-
សម្តេច ម៉ែន សំអន គាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជាដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ខុប្បន្ន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជម្រុញឲ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ជាលទ្ធផលការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គមនិងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព ។ បរិវត្តកម្មឌីជីថល នឹងប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅ ជាពលរដ្ឋឌីជីថល…
-
ថ្ងៃទី២ នៃ “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤” និងកម្មវិធី “ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” លើកទី១ ក្នុងឆ្នាំ ២០២៤

ថ្ងៃទី២ នៃ “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤” និងកម្មវិធី “ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” លើកទី១ ក្នុងឆ្នាំ ២០២៤ មានអ្នកចូលទស្សនាជាច្រើន បានចូលរួម មើលស្តង់ពិព័រណ៍តាំង និងការដាក់តាំងបង្ហាញសមិទ្ធផល ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

-
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងអបអរសាទរផងដែរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។ លោកជំទាវ ក៏បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជិតស្និទ្ធ និងយូរអង្វែងរវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។ លោកជំទាវ ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរអំពីការកត់សម្គាល់នៃការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាអាចចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។…
-
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ប្រារព្ធទិវាអន្តរជាតិនារី៨មីនា

កំពង់ធំ៖រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១៣ ក្រោមប្រធានបទ«ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដោយមានការ អញ្ជើញចូលរួមឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរងនៃគណៈកម្មា ធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក វណ្ណៈ សោភានិត អភិបាលស្រុក ,ស្រ្តីជា តំណាងស្ត្រីនៅសាលាស្រុក អ្នកគ្រូនិងស្រីមកពីបណ្ដាឃុំជាច្រើននាក់។ ក្នុងឱកាសនេះឯកឧត្តម ទ្រី ដាលុច បានបង្ហាញនូវសោមនស្សរីករាយ ដែលអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេច អគ្គ មហាសេនា បតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុម ការងា គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអនុញ្ញាត ឱ្យរូបលោកជា តំណាងចូលរួមក្នុងពិធីអបអរសាទរទួបលើកទី១១៣ នៃ ទិវាអន្តរជាតិ នារី ៨ មីនានៅស្រុកប្រាសាទបល្ល័ង្ក។ ឯកឧត្តមខេត្តកំពង់ធំនាថ្ងៃនេះ និងបាននាំពាក្យពេចន៍សាកសួរសុខទុក្ខពីអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព…
-
សង់រោងចក្រផលិតសម្ភារៈកីឡាដែលផ្ដល់ការងារជិតបីពាន់នាក់នៅស្រុកស្វាយទាប

ស្វាយរៀង៖ក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី ផលិតសម្ភារៈកីឡាបានចាប់ផ្តើមសង់រោងចក្រដ៏ធំ មួយ ស្ថិត នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សូមជម្រាបថា រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និង អភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី បានបណ្ដាក់ទុនជំហាន ដំបូង លើផ្ទៃដីប្រមាណ៤០ ហិកតាដែលអាចបង្កើតការងារដល់ កម្មករ កម្មការិនី ជិត៣ ០០០ នាក់។ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងដែលបានអញ្ជើញ ចូលរួមក្នុងពិធីបើកដ្ឋាន បានលើកទឹក ចិត្តដល់វិនិយោគិនក្នុង វិស័យ ឯកជនសូមមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងឱ្យ បានកាន់តែ ច្រើនថែមទៀត។លោកបានលើកសរសើរ ដល់ ក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ ដែលបានមកវិនិយោគ បង្កើតរោងចក្រ និងផ្ដល់ការងារ ធ្វើដល់ប្រជាពលរដ្ឋ។លោកបានលើកឡើងថា រាល់ ការវិនិយោគនៃវិស័យឯកជន…
-
អាជ្ញាធរស្រុកថ្មគោលចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងជាង១៨ ០០០ ហិកតាបានទាន់ពេល

បាត់ដំបង៖ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកថ្មគោលជាង១៨ ០០០ ហិកតា ដែលជួបប្រទះបញ្ហាខ្វះទឹកកន្លង មក ត្រូវបានសង្គ្រោះ ទាន់ពេលវេលា ដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក និងមន្រ្តីជំនាញធនធានទឹកបាននាំយក ទឹកមកជួយសង្រ្គោះ ទាន់ពេល ។ខណៈនេះ ស្រូវទាំងនោះកំពុងលូតលាស់ល្អ និងទទួល បាននូវ ទិន្នផលខ្ពស់។ ជាមួយនឹងលទ្ធផលនេះលោក ជា សម្បត្តិ អភិបាលស្រុកថ្ម គោល ,មន្ត្រីមូលដ្ឋាន និងមន្រ្តីជំនាញធនធានទឹក បាន ចុះទៅពិនិត្យមើល ស្ថានភាពបង្កបង្កើនផលស្រូវប្រាំង ក្រោយពីអន្តរាគមន៍នាំយកទឹក ពីប្រភពផ្សេងៗ មកជួយសង្រ្គោះស្រូវ របស់ប្រជាកសិករ ទាំងនោះ ជាបន្តបន្ទាប់។ បើតាមលោក នូ សម្បត្តិ ស្រុកថ្មគោលគឺជា”ជង្រុកស្រូវដ៏ធំមួយ” របស់ខេត្តបាត់ដំបង។ស្រុកមានផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ជាងប្រាំម៉ឺនហិកតា។ក្នុងមួយឆ្នាំៗអាចផលិតស្រូវបានយ៉ាងហោច ណាស់ គឺចន្លោះពី២៥ ទៅ ២៦ម៉ឺនតោន។ បង្ហាញពីអារម្មណ៍សប្បាយរីករាយ កសិករបានថ្លែងអំណរគុណដល់ អាជ្ញាធរស្រុកនិងជំនាញពាក់ព័ន្ធក្នុងមូល ដ្ឋាន ដែលបានខិតខំ អន្តរាគមន៍នាំយកទឹកមកជួយសង្រ្គោះស្រូវពួកគាត់បានទាន់វេលា។ ក្នុងឱកាសនេះដែរប្រជាកសិករក៏បានបង្ហាញការព្រួយបារម្ភពីបញ្ហាតម្លៃស្រូវដោយសារតែតម្លៃស្ថិតនៅលើមាត់ឈ្មួញ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប
-
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោកណ្តាលស្ទឹង

-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ សាសនិកអ៊ិស្លាម ក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋ

(ភ្នំពេញ)៖ យោងតាមបណ្តាញសង្គមតេលេក្រាមនៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ចំពោះបងប្អូនសាសនិកខ្មែរអ៊ិស្លាម នៅក្នុងនិងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកអ៊ិស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាអ៊ិស្លាម។ សម្តេចធិបតី លើកឡើងថា តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកអ៊ិស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាអ៊ិស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា…
-
គណៈប្រតិភូ នៃវេទិការដ្ឋាភិបាលឌីជីថល បានសម្តែងការកោតសរសើរចំពោះការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម GOBIND SINGH DEO បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានកោតសរសើរការរៀបចំដ៏ល្អ និងជោគជ័យនៃវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ក៏សង្ឃឹមថា វេទិកានេះនឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចនូវការពិភាក្សានេះ ដើម្បីធានាបាននូវការតភ្ជាប់ឌីជីថល ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពជម្រាបជូន សម្តេចធិបតី ថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល…