-
រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗ មួយចំនួន

(ភ្នំពេញ)៖ បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗ មួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន (school feeding program) ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយ សម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្ម (cash for work) ជាដើម។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីរាជការ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីជាមន្ត្រីរាជការ នៃក្រសួងអធិការកិច្ចទាំងអស់ នាថ្ងៃទី១៥…
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសសមាសភាពក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ការខិតខំរបស់យើងទាំងអស់គ្នា ក្នុងរយៈកាលកន្លងទៅ ពិតជាបាន នាំមកនូវលទ្ធផលល្អ គួរជាទីមោទនៈ ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣ និង ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដោយ គណបក្សប្រជាជនកម្ពុជាយើង ទទួលបានអាសនៈចំនួន ៥/៥ អាសនៈ សម្រាប់ មណ្ឌល ភូមិភាគ ៣ ក្នុងខេត្តកណ្តាលរបស់យើងនេះ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុម ការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល ក្នុងពិធីប្រកាសសមាសភាពក្រុមការងា រ គណ បក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២៤…
-
ទ័ពសត្វប្រចៀវនៅ “ល្អាងភ្នំសំពៅ” ដែកឆក់ទេសចរនាថ្ងៃហៀប អស្ដង្គត

បាត់ដំបង៖ហ្វូងទ័ពសត្វប្រចៀវស្ទើរងងឹតមេឃ ដែលហើរចេញ យ៉ាង ទៀងទាត់ពីល្អាងភ្នំដ៏ស្ងប់ស្ងាត់ រាល់ពេលព្រះអាទិត្យ ហៀប អស្តង្គត បង្កើតបានជាផ្ទាំងទស្សនីយភាពទាក់ទាញបេះដូង ភ្ញៀវទេសចរជាតិ និងបរទេសឱ្យទៅកាន់ទីនោះ ។រហូតមានពាក្យមួយថា “ទៅបាត់ដំបង បើពុំបានទៅគយគន់ហ្វូងសត្វប្រចៀវចេញពីល្អាងភ្នំសំពៅទេ” ហាក់ដូច ជាពុំបានទៅកម្សាន្តខេត្តបាត់ដំបង ដូច្នេះដែរ។ ព្រោះតែ ហេតុនេះ ហើយទើបចាប់ពីថ្ងៃបាក់រសៀលគេសង្កេតឃើញពិសេសភ្ញៀវទេសចរបរទេសបានទៅកាន់តំបន់រមណីយដ្ឋាន ធម្មជាតិប្រវត្តិសាស្រ្ត “ភ្នំសំពៅ”ស្ថិតនៅក្នុងស្រុកបាណន់។ ប្រជាពលរដ្ឋស្ថិតនៅសហគមន៍ ក្បែរកន្លែងទស្សនាបានរៀបចំ មានជាតុ កៅអីព្រមទាំងបម្រើ សេវា គ្រឿង ហូបចុកផ្សេងៗសម្រាប់ភ្ញៀវ ដែលទៅរង់ចាំទស្សនាហ្វូងទ័ព ប្រចៀវ ដែលចេញពីសម្បុក ហើរឆ្ពោះ ទៅលំហរ វេហារជាក្រុមៗ។ប្រជាពលរដ្ឋអាចរកចំណូលបានពីភាពអច្ឆរិយៈនៃហ្វូងសត្វស្លាបរាប់លានក្បាលនៅទីនេះរាល់ថ្ងៃ។ អាន៖ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅម្តុំជើងភ្នំសំពៅ ដែល ជាទីកន្លែងដែលភ្ញៀវទេសចរទៅទស្សនា បានប្រាប់ទូរទស្សន៍ អប្សរា ថា ភ្ញៀវទេសចរបានមកកាន់រមណីយដ្ឋានភ្នំសំពៅ ភាគច្រើនចាប់ ពីម៉ោង ៤រសៀលទៅរហូតសត្វដល់ ប្រចៀវ ចេញពីល្អាងភ្នំ នៅម៉ោង៥ កន្លះទៅ ៦កន្លះល្ងាចទៅតាមរដូវកាលជាក់ស្តែង។ សូមជម្រាបថា រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ គឺជាគោលដៅ ទេសចរណ៍ដ៏មានសក្តានុពលពិសេសមួយរបស់ខេត្តបាត់ដំបងដែលអទទួលបាននូវកំណើនភ្ញៀវគួរឱ្យកត់សម្គាល់ សម្រាប់ ដើម…
-
សិស្សបឋមសិក្សាចំនួន៣០នាក់ ប្រឡងប្រជែងអានអត្ថបទអបអរបុណ្យទន្លេ

សៀមរាប៖ សិស្សសាលាបឋមសិក្សាចំនួន៣០នាក់ បានចូលរួមប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យក្នុងពិធីបុណ្យទន្លេលើកទី៨នៅខេត្ដសៀមរាប ក្រោមប្រធានបទ”ទន្លេដើម្បីសន្ដិភាព និងការអភិវឌ្ឍ” ។ ការប្រឡងប្រជែងនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤នេះ។ លោកស្រី ឈុយ វ៉ាន់ថា អនុប្រធានការិយាល័យបឋម នៃមន្ទីរអប់រំយុវជ និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រលងប្រជែងនៅក្នុងពិធីបុណ្យទន្លេចំនួនបីថ្ងៃនេះ មានសិស្សចំនួន៣០នាក់ មកពីតាមកសាលាកម្រងបឋមសិក្សាក្នុងក្រុងសៀមរាប ហើយក្នុងមួយថ្ងៃមានបេក្ខជនប្រឡងប្រជែងចំនួន១០នាក់ ។ក្នុងមួយថ្ងៃ ត្រូវបានជ្រើសរើសយកបេក្ខជនចំនួន៣នាក់ ក្នុងចំណោម១០នាក់ ពីលេខ១ដល់លេខ៣ ហើយទទួលបានការឧបត្ថម្ភថវិកាពី៥ម៉ឺរៀលដល់២ម៉ឺនរៀល ព្រមទាំងសម្ភារៈសិក្សាផងដែរ។ខ្លឹមសារនៃការអានអត្ថបទពាក់ព័ន្ធនឹងសក្ដានុពល និងអត្ថប្រយោជន៍នៃបឹងទន្លេសាប ដោយបេក្ខជនម្នាក់ៗ ត្រូវបានគណៈកម្មការវាយតម្លៃដាក់ពិន្ទុទៅលើឥរិយាបថ អក្ខរាវិរុទ្ធ ការលើកដាក់សំឡេង ស្របតាមក្បួនវេយ្យាករណ៍។លោកស្រីបន្ដថា ការប្រឡងនេះ ការប្រឡងប្រជែងអត្ថបទនេះ ដើម្បីជំរុញឱ្យសិស្សានុសិស្សាចូលចិត្ដអានសៀវភៅ ព្រោះមួយរយៈនេះ សិស្សានុសិស្សមិនសូវអានសៀវភៅនោះទេ ខណៈដែលបច្ចុប្បន្នការអានរបស់សិស្សទៅលើតែប្រពន្ធឌីជីថល ។ សូមបញ្ជាក់ថា ការប្រឡងប្រជែងអានអត្ថបទ និងស្មូតកំណាព្យនេះ ធ្វើឡើងរយៈពេលបីថ្ងៃ មានបេក្ខជនចំនួន៣០នាក់ មកពីសាលាកម្រងបឋមសិក្សាវត្ដបូព៌ សាលាកម្រងបឋមសិក្សាវត្ដចក និងសាលាកម្រងបឋមសិក្សាមុខនាគ។ជាមួយគ្នានេះដែរ ក្នុងរយៈពេលបីថ្ងៃក៏បានបើកទូលាយដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលរួមអានអត្ថបទផងដែរ ដោយមានទាំងភាសាខ្មែរ និងភាសាបរទេស ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៧យប់…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍អញ្ជើញក្រុងពាលីរៀបចំបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

សៀមរាប៖ ពិធីក្រុងពាលីសម្រាប់ការបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប បានប្រារព្ធកាលពីរសៀលថ្ងៃសុក្រទី១៥ ខែមីនាក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាច្រើនរូប។ ពិធីបុណ្យទន្លេលើកទី៨ រៀបចំឡើងក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤នាដងស្ទឹងក្រុងសៀមរាបចាប់ពីចំណុចសួនច្បារជិតវិហារព្រះអង្គចេកព្រះអង្គចមរហូតដល់ចំណុចស្ពានរង្វង់មូលវត្តដំណាក់ផ្សារចាស់។ នៅល្ងាចថ្ងៃសៅរ៍ទី១៦ ខែមីនាពិធីបើកនឹងប្រារព្ធឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ សូមជម្រាបថា តាមការសម្រេចរបស់រាជរដ្ឋាភិបាល បុណ្យទន្លេត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដែលពុំអាចជួបជុំគ្នាបាន ។បុណ្យទន្លេលើកទី១ឆ្នាំ២០១៥ ប្រារព្ធនៅខេត្តក្រចេះ ,លើកទី២ ឆ្នាំ២០១៦នៅខេត្តស្ទឹងត្រែង , លើកទី៣ ឆ្នាំ២០៧ ដោយធ្វើរួមគ្នារវាងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ,លើកទី៤ ឆ្នាំ២០១៨នៅខេត្តកណ្តាល,លើកទី៥ ឆ្នាំ២០១៩នៅខេត្តកំពង់ឆ្នាំង ,លើកទី៦ ឆ្នាំ២០២០នៅខេត្តបាត់ដំបងនិងលើកទី៧ ឆ្នាំ២០២៣នៅខេត្តកំពង់ធំ ។ ការប្រារព្ធបុណ្យទន្លេក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ…
-
កងរាជអាវុធហត្ថនឹងបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់និងវត្ថុតាងថ្នាំញៀនទៅតុលាការខេត្តព្រះវិហារ!

ព្រះវិហារ៖ ជនសង្ស័យជួញដូរគ្រឿងញៀន ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ៣៩កញ្ចប់តូច-ធំ នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ នៅក្រោយបញ្ចប់កិច្ចនីតិវិធី។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាប ដែលបានធ្វើឡើងក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីម៉ោងជាង ២រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ឧត្តមសេនីយ៍ត្រី កង សៅគុណ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងអាវុធហត្ថស្រុក សង្គមថ្មីដោយ ឃាត់ខ្លួនជនសង្ស័យមួយនាក់ ឈ្មោះ ហង្ស រំដោះ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសម្លាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី និងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា ៣១កញ្ចប់ ដែកកេះ ២ និងសម្ភារៈជក់ថ្នាំញៀនមួយចំនួន ។ ក្រោយទទួលបានចម្លើយពីជនសង្ស័យ ហង្ស រំដោះ នៅម៉ោង ៣រសៀលថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យប្រាំនាក់បន្ថែមទៀត ដែលសុទ្ធសឹងជាភេទប្រុស…
-
រដ្ឋបាលខេត្តសៀមរាបប្រជុំបែងចែកការកិច្ចជូនក្រុមការងារទទួលខុសត្រូវតាមផ្នែកនីមួយៗ របស់អនុគណៈកម្មការបដិសណ្ឋារកិច្ច និងកិច្ចការទូទៅនៃគណៈកម្មការអន្តរក្រសួង សម្រាប់បុណ្យទន្លេលើកទី៨

សៀមរាប៖ អនុគណៈកម្មការបដិសណ្ឋារកិច្ច និងកិច្ចការទូទៅនៃគណៈកម្មការអន្តរក្រសួង សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប កាលពីថ្ងៃព្រហស្បតិ៍ បានបើកកិច្ចប្រជុំបែងចែកការកិច្ចជូនក្រុមការងារទទួលខុសត្រូវតាមផ្នែកនីមួយៗ របស់អនុគណៈកម្មការ។កិច្ចប្រជុំដឹកនាំដោយលោក ឈួននី ស៊ីណាន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់។ ក្នុងកិច្ចប្រជុំអភិបាលរងខេត្ត លោក ង៉ូវ សេងកាក់ បានរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ឳ្យបានខ្ពស់លើការងារដែលក្រុមការងារមានបទពិសោធន៍កន្លងមកទៅតាមកម្មវិធីមួយចំនួន ។ធ្វើយ៉ាងណាកុំឲ្យមានការធ្វេសប្រហែស ក្នុងចូលរួមអនុវត្តការងារឲ្យព្រឹត្តិការណ៍នេះ បានដំណើរការទៅតាមការគ្រោងទុក។ ជាមួយគ្នានោះ ទីប្រឹក្សា និងជានាយកខុទ្ទកាល័យ លោក ឈួននី ស៊ីណាន បានជំរុញដល់ក្រុមការងារត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានថ្នាក់ដឹកនាំជាតិ អន្តរជាតិ ជាពិសេស ចំពោះភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត។លោកថា នេះជាព្រឹត្តិការណ៍ថ្មី ហើយវាក៏ជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តសៀមរាបទៀតផង។ គួររំលឹកថា ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ ប្រារព្ធចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។កន្លែងប្រារព្ធចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ’’ ជាមួយនិងកម្មវិធីសម្បូរបែបដោយមានការសម្តែងសិល្បៈ ការប្រគំតន្ត្រី ដែលចូលរួមពី…
-
រដ្ឋបាលស្រុកទឹកឈូបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងសិស្សវិទ្យាល័យ

កំពតៈកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីកិច្ចសន្យា មន្រ្តីហាត់ការ និងស្មៀនឃុំទាំង១៣ ដែលបម្រើការងារក្នុងសាលាស្រុកទឹកឈូទាំងមូល។ លោក អ៊ឹម ច័ន្ទសោធន បានលើកឡើងថា គ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។ ដូច្នេះក្នុងនាមខ្លួនជាមមន្ត្រី សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន លោកនឹងត្រូវអនុវត្តតាមបទបញ្ជា ។ លោកអភិបាលស្រុកទឺកឈូ បានសំណូមពរឲ្យអាជ្ញាធរ ពង្រឹងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបគ្រឿងញៀន ក្នុងស្រុកទឹកឈូឲ្យមានសភាពល្អប្រសើរ ហើយរដ្ឋបាលស្រុកនឹងអនុវត្តវិធានការចុះពិនិត្យរកសារធាតុញៀននេះនៅលើសិស្សានុសិស្សនៅតាមវិទ្យាល័យទាំងអស់ទូទាំងស្រុក។ ប្រសិនបើរកឃើញសិស្សណាមានសារធាតុញៀន នឹងត្រូវអនុវត្តន៍តាមច្បាប់ ឬត្រូវយកទៅមណ្ឌលអប់រំផងដែរ។សូមជម្រាបថា រដ្ឋបាលស្រុកទឹកឈូជាស្រុកដំបូងគេ ធ្វើតេស្តទឹកនោមរកសារធាតុញៀន បន្ទាប់ពីរដ្ឋបាលខេត្តកំពត ខណៈដែលមន្ទីរមួយចំនួនបាននិងកំពុងធ្វើរួចរាល់ហើយដែរ៕ដោយ ÷ សិលា សារិន
-
ខេត្តស្វាយរៀងប្រារព្ធទិវាវប្បធម៌

ស្វាយរៀង៖ លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀងបានថ្លែងថាយើងទំាងអស់គ្នាត្រូវយល់ដឹង និងចងចាំថា វប្បធម៌ពុំមែនជារបស់អ្នកណាតែម្នាក់នោះទេ ប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ការថ្លែងលើកឡើងបែបនេះក្នុងឱកាសដែលលោកស្រីតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌”កាលពីព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤។ ជាមួយគ្នានេះលោកស្រីអភិបាលរងខេត្តបានអំពាវនាវនូវចំណុចសំខាន់ៗចំនួន។ក្នុងនេះ មាន:ត្រូវចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំង រូបី និងអរូបី និងត្រូវធ្វើយ៉ាងណាអនុវត្តឱ្យ ទទួលបានជោគជ័យនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺអភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍។បង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ដែលប្រភពមិនចេះរីងស្ងួត។ខិតខំស្រាវជ្រាវ បណ្តុះបណ្តាល គ្រប់គ្រង និងលើកទឹកចិត្តដល់ក្រុមសិល្បៈមហាជននៅតាមបណ្តាមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនប្រាក់ចំណូល។ លោកស្រីបន្តថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវខិតខំបន្តតម្លើងស្នាដៃថ្មីៗបន្ថែមទៀត និងរៀបចំបើកមហាស្រពសិល្បៈមហាជន ជាពិសេសមហោស្រពសិល្បៈយុវជនប្រចាំឆ្នាំដើម្បីធ្វើឲ្យយុវជនចូលរួមប្រឡងប្រជែង និងស្រលាញ់សិល្បៈវប្បធម៌ជាតិ។ត្រូវចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិទាំងអស់គ្នាព្រោះវាជាមរតកវប្បធម៌។ចូលរួមទប់ស្កាត់ការហូរចូល នៃវប្បធម៌អវិជ្ជមានមកក្នុងសង្គមកម្ពុជា។ ក្នុងនាមឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ក្មួយៗទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរណ៍ ៕ដោយៈនុត នាង
-
សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលឡាវ ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ។ នេះបើតាមលទ្ធផលនៃជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង(Vilay Lakhamphong) បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និង បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តម លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏ដូចជាឯកឧត្តម…