-
អាណាព្យាបាលសូមប្រយ័ត្ន! រាំតាមចិញ្ចើមផ្លូវសាយភាយដល់សិស្សសាលា

ភ្នំពេញ៖ចរិយាធម៌ ឥរិយាបថ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកំពុងស្ថិតក្នុងក្តីបារម្ភ។ នៅពេលនេះ សកម្មភាពរាំតាមចិញ្ចើមថ្នល់កាច់រាងពត់ពែន កាយវិការបត់បែន តាមចង្វាក់ភ្លេងរបស់រថយន្តធំៗ បានរីកសាយភាយទៅដល់សិស្សសាលាមួយចំនួនតាមបណ្តាខេត្តក្រុងនានា។ យោងតាមវីដេអូ ដែលចែករំលែកគគ្រឹកគគ្រេងនៅលើបណ្តាញសង្គម កូនសិស្សតូចៗ នៅថ្នាក់បឋម និងធម្យម សប្បាយក្អាកក្អាយរាំប្រែឡែងស៊ីផ្លេឡានដែលត្រូវបានកែច្នៃទៅជាបទភ្លេង។ នៅសងខាងផ្លូវជាតិដែលមានរថយន្តបើកកាត់ហូរហែរ សិស្សបឋមវ័យ ដើរផង រាំផង និងរ៉េបផង។ ជាទង្វើដែលប្រមុខរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ចាត់ទុកថា អាណាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងអាចគ្រោះថ្នាក់ដល់ជីវិត។ ក្រសួងអប់រំនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញសេចក្តីប្រកាសបន្ទាន់ណែនាំឱ្យសាលារៀនទូទាំងប្រទេស និងគ្រូបង្រៀន ពង្រឹងសីលធម៌ ចរិយាធម៌ និងឥរិយាបថ ក្នុងម៉ោងសិក្សាឲ្យបានតឹងរឹងបំផុតនិងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង សុវត្ថិភាពអំឡុងពេលធ្វើដំណើរ។ លើសពីនេះ ក្រសួងបានស្នើឱ្យមាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួមតាមដាន និងទប់ស្កាត់ការធ្វើសកម្មភាពរបស់កូនចៅ ដែលបង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ជាក់ស្តែងដូចជាការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេង របស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។ គួរសម្គាល់ថា ការរាំប្រឡែងស៊ីផ្លេឡានតាមដងផ្លូវនេះកើតមានមួយរយៈហើយ តែភាគច្រើនក្នុងចំណោមយុវជន។ ទង្វើនេះបាននាំឲ្យប្រមុខរដ្ឋាភិបាលចេញបញ្ជាកាលពីសប្តាហ៍មុនឲ្យទប់ស្កាត់ជាបន្ទាន់។ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមមួយចំនួនបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះនៃសីលធម៌និងការយល់ដឹងក្នុងសង្គមកម្ពុជា។ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា…
-
មេពន្ធដារសិក្សាប្រើបញ្ញាសិប្បនិម្មិត ឱ្យជួយការងារនៅអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ នៅចំពោះមុខនៃការវិវត្តន៍ផ្នែកបច្ចេកវិទ្យាជាពិសេស បញ្ញាសិប្បនិម្មិត Artificial intelligence (AI) នាយកដ្ឋានពន្ធដារចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នឹងសិក្សាទាញប្រយោជន៍ពី AI ដើម្បីបម្រើដល់ការងារពន្ធដារ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា លើកឡើងថា មិនមានអ្វីដែលត្រូវភ័យខ្លាចចំពោះការប្រើប្រាស់នៃបច្ចេកវិទ្យា AI ថ្មីនោះទេ។ លោកមើលឃើញថា AI ទំនងជាអាចជួយការងារពន្ធដារបានច្រើន ជាពិសេសគឺការឆ្លើយតបទៅនឹងសំណួររបស់មហាជន ដែលសួរញឹកញាប់ និងអាចឆ្លើយបានល្អជាងមនុស្ស។ «ខ្ញុំគ្រោងទៅទស្សនកិច្ចសិក្សាពី AI ថាប្រទេសណា ឬរដ្ឋាលសារពើពន្ធណាដែលគេធ្វើ ប្រហែលចាប់ផ្តើមដំបូង AI ផ្តល់សេវាឆ្លើយសំណួរដែលមានការសួរញឹកញាប់, ឱ្យមនុស្សឆ្លើយជួនកាលថ្ងៃណាគាត់មានអារម្មណ៍មិនល្អគាត់ឆ្លើយខុស តែបើឱ្យ AI ឆ្លើយ គឺគាត់ឆ្លើយតាម Program មិនចេះខុស»។ បច្ចេកវិទ្យា AI មិនត្រឹមតែអាចជួយដល់ការឆ្លើយសំណួរប៉ុណ្ណោះទេ។ ការស្រាវជ្រាវជាច្រើនរួមទាំងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងសាកលវិទ្យាល័យ Pretoria របស់អាហ្វ្រិកខាងត្បូងផង បានបញ្ជាក់ថា បច្ចេកវិទ្យាដែលរួមទាំង AI ផងកាត់បន្ថយការក្លែងបន្លំ លើកទឹកចិត្តឲ្យអ្នកជាប់ពន្ធអនុលោមតាមច្បាប់ និងជាពិសេសបន្ថយឱកាសប្រព្រឹត្តិអំពើពុករលួយ ដែលនឹងបង្កើនចំណូលជាតិ។ ក្រៅពីនាយកដ្ឋានពន្ធដា ស្ថាប័នរដ្ឋមួយចំនួនទៀតក៏គិតគូរពីការបញ្ចូលបច្ចេកវិទ្យា…
-
កម្មកររោងចក្រ Y&W បញ្ចប់ការប្រមូលផ្តុំ ការងារថ្មីជាងបីពាន់កន្លែងកំពុងរង់ចាំ

ភ្នំពេញ៖ គិតត្រឹមរសៀលសុក្រនេះ ក្រុមកម្មកររោងចក្រកាត់ដេរ Y&W Garment បានបញ្ឈប់ការប្រមូលផ្តុំហើយដោយពួកគេបានទទួលយកប្រាក់ខែ ដែលមានការសម្របសម្រួលដោយក្រសួងការងារ។ នេះបើតាមការបញ្ជាក់របស់ លោក វ៉ាន់ មួយមករា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ទូរទស្សន៍អប្សរាថា កម្មករ កម្មការិនី អាចដាក់ពាក្យចូលធ្វើការនៅរោងចក្រផ្សេងៗបានភ្លាមៗ ដោយក្រសួងការងារអះអាងថា មានការងារចំនួន៣០០០កន្លែង កំពុងរង់ចាំ។ «ទន្ទឹមនោះ ក្រសួងក៏បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារទៅកាន់មុខរោងកច្រ ដែលបងប្អូនកម្មកររស់នៅ ដើម្បីផ្តល់ឱកាសការងារជិត ៣ ០០០ កន្លែងក្នុងរោងចក្រ សហគ្រាសនៅជុំវិញតំបន់កម្មកររស់នៅ ដើម្បីឱ្យគាត់មានការងារថ្មីធ្វើ និងមានប្រាក់ចំណូល»។ គួរសម្គាល់ថា ជាច្រើនថ្ងៃ កម្មករ កម្មការិនី ជាច្រើននាក់ក្នុងចំណោមកម្មករ ៤ ០០០នាក់នៅរោងចក្រកាត់ដេរ Y&W Garment ដែលស្ថិតនៅខណ្ឌដង្កោនៃរាជធានីភ្នំពេញ បានក្រោកតវ៉ា និងបិទផ្លូវ ត្រង់ចំណុចស្តុបបាគូ និងមួយចំណុចទៀតនៅខាងមុខរោងចក្រ។ ពួកគេទាមទាររកយុត្តិធម៌និងដំណោះស្រាយតាមកិច្ចសន្យាការងារក្រោយពីថៅកែបោះបង់ចោលតាំងពីថ្ងៃទី១ខែមីនាមក។ យោងតាមនីតិវិធីច្បាប់ ក្រសួងនឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីកាត់កងទ្រព្យក្រុមហ៊ុនទូទាត់ឲ្យកម្មករនិយោជិត។…
-
ស្វាយកែវរមៀតបន្តធ្លាក់ថ្លៃទោះមានអន្តរាគមន៍

ភ្នំពេញ៖បើទោះជាមានកិច្ចអន្តរាគមន៍ តម្លៃផ្លែស្វាយកែវរមៀតនៅតែបន្តធ្លាក់ថ្លៃ។ កសិករដាំស្វាយកែវរមៀតបានប្រាប់ទូរទស្សន៍អប្សរាថា នៅពេលនេះគឺចំពេលរដូវប្រមូលផល ស្វាយកែវរមៀតមានតម្លៃពី ៣០០រៀល ទៅ ៤០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ធៀបនឹងរដូវខ្សត់ តម្លៃស្វាយក្នុងមួយគីឡូក្រាមឡើងដល់ ១ ២០០រៀល។លោក មិញ លី កសិករដាំស្វាយកែវរមៀតនៅខេត្តកំពង់ស្ពឺ ប្រមូលផលស្វាយបាន១២០តោន ពីចម្ការ ៤ហិកតា។ លោកថា លោកលក់ឲ្យឈ្មួញកណ្តាលតាមតម្លៃដែលពួកគេកំណត់។ លោក និន ចរិយា ជាម្ចាស់ចម្ការស្វាយកែរមៀតម្នាក់ទៀតនៅខេត្តកំពង់ស្ពឺដែរ។ លោកសម្គាល់ឃើញថា តម្រូវការទិញមិនបានកើនឡើងទេនៅឆ្នាំនេះ ខណៈដែលអ្នកដាំមានកាន់តែច្រើន ហើយការប្រមូលផលបានច្រើនលើសពីទីផ្សារ។ ដូច្នេះតម្លៃបន្តធ្លាក់ចុះ។« រដូវនឹងគឺរដូវចាល់ ស្វាយវាសម្បូរហើយតម្រូវការអត់កើនឡើងទេ។ ឧទាហរណ៍ស្វាយនៅស្រុកខ្មែរត្រូវការមួយលានតោន ចេញមួយលានតោនហ្មង។ អីចឹងតម្រូវការវាមិនមែនមួយខែហ្នឹងត្រូវការមួយលានតោនទេ ។អ៊ីចឹងមួយឆ្នាំត្រូវការមួយលានតោន ដល់ចេញមួយខែចេញមួយលានតោនហ្មង ស្រមៃមើល»។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានកោះប្រជុំកាលពីថ្ងៃពុធដើម្បីរកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ប៉ុន្តែ គេពុំទាន់ដឹងថាជាវិធានការអ្វីនៅឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា កន្លងមកក្រសួងគាំទ្របច្ចេកទេសដល់កសិករ…
-
គ្រោងបង្កើតផ្សាររាត្រី-វិថីទេសចរណ៍ នៅរមណីយដ្ឋានភ្នំសំពៅ

បាត់ដំបង៖ក្នុងបំណងបង្កើតផលិតផលថ្មីឱ្យកាន់តែ សម្បូរបែប និងច្រើនជម្រើសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្ត គ្រោងរៀបចំ បង្កើតផ្សាររាត្រី-វិថីទេសចរណ៍នៅតំបន់រមណីយដ្ឋានភ្នំ សំពៅ នាពេលឆាប់ៗខាងមុខដើម្បីទាក់ទាញទេសចរឱ្យកាន់ច្រើនថែមទៀត។ការជ្រើសយករមណីយដ្ឋានភ្នំសំពៅ ដើម្បីអនុវត្តនូវ ផែនការ នេះ ពីព្រោះកន្លងទៅក៏ដូចជា បច្ចុប្បន្ន រមណីយដ្ឋានភ្នំ សំពៅជាចំណុចទាក់ទាញទេសចរបរទេស និងទេសចរផ្ទៃក្នុង រួចមកហើយ ដោយសារជាទីទស្សនាហ្វូងសត្វប្រចៀវ នាពេល ថ្ងៃអស្តង្គត។ដូចនេះសមស្របសម្រាប់ការ បង្កើតផ្សាររាត្រី និងវិថីទេសចរណ៍នៅទីនេះតែម្ដង។ម៉្យាងរដ្ឋបាលខេត្តក៏ បាន និងកំពុងតែអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំសំពៅ ជាបន្ត បន្ទាប់រួចមកហើយដែរ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន ប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរាកាលពីពេលថ្មីៗ នេះ នូវផែន ការខាងលើ។លោកថា ផលិតផលទេសចរណ៍ថ្មីនៅរមណីយ ដ្ឋាន ដែលមានប្រជាប្រិយភាពស្រាប់អាចនឹងផ្ដល់ ឱកាសជូន ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ បាននាំយកនូវផលិតផល ប្រចាំមូលដ្ឋានរបស់ខ្លួនមកលក់ដូរនិងបង្កើត សកម្មភាព កាន់ តែអ៊ូអរជូនភ្ញៀវទេសចរដែលបានមកកាន់ទីនេះនៅពេលរាត្រី។ ខណៈនេះមន្រ្តីជំនាញកំពុងតែរៀបចំកែលម្អនូវសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងតំបន់នេះបន្ថែមទៀត ដើម្បីបង្កើន នូវសោភណភាព និងភាពទាក់ទាញ។…
-
ឯកឧត្តម សុខ សូកេន បានទទួលជួបពិភាក្សាការងារជាមួយអង្គការ OIF ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Edgar Doerig តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព។ ដោយការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំង២០ របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Edgar Doerig បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ ៕ ចាន់ វិចិត្រ
-
ឯកឧត្តម សុខ សូកេន ទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អ៊ឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” ជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិព័រណនាយ៉ាងលម្អិតពីវប្បធម៌ ទំនៀមទំលាប់ និងគោលដៅទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅលើពិភពលោកសម្រាប់ទស្សនិកជន។ ដោយកត់សម្គាល់ពីសក្តានុពលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ៕ ចាន់ វិចិត្រ
-
រដ្ឋបាលខេត្តកំពង់ចាមត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីឱ្យបានល្អ និងសប្បាយរីករាយ

កំពង់ចាម៖ជាខេត្តជាប់ដងទន្លេមេគង្គលើ និងប្រកបដោយ សក្ដានុពលចម្រុះ ទាំងសេដ្ឋកិច្ចនិងទេសចរណ៍ផង ខេត្តកំពង់ ចាម ឆ្នាំនេះនឹងរៀបចំពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ពុទ្ធសក រាជ២៥៦៧ ឱ្យបានអធឹកអធម និងបង្កបរិយាកាស សប្បាយ រីករាយជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវ ទេស ចរជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យដ៏ធំប្រចាំ ឆ្នាំរយៈពេល បួនថ្ងៃនេះ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រកាស ពីផែនការគោលមួយក្នុងឱកាសដឹកនាំកិច្ចប្រជុំរៀបចំ ផែនការ ដើម្បី ចូលរួមអបអរសាទរចូលឆ្នាំថ្មី ឆ្នាំរោង និងរៀបចំការងារ សន្តិសុខសណ្ដាប់ធ្នាប់ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ ឱ្យមកលេង កម្សាន្តប្រកបដោយភាពសុដុមរមនា និងសុខ សុវត្ថិភាព។ កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឯកឧត្តមអភិបាលខេត្ត បានប្រាប់សមាជិកអង្គប្រជុំថា រដ្ឋបាលខេត្តនឹងរៀបចំ កម្មវិធីសង្ក្រាន្ត ដើម្បីឆ្លងឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ផ្លាស់ ចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ទៅតាមទីកន្លែង និងរមណីយដ្ឋាន នានាក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។រៀបចំព្រឹត្តិការណ៍នេះ ដើម្បីចូលរួមអបអរសាទរទេព្ដាឆ្នាំថ្មីផង…
-
ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិលើកទី១៥ បើកដំណើរការរយៈពេល ៥ថ្ងៃនៅទីក្រុងកោះពេជ្រ

ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា បានសម្ពោធដំណើរការបង្ហាញជាផ្លូវការ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ និង ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងក្នុងពិធីនេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញពីការគាំទ្រ ចំពោះផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅលើទីផ្សារពិភពលោក ជាពិសេសនៅកម្ពុជា គឺមានការច្នៃម៉ូត ការរចនាប្រកបដោយប្រណិតភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងឱ្យបានកាន់តែហ្មតចត់ថែមទៀត ទៅលើគុណភាព ប្រសិទ្ធភាព ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយឧត្ដមភាព និងនិរន្ដភាពលើទីផ្សារជាតិ និង អន្ដរជាតិ។ នាឱកាសនោះដែរ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រងលើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌ វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការអោយកាន់តែមានប្រសើរថែមទៀត ដើម្បីបង្កើនទំនុកចិត្តអតិថិជនទាំងក្នុង និងក្រៅប្រទេស។ លោកជំទាវបានស្នើដល់សមាគមឲ្យខិតខំប្រមូលផ្ដុំពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឲ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីងាយស្រួលគ្រប់គ្រងព័ត៌មានទីផ្សារកាន់តែទូលំទូលាយថែមទៀត និងបានលើកទឹកចិត្ដដល់សមាគម…
-
ក្រសួងអប់រំណែនាំឱ្យពង្រឹងវិន័យ សណ្តាប់ធ្នាប់ ចំពោះសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាបន្ទាប់ពីឃើញកុមារនិងយុវជនមួយចំនួនរាំលេង តាមចង្វាក់ស៊ីផ្លែរថយន្តធំៗ

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្តីណែនាំមួយដោយបញ្ជាក់ថានាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេង តាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ក្រសួងបានបញ្ជាក់ថាក្នុងគោលបំណងដើម្បីពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖ ១)គ្រូបង្រៀនត្រូវពង្រឹងវិន័យ និងបញ្ជ្រាបការអប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថក្នុងសង្គម ដល់សិស្សានុសិស្ស ក្នុងម៉ោងសិក្សាជាប្រចាំត្រូវគ្រប់គ្រងវត្តមានសិស្សតាមម៉ោងសិក្សាឱ្យបានម៉ឺងម៉ាត់ត្រូវពន្យល់ និងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់…