Category: ព័ត៌មានជាតិ

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំធ្វើសិក្ខាសាលាបូក សរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣  

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំធ្វើសិក្ខាសាលាបូក សរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣  

    កំពង់ធំ៖បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធ ភូមិភាគ ទី៤កាលពីថ្ងៃសុក្របានប្រារព្ធសិក្ខាសាលាបូក សរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ ២០២៣ និង ទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការ ឯក ភាពរដ្ឋបាលខេត្តកំពង់ធំ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានធ្វើរបាយការណ៍បញ្ជាក់ពីសមិទ្ធផលដែលអង្គភាពសម្រេចក្នុងឆ្នាំ២០២៣កន្លងទៅ ។ក្នុងនេះ កិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពជូន គណបក្សនយោបាយ និងប្រជាពលរដ្ឋក្នុងដំណើរការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ការចូលរួម អនុវត្ត គោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ការងារ ហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងកងកម្លាំងនិងការអនុវត្តនូវកំណែ ទម្រង់ របស់កង យោធពលខេមរភូមិន្ទ  ហើយនិងបានប្រគល់ទិសដៅ ការងារសំខាន់ៗមួយចំនួន ជូនដល់បណ្ដាកងឯកភាពនិង ស្ថាប័នជំនាញ ពាក់ព័ន្ធដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤ នេះផងដែរ ។ ជាការលើកទឹកចិត្ត ឯកឧត្តម ងួន រតនៈ បានជូនបណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិនិងអគ្គបញ្ជាការនៃ កង យោធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គល ដែល មាន ស្នាដៃល្អឆ្នើម…

  • អភិបាលខេត្តផ្តាំផ្ញើប្រធានមន្ទីរសុខាភិបាលទើបឡើងថ្មីឱ្យយកចិត្តទុកដាក់លើសាមគ្គីភាព

    អភិបាលខេត្តផ្តាំផ្ញើប្រធានមន្ទីរសុខាភិបាលទើបឡើងថ្មីឱ្យយកចិត្តទុកដាក់លើសាមគ្គីភាព

    រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្ដាំ ផ្ញើប្រធានមន្ទីរសុខាភិបាលខេត្តថ្មីឱ្យចិត្តទុកដាក់លើការងារ មួយចំនួនដែលក្នុងនេះ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងការ ពង្រឹងរបៀបរបប ការងារគឺជាចំណុចចម្បង។លោក ជា សានិត ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលជំនួសលោក អ៊ុង រតនា ដែលត្រូវបានបញ្ចប់មុខតំណែង និងទទួលភារកិច្ចថ្មី។ ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនាសាលាខេត្តកាលពីរសៀលថ្ងៃសុក្រក្រោមវត្តមានឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ,ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានរំលឹកដល់លោកប្រធានមន្ទីរសុខាភិបាល ថ្មីលើ ការងារសំខាន់ៗមួយចំនួន ។ក្នុងនេះចំណុចអាទិភាពគឺ កិច្ច សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងពង្រឹងរបៀប របបធ្វើការងារទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួនដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាព និង ធានានិរន្តភាពការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អ ប្រសើរ ។ឯកឧត្តមថា បន្តត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។ ចំណែកឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានរំលឹកថា “ទុក្ខលំបាករបស់អ្នកជំងឺក៏ជា ទុក្ខ លំបាករបស់គ្រូពេទ្យ” ។ ជាមួយគ្នានេះត្រូវបង្កើន…

  • Metfone សហការជាមួយ Tiktok បង្កើតកម្មវិធីដ៏ល្បីដំបូងគេនៅកម្ពុជា សម្រាប់អ្នកចូលចិត្តផលិតវីដេអូមាតិកា

    Metfone សហការជាមួយ Tiktok បង្កើតកម្មវិធីដ៏ល្បីដំបូងគេនៅកម្ពុជា សម្រាប់អ្នកចូលចិត្តផលិតវីដេអូមាតិកា

    ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យា ឈានមុខគេនៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែមីនានេះ ប្រកាសជាផ្លូវការនៃកម្មវិធី Metfone Stars ដែលជាការប្រកួតអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ និងត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងអភិវឌ្ឍជំនាញ អ្នកផលិតវីដេអូមាតិកា និងជម្រុញអ្នកដែលមានទេពកោសល្យឲ្យសម្រេច ក្តីស្រមៃក្នុងវិថីផលិតមាតិការ វិដេអូនៅក្នុងប្រទេសកម្ពុជា។ Metfone Stars ដែលជាកិច្ចសហការគ្នាជាមួយក្រុមហ៊ុន TikTok គឺជាកម្មវិធីប្រកួតទេពកោសល្យថ្មី មួយ និងដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលស្វាគមន៍អ្នកបង្កើតមាតិកាវីដេអូទាំងអស់ រួមមាន អ្នកផលិតវិដេអូខ្លីៗ អ្នករាំ ច្រៀង អ្នកកំប្លែង សម្រស់ មេចុងភៅ អ្នកធ្វើវីដេអូលើការធ្វើ ឬណែនាំពីម្ហូបអាហារឆ្ងាញ់ៗ អ្នកចូលចិត្តដើរកម្សាន្ត ឬផ្សងព្រេង និងអ្នកផលិតវីដេអូជាច្រើនទៀត គឺអាចចូលរួមប្រកួតក្នុងលក្ខខណ្ឌដូចៗគ្នា ដើម្បីមានឱកាសបង្ហាញពីស្នាដៃប្រកដោយភាពច្នៃប្រឌិត និងមានទាក់ទាញរបស់ពួកគេ ឱ្យកាន់តែមានការគាំទ្រ និងមានភាពល្បីល្បាញជាមួយកម្មវិធី Metfone Stars ។ លោក Le Duc Anh នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដោយក្តីរំភើបរីករាយថា “យើងមានក្តីសោមនស្សរីករាយ ក្នុងការចាប់ផ្តើមកម្មវិធី Metfone…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធ្វើដើម្បីផលលាភជូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកនែ្លង មិនចោលកន្លែងណាទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធ្វើដើម្បីផលលាភជូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកនែ្លង មិនចោលកន្លែងណាទេ

    (សៀមរាប)៖ គោលដៅរាជរដ្ឋាភិបាល គឺធ្វើដើម្បីតែប្រជាពលរដ្ឋ គ្រប់ទីកន្លែងទាំងអស់ “Leave no place no one behind “ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេ លើកទី៨ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ធ្វើដើម្បីផលលាភជូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកនែ្លង មិនចោលកន្លែងណាទេ។ សម្តេចធិបតី បានរំលឹកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ដែលមិនធ្លាប់មានរយះពេល ៥០០ឆ្នាំមកនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ពេលនេះកម្ពុជា គ្មានសំលេងកាំភ្លើងទេ មានតែសំលេងតន្រ្តី សំលេងសប្បាយ នេះហើយជាផលបានមកពីសន្តិភាព ដែលជាឱកាសឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការកសាងសមិទ្ធផលនានាបំរើជូនពលរដ្ឋ…

  • សម្តេចធិបតី បើកពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

    សម្តេចធិបតី បើកពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

    សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីពិធីបើក ពិធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំគណៈប្រតិភូសមាគមនារីសាខាក្រសួងព័ត៌មាន ៣០០ នាក់ ទស្សនកិច្ចនៅខេត្តព្រះសីហនុ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដឹកនាំគណៈប្រតិភូសមាគមនារីសាខាក្រសួងព័ត៌មាន ៣០០ នាក់ ទស្សនកិច្ចនៅខេត្តព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីសាខាក្រសួងព័ត៌មាន ប្រមាណ ៣០០នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា និងផ្តល់ការកម្សាន្តដល់មន្ត្រីនៃក្រសួងព័ត៌មានជានារី។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាការរៀបចំដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីចូលរួមអបអរ សាទរទិវាអន្តរជាតិនារីផង, ដើម្បីផ្តល់ឱកាសដល់មន្ត្រីក្រសួងព័ត៌មានជានារីបានដើរទស្សនាកម្សាន្តនៅលើទឹកដី ខេត្តព្រះសីហនុ ដែលកំពុងមានការរីកចម្រើនផង និងក៏ដើម្បីលើកទឹកចិត្តមន្ត្រីនៃក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ហើយដោយឡែកមន្ត្រីនៃក្រសួងព័ត៌មានជាស្ត្រីបានបំពេញការងារយ៉ាងសកម្ម និងបានចូលរួមក្នុងការដ្ឋានកំណែទម្រង់នានាពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្បុរសជនដែលបានជួយគាំទ្រលើដំណើរទស្សនកិច្ចនេះក្នុងនោះរួមមានឯកឧត្តម គួច ចំរើន ក្នុងនាមគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកនូវថវិកាចំនួន ១០ លានរៀលដែលជាថវិកាគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតជូនសមាគមនារីនៃក្រសួងព័ត៌មាន, ក្រុមហ៊ុនមីជាតិ…

  • បុណ្យទន្លេលើកទី៨ ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលការងារសំខាន់ៗ នៅខេត្តសៀមរាប

    បុណ្យទន្លេលើកទី៨ ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលការងារសំខាន់ៗ នៅខេត្តសៀមរាប

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់តាំងបង្ហាញសមិទ្ធផលនានានៅក្នុងការឆ្ពោះទៅសម្រេចបុព្វហេតុបរិស្ថាន ជាពិសេសការសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព របស់យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ តាមរយៈការតាំងបង្ហាញនេះដែរក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ យុទ្ធនា ការនេះ បានលើកទឹកចិត្តប្រជាពលរដ្ឋម្នាក់ៗឱ្យពិចារណាឡើងវិញនូវជម្រើស និងផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយសំណល់ប្លាស្ទិក។ ក្រសួងបរិស្ថាន ក៏បាននិងកំពុងពង្រីកវិសាលភាពយុទ្ធនាការនេះ ទៅគ្រប់វិស័យទូទាំងប្រទេស បានអ្នកចូលរួមប្រមាណ៥លាននាក់ និងបន្តកៀរគរការចូលរួមពីស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីសហការគ្នាក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក។ ក្រៅពីនេះក្រសួងក៏បានផ្តួចផ្តើម យុទ្ធនាការ ១០ ខែតុលា «ដាំដើមឈើ ១លានដើម ក្នុង ១ឆ្នាំ» ក្នុងគោលបំណងពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេសឱ្យបានដល់ ៦០% នៅឆ្នាំ២០៥០ តាមរយៈការលើកទឹកចិត្តឱ្យសាធារណជនចូលរួមដាំដើមឈើ ដោយក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្តុះកូនឈើ ស្តង់ដារអន្តរជាតិ នៅក្នុង៤តំបន់ ព្រមទាំងប្រកាសចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជនដែលមានបំណងចង់ចូលរួមដាំដើមឈើ។ លើសពីនេះ ក្រសួងបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយបញ្ចប់រាល់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជំរុញការអនុវត្តច្បាប់ ១០០ភាគរយ។ ជាមួយគ្នានេះ ក្រសួងបានតគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីបង្កើនមុខរបរ ក៏ដូចជាលើកទឹកចិត្តឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដាំឈើដែលមានប្រយោជន៍ និងឈានទៅក្លាយជាសហគមន៍អព្យាក្រឹតកាបូន។…

  • កាកបាទក្រហមកម្ពុជា បន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    កាកបាទក្រហមកម្ពុជា បន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    (ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានបន្តចុះផ្សព្វផ្សាយស្តីពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ឈានឆ្ពោះអបអរខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណលោកជំទាវអគ្គលេខាធិការ និងសហការី ដែលបានចុះមកផ្សព្វផ្សាយនូវប្រធានបទដ៏មានសារសំខាន់ដើម្បីឱ្យយើងទាំងអស់មានសុខភាពល្អនិងមានភាពសុំាទៅនឹងអាកាសធាតុ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្ថែមថា “និស្សិតបន្ទាប់ពីទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យដែលបានផ្តល់ជូន ត្រូវមានឥរិយាបទ២សំខាន់ៗទៀតគឺ ភាពអត់ធ្មត់ និងឱ្យចេះក្រែងចិត្តអ្នកដទៃ ព្រោះភាពអត់ធ្មត់កក្តាដ៏សំខាន់ដើម្បីជោគជ័យគ្រប់ភារកិច្ច និងភាពក្រែងចិត្តអ្នកដទៃនេះគឺពេលយើងធ្វើនូវទង្វើអ្វីមួយឬបំពេញភារកិច្ចអ្វីតើវាប៉ះពាល់ដល់អ្នកដទៃដែរឬទេ ហើយទង្វើទាំងនោះហើយដែលផ្តល់តម្លៃឱ្យខ្លួនឯង”។ លោកជំទាវ ពុំ ចន្ទីនី បាននាំព្រះរាជបន្ទូល ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះដែលជាការលើកកម្ពស់ឆន្ទៈមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាកលវិទ្យាល័យ ហើយសង្ឃឹមថាក្មួយៗនឹងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាណាឱ្យខ្លួនយើងមានសុខភាពល្អជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភ័ក្របងប្អូននៅក្នុងសហគមន៍ និងនៅក្នុងក្រុមគ្រួសារបានយល់ដឹងដូចគ្នាបានជាប្រយោជន៍សម្រាប់ខ្លួនឯងផង…

  • នគរបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលក្នុងភូមិសាស្ត្រ តំបន់សំណង់មិនរៀបរយស្មុគស្មាញ

    នគរបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលក្នុងភូមិសាស្ត្រ តំបន់សំណង់មិនរៀបរយស្មុគស្មាញ

    (ភ្នំពេញ)៖ ដើម្បីធានាបាននូវភូមិ សង្កាត់មានសុវត្ថិភាព ជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលា ម៉ោង ៨និង០០នាទីព្រឹក បានដឹកនាំកំលាំងចុះរដ្ឋបាល ក្នុងភូមិសាស្ត្រ សំណង់មិនរៀបរយ តំបន់ស្មុគស្មាញ ក្នុងភូមិ ក និង ភូមិបឹងឈូក សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ដោយអនុវត្តតាមបទ បញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមាន ប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសា រគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជា ពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរ ខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត…

  • រោងចក្រចំនួន ៣ ត្រូវការកម្មករ ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក

    រោងចក្រចំនួន ៣ ត្រូវការកម្មករ ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក

    (ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ រោងចក្រចំនួនបី ដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។ លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I Apparel ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលបានចុះផ្សព្វផ្សាយនៅខាងមុខរោងចក្រY & Wផ្ទាល់ បានអះអាងថា រោងចក្ររបស់លោក កំពុងត្រូវការកម្លាំងពលកម្មចំនួន ៤០០កន្លែងលើផ្នែកកាត់ដេរ និងផ្នែកផ្សេងៗទៀត។ សម្រាប់លោករោងចក្រ អាយអេ អឺភែរឹល នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាលុយបាយថ្ងៃត្រង់ លុយបាយក្នុង១ខែ លុយព្រីម ប្រាក់សម្រាប់ធ្វើដំណើរ លុយជំនាញ ប្រាក់រង្វាន់ និងប្រាក់ថែទាំកូនដែលជាមធ្យមកម្មកម្នាក់អាចទទួលបានប្រាក់ខែចន្លោះ ៣៨៧ដុល្លារ ដល់ ៥៤០ដុល្លារ ។ ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យកម្មករនៅរោងចក្រY & W ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយឱ្យដាក់ពាក្យរកការងារឱ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនេះ…