-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ៖ កម្ពុជាទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ដែលនាំឱ្យប្អូនៗនិស្សិតមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្សេងៗ នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសអូស្រ្តាលី ដែលមានសមាសភាពមកពីបណ្តាស្ថាប័នសាធារណៈ វិស័យឯកជន និងតាមបណ្តាអង្គការក្រៅរដ្ឋាភិបាល ចំនួន ១២រូប នៅទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនប្អូនៗនិស្សិតជ័យលាភី អំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានឆ្លងកាត់របបនយោបាយជាច្រើន ពិសេសឆ្លងកាត់របបខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាបាត់បង់គ្រប់យ៉ាងធ្លាក់ដល់ចំណុចសូន្យ និងបានចាប់ផ្តើមឡើងវិញដោយបាតដៃទទេក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ទើបកម្ពុជាទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ ដែលកត្តាសុខសន្តិភាពនេះហើយ នាំឱ្យប្អូនៗមានឱកាសក្នុងការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ។ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់ទីស្តីការក្រសួងអធិការកិច្ច របស់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៤ ដែលនេះជាលើកទី២ហើយ ដែលក្រសួងទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ បន្ទាប់ពីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អឺរ៉ាស្មូស (ERAMUS) ទៅសិក្សានៅប្រទេសបារាំង និងណូវែលហ្សេឡង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ប្អូនៗ និងសូមអរគុណចំពោះចំណាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ក្រសួងអធិការកិច្ចរបស់ប្អូនៗ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្ស នៅតែជាគន្លឹះដ៏សំខាន់ ខណៈនិស្សិតរៀនជំនាញពេទ្យ សូមកុំស្នើសុំចូលក្របខ័ណ្ឌ ដោយមិនឆ្លងកាត់ការប្រឡង

(ភ្នំពេញ)៖ ការកសាងធនធានមនុស្ស នៅតែជាគន្លឹះដ៏សំខាន់របស់រាជរដ្ឋាភិបាល ខណៈនិស្សិតដែលរៀនជំនាញពេទ្យ សូមកុំស្នើសុំចូលក្របខ័ណ្ឌ ដោយមិនឆ្លងកាត់ការប្រឡង ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ ដើម្បីពង្រឹងជំនាញព្យាបាលកម្រិតខ្ពស់ទៅថ្នាក់ក្រោម តាមរយៈយន្តការវិមជ្ឈការ ដើម្បីឱ្យរដ្ឋបាលខេត្តនីមួយៗ មានជំនាញកម្រិតខ្ពស់ក្នុងការព្យាបាល ។ សម្តេចធិបតី បានបញ្ជាក់ថា ការពង្រឹង គឺត្រូវធ្វើពីថ្នាក់លើដល់ក្រោម ពោលគឺពង្រឹងថ្នាក់ជាតិ រហូតដល់ពេទ្យខេត្ត និងពេទ្យតំបន់ ។ សម្តេចធិបតី បញ្ជាក់ថា ការពង្រឹងនេះកុំឲ្យពេទ្យគន្លាតសមត្ថភាពពីគ្នា ។ មានន័យថា សមត្ថភាពពេទ្យតំបន់ ក៏ដូចជាពេទ្យខេត្ត ពេទ្យខេត្ត ក៏ដូចជាពេទ្យថ្នាក់ជាតិ ។ សម្ដេច បានបន្តថា ដើម្បីសុខភាពប្រជាជន យើងត្រូវតែហ៊ានវិនិយោគទៅលើវិស័យសុខាភិបាល ។ សម្តេចធិបតី ហ៊ុន…
-
ការបោកប្រាស់តាមអនឡាញមិនគោរពព្រំដែនភូមិសាស្រ្តទេ ហើយនឹងបន្តរីកទៅទៀត ប្រសិនបើមិនមានវិធានការណ៍ដើម្បីការពារ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល និង ICT នៅក្នុងតំបន់បានរីកចម្រើនគួរឱ្យកត់សម្គាល់ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចឌីជីថលមានឥទ្ធិពលលើតម្រូវការរបស់ខ្លួន។ ទោះបីជាមានការរីកចម្រើននេះក៏ដោយ ការត្រៀមខ្លួនដើម្បីទទួលយកវិស័យឌីជីថលនៅតែជាបញ្ហាប្រឈម។ បញ្ហាប្រឈមមួយរួមមានការបោកប្រាស់តាមអនឡាញ។ ការបោកបញ្ឆោតតាមអនឡាញមិនត្រឹមតែបោកប្រាស់ចំពោះតែបុគ្គល និងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញការជឿទុកចិត្តលើអន្តរកម្មតាមអ៊ីនធឺណេតផងដែរ។ ឯកឧត្តម គូសបញ្ជាក់ថា ការបោកប្រាស់តាមអនឡាញ មិនគោរពព្រំដែនភូមិសាស្រ្តទេ ហើយនឹងបន្តរីកទៅទៀត ប្រសិនបើមិនមានវិធានការដើម្បីការពារការបោកប្រាស់បែបនេះ។ ការលើកឡើងរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១នៃក្រុមការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ “THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING” ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន នៅសណ្ឋាគារភ្នំពេញ។ ឯកឧត្តម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធិផល និងវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល បានធ្វើឱ្យសុខុមាលភាពរបស់ប្រជាជន កាន់តែល្អប្រសើរ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមិទ្ធិផល និងវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជន មានភាពកាន់តែល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៣ ក្រសួងសុខាភិបាល សម្រេចបានសមិទ្ធិផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់ ដូចជា៖ ការផ្តល់សេវាអប់រំ , លើកកម្ពស់សុខភាព, សេវាបង្ការថែទាំព្យាបាល, អន្តរាគមន៍សុខភាពសាធារណៈ, ការកែលម្អគុណភាពសេវាប្រចាំឆ្នាំ, ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល, ការពង្រឹងកិច្ចការនិយតកម្មសេវាសុខាភិបាល, ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល, ការលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម, ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធិផល និងវឌ្ឍនភាពទាំងនេះ បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរជាលំដាប់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…
-
កិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំនៃសាលាខេត្តកំពង់ចាម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គល.ក.) បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោម អធិបតីភាពរបស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការអញ្ជើញចូលរួម ប្រមាណ ៣៨០នាក់។ កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត កំពង់ចាម លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង ។ ២. បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.កនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ចាម សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរដល់កងទ័ពអាវសកម្ពុជា ដែលបានខិតខំសង្រ្គោះពលរដ្ឋពីជំងឺកូវីដ១៩ កន្លងទៅ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កូវីដ១៩ អាចឱ្យកម្ពុជា វាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា ក្នុងនោះទី១-បង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យទូទាំងប្រទេសពីសមត្ថភាព។ ទី២-បង្ហាញឱ្យឃើញ នូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញ នៃការប្រើប្រាស់សម្ភារៈ។ សម្ដេច បន្តថា សរុបមក កូវីដ-១៩ អាចឱ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចធិបតី រំលឹកថា កូវីដ-១៩ ជាបញ្ហាប្រឈម តែក៏ធ្វើឱ្យយើង មើលឃើញពីបញ្ហាខ្វះខាត យើងខិតខំបំពេញបន្ថែម ដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព នៅអាណត្តិទី៧នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល…
-
ឯកឧត្តម ហេង សួរ ជំរុញឱ្យគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ពង្រឹងការផ្សព្វផ្សាយសកម្មភាពឱ្យទូលំទូលាយដល់សាធារណជន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយពីសកម្មភាពរបស់គណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ ឱ្យទូលំទូលាយដល់សាធារណជនដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ។ ការជំរុញនេះ គឺធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាការពង្រឹងការផ្សព្វផ្សាយនឹងធ្វើឱ្យសាធារណជន បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់ សកម្មភាពប្រឆាំងពលកម្មកុមារ ហើយក៏នឹងរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការពារកុមារឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ។ សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នា២០២៤នេះ គឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារដែលមានគោលបំណងបង្ហាញពីសមាសភាពនៅក្នុងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ(គ.ព.ជ.)ក្នុងអាណត្តិថ្មី និងការបង្កើនកិច្ចការសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព។ក្នុងកិច្ចប្រជុំនេះដែរ ក្រោយពីការប្រកាសសមាសភាពក្នុងអាណត្តិថ្មី កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រសួងពាក់ព័ន្ធនានាដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការផងដែរ។ ទន្ទឹមនឹងនេះ ក្រៅពីការបង្កើនការផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគណៈកម្មាធិការ ត្រូវមានភាពបុរេសកម្ម និងធ្វើសកម្មភាពឱ្យមានប្រសិទ្ធបន្ថែមទៀតដើម្បីបង្ហាញពីវឌ្ឍនភាព និងភាពកាន់តែប្រសើរឡើងបន្ថែមទៀតជុំវិញការប្រឆាំងពលកម្មកុមារ ៕ ដោយ ៖ វណ្ណលុក
-
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្យាយាមជំរុញការហោះហើរក្នុងស្រុក និងក្រៅប្រទេស

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននិងកំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុក ដើម្បីភ្ជាប់ការហោះហើរដោយត្រង់ បន្ទាប់ពីព្រលានយន្តហោះថ្មីនេះ ត្រូវបានសាងសង់នៅកន្លែងថ្មី លំដាប់ថ្នាក់4E ដែលអាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង ៧៣៧ និងអ៊ែរប៊ឺស A ៣២០ ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ ទៅ ១០លាននាក់ ក្នុង ១ឆ្នាំ ។ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា«យើងកំពុងព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃនៃជើងហោហើរនីមួយៗ អាចទទួលយកបានពីអ្នកដំណើរ ព្រោះថា តម្លៃនៃជើងហោះហើរ គឺក្រុមហ៊ុនទេសចរណ៍ ជាអ្នកកំណត់តម្លៃ ។ ព្រលានយន្តហោះអន្តរជាតិមួយនេះ បាននិងកំពុងទាក់ទងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ដើម្បីពង្រីកការហោះហើយ ប្រកបដោយការប្រកួតប្រជែងទាំងច្រវាក់តម្លៃ។ លោក ពេជ្រ សុប៉ុនតារា បានបញ្ជាក់ថា បច្ចុប្បន្ន…
-
លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា សង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសកម្ពុជា-ថៃ នឹងកាន់តែរឹងមាំបន្ថែមទៀត

(ភ្នំពេញ)៖ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថៃ-កម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត ។ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ បានថ្លែងដូច្នេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង…
-
អាកាសយានដ្ឋានបាត់ដំបង នឹងត្រូវអភិវឌ្ឍន៍ទៅជាលំដាប់ថ្នាក់៤C នាពេលឆាប់ៗខាងមុខ

បាត់ដំបង៖ជាខេត្តមួយស្ថិតក្នុងបញ្ជីប៉ូលសេដ្ឋកិច្ចភាគពាយ័ព្យនៃ ប្រទេស គណៈកម្មការអន្តរក្រសួង,អាជ្ញាធរខេត្ត បាត់ ដំបង ព្រម ទាំង ក្រុមការងារបច្ចេកទេសបានជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះដើម្បីពិនិត្យវាយតម្លៃនិងសិក្សាអំពីលទ្ធភាពស្ដារនិង អភិវឌ្ឍន៍ អាកាសយានដ្ឋាន បាត់ដំបងឱ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់៤C នាពេលឆាប់ៗ ខាងមុខ។ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពលើកការដឹកជញ្ជូន ផ្លូវអាកាស។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការ អន្តរ ក្រសួងបានប្រាប់កិច្ចប្រជុំនាសាលប្រជុំសាលាខេត្តពីគោលបំណងសំខាន់ដើម្បីពិនិត្យទៅលើការត្រៀមផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។គឺ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង និងស្រុកសង្កែ សម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងឱ្យក្លាយជាលំដាប់ថ្នាក់៤C និងការរៀបចំចុះដាំបង្គោលកំណត់ ព្រំខណ្ឌ បរិវេណដីអាកាសយាន ដ្ឋានបាត់ដំបងដែលមានស្រាប់និងបរិវេណដីដែលជាតម្រូវការក្នុងការពង្រីកបន្ថែម។ជាមួយគម្រោងការនេះ កិច្ចប្រជុំក៏បានលើកឡើង ដំណោះ ស្រាយនានា ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង និងលើដីដែលត្រូវពង្រីក ។ នៅពេលដែលអាកាសយានដ្ឋានបាត់ដំបង ត្រូវបានអភិវឌ្ឍន៍ នឹង កាន់តែជួយលើកស្ទួយមុខមាត់របស់ខេត្តបាត់ដំបង ក៏ដូចជា លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់ តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត ។នេះបើតាម ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បញ្ជាក់។ ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់រដ្ឋបាលខេត្តបាត់ដំបង ឱ្យ ជួយសហការជាមួយក្រុមការងារអន្តរក្រសួង…