-
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ដល់អ្នកនាំពាក្យ រដ្ឋបាលខេត្តបន្ទាយមានជ័យពីការដែលត្រូវធ្វើឱ្យបានរហ័ស

បន្ទាយមានជ័យ៖ វគ្គតម្រង់ទិសស្ដីពី”ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” បានប្រារព្ធនៅសាលប្រជុំសាលាខេត្ត បន្ទាយ មានជ័យ នៅ ថ្ងៃចន្ទទី១៨ ខែមីនាឆ្នាំ២០២៤នេះ ដែលមានអ្នកនាំពាក្យមកពីរដ្ឋ បាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពនានាចំណុះ រដ្ឋបាល ខេត្តចំនួន៣៦០ នាក់ ។ ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម នាយក រដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋា ភិបាល បានចែករំលែក ចំណេះដឹង និងបទពិសោធនៃប្រសិទ្ធភាពលើការងារព័ត៌មាន និងនាំ ពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ច របស់អ្នកនាំពាក្យ ការងារ ស្នូល របស់អ្នកនាំពាក្យ ។ឯកឧត្តមក៏ បានផ្ដល់ការណែនាំដល់មន្រ្តី រដ្ឋបាលអ្នកនាំពាក្យ ខេត្តបន្ទាយមានជ័យ ឱ្យពង្រឹងប្រសិទ្ធភាព ការងារ ព័ត៌មាន និងនាំការពិត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូន ប្រជាពលរដ្ឋបានជ្រាបក៏ដូចជា ចូល រួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស ។…
-
គ្រូបង្រៀន និង សិស្សានុសិស្ស ការរួមគ្នាទប់ស្កាត់ ប្រើថង់បា្លស្ទិកនឹងជួយឱ្យបរិស្ថានស្អាត និងប្រទេសគ្មានការបំពុលដោយប្លាស្ទិក

(ខេត្តព្រៃវែង)៖ ដើម្បីចូលរួមក្នុងការកាត់បន្ថយប្លាស្ទិក និង ក៏ដូចជាចង់បង្ហាញផលប៉ះពាល់កើតចេញពីប្លាស្ទិកក្រុមគ្រូបង្រៀន និងសិស្សានុសិស្សប្រចាំនៅវិទ្យាល័យសម្តេចហ៊ុនសែនកំពង់លាវ ស្ថិតនៅ សង្កាត់ កំពង់លាវ ខេត្តព្រៃវែង បានរួមគ្នាប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យតិចបំផុត និងនៅថ្ងៃខាងមុខអាចនឹងទប់ស្កាត់ការប្រើប្រាស់ទាំងស្រុងនៅតាមសាលារៀនថែមទៀត។ ការប្តេជ្ញាចិត្ត ពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនេះបន្ទាប់ពីមើលឃើញ ផលប៉ះពាល់កើតចេញពីប្លាស្ទិកដែលជះផលអាក្រក់ទាំងនាពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។ លោក ហួន ប៊ុន នាយកវិទ្យាល័យសម្តេចតេជោហ៊ុនសែនកំពង់លាវ ស្ថិតនៅក្រុងព្រៃវែង បានឱ្យដឹងថា ៖ ក្នុងយុទ្ធនាការកាត់បន្ថយបា្លស្ទិកកន្លងមកឃើញថា ក្នុងស្រទាប់សិស្សានុសិស្សបានចូលរួម និងយល់ដឹងកាន់តែច្រើនឡើង ។ សិស្សមួយចំនួនបានតាំងចិត្តបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងអ្នកខ្លះបានចូលរួមកាត់បន្ថយយ៉ាងច្រើន ទាំងនៅសាលារៀន និងតាមផ្ទះសម្បែងរបស់ពួកគេ ។ លោក នាយកបានលើកឡើងថា”មុនពេលយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក និងពេលនេះឃើញថាខុសគ្នាឆ្ងាយណាស់ ដោយកាលពីមុនតាមធុងសំរាមតែក្នុងរយៈពេល ២ថ្ងៃធុងសំរាមពេញៗដោយសំរាមទាំងអស់ តែបច្ចុប្បន្នទាល់តែរយៈពេល១០ថ្ងៃទើបធុងសំរាមរបស់យើងពេញ ។ តាមរយៈនេះដែរខ្ញុំនឹងអប់រំដល់សិស្សឱ្យកាត់បន្ថយការប្រើប្រាស់បា្លស្ទិកឱ្យខានតែបាន” ។ លោក ខ្លូក ហ៊ ជាគ្រូបង្រៀនប្រចាំវិទ្យាល័យសម្តេចហ៊ុនសែន កំពង់លាវ បានឱ្យដឹងថា ៖ លោកតែងអប់រំដល់សិស្សឱ្យយល់ដឹងអំពីផលប់ះពាល់កើតចេញពីការប្រើប្រាស់ប្លាស្ទិកដោយក្នុងនេះបានអប់រំពីការទុកដាក់ និងពិសេសនោះគឺចូលរួមកាត់បន្ថយបន្តិចម្តងៗរហូតរួមគ្នាបញ្ឈប់ការប្រើប្រាស់ទាំងស្រុងតែម្តង ។ មិនខុសគ្នានេះ អ្នកគ្រូ…
-
សម្តេចប្រមុខរដ្ឋស្តីទី ចាត់ទុកទស្សនកិច្ចរបស់លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ជាការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ

(ភ្នំពេញ)៖ សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកទស្សនកិច្ចរបស់លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា នៅកម្ពុជានាឱកាសនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបលោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំ ទាវ បាន ជម្រាប ជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបអំពីការងារមួយចំនួន ដែលប្រទេសទាំងពីរនឹងជំរុញអនុ វត្តនូវទំ នាក់ ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេស វិស័យទេសចរណ៍ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ របស់ ប្រទេស ទាំង…
-
គណៈកម្មការជំនាញរដ្ឋសភា ទៅឈ្វេងយល់ការងាររដ្ឋបាល ខេត្ត កំពង់ស្ពឺ

កំពង់ស្ពឺ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ព្រមទាំងប្រតិភូបាន ចុះឈ្វេងយល់ពីវឌ្ឍនភាពនៃ ការដឹកនាំ វិស័យ ទាំងបួនមាន វិស័យសង្គមកិច្ច វិស័យការងារ វិស័យកិច្ចការនារី និង វិស័យសុខាភិបាលក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនេះលោកជំទាវ ឡោក ខេង បានចាប់អារម្មណ៍ថា បច្ចុប្បន្ន ការផ្សព្វផ្សាយគ្រឿងស្រវឹងនិងភេសជ្ជៈគ្រប់ប្រភេទ គឺបាន និងកំពុង ពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ដោយមិនបានគិតគូដល់ផលប៉ះពាល់ ដែល បង្កឡើងពីផលិតផលទាំងនេះឡើយ ពិសេសគឺតម្លៃនៃសង្គម ជាតិ។ ដោយមើលឃើញពីផលប៉ះពាល់បែបនេះលោកជំទាវ ឡោក ខេង បានស្នើឱ្យអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័ ពិសេសមន្ទីរសុខាភិបាល ខេត្តត្រូវដាក់ស្លាកសញ្ញាអំពីផលប៉ះពាល់និងហានិភ័យដែលបង្កឡើងដោយផលិតផលទាំងនេះ។ ជាងនេះមន្ទីរពេទ្យបង្អែក ទាំងអស់ ត្រូវ លើកឬដាក់ប៉ាណូដែលបញ្ជាក់ពីផលប៉ះពាល់នៃការស្លាប់ដោយជំងឺមិនឆ្លងទាំងនេះ ដើម្បីកាត់បន្ថយអត្រានៃអ្នកទទួលទាន ឱ្យមកនៅ កម្រិត ទាប។ លោកជំទាវប្រធានគណៈកម្មការទី៨នៃរដ្ឋសភាក៏បានជំរុញឱ្យមន្ទីរជំនាញនៃវិស័យទាំង៤ត្រូវតាមដានការសិក្សារបស់យុវជននៅក្រោយបញ្ចប់ការសិក្សា ។ពិនិត្យតាមដានការផ្តល់សាច់ប្រាក់ជូនដល់ប្រជា ពលរដ្ឋ ក្រីក្រ ,លើកទឹកចិត្តក្មេងស្រីដែលកំពុងសិក្សា ថ្នាក់មធ្យមឱ្យខិតខំសិក្សា រៀនសូត្រដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំនាពេលអនាគត។ សូមបញ្ជាក់ថា…
-
លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ធ្វើលិខិតសូមទោសជាសាធារណៈ

លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ ៕ ដោយ ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើង ពាក់ស្បែកជើងចូលក្នុងព្រះវិហារ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ហេតុអ្វីបានជាមកដល់ពេលនេះហើយ មានមន្ត្រីយើង ប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ ។ សម្ដេចតេជោ សង្ឃឹមថា ថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ នឹងរៀបចំឋានៈ និងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់ មិនសមជាមន្ត្រី ដែលមានឋាន:នោះឡើយ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវរួមគ្នាយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ

(ខេត្តកណ្តាល)៖ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គណបក្សខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តសហការជិតស្និទ្ធ ជាមួយកងកម្លាំងមានសមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ លើការងារជាអាទិភាពមួយចំនួន ដើម្បីបន្តស្មារតីនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ចូលរួមដោះស្រាយបញ្ហាប្រឈមនានា តាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន ។ នេះគឺជាការ ក្រើនរំលឹក និង ស្នើសុំ របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ការខិតខំរបស់យើងទាំងអស់គ្នា ក្នុងរយៈកាលកន្លងទៅ ពិតជាបាននាំមកនូវលទ្ធផលល្អ គួរជាទីមោទនៈ ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី ៧…
-
កម្ពុជានឹងសហការជាមួយដៃគូក្រៅប្រទេស លើកកម្ពស់វិស័យគ្រឿងអលង្ការថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកនូវគំនិតនិងសកម្មភាពថ្មីៗ ដើម្បីជំរុញវិស័យគ្រឿងអលង្ការនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របតាមកាវិវត្តរបស់ប្រទេសជាតិ និងពិភពលោក។ ថ្លែងក្នុងកម្មវិធីជំនួបព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងកោះពេជ្រ លោក ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ និងមានទំនាក់ទំនងក្នុងវិស័យនេះកន្លងមក លោកមានសុទិដ្ឋិនិយមថា ឆ្លងកាត់នូវព្រឹត្តិការណ៍នារីឯកលើកដំបូងឆ្នាំ២០២៤ នឹងធ្វើឲ្យមានភាពលេចធ្លោនៃព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយសមាគមឲ្យកាន់តែរសរវើក។ ម្យ៉ាងទៀត យើងនឹងរៀបចំពិព័រណ៍គ្រឿងអលង្ការកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនានាពេលខាងមុខ ដូច្នេះក្នុងព្រឹត្តិការណ៍នៃការជ្រើសរើស និងជំនួបរវាងនារីឯកនៅក្នុងរាត្រីនេះ គឺជាពេលវេលាមួយ ដែលយើងត្រៀម ក្នុងការសម្រិតសម្រាំងយកបេក្ខនារី ដែលមានសមត្ថភាពអាចបន្តទៅក្នុងកម្មវិធីបន្តបន្ទាប់ទៀត។ លោកបន្ថែមថា កញ្ញា មាន សូនីតា គឺជាគណៈកម្មការនារីឯក ក្នុងការសម្រេច និងជ្រើសរើសបេក្ខនារីចំនួន ១០០នាក់ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកម្មវិធីពិព័រណ៍គ្រឿងអលង្ការកម្ពុជា-អន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា។ លោកប្រធានស្តីទីរំពឹងថា សកម្មភាកម្មវិធីនេះ…
-
មន្ទីរព័ត៌មានខេត្តកំពង់ធំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា

កំពង់ធំ៖មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃសុក្រមានកិច្ច ប្រជុំបូក សរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា និង លើក ទិសដៅខែបន្ទាប់ទៀត ក្រោមអធិបតីភាពភាព ឯកឧត្តម អ៊ីវ ផល្លីអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។ នៅក្នុងឱកាសនេះឯកឧត្តម អ៉ីវ ផល្លី បានជំរុញនិងលើកទឹក ចិត្តដល់មន្ទីរព័ត៌មានខេត្តជាមួយមន្ត្រីក្រោមឱវាទមានការ សហការគ្នាបានល្អនិងផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកជាពិសេសមានភាពសាមគ្គីគ្នាបានល្អប្រសើរ។មានការទំនាក់ ទំនងល្អជាមួយបណ្តាមន្ទីរ ជំនាញនានា និងស្ថាប័នផ្សេងៗ ក្នុងខេត្ត មិនដែលមានបញ្ហាអ្វីនោះឡើយ។មន្ទីរព័ត៌មាន ខេត្ត តែង តែគោរពអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ ថ្នាក់ ដឹកនាំខេត្ត និងមានការចូលរួមសហការជាមួយថ្នាក់ ដឹកនាំ មន្ទីរ អង្គភាពនានាក្នុងខេត្ត។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងមន្ត្រីទាំងអស់ត្រូវបង្កើនការចុះយកព័ត៌មាន និង សរសេរ ព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីឱ្យបានគ្រប់ៗគ្នា។ បន្តតាមដានការចុះផ្សាយ និងបន្សាប ព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្ក ឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ៕ដោយ៖ប៊ុន រដ្ឋា
-
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញសម្ពោធ សមិទ្ធផលនានា នៅវត្តអម្ពវ័នសត្ថារាម ស្រុកស្រីសន្ធរ

កំពង់ចាម៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ ចាម នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ បាន អញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន សត្ថារាម ហៅ វត្តស្វាយតានាន់ ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។ ក្នុងឱកាសនោះ លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បាន លើក ឡើងថា ការកសាង ការអភិវឌ្ឍ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ បានដើរទន្ទឹមគ្នា ស្របពេលដែលប្រទេសមាន សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដែល ទាំងអស់នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងរស់នៅក្នុង សុខ សន្តិភាព ដែលជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុង នោះដែរក៏មានការចូលរួមពីផ្នែកពាក់ព័ន្ធ និងសប្បុរសជននានា ដែលមានវប្បធម៌ចែករំលែកដ៏ល្អ ក្នុងការអភិវឌ្ឍនេះ ។ ឯកឧត្តម ខ្លូត ផន…