-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ ជូននាយទាហាន នៅស្រុកសន្ទុក

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន នាំ យកស័ង្កសី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន ជំនួយការផ្នែកគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល មានជម្រកស្នាក់នៅមិនសមរម្យ និងមានជីវភាពលំបាកខ្វះខាត រស់នៅភូមិទក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អំណោយមានយកនូវស័ង្កសីចំនួន១០០សន្លឹក អង្ករចំនួន៥០គីឡូក្រាម មីចំនួនពីរកេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួនពីរយួរ ត្រីខកំប៉ុង ចំនួនពីរយួរនិងថវិកាចំនួនពីរលានរៀល ដែលជាជំនួយឧបត្ថម្ភ របស់អង្គភាព និងយោធិនរួមការងារ ជួយឧបត្ថម្ភជូនលោក អនុសេនីយ៍ត្រី ហុង គឹមហួន សម្រាប់ជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យ និង ជួយសម្រាលដល់ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្នុងឱកាសនេះលោកអនុសេនីយ៍ត្រី ហុង…
-
គ្រូបង្រៀន និងសិស្សបង្ហាញពីការយល់ដឹងផលប៉ះពាល់កើតចេញពីប្លាស្ទិក និង ប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

(ខេត្តព្រៃវែង)៖ ផ្តើមចេញពីការយល់ដឹងកាន់តែជ្រួតជ្រាបផលប៉ះពាល់កើតចេញពីប្លាស្ទិក បានជំរុញធ្វើឱ្យគ្រូបង្រៀន និងសិស្សានុសិស្សកាន់តែច្រើនឡើង ពិសេសក្នុងសាលាបឋមសិក្សាសម្តេចតេជោហ៊ុនសែនព្រៃវែងក្រុង ស្ថិតនៅក្រុង ព្រៃវែង ខេត្ត ព្រៃវែង បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់បា្លស្ទិក ទាំងនៅតាមសាលារៀន និង ផ្ទះសម្បែង បន្តទៀត។ តាមរយៈការរួបរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ សិស្សានុសិស្ស រួមទាំង លោកគ្រូ អ្នកគ្រូ ម្នាក់ៗសុទ្ធតែបង្ហាញការតាំងចិត្តខ្ពស់ ហើយរួមគ្នាងាកមកប្រើប្រាស់ក្នុងការប្រើប្រាស់សម្ភារៈធម្មជាតិជំនួសវិញក្នុងនោះដូចជាស្លឹកចេក ស្លឹកឈូក បំពង់ឬស្សី …ដែលរបស់ទាំងអស់នេះមិនបង្កការប៉ះពាល់ដល់បរិស្ថាន។ កុមារី ធីណា ភក្តី មរកត បានបង្ហាញពីកាយល់ដឹងផលប៉ះពាល់កើតចេញពីប្លាស្ទិក ហើយបានប្តេជ្ញាចិត្តមិនប្រើប្រាស់ប្លាស្ទិកថាការប្រើប្រាស់បា្លស្ទិក មិនត្រឹម បង្កការប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនយើងរស់នៅទេ តែប្លាស្ទិកក៏បានបង្កការប៉ះពាល់ផងដែរដល់បរិយាកាសភពផែនដីយើង។ ជាមួយគ្នានេះកុមារី ណាណា កា បានប្រាប់ថា”ខ្ញុំបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយបា្លស្ទិកនេះគឺដើម្បីបរិស្ថានក្នុងសាលារៀន នៅតាមផ្ទះសម្បែង និងប្រទេសរបស់ខ្ញុំ ពីព្រោះថាថង់បា្លស្ទិកវាបង្កការប៉ះពាល់ដល់សុខភាពមនុស្សសត្វ។វាបង្កផលប៉ះពាល់ទាំងរយៈពេលខ្លី និង វែងផង”។ លើកឡើងស្រដៀងគ្នា កុមារា វណ្ណា រ៉ាសត្យា និងកុមារា យីសំណាង ពិសី បានឱ្យដឹងថាកុមារគ្រប់គ្នាត្រូវចូលរួមកាត់បន្ថយប្លាស្ទិកពីព្រោះថាវានឹងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយើងគ្រប់គ្នា។យើងម្នាក់ៗត្រូវប្រើប្រាស់សម្ភារៈផ្សេងៗជំនួសប្លាស្ទិកវិញ។ត្រូវធ្វើឱ្យបានគ្រប់គ្នាទាំងនៅសាលារៀន ក៏ដូចជានៅតាមផ្ទះសម្បែង។ កុមារា យន់មង្គល បុត្រ និងកុមារី…
-
វិនិយោគប្រាក់អនឡាញវាយលុកបណ្តាញសង្គម ប្រជាជនខាតរាប់លានដុល្លារ

ភ្នំពេញ៖ ពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះពីការវិនិយោគតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលកំពុងវាយលុកបណ្តាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក និងតេឡេក្រាមជាដើម។ ក្រុមឧក្រិដ្ឋជនបានបង្កើតក្រុមតេលេក្រាមក្លែងក្លាយ ដោយបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ននិងក្រុមហ៊ុនស្របច្បាប់នានា ដើម្បីទាក់ទាញការដាក់ប្រាក់វិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ។ ជនឧក្រិដ្ឋទាំងនោះ សន្យាផ្ដល់ អត្រាការប្រាក់ និងប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ដែល ស្ថាប័នជំនាញថា ពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ និយ័តករមូលបត្រកម្ពុជានិងអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ព្រមានពីអំពើឆបោកតាមអនឡាញនេះដែលកំពុងតែរីករាលដាលគួរឲ្យបារម្ភ។ ស្ថាប័នទាំងពីរ លើកឡើងថា ការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ទាំងនេះបានបណ្តាលឲ្យប្រជាពលរដ្ឋខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន។ យ៉ាងណាក៏ដោយពុំទាន់មានទិន្នន័យផ្លូវការបង្ហាញពីចំនួនទឹកប្រាក់ដែលខាតបង់នោះឡើយតែអ្នកស្រាវជ្រាវសង្គមសន្និដ្ឋានថាអាចដល់រាប់រយលានដុល្លារ ។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ពលរដ្ឋខ្លះបាន ខ្ចីប្រាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកទៅវិនិយោគដោយរំពឹងថាទទួលបានការប្រាក់ ឬប្រាក់ចំណេញខ្ពស់។ លោកថា ប្រសិនបើមិនទប់ស្កាត់ ប្រជាជនមួយចំនួនអាចធ្លាក់ក្នុងបំណុលវ័ណ្ឌកលោក ង៉ែត ជូ បញ្ជាក់ថា ៖ «ជាធម្មតាពលរដ្ឋដែលវិនិយោគដោយជឿជាក់លើការអូសទាញដោយសន្យាឱ្យចំណេញឬការប្រាក់ច្រើន លោកមិនសូវមានចំណេះដឹងទូលាំទូលាយទេ នៅពេលគាត់ខ្ចីប្រាក់យកទៅវិនិយោគហើយរំពឹងថាបានផលចំណេញច្រើន ដើម្បីកាត់កងបង់ការប្រាក់ទៅស្ថាបនទាំងនោះវិញ តែមិនបានដូចការរំពឹងទុកធ្វើឱ្យជួបវិបត្តិហិរញ្ញវត្ថុខ្លួនឯងប្រឈមនឹងបំណុលវ័ណ្ឌក»)។ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងប្រមូលព័ត៌មាន និងឃ្លាំមើលការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រព្រឹត្តិបទល្មើសតាមគ្រប់រូបភាព។ ស្ថាប័នទាំងពីរក្រើនរំលឹកឲ្យប្រជាជនប្រុងប្រយ័ត្ន៕ អត្ថបទ៖ ទួន សុផល
-
ប្រជាជនខ្មែររាប់លាននាក់គំហុកប្រើអ៊ិនធឺណិត ចំពេលមានក្តីបារម្ភពីឧក្រិដ្ឋកម្មសាយប័រ

ភ្នំពេញ៖ ទិដ្ឋភាពឌីជីថលរបស់ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយអ្នកប្រើអ៊ីនធឺណិតបានកើនដល់ជាង ១៩ លានអតិថិជននៅឆ្នាំ ២០២៣។ និយ័តករទូរគមនាគមន៍កម្ពុជាកត់សម្គាល់ពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានបន្ថែមអតិថិជនថ្មីប្រមាណមួយលាននាក់ចាប់តាំងពីឆ្នាំ ២០២២មក។ ទន្ទឹមនឹងនោះចំនួនអ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទក៏កើនដល់ជាង១៩ លានអតិថិជនផងដែរ។ ការកើនឡើងនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ភាគច្រើនដោយសារជំងឺរាតត្បាត COVID-19 ដែលបានជំរុញបដិវត្តកម្មឌីជីថលក្នុងវិស័យនានា។តួយ៉ាងក្នុងរយៈពេលវិបត្តិកំពុងផ្ទុះ មានតម្រូវការសម្រាប់ការទិញទំនិញ និងការអប់រំតាមអនឡាញ យ៉ាងច្រើន ហើយនិន្នាការនេះនៅបន្តដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ ការរីកយ៉ាងឆាប់រហ័សនៃការប្រើអ៊ិនធឺណិតនាំមកនូវបញ្ហាប្រឈមមួយចំនួន ខណៈដែលឧក្រិដ្ឋសាយប័រកំពុងគំរាមគំហែង ហែកលួចយកទិន្នន័យ និងបង្កហានិភ័យដល់សុវត្ថិភាព និងអាយុជីវិត នៅទូទាំងពិភពលោក។ ទីប្រឹក្សាសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំ និងអក្ខរកម្មឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ ដើម្បីទាញយកសក្ដានុពលអ៊ីនធើណេត។ លោក បានបញ្ជាក់ថា៖«ការប្រើប្រាស់អ៊ីនធឺណិត គឺវា ភ្ជាប់ជាមូយបច្ចេកវិទ្យា ដូច្នេះត្រូវតែមានឧបករណ៍ ឬមានលុយ ដើម្បីទៅជាវ ដើម្បីអាច់ប្រើប្រាស់បាន។ ចឹងប្រជាពលរដ្ឋខ្លួនឯង ត្រូវតែស្វះស្វែងក្នុងការសិក្សាខាងផ្នែកអក្ខរកម្មឌីជីថល ឱ្យបានច្រើនជាងមុនទៅទៀត»។ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល ដើម្បីជំរុញការគ្រប់គ្រងអ៊ីនធើណេត និងការពារអ្នកប្រើប្រាស់។ យោងតាមគេហទំព័រ DATAREPORTAL ទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅកម្ពុជាមានតម្លៃ ៧៤,៨៧ លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង…
-
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់ ឃ្លុំដីជាង ១៥០ហិកតា ឃាត់ខ្លួនមនុស្ស ៤នាក់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធាន ធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដីបាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ បើយោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណ ជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីន កាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទម បណ្ដោះអាសន្ន៖ ៣៤រោង និងរោងប្រក់សង្ក័សី៖ ១ខ្នង បានកម្ទេចចោលវត្ថុតាងមាន រោងប្រក់សង្ក័សី៖ ៤ គុណ៦ម៉ែត្រ ចំនួន ១២ខ្នង រោងតង់កៅស៊ូ៖ ២…
-
កំពង់ឆ្នាំងនឹងមានកំពង់ផែ និងមណ្ឌលភស្តុភារកម្មតម្លៃជាង១០០លានដុល្លារ

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងនឹងមានកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម ដែលមានតម្លៃ១០៨លានដុល្លារ។ ស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ។កំពង់ផែនេះរំពឹងថាអាចបង្កើតការងារចំនួន ១១៥កន្លែង។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ីឌីស៊ី( CDC) រដ្ឋាភិបាលបានអនុម័តគម្រោងនេះកាលពីខែកុម្ភៈដែលបើកផ្លូវសម្រាប់ការសិក្សា និងសាងសង់ ។យ៉ាងណាក៏ដោយស៊ីឌីស៊ី មិនទាន់អាចបញ្ជាក់បានទេថាគម្រោងនេះនឹងត្រូវការពេលប៉ុន្មានឆ្នាំដើម្បីបញ្ចប់។ ក្រៅពីគម្រោងកំពង់ផែពហុបំណងនៅកំពង់ឆ្នាំង ខេត្តកោះកុងក៏នឹងមានវារីអគ្គិសនីថ្មីមួយបន្ថែមទៀតដែលមានទុនវិនិយោគ៤៤០លានដុល្លារ។គម្រោងនេះស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា។ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀងឯណោះវិញ ទាក់យកបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តតម្លៃ២១២លានដុល្លារដែលអាចបង្កើតការងារបានជាង១០០០កន្លែង។ក្រៅពីនេះ មជ្ឈមណ្ឌលទិន្នន័យ២កន្លែងនឹងត្រូវបង្កើតឡើងសម្រាប់ការធ្វើអាជីវកម្មដែលមានទុនសរុបប្រមាណ ១៣៧លានដុល្លារ។ មណ្ឌលទិន្ន័យទាំង២មានទីតាំងនៅរាជធានីភ្នំពេញ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា គម្រោងថ្មីៗទាំងនេះនឹងជួយជំរុកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។អ្នកឧកញ៉ាបញ្ជាក់ថា«គម្រោងដែលបានអនុម័តជាងមួយពាន់លានដុល្លារនេះ គឺជាគម្រោងដែលជួយគាំទ្រដល់វិស័យផ្សេងៗទៀត ជាពិសេសទាក់ទាញដល់ការវិនិយោគចូលមកប្រទេសកម្ពុជា ព្រោះសព្វថ្ងៃនេះយើងកំពុងតែខ្វះខាតនូវវិស័យដែលបានអនុម័តនេះ ហើយការវិនិយោគទាំងអស់នេះ គឺជាពេលវេលាមួយសមស្របសម្រាប់អនាគត ហើយយើងសង្ឃឹមថា រាល់គម្រោងនេះដំណើរការរួចរាល់នឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត»។ នៅខែកុម្ភៈឆ្នាំ២០២៤ស៊ីឌីស៊ីអនុម័តគម្រោងវិនិយោគសរុប៣៧គម្រោងទាំងនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណជិត ១២ពាន់លានដុល្លារ។ គម្រោងទាំងនេះរំពឹងអាចបង្កើតការងារសរុប ៣៨ ០០០ កន្លែង។ នៅក្នុងខែកុម្ភៈដដែលនេះ វិនិយោគិនក្នុងស្រុកបានគ្របដណ្តប់ទុនវិនិយោគសរុបចំនួនជាង ៥៨០០% ខណៈទុនវិនិយោគមានប្រភពមកពីប្រទេសចិនចំនួន ៣៣០០%, ប្រទេសសិង្ហបុរី មានចំនួនជាង ៤៣០%…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១៖ សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។ ២៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧ ។ ៣៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ កិច្ចប្រជុំ ក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ៕
-
ការដ្ឋានពង្រីកសួនកម្សាន្ត និងរូបសំណាកសេះសមុទ្រ កំពុងពន្លឿនឱ្យរួចរាល់មុនចូលឆ្នាំថ្មី

កំពត៖ក្នុងគោលបំណងទាក់ទាញទេសចរផ្ទៃក្នុងក៏ដូច ជា ទេសចរបរទេស រដ្ឋបាលខេត្តកំពតកំពុងពង្រីកសួនកម្សាន្ត ចាប់ពី រូបសំណាកព្រះបាទអង្គឌួង រហូតដល់សួនត្រីផ្សោត និងសាងសង់រូបសំណាកសេះសមុទ្រនៅខាមុខសាលាខេត្តចាស់សម្រេចបានប្រមាណជិត ៥០ភាគរយហើយ។ការដ្ឋានទាំង នេះកំពុងពន្លឿនឱ្យបានបញ្ចប់មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ កន្លងទៅរដ្ឋបាលខេត្តបានរៀបចំកែលម្អសួនកម្សាន្តក្នុងក្រុងព្រមទាំងបង្កើតឱ្យមានឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែងតាមបណ្តោយព្រែកកំពង់បាយទាំងត្រើយខាងកើតព្រែកនិងខាងលិចព្រែក ខណៈបច្ចុប្បន្នគម្រោងសាងសង់ពង្រីកសួនកម្សាន្ត ចាប់ពី រូប សំណាកព្រះបាទអង្គឌួងរហូតដល់សួនត្រីផ្សោត សម្រាប់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរលម្ហែ មើលថ្ងៃលិចឬដើរ ហាត់ប្រាណ។ បន្ថែមសោភណភាពទៀត រដ្ឋបាលខេត្តក៏បាន សាងសង់រូបសំណាកសេះសមុទ្របាញ់ទឹកអមដោយភ្លើងពណ៌នៅខាងមុខសាលាខេត្តចាស់។ទន្ទឹមនឹងការពង្រីកសួនកម្សាន្តនេះ រដ្ឋបាលខេត្តក៏បានពង្រីក ផ្លូវ ខាងត្បូងសាលាខេត្តរហូតដល់រូបសំណាក ត្រីផ្សោតឱ្យ មានភាពធំទូលាយជាងមុន។បង្ការការកកស្ទះ ចរាចរណ៍ បង្កភាពងាយស្រួលសម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរកោះស្មៅ ក្នុងឱកាសនៃពិធីបុណ្យចូល ឆ្នាំថ្មីខាងមុខ។ ក្នុងដំណើរពិនិត្យការដ្ឋានកាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានថ្លែងថាបណ្ដាការដ្ឋានរៀបចំហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលទាំងឡាយនេះគឺដើម្បីលើកកម្ពស់ មុខមាត់សោភណខេត្តផងនិងបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផង។ ឯកឧត្តមបញ្ជាក់ថាបណ្ដាការដ្ឋានទាំងអស់នឹងបញ្ចប់ឱ្យបាននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាខែមេសាខាងមុខនេះ៕ដោយ ៖សិលា សារិន
-
អភិបាលរាជធានីភ្នំពេញ ថ្លែងអណរគុណ ក្រុមការងារ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាលនិងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។ ការថ្លែងអំណរគុណបែបនេះបានធ្វើឡើង នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូសបង្ការជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាល នៃការរីករាតត្បាតជម្ងឺកូវីដ-១៩ ដោយកម្លាំង កងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជំងឺ covid-19 ថែមទៀត។ ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំងព្រមទាំង ម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតទទួលបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃនៃការបាញ់ថ្នាំមូសនេះឃើញថា ជំងឺគ្រុនឈាម…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការរាយការណ៍ពីវឌ្ឍនភាពការងារ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនគណ:កម្មការទី៣ នៃរដ្ឋសភា

(ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកើតឡើងក្រោមការដឹកនាំ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានធ្វើការ អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណតំណាក់កាលទី១ ក្នុងការកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទន់នៅកម្ពុជា ឱ្យ បាន ច្រើនជាពិសេសគឺធ្វើការកែទម្រង់ច្បាប់វិយោគឱ្យមានភាពល្អប្រសើរ និង បង្ករភាព ងាយ ស្រួលក្នុងការបំពេញបែបបទជូនដល់អ្នកវិនិយោគិន ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ក្នុងការពង្រឹងប្រសិទ្ធភាពនៃសេវាច្រកចេញចូលតែមួយគឺការធ្វើស្វ័យប្រវត្តិកម្មចុះបញ្ជីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ (QIP Online) ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈអញ្ជើញជួបប្រជុំជាមួយ គណ:កម្មការទី៣ ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ នាសាលសន្និ សីទ បាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈ កម្មការ ជំ នាញទាំង១០ នៃរដ្ឋសភា ។ ឯកឧត្តមសន្តិបណ្ឌិត ឡូយ…