Category: ព័ត៌មានជាតិ

  • ពង្រីកទីតាំងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងទៅជាលំដាប់ថ្នាក់៤C

    ពង្រីកទីតាំងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងទៅជាលំដាប់ថ្នាក់៤C

    បាត់ដំបង: គណៈកម្មការអន្តរក្រសួង អាជ្ញាធរខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជួបប្រជុំដ៏កម្រមួយ ដើម្បីវាយតម្លៃសារជាថ្មី និងសិក្សាឡើងវិញពីការងារអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងឱ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់៤C។ លំដាប់ 4C អាចទទួលយន្តហោះខ្នាតធម្យម ឬមានប្រវែងស្លាបមិនលើស៣៦ម៉ែត្រ។ ក្នុងជំនួបកាលពីថ្ងៃចន្ទ ក្រុមមន្ត្រីបានជជែកពីការចុះដាំបង្គោលកំណត់បរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីដែលត្រូវពង្រីកបន្ថែម។ ព្រលានដែលនឹងកែលម្អទៅជាលំដាប់អន្តរជាតិនេះស្ថិតនៅទីតាំងចាស់ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកសង្កែ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការ អន្តរក្រសួង នៅក្នុងកិច្ចពិភាក្សានោះបានស្នើរឲ្យក្រុមការងារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ព្រលាននេះពន្លឿនការសិក្សា និងដោះស្រាយផលប៉ះពាល់ទៅលើប្រជាជន ដែលអាចកើតឡើងដោយសារតែការពង្រីកដីសង់ព្រលាន។ លោកបានលើកឡើងថា អាកាសយានដ្ឋានបាត់ដំបងថ្មីនេះ នឹងជួយលើកស្ទួយមុខមាត់របស់ខេត្តបាត់ដំបង ហើយក៏លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែប្រសើរ ជាពិសេសតាមរយៈលំហូរអ្នកទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា គម្រោងពង្រីកព្រលាននេះ អាចនឹងប្រើពេល២ឆ្នាំ មុនបើកការដ្ឋានសាងសង់ ហើយនៅពេលនេះស្ថាបនពាក់ព័ន្ធកំពុងពន្លឿន។ អាកាសយានដ្ឋានបាត់ដំបង ត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ១៩៦៨ នៅលើផ្ទៃដី១២៧ ហិកតា ដែលកាលនោះបានចាប់ផ្តើមជាមួយនឹងជើងហោះហើរភ្នំពេញ-បាត់ដំបង។ សង្រ្គាមក្នុងស្រុករវាងឆ្នាំ ១៩៧៥ និង ១៩៧៩ បង្ខំឲ្យព្រលានយន្តហោះផ្អាកដំណើរការ និងត្រូវបានបើកឡើងវិញនៅឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំ តែសម្រាប់តែយោធាប្រើប៉ុណ្ណោះ។ ក្រោយឆ្នាំ១៩៩១ អាកាសយានដ្ឋាននេះ ត្រូវបានបិទទាំងស្រុងរហូតមកដល់បច្ចុប្បន្ន។ ការចាប់ផ្តើមការសិក្សា និងពង្រីកព្រលានថ្មី…

  • ជើងហោះហើរប្រវត្តិសាស្ត្រកម្ពុជា-ឡាវ ចាប់ផ្តើមថ្ងៃដំបូងជាមួយអ្នកដំណើរជាង ២០០នាក់

    ជើងហោះហើរប្រវត្តិសាស្ត្រកម្ពុជា-ឡាវ ចាប់ផ្តើមថ្ងៃដំបូងជាមួយអ្នកដំណើរជាង ២០០នាក់

    ភ្នំពេញ:២០ឆ្នាំនៃការរង់ចាំបានបញ្ចប់។ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើម ហោះហើរត្រង់ជាលើកដំបូង ពីវៀងចន្ទន៍ មកភ្នំពេញ និងពីភ្នំពេញ ទៅវៀងចន្ទន៍ ដោយមានអ្នកកដំណើរសរុបចំនួនជាង ២០០នាក់។ ក្នុងនោះ ជើងហោះហើរពីឡាវមកភ្នំពេញមាន១១៦នាក់ និងអ្នកចេញពីភ្នំពេញ ទៅវៀងចន្ទន៍ ៨៦នាក់។ ជាដំណាក់កាលដំបូង អាកាសចរណ៍ឡាវ នឹង ហោះត្រង់ចំនួន៣ថ្ងៃក្នុងមួយសប្តាហ៍ គឺ ថ្ងៃអង្គារ- ព្រហស្បតិ៍ និងថ្ងៃ សៅរ៍ដោយ ប្រើ យន្ត ហោះ Air Bus 320 ឬ ART 72 ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។ អ្នកជំនាញចាត់ទុកការតភ្ជាប់ជើងហោះហើរឡើងវិញនេះ ជាសញ្ញាវិជ្ជមានទាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល រំពឹងថា ជើងហោះហើរត្រង់នេះ នឹងទាក់ទាញអ្នកទេសចរឡាវឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។ ចំណែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានសុទិដ្ឋិនិយមថា ការភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរនេះនឹងទាក់ទាញអ្នកវិនិយោគពីប្រទេសឡាវផងដែរ។ ជាការកត់សម្គាល់ ប្រទេសឡាវជាប់ចំណាត់ថ្នាក់ជាប្រភពទេសចរបរទេសធំជាងគេទីបួនមកកម្ពុជា…

  • ក្រុមហ៊ុន អ៊ីស្រាអែលប្រកាសទិញគ្រាប់ស្វាយចន្ទី ១០០តោន តម្លៃលើសទីផ្សារ ២០ភាគរយ

    ក្រុមហ៊ុន អ៊ីស្រាអែលប្រកាសទិញគ្រាប់ស្វាយចន្ទី ១០០តោន តម្លៃលើសទីផ្សារ ២០ភាគរយ

    ភ្នំពេញ:ក្រុមហ៊ុន Floresta របស់អ៊ីស្រាអែល ដែលមានមូលដ្ឋាននៅកម្ពុជា ប្រកាសប្រមូល ទិញគ្រាប់ ស្វាយ ចន្ទីស្ងួត ចំនួន១០០តោន ចាប់ពីចុងខែមីនានេះតទៅ។ ក្រុមហ៊ុននេះផ្តល់តម្លៃ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលលើសតម្លៃទីផ្សារបច្ចុប្បន្ន ប្រហែល ២០ភាគរយ។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុននេះប្រមូលទិញគ្រាប់ស្វាយចន្ទីខ្មែរសម្រាប់នាំចេញទៅប្រទេសជប៉ុន ហើយក្រុមហ៊ុននឹងធ្វើកិច្ចសន្យាទិញលក់ផ្ទាល់ជាមួយកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ប៉ុន្តែ លោកបញ្ជាក់ថា កសិករនៅក្រៅឃុំនិងខេត្តនេះ ក៏អាចលក់គ្រាប់ស្វាយចន្ទីទៅឲ្យក្រុមហ៊ុន Floresta បានដែរ ដោយអាចទាក់ទងទៅក្រុមហ៊ុនផ្ទាល់ ឬក្រសួងកសិកម្ម។ តម្រូវការរបស់ក្រុមហ៊ុនអ៊ីស្រាអែលនេះគឺចំពេលគ្រាប់ស្វាយចន្ទីខ្មែរកំពុងធ្លាក់ថ្លៃពី ជាង ៥ពាន់ រៀល ក្នុង មួយគីឡូ ក្រាម មក ត្រឹមជាងបួនពាន់រៀល ក្នុងមួយ គីឡូក្រាមបណ្តាល ឲ្យ ប្រជាកសិករ រង គ្រោះ និង ខាតបង់។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ឱ្យបានល្អប្រសើរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ឱ្យបានល្អប្រសើរ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឱ្យបានល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «មិញសួរទៅ ឯកឧត្តម សាយ សំអាល់ ក៏មានផែនការមួយ គេហៅថា បុរីជនបទ ធ្លាប់ឮបុរី ១០០ខ្នង ធ្លាប់ឮបុរីទន្លេបាសាក បន្ដិចទៀត មានបុរីជន ដែលសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំ ភូមិ ឃុំ របស់ប្រជាពលរដ្ឋ ឲ្យសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់យើងរស់នៅ…

  • អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ រយៈពេល ៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ រយៈពេល ៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូមួយមានរយៈពេលជាង២០នាទី ក្រោមចំណងជើងថា រយៈពេល ៦ខែ នៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ? ។ វីដេអូនេះ បានរំលេចនូវជោគជ័យលេចធ្លោរជាច្រើនក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុបម្រើប្រជាជន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ និងអនុវត្ត។ ក្នុងវីដេអូ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នូវព័ត៌មានដែលប្រជាពលរដ្ឋចង់ដឹង ចង់ឃើញ នូវប្រសិទ្ធភាពនៃដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា តើ៦ខែនេះរដ្ឋាភិបាលយើងបានធ្វើទៅលើកិច្ចការអ្វីខ្លះ? ជាពិសេសពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃការដាក់ចេញគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់យើងក្នុងរយៈពេលប៉ុន្មានខែនេះ?» សូមគោរពអញ្ជើញទស្សនាវីដេអូដូចតទៅនេះ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ឱ្យបានល្អប្រសើរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ឱ្យបានល្អប្រសើរ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឱ្យបានល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «មិញសួរទៅ ឯកឧត្តម សាយ សំអាល់ ក៏មានផែនការមួយ គេហៅថា បុរីជនបទ ធ្លាប់ឮបុរី ១០០ខ្នង ធ្លាប់ឮបុរីទន្លេបាសាក បន្ដិចទៀត មានបុរីជន ដែលសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំ ភូមិ ឃុំ របស់ប្រជាពលរដ្ឋ ឲ្យសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់យើងរស់នៅ…

  • រាជរដ្ឋាភិបាល បង្ហើបគោលដៅ ក្នុងការកសាងបុរីជនបទ

    រាជរដ្ឋាភិបាល បង្ហើបគោលដៅ ក្នុងការកសាងបុរីជនបទ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋាន របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឱ្យបានល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមាប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ ​«មិញសួរទៅ ឯកឧត្តម សាយ សំអាល់ ក៏មានផែនការមួយ គេហៅថា បុរីជនបទ ធ្លាប់ឮបុរី ១០០ខ្នង ធ្លាប់ឮបុរីទន្លេបាសាក បន្ដិចទៀត មានបុរីជន ដែលសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំ ភូមិ ឃុំ របស់ប្រជាពលរដ្ឋ ឲ្យសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់យើងរស់នៅ…

  • រយៈពេល៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

    រយៈពេល៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?

    ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូមួយមានរយៈពេលជាង២០នាទី ក្រោមចំណងជើងថា រយៈពេល៦ខែនៃការដឹកនាំប្រទេស តើរាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ?។ វីដេអូនេះ បានរំលេចនូវជោគជ័យលេចធ្លោរជាច្រើនក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបុព្វហេតុបម្រើប្រជាជន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ និងអនុវត្ត។ ក្នុងវីដេអូ ក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់នូវព័ត៌មានដែលប្រជាពលរដ្ឋចង់ដឹង ចង់ឃើញ នូវប្រសិទ្ធភាពនៃដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា តើ៦ខែនេះរដ្ឋាភិបាលយើងបានធ្វើទៅលើកិច្ចការអ្វីខ្លះ? ជាពិសេសពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃការដាក់ចេញគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់យើងក្នុងរយៈពេលប៉ុន្មានខែនេះ?» សូមគោរពអញ្ជើញទស្សនាវីដេអូដូចតទៅនេះ៖

  • សម្ដេចធិបតី៖ រាជរដ្ឋាភិបាល ប្ដេជ្ញាឆ្លើយតបសំណូមពរ និង សេចក្តីត្រូវការ របស់ប្រជាជន

    សម្ដេចធិបតី៖ រាជរដ្ឋាភិបាល ប្ដេជ្ញាឆ្លើយតបសំណូមពរ និង សេចក្តីត្រូវការ របស់ប្រជាជន

    ភ្នំពេញ៖រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាចិត្តឥតងាករេ និងទទួលខុស ត្រូវខ្ពស់ក្នុងការបន្តថែរក្សាសុខសន្តិភាព និងបម្រើឧត្តម ប្រយោជន៍ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ។ នេះ ជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ ជនបទ នារសៀលថ្ងៃ ពុធទី ២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ បាន និងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវដែល បន្ត កេរ្តិ៍ ដំណែលជាប្រវត្តិសាស្រ្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យបានទទួលនូវ សុខ សន្តិភាព ពេញលេញ និងការអភិវឌ្ឍលើគ្រប់ វិស័យ នៅ ទូទាំងប្រទេស។ ទាក់ទងនឹងក្រសួងអភិវឌ្ឍន៍ជនបទវិញ សម្ដេចនាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រសួង…

  • បញ្ជាការដ្ឋានអង្គរក្ស ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជន និងយុទ្ធនារី ពលី ក្នុង បុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    បញ្ជាការដ្ឋានអង្គរក្ស ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជន និងយុទ្ធនារី ពលី ក្នុង បុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (កណ្ដាល)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ប៉ែន ចាន្នី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងនោះ ក៏មានវត្តមាននាយឧត្តមសេនីយ៍ បណ្ឌិតសាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងលោកស្រី ព្រមទាំងការចូលរួមពីមេបញ្ជាការរង នាយទាហាន និងពលទាហាន ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាព ស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី- ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខ…