-
រដ្ឋមន្រ្តីទេសចរណ៍៖ បុណ្យទន្លេជាចំណែកដ៏សំខាន់មួយក្នុង ការទាក់ទាញទេសចរ ឱ្យមកទស្សនាសៀមរាប

សៀមរាប៖ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នឹងប្រារព្ធនៅក្នុង ក្រុងសៀមរាបរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ខណៈនេះខេត្តសៀមរាបកំពុងតែសម្រិតសម្អាងខ្លួន ក្នុងនាមម្ចាស់ផ្ទះឆ្លាស់វេន ទន្ទឹមនឹងក្រសួងទេសចរណ៍កំពុង តែខិត ខំប្រើប្រាស់ឱកាសនេះ ដើម្បីទាក់ទាញទេសចរពីគ្រប់ទិសទី ឱ្យមក ទស្សនាខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មការ អន្តរ ក្រសួងរៀបចំពិធីបុណ្យទន្លេបានបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យដ៏ធំ ប្រចាំឆ្នាំមួយនេះ ជាចំណែកដ៏សំខាន់មួយ ក្នុងការ ទាក់ទាញភ្ញៀវ ទេសចរឱ្យមកទស្សនាសៀមរាប។ពិធីនេះរៀបចំឡើង ក្នុងគោល បំណងបំផុសចលនា មហាជន ឱ្យចូលរួមក្នុងការងារ អភិវឌ្ឍ និង អភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនា ការពិធិកម្មទេសចរណ៍ តាមរយៈការបង្កើត ព្រឹត្តិការណ៍ ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ឯកឧត្តមបន្តថា សម្រាប់ខេត្តសៀមរាបនេះជាលើកទី១ហើយ ដែល បាន ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជា ការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។ព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ គឺឱកាសមួយដ៏សំខាន់សម្រាប់…
-
កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរនៃប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអបអរសាទរឯកឧត្តម ប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យក្នុងការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នា លើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុនៃការពង្រឹង…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋម ន្ត្រី ឌិត ទីណា បើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងមានចំនួនសរុប ១១៣៨ អង្គ/នាក់ (ស្រីចំនួន ៥០៩នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២៖៣០ នាទី ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស ៕
-
នាយករដ្ឋមន្ត្រីអូស្ត្រាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ និងចាត់ទុកកម្ពុជា ជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍ ។ ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។ ជាការឆ្លើយតប សម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី…
-
កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល និង ការពារជាតិនិងសន្ដិសុខ ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម។ ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និង…
-
អភិបាលខេត្តកំពតលើកទឹកចិត្តស្ត្រីឱ្យបន្តចូលរួមគ្រប់សកម្មភាពសង្គម

កំពត៖ អភិបាលខេត្តកំពតបានលើកទឹកចិត្តដល់ស្តី្រទាំងអស់ឱ្យបន្ត ចូលរួមឱ្យបានគ្រប់សកម្មភាពសង្គមបន្ថែមទៀត ព្រោះថា សង្គមមួយ ប្រសិនបើគ្មានការចូលរួមពីស្ត្រីនោះទេ សង្គមនោះមិនអាចដំណើរការ ទៅ បាន ដោយរលូនដែរ។ឯកឧត្តម ក៏បាន កោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមរបស់ស្ត្រីក្នុងខេត្តកំពតទាំងមូលក្នុងការ រួមចំណែកយ៉ាងធំធេងលើក កម្ពស់សីលធម៌សង្គម តម្លៃស្ត្រី តម្លៃគ្រួសារខ្មែរ និងការអភិវឌ្ឍ។ ឯកឧត្តម ម៉ៅ ធនិន ថ្លែងបែបនេះក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”ដែលរៀបចំធ្វើឡើងនៅសាលសន្និសីទ “បូកគោ” សាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តមបន្តដោយបានលើកទឹកចិត្តដល់ស្ត្រីទាំងអស់បន្តចែករំលែក និងផ្តល់ការអប់រំនៅក្នុងគ្រួសារ និងស្ត្រីទូទាំងខេត្ត ។ ចែក រំលែក នូវ ចំណេះដឹង សីលធម៌សង្គម ពិសេសធាតុពិតជាក់ស្តែងពីការអភិវឌ្ឍ សង្គម ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះដែរ…
-
ក្រុមការងារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនានៅសង្កាត់ស្វាយតឿ

ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាអនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលនៅរសៀ ល ថ្ងៃទី៥ ខែមីនា បាន អញ្ជើញ ចូលរួម ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល” នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ ក្នុងឱកាសនេះ លោក សរ សុដានី បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍,លោកជំទាវ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្ត ស្វាយរៀង លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្វាយរៀងនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយ រៀង លោកបានបន្តថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា បាននិង កំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយនិងវិធាន ការចាំ បាច់ដើម្បីបណ្តុះបណ្តាលនិងកសាងមូលធនមនុស្សលើវិស័យឌីជីថល ។ក្នុងនោះ…
-
គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក

-
ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល

(ភ្នំពេញ) ៖ ចូលរួមទស្សនាដោយសេរី នៅក្នុងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៃវេទិការដ្ឋាភិបាលឌីជីថល ដែលប្រព្រឹត្តទៅ៖ ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L។ ពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖-ឈ្វេងយល់អំពីរដ្ឋាភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល-ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល-បង្កើតអនុស្សាវរីយ៍ជាមួយការថតរូប ៣៦០ ដឺក្រេ សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ច ជូនកងដល់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(កំពង់ធំ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ដែលកើតមានឡើងថ្មីៗ ជូនដល់កងកម្លាំងដល់យោធិន ចំណុះបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ អប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៤ នៅក្នុងឪកាសគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទទី៤ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីសភាពការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលមានរយៈពេលជាង ២ឆ្នាំកន្លងទៅ សង្គ្រាមនៅតែបន្តការអូសបន្លាយ និងបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសប៉ាលីស្ទីន ព្រមទាំងផលវិបាក ដែល កើតមានឡើងដោយសារសង្គ្រាមសង្គ្រាមបានបង្ករវិនាសកម្មគ្រប់យ៉ាង បំផ្លាញ អាយុ ជីវិត មនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រប់វស័យនិងសេចក្ដីសុខសាន្តរបស់ប្រជាជន ។ ចំពោះសភាពការណ៍ជាតិ អំពីប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលរស់នៅប្រទេសអូស្ត្រាលី និងអញ្ជើញមក ពីប្រទេសនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ ដើម្បីទទួលស្វាគមន៍អបអរសាទរដំណើរ ទស្សនកិច្ច ផ្លូវការ…