-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ផលិតផលកសិកម្មកម្ពុជា ផ្តោតសំខាន់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ ថ្លៃដើមផលិតទាប មានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Dr. Francois ROGER, Regional Director of CIRAD for Continental South-East Asia នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងអភិរក្សបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលដៅយុទ្ធសាស្ត្រក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មតាមមូលដ្ឋាន ព្រមទាំងការបង្កើតឱ្យមានបណ្ឌិតសភាកសិកម្ម ។ គ្រឹះស្ថានរដ្ឋបាលសាធារណៈមួយនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ចំណេះដឹង និងផ្តល់ភាពងាយស្រួលដល់កសិករ ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីភាពចាំបាច់ដែលត្រូវពិភាក្សា អំពីកិច្ចសហការរួមគ្នា ដោយបង្កើតឱ្យមាន MOU ដើម្បីឱ្យការអនុវត្តការងារ ស្របតាមគោលនយោបាយជាតិ ក្នុងការលើកស្ទួយវិស័យកសិកម្មឱ្យមានភាពរីកចម្រើន ធានាសន្តិសុខស្បៀង និងធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ផលិតផលកសិកម្មកម្ពុជា…
-
រដ្ឋមន្រ្តីទេសចរណ៍វាយតម្លៃខ្ពស់ចំពោះពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា

ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោក ឆាយ ស៊ីណាត ប្រធានសមាគម និងសមាជិក ក្នុងគោលបំណងទទួលអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តីលើវិស័យទេសចរណ៍ និងស្វែងរកការគាំទ្រពីក្រសួងទេសចរណ៍លើកម្មវិធីពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។ ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកកម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា និងផ្តល់ការគាំទ្ររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំដោយទ្បែក លោករដ្ឋមន្រ្តីបានស្នើសុំសមាគមរៀបចំក្រមប្រតិបត្តិ និងក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អាជីវកម្មគ្រឿងអលង្ការ និងត្បូងកម្ពុជា ជៀសវាងឱ្យបានជាដាច់ខាតការលក់ផលិតផលក្លែងក្លាយជូនទេសចរ៕អត្ថបទ-ចាន់ វិចិត្រ រូបភាព- ងីម ឆាយហួត
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញវះកាត់យកចេញដុំសាច់នៅបំពង់ករបស់លោកយាយអាយុ ៧៤ឆ្នាំ

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះលោកយាយ ម៉ម ភួន អាយុ ៧៤ ឆ្នាំ រស់នៅស្រុកគូលេន ខេត្តព្រះវិហារ ដែលមានដុំសាច់ដ៏ធំមួយនៅត្រង់បំពង់កផ្នែកខាងមុខរយៈពេលជាច្រេីនឆ្នាំ, លោកទាំងទ្វេ បានចាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជ (TYDA) សហការជាមួយជាមួយក្រុមការងារមូលនិធិអណ្តូងទឹកស្អាត របស់លោកតា ហ៊ុន នាង-លោកយាយ ឌី ប៉ុក និងលោកតា លីន គ្រី-លោកយាយប៊ុន ស៊ាងលី បញ្ជូនលោកយាយមកទទួលការព្យាបាលនៅផ្នែកវ៉ះកាត់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ បន្ទាប់ពីទទួលបានការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបានរកឃើញមានដុំគីសនៅក្រពេញ ទីរ៉ូអុីដ (Goitre Kystique) ដ៏ធំមួយ ហើយបានធ្វើការវ៉ះកាត់យកចេញប្រកបដោយជោគជ័យ ។ បច្ចុប្បន្ន លោកយាយបានធូរស្បើយ និងមានសុខភាពប្រសើរឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងក្តីគោរពអរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី…
-
ក្រសួងការងារ អំពាវនាវដល់កម្មករនិយោជិតនៃក្រុមហ៊ុន Y & W រក្សាភាពស្ងប់ស្ងាត់ និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ផ្សេងៗ នៅសាលាខណ្ឌដង្កោ នាថ្ងៃទី២៣ ខែមីនា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន រក្សាភាពស្ងប់ស្ងាត់ និងអញ្ជើញទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗស្របតាមច្បាប់ស្តីពីការងារ នៅសាលាខណ្ឌដង្កោ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤ ។ ប្រភពដដែលបញ្ជាក់ថានក្រសួង មានថវិកាគ្រប់គ្រាន់ពីនីតិវិធីលក់ឡៃឡុង សម្រាប់បើកផ្តល់ជូនបងប្អូនកម្មករនិយោជិតទាំងអស់។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្តេជ្ញារក្សាការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតទាំងអស់ មិនឱ្យបាត់បង់ឡើយ៕ដោយ: វណ្ណលុក
-
ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ:សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃដដល់ប្រជាពលរដ្ឋកម្ពុជា ។ការថ្លែងនេះក្នុងឳកាសពិសារអាហាររួមគ្នា ដែលរៀបចំឡើងនៅ ទៀនអ៉ី អិនធឺណាសូណលហូថែល រាជធានីភ្នំពេញ រាត្រីថ្ងៃពុធថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានចាត់ទុកសកម្មភាពរបស់ក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា នេះជាការងារមនុស្សធម៌ដ៏ល្អប្រពៃ ដែលមិនអាចកាត់ថ្លៃបាន និងជាការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋផងដែរ។ សូមជម្រាបថា បេសកកម្មរបស់ក្រុមគ្រូពេទ្យមានរយៈពេលមួយសប្តាហ៍បានពិនិត្យនិងព្យាបាលដល់ប្រជាពលរដ្ឋចំនួន ៧.៥០០នាក់ ។ក្នុងនោះខេត្តព្រៃវែង ៣.០០០នាក់ ខេត្តស្វាយរៀង ៣.០០០នាក់ និងខេត្តកំកំពង់ស្ពឺ ១.៥០០នាក់ ។ការព្យាបាលផ្តោតលើការព្យាបាលជំងឺទូទៅ ចាប់សសៃ និងចាក់ម្ជុលវិទ្យាសាស្រ្ត។ ជាមួយនឹងការពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ផងដែរ។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ទទួលបានការស្នាក់នៅ និងធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួននៅថ្ងៃស្អែក៕ដោយ:ថេត វិចិត្រ
-
កំពង់ចាម និងសៀមរាប នឹងមានមន្ទីរពេទ្យថ្នាក់តំបន់តម្លៃជាង១៤០លានដុល្លារ

ភ្នំពេញ:ប្រទេសជប៉ុនបានសម្រេចផ្តល់ថវិកាចំនួន១៤១លានដុល្លារសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកនៃខេត្តសៀមរាប និងកំពង់ចាម ឲ្យទៅជាមន្ទីរពេទ្យថ្នាក់តំបន់ដែលមានស្តង់ដារខ្ពស់។ មន្ត្រីជំនាញលើកឡើងថា នេះជាក្តីសង្ឃឹមថ្មីសម្រាប់សេវាសុខាភិបាលនៅខេត្តធំៗទាំងពីរនេះ ដែលមានប្រជាជនសរុបប្រហែល២លាននាក់។ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ ចាយកា(JICA) ដែលបានចុះហត្ថលេខាផ្តល់ជំនួយនេះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានឲ្យដឹងថា ខេត្តកំពង់ចាមនឹងមានអាគារមន្ទីរពេទ្យថ្មីចំនួន២ ដែលមានកម្ពស់៨ជាន់ និងគ្រែជាង៦០០។ ចំណែក ខេត្តសៀមរាប នឹងមានអាគារពេទ្យថ្មីចំនួន២ដែរ ដែលមានកម្ពស់៨ជាន់១អាគារ និងកម្ពស់៥ជាន់១អាគារ សរុបមានគ្រែជិត៧០០។ មន្ទីរពេទ្យថ្មីទាំងនេះ នឹងត្រូវបានបំពាក់បរិក្ខាពេទ្យទំនើបៗ និងមានបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារៈឧបករណ៍វេជ្ជសាស្ត្រនៅក្នុងប្រព័ន្ធមន្ទីរព័ត៌មាន និងការគ្រប់គ្រងអ្នកជំងឺទៀតផង។ ប្រព័ន្ធ និងឧបករណ៍ទាំងនេះនឹងបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យ និងព្យាបាល។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅថ្ងៃទី ១៩ មីនា ក្នុងពេលសម្តេចប្រកាសពីជំនួយរបស់ប្រទេសជប៉ុនថា មន្ទីរពេទ្យថ្នាក់តំបន់ទាំងពីរ នឹងជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ ដោយពួកគេមិនចាំបាច់ធ្វើដំណើរឆ្ងាយ ដើម្បីព្យាបាលជំងឺរហូតមកដល់រាជធានីភ្នំពេញនោះទេ។ លើសពីនេះ មន្ទីរពេទ្យថ្មីនេះ ក៏នឹងកាត់បន្ថយគម្លាតនៃស្តងដារព្យាបាលជំងឺផងដែរ។ សម្តេចបញ្ជាក់ទៀតថា កម្ពុជានឹងពង្រីកបន្ថែមនូវមន្ទីរពេទ្យថ្នាក់តំបន់មានស្តង់ដាខ្ពស់បន្ថែមទៀត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។ គួរសម្គាល់ថា នេះជាលើកដំបូងហើយដែលរដ្ឋាភិបាលជប៉ុនបានលូកដៃជួយពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការសង់មន្ទីរពេទ្យ និងបំពាក់បរិក្ខាទំនើបថ្នាក់តំបន់។ ជំនួយនេះកើតមានស្របពេលវិស័យសុខាភិបាលរបស់កម្ពុជា នៅស្ថិតនៅឆ្ងាយនៅឡើយពីចក្ខុវិស័យរបស់រដ្ឋាភិបាល។ ការខ្វះទំនុកចិត្ត និងព័ត៌មានជាហូរហែពីកម្សោយចាប់តាំងពីការវិនិច្ឆ័យរោគសញ្ញា រហូតដល់ព្យាបាល…
-
អ្នកវិនិយោគសម្រុកចូលរំដោះអគារជាប់គាំងនៅព្រះសីហនុ

ភ្នំពេញ: មួយខែចុងក្រោយនេះ អ្នកវិនិយោគមកពីក្នុង និងក្រៅប្រទេស បានចូលចរចាស្នើយកសំណង់អគារដែលជាប់គាំងកណ្តាលទីរាប់ឆ្នាំមកហើយនោះនៅខេត្តព្រះសីហនុ យកអភិវឌ្ឍបន្ត ដើម្បីប្រែក្លាយទៅជាសណ្ឋាគារប្រណិត អគារស្នាក់នៅ និងអគារការិយាល័យទំនើប។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍អប្សរាថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានក្រុមហ៊ុនខ្មែរ និងបរទេស បានដាក់សំណើសាងសង់អគារ១៤ឡើងវិញ ។ក្នុងនោះ មានគម្រោងសណ្ឋាគារនៅសង្កាត់លេខ២ ខុនដូមួយចំនួននៅសង្កាត់លេខ ២ ៣ និង៤ ព្រមទាំងគម្រោង និងអគារការិយាល័យ នៅសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ។ ក្នុងចំណោមសំណើរទាំងនេះ មាន២គម្រោងទទួលបានការឯកភាពជាផ្លូវការ ,៥គម្រោង ឯកភាពជាគោលការណ៍ និង៧គម្រោងទៀតកំពុងស្ថិតក្នុងការពិចារណា។ ការព្រមព្រៀងឲ្យក្រុមហ៊ុនអភិវឌ្ឍបន្ត ត្រូវផ្អែកលើការពិនិត្យល្អិតល្អន់ទៅលើធនធានទាំងបច្ចេកទេស និងថវិកា និងនិរន្តរភាពរបស់ក្រុមហ៊ុនវិនិយោគ ដើម្បីបញ្ចៀសបញ្ហាដូចដែលធ្លាប់កើតមាន។ នេះបើយោងតាម លោក ឡុង ឌីម៉ង់។ លោកអភិបាលរងខេត្ត និយាយបន្តថា នេះជាសញ្ញាល្អសម្រាប់ខេត្តព្រះសីហនុ ហើយលោករំពឹងថា នឹងមានលំហូរវិនិយោគច្រើនទៀត ដើម្បីជួយសង្គ្រោះសំណង់មិនដំណើរការ។ នៅទូទាំងខេត្តព្រះសីហនុ មានអគារ ៣៦២ដែលជាប់គាំង និងអគារដែលសាងសង់រួចតែមិនដំណើរការចំនួន ១៧៦អគារ។…
-
ប្រជាជននៅភ្នំពេញជំពាក់បំណុលថ្លៃសំរាមជាង ៤០លានដុល្លារ

ភ្នំពេញ:ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានទម្លាយឲ្យដឹងថា ប្រជាជនមួយចំនួននៅរាជធានីភ្នំពេញ កំពុងជំពាក់បំណុលថ្លៃសំរាមសរុបជាង៤០លានដុល្លារអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសម្ពោធផ្លូវវការបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំនៅថ្ងៃនេះ ឯកឧត្តម ឃួងស្រេង ឳ្យដឹងថា ការជំពាក់របស់ប្រជាពលរដ្ឋនេះគឺភាគច្រើនកើតឡើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយក្នុងនេះមានក្រុមហ៊ុនមួយចំនួនបានធ្វើចំណាកស្រុកវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលមួយចំនួនបានបិទទ្វារ។ ឯកឧត្តមថា សាលារាជធានីភ្នំពេញកំពុងពិចារណា វាយតម្លៃ និងរកវិធានការបន្ទាប់ចំពោះបញ្ហាបំណុលសំរាមនេះ។ ការបង់ថ្លៃសំរាមគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលរាជធានី លើកឡើងថា ពុំមានប្រទេសណាដែលមិនតម្រូវឲ្យប្រជាជន ក្រុមហ៊ុន ឬអាជីវកម្ម បង់ថ្លៃសំរាមនោះទេ។ ក្នុងករណីមានបញ្ហា ដូចជាការក្ស័យធុន ក្រុមហ៊ុនត្រូវដាក់ពាក្យជាបន្ទាន់នៅទីចាត់ការសំណល់រឹងនៅសាលារាជធានីភ្នំពេញដើម្បីលុបបំណុលរបស់ពួកគេចេញ ដើម្បីកុំឱ្យការជំពាក់បំណុលកើនឡើងបន្តទៀត។ បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនចំនួន៣កំពុងប្រមូលសំរាមនៅរាជធានីភ្នំពេញ។ សំរាមបានកើនឡើងជាបន្តបន្ទាប់ដោយរយៈពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន ខណៈដែលមួយឆ្នាំមានចំនួនជាង ៤ លានតោន។ ឯកឧត្ដម ឃួង ស្រេង លើកឡើងថាមកដល់ពេលនេះមិនទាន់មានការពិន័យពលរដ្ឋតាមផ្ទះដែលចោលសំរាមឥតសណ្តាប់ធ្នាប់នៅឡើយទេ ប៉ុន្តែសំរាមសណ្ឋាគារ ភោជនីយដ្ឋានឬក្រុមហ៊ុន ត្រូវតែមានការពិន័យយ៉ាងតឹងរឹងបំផុត៕ ដោយ:ជិន ម៉ាដេប៉ូ
-
ត្រៀមជាង ៥០លានដុល្លារជួសជុលផ្លូវពីកំពត ទៅវាលរេញ

ភ្នំពេញ:ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកៀរគរថវិការជាង៥០លានដុល្លារ ដើម្បីជួសជុលកំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រដែលភ្ជាប់ ត្រពាំងរពៅនៃខេត្តកំពត ទៅវាលរេញនៃខេត្តព្រះសីហនុ។ ផ្លូវមួយកំណាត់ខ្លីតែត្រូវចាយប្រាក់ច្រើនសន្ធឹកនេះ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរំខានដល់ការធ្វើដំណើរ និងរាំងស្ទះលំហូរទេសចរទៅមករវាងកំពង់សោម និងកំពត។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានប្រាប់ទូរទស្សន៍អប្សរាថា ប្រភពថវិកាសម្រាប់ជួសជុលផ្លូវនេះ អាចជាកញ្ចប់ថវិការបស់រដ្ឋ ឬមានប្រភពពីប្រទេសចិន។ ដោយមិនទាន់អាចកំណត់រយៈពេលនៃការការកៀរគរថវិកា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កំពុងកែលម្អស្ថានភាពផ្លូវ ដើម្បីសម្រួលដល់ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ គួរសម្គាល់ថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣ គ.ម។ ប៉ុន្តែ កំណាត់ផ្លូវដែលខូចខាតញឹកញាប់ជាងគេគឺមានប្រវែងជាង២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះ កន្លងមក តែងតែ ខូចខាតទៅវិញ បន្ទាប់ពីសាងសង់រួចរយៈពេលខ្លី។ មន្ត្រីជំនាញពន្យល់ថា ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីបៀមទឹកខ្លាំង ដែលកន្លែងខ្លះមានជម្រៅ ដល់ទៅ១៨ម៉ែត្រ ។ ឯកឧត្តម ផន រឹម លើកឡើងហេតុផលថា…
-
Air Asia បើកជើងហោះហើរ ភ្នំពេញ-សៀមរាប-ព្រះសីហនុតម្លៃក្រោម៥០ដុល្លារ

ភ្នំពេញ:ចាប់ពីខែឧសភា តទៅ ប្រជាជនកម្ពុជា អាចធ្វើដំណើរតាមយន្តហោះ ពីភ្នំពេញ-សៀមរាប និងទៅព្រះសីហនុនិងពីព្រះសីហនុ ទៅសៀមរាប ក្នុងតម្លៃក្រោម៥០ដុល្លារអាមេរិក តាមជើងហោះហើរថ្មីដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Air Asia។ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលគេស្គាល់ថា ជាប្រភេទ budget airline ឬហោះហើរដោយសន្សំសំចៃ ឬចាយប្រាក់តិច បានប្រកាសដំណើរការជើងហោះហើរថ្មីនៅខេត្តក្រុងសំខាន់ៗទាំង៣របស់កម្ពុជានេះពីថ្ងៃទី២ខែឧសភា ខាងមុខនេះតទៅ ដោយប្រើប្រាស់យន្តហោះប្រភេទ A320 ចំនួនពីរគ្រឿង ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យន្តហោះ A320 អាចដឹកដំណើរបានជាង ១៨០ នាក់។ លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia លើកឡើងថា ការបើកប្រតិបត្តិការក្នុងស្រុកជាលើកដំបូងនេះ ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យស្នាក់នៅកម្ពុជារយៈពេលយូរ ពោលគឺពី ៤ ថ្ងៃទៅ ៧ ថ្ងៃ។ ក្រុមហ៊ុននេះជឿថា ជើងហោះហើរថ្មីនេះ នឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការផ្តល់ការងារ និងកំណើនភ្ញៀវទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ជឿថា ក្រុមហ៊ុននេះនឹងពង្រីកការហោះហើរពីទិសដៅទាំងនេះទៅក្រៅប្រទេសទៀតនាពេលខាងមុខ។«យុទ្ធសាស្រ្ត…