស្រុកភ្នំស្រុក បន្តយកចិត្តទុកដាក់ បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រុក នៃខេត្តបន្ទាយ មាន ជ័យ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានប្រចាំឃុំទាំង៦ នៃស្រុកភ្នំស្រុករួចមក ឯកឧត្តម ប្រធានក្រុមការងារ បានវាយតម្លៃជាបឋមថា ស្ថានភាព ទូទៅ នៃស្រុកភ្នំស្រុកទាំងមូល ដំណើរការជាប្រក្រតី បើទោះបីជាមានបញ្ហាប្រឈមខ្លះ ក៏ដោយ ។ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តដល់មន្ដ្រីរាជការនិងអាជ្ញាធរនៅឃុំទាំង ៦ នៃស្រុកភ្នំស្រុក បន្តយកចិត្តទុកដាក់បម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដែលខ្លួនមាន សំដៅលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាជនឱ្យកាន់ តែល្អ ប្រសើរឡើង ។ ចំពោះសំណើផ្សេងៗដែលឃុំនីមួយៗនៃស្រុក ភ្នំស្រុក បាន លើកឡើង ឯកឧត្តមប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នឹងទទួល យកទៅពិចារណា ដោយពិនិត្យទៅលើភាពចាំបាច់ និងលទ្ធភាពដែលមាន ដោយ តម្កល់ផលប្រយោជន៍…
-
កម្មករ កម្មការិនីរោងចក្រ Y & W សប្បាយរីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលក្រោយទទួលដំណោះស្រាយ (Video Inside)

-
រដ្ឋមន្រ្តី៖ គោលនយោបាយអាទិភាពពង្រាយមន្ដ្រីកសិកម្មឃុំ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយប្រជាកសិករ

បន្ទាយមានជ័យ: ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅចុងសប្ដាហ៍នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ដល់មន្ដ្រីកសិកម្មឃុំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ តាមគោលនយោបាយអាទិភាព នៅស្រុកព្រះនេត្រព្រះ មានមន្ដ្រីកសិកម្មឃុំចំនួន៦រូប ប្រចាំនៅឃុំចំនួន៦ រួមមាន៖ ឃុំព្រះនេត្រព្រះ, ភ្នំលៀប ,ឃុំប្រាសាទ ,ឃុំរហាល, ឃុំទានកាំ, និងឃុំទឹកជោរ។ នៅក្នុងជំនួបនេះឯកឧត្តម ឌិត ទីណា បានសាកសួរអំពីជីវភាព និងការចាប់ផ្ដើមការងាររបស់មន្ដ្រីកសិកម្មឃុំទាំង៦រូប ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំ មួយ ចំនួន ធ្វើយ៉ាងណាឱ្យអ្នកទាំង៦ បំពេញតួនាទីភារកិច្ចបានពេញលេញល្អប្រសើរ និងប្រកប ដោយការទទួលខុសត្រូវខ្ពស់។ បើតាមឯកឧត្តម កម្មវិធីគោលនយោបាយអាទិភាពពង្រាយមន្ដ្រីកសិកម្មឃុំ គឺជាផ្នែកមួយ ដ៏សំខាន់ ក្នុងការជួយប្រជាកសិករ តាមរយៈការពន្យល់ ណែនាំ អប់រំ និងរៀបចំផែនការ ផលិតកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីកសិកម្មឃុំទាំង៦រូប ឱ្យចុះជាប់ជាមួយកសិករ ហើយត្រូវបម្រើបងប្អូនប្រជាកសិករឱ្យអស់ទឹកចិត្តនិងលទ្ធភាពដែលខ្លួនមាន។ បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមកាងារក៏បានសង្កត់ធ្ងន់ពីការងារចាំបាច់របស់ មន្ដ្រី កសិកម្មឃុំ ដែលត្រូវប្រមូលទិន្នន័យ និងព័ត៌មានអំពីការងារកសិកម្មនៅតាមមូលដ្ឋានរបស់ខ្លួន…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសថាកូនឈើចំនួនជាងមួយលានដើម បានត្រៀមរួចរាល់សម្រាប់ ចែកជូនប្រជាពលរដ្ឋដាំ

ភ្នំពេញ:ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តមណ្ឌលគីរីកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ពីការចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា និងប្រកាសគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាចែកកូនឈើជាងមួយលានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។ សូមជម្រាបថា ថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាព្រៃឈើអន្តរជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញទស្សនកិច្ច នៅថ្នាលបណ្ដុះកូនឈើ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្ដមណ្ឌលគីរី ដែលបានរៀបចំឡើង ក្នុងទិសដៅជំរុញយុទ្ធនាការភាពបៃតងរបស់កម្ពុជា ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដោយបានរួមចំណែកបណ្តុះកូនឈើ ដើម្បីចែកជូនដោយឥតគិតថ្លៃ យ៉ាងតិចមួយលានដើម ដល់ប្រជាពលរដ្ឋដាំ ក្នុងមួយឆ្នាំ គិតចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។ តាមផែនការ ក្រសួងបរិស្ថានគ្រោងរៀបចំទិវាភាពបៃតងរបស់កម្ពុជា រយៈពេល៣យប់៣ថ្ងៃ នៅដើមខែកក្កដា ឆ្នាំ២០២៤ នារាជធានីភ្នំពេញ ដើម្បីចែកកូនឈើយ៉ាងតិច ចំនួនមួយលានដើម…
-
រដ្ឋលេខាធិការក្រសួងអធិការកិច្ច ណែនាំឱ្យប្រធានមន្ទីរ រាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារតាមដានការអនុវត្តច្បាប់ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច បានរៀបចំពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាលើការងារតាមដានការអនុវត្តច្បាប់ ជាមួយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធស ភា និងអធិការកិច្ច រាជធានី ខេត្ត ក្រោមអធិបតី ឯកឧត្តម លីវ សុភក្ត្រា និងឯកឧត្តម មួន ឌីណា រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច ដោយមានការចូលរួម ឯកឧត្តម ប្រាក់ ឧត្តមសម្បត្តិ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តមអគ្គនាយករង ឯកឧត្តមទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ ប្រធានមន្ទីរ និងមន្ត្រីមកពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្តទាំង២៥ សរុបចំនួន ១២៧នាក់ នៅទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តម លីវ សុភក្ត្រា មានប្រសាសន៍ថាពិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តតួនាទីភារកិច្ចរបស់នាយកដ្ឋានតាមដានការអនុវត្តច្បាប់ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី…
-
ឯកឧត្តម ញ៉ែម វ៉ាលី ផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល

(កណ្តាល)៖ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នៅសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ញ៉ែម វ៉ាលី បានធ្វើបទបង្ហាញអំពីប្រវត្តិ តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងទិសដៅការងាររបស់រណសិរ្ស ក្រោយមហាសន្និបាតលើកទី៦ ជាមួយការផ្តាំផ្ញើដល់សមាជិក សមាជិការណសិរ្សទាំងអស់សាមគ្គីគ្នា ធ្វើអំពើល្អ និងរួមគ្នាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ គូសបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរជារណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ បានចាប់បដិសន្ធិឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ បានប្រកាសចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅការរំដោះស្នូល នៅស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងសាមគ្គីប្រជាជនទាំងមូលទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន…
-
សិស្ស-និស្សិត ២៥០នាក់ នៅខេត្តកំពត ទទួលបានការបញ្ជ្រាបចំណេះដឹង បន្ថែមផ្នែកសុខភាព ពីកាកបាទក្រហមកម្ពុជា

(កំពត)៖ និស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេស តេជោសែនកំពត និងសិស្សមកពីវិទ្យាល័យ មិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ប្រមាណ ២៥០នាក់ បានចូលរួមក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី សុខភាពមាតា ទារក និងកុមារ ការថែទាំសុខភាពបឋម និងអាហារូបត្ថម្ភ ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ។ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញ បញ្ជាក់អំពីប្រវត្តិកំណើតនៃកាកបាទក្រហមកម្ពុជា សារបាន ឥស្សរជនឆ្នើមថ្នាក់ជាតិគោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិឆ្លើយតាបមេរោគអេដស៍ គោរមងារឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជា ។ អំពីសុខភាពមាតា ទារក និងកុមារ ក្រៅពីបង្ហាញពី ស្ថានភាពសុខភាពមាតាទារក និងកុមារនៅ ក្នុងប្រទេសកម្ពុជា លោកជំទាវបានបញ្ជាក់ពីចំណេះដឹងគន្លឹះទាក់ទងនឹងការថែទាំសុខភាពចំពោះស្ត្រី ជំងឺ មហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ មូលហេតុដែលបង្កឱ្យមានជំងឺ កដូចជាវិធីបង្កាជំងឺនេះផងដែរ ។ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីការថែទាំសុខភាពបឋម ក៏ដូចជាគោលបំណងនៃការថែទាំសុខភាពបឋម ។ អំពីអាហារូបត្ថម្ភ…
-
មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅស្រុកសណ្ដាន់

(កំពង់ធំ): មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយគម្រោង QSA កាលពីថ្ងៃទី២២ ខែមីនានបានបេីកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ ពិធីនេះចូលរួមដោយលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី លោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់អភិបាលរងស្រុកសណ្ដាន់ ។ពិធីប្រព្រឹត្តទៅនៅពីរកន្លែងដាច់ដោយឡែកពីគ្នា។ពេលព្រឹកស្ថិតបរិវេណវត្តងន ឃុំងននិងរសៀលនៅបរិវេណវត្តទឹកខ្មៅ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាគ្រួសារត្រូវផ្តល់ឱកាសឱ្យស្រ្តី បានចូលរួមការងារផ្សេងៗនៅក្នុងសង្គម ដើម្បីទទួលបាន ចំណេះដឹង ជំនាញ បទពិសោធន៍ និងអាចអនុវត្តក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ សូមបញ្ជាក់ថា វគ្គអប់រំផ្សព្វផ្សាយស្ដីពីការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅស្រុកសណ្ដាន់ មានការសម្របសម្រួល និងធ្វើបទបង្ហាញពីលោកស្រី ស៊ូ ផារិន ប្រធានការិយាល័យអភិវឌ្ឍសេដ្ឋកិច្ច នៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំ៕ដោយៈ ប៊ុន រដ្ឋា
-
សាខា និងឣនុសាខា បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសាដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ធំ: លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោកស្រីអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក កាលពីថ្ងៃទី២២ ខែមីនាមបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់សាខា និងឣនុសាខា ទៅចែកជូនដល់គ្រួសារលោកអ៊ុ អូក អៀក អាយុ៦៦ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មូលហេតុឆ្លងចរន្តអគ្គិសនី ដែលមានទីលំនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ មានប្រសាសន៍ក្នុងឱកាសនោះលោកស្រី ឡេង សុឃីម បាននាំនូវប្រសាសន៍របស់ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសឯកឧត្តមតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ។ គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី១យួរ ទឹកស៊ីអីវ០១យូរ…
-
ប្រកាសប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង

កំពង់ធំ:ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានលេខាធិការដ្ឋានសមាគម និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង កាលពីថ្ងៃសុក្របានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់តួនាទីភារកិច្ចថ្មី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ។ លោកវីរៈសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង ត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុវជនកម្ពុជាស្រុកស្ទោង ។ ក្នុងកម្មវិធីនេះឧត្តមសេនីយ៍ត្រី ង៉ាង ស បានណែនាំដល់ប្រធានសមាគមថ្មីត្រូវអនុវត្តតួនាទីភារកិច្ចនិងដឹកនាំអង្គភាពក៏ដូចជាសមាគមប្រកបដោយស្មារតីទទួលខុសត្រូវ។លោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាស្រុកស្ទោង បានណែនាំដល់ប្រធានសមាគមអតីយុទ្ធជនកម្ពុជាស្រុកស្ទោង និងសាខាទាំងអស់ ត្រូវបង្កើនការចិត្តទុកដាក់ថែមទៀតលើជីវភាព និងសុខទុក្ខ អតីតយុទ្ធជននៅតាមមូលដ្ឋាន ដោយមិនត្រូវបានសមាគមអតីតយុទ្ធជនណាម្នាក់ ឬគ្រួសារណាមួយមិនបាន ខ្វះការយកចិត្តទុក្ខដាក់នោះឡើយ៕ដោយៈ ប៊ុន រដ្ឋា