-
រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ទទួល ពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេ រិកប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។ ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ក្រសួងកសិកម្មបាន ឱ្យដឹងថា ក្នុង ពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហរដ្ឋ អាមេ រិក នាពេលកន្លងមក។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបង្ហាញពីគោលនយោបាយ និងកម្មវិធី អាទិ ភាព នានារបស់ ក្រសួង ដែលនឹងជួយទ្រទ្រងវិស័យកសិកម្មឱ្យរីកចម្រើន ប្រកប ដោយ និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។ ក្នុងស្មារតីបញ្ជាក់ពីឆន្ទៈបន្តកិច្ច សហប្រតិបត្តិការ រួមគ្នា ឱ្យ កាន់ តែជិតស្និទ្ធ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy…
-
រដ្ឋបាលក្រុងសំពៅពូន ចេញសេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា “មានការ បោះតង់ពីសំណាក់ទាហានវៀតណាម ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្ត កោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល”

-
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ជាបុត្រសម្ព័នរបស់ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀត នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែលមានក្រុមហ៊ុនបុត្រសម្ព័ន Aegros និងក្រុមហ៊ុន Freshstart Logistics ចូលជួបសម្តែងការគួរសម និងពិភាក្សា ការ ងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ផងដែរថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជាផ្នែកមួយនៃ Freshstart Group ជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល…
-
អ្នកបាត់ដំបងនឹងមានរោងចក្រផលិតទឹកស្អាតទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាតប្រាំម៉ឺនម៉ែត្រគូប

បាត់ដំបង៖ ខេត្តបាត់ដំបងកំពុងដំណើរការរោងចក្រផលិតទឹកស្អាត ខ្នាត ធំជាងមុនដែលរោងចក្រផលិតទឹកស្អាត ទី៣។ក្រោយសាងសង់រួចរាល់រោងចក្រនេះមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតចំនួនប្រាំម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។បច្ចុប្បន្នការ ដ្ឋាន សាងសង់សម្រេចបានប្រមាណ៧០ភាគរយបន្ទាប់ពីបើកដ្ឋានកាលពីដើមឆ្នាំ២០២៣ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ រោងចក្រផលិតទឹកស្អាតទី៣ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។ដើម្បីសម្រួលដល់ការងារសាងសង់ស្ថានីយបូមទឹកឆៅនិងជួយ កាត់ បន្ថយផលប៉ះពាល់នានាក្នុងការពន្លឿនដល់ការសាងសង់រដ្ឋបាលខេត្តបានទម្លាក់កម្ពស់ទឹកស្ទឹងសងែ្កជាជំហានៗចាប់ពីកម្ពស់១០ម៉ែត្រមកនៅត្រឹម៦,៥០ម៉ែត្រក្នុងរយៈពេលបីខែដោយគិតចាប់ពីថ្ងៃទី១៥ខែកុម្ភៈរហូតដល់ថ្ងៃទី១៤ខែឧសភាខាងមុខ។ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានហៅរោងចក្រ ទឹក ស្អាតទី៣ជាប្រវត្តិសាស្រ្តនេះមិនធ្លាប់មានលើទឹកដីខេត្ត ។គម្រោងនេះមានគោលដៅបំពេញបន្ថែមនូវតម្រូវការផ្គត់ផ្គង់ទឹកស្អាតដែលមានការខ្វះខាតសម្រាប់ក្រុងបាត់ដំបង និងនៅតាមបណ្តាឃុំ នានា មួយចំនួនរបស់ស្រុកពីរ គឺ៖ស្រុកថ្មគោល និង ស្រុកសង្កែដែល មានព្រំប្រទល់ជាប់នឹងក្រុងបាត់ដំបង។នេះជាការបង្ហាញពីការ ខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅ តាមទី ប្រជុំជន ឱ្យបាន ១០០ភាគរយនៅឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុត ក្លឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាអតិថិជនសូមចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុតក្នុង រដូវប្រាំងនេះនិងជួយសម្អាតអនាម័យបរិស្ថាននៅក្បែរប្រភពទឹកក្នុងករណីមានការលិចធ្លាយត្រូវរាយការណ៍បន្ទាន់មករដ្ឋាករទឹក ដើម្បីមន្រ្តី ជំនាញចុះអន្តរាគមន៍បានទាន់ពេលវេលា។ ឯកឧត្តមអគ្គនាយកក៏បានសំណូមពរដល់ប្រជាពលរដ្ឋអតិថិជនប្រើប្រាស់ទឹកនិងបណ្តាក្រុមហ៊ុននានានៅមុនពេលជីកកកាយដីសាងសង់អ្វីមួយត្រូវស្នើកិច្ចសហការជាមួយអង្គភាពរដ្ឋាករទឹកជាមុនសិនដើម្បីត្រួតពិនិត្យចៀសវាងជីកកកាយដីបង្កធ្វើឱ្យដាច់ធ្លាយបំពង់ ទុយោទឹកក្នុងដីប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុង។ សូមជម្រាបថា ពេលនេះអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងមានរោង ចក្រផលិតទឹកស្អាតចំនួនពីរទីតាំងដែលមានសមត្ថភាពផលិត បានចំនួន ៣៣ ៥២០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដើម្បីចែកចាយ ទៅកាន់ក្រុង-ស្រុកចំនួនបី…
-
សាលាបឋមសិក្សាភូមិចុងស្ពានមានអគារសិក្សាថ្មីមួយខ្នង

សៀមរាប៖អគារសិក្សាឈើមួយខ្នង មានបួនបន្ទប់ ជាជំនួយរបស់ ក្រុមអន្តរជាតិឡាយអិនក្លឹប ៣៥៦អេហ្វតាមរយៈអង្គការមិត្ដ កម្ពុជា ស្ថិតនៅសាលាបឋមសិក្សាភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដ សៀមរាបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ ។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប បានអបអរសាទរចំពោះសមិទ្ធផលថ្មី និងបានអរគុណដល់ សប្បុរស ជនប្រទេសកូរ៉េខាងត្បូងដែលបានជួយលើវិស័យអប់រំនៅតំបន់ជនបទ។លោកបានលើកទឹកចិត្តសូមបន្តជួយថែម ទៀតដល់កម្ពុជា។ពិសេសជំនួយជាអគារសិក្សាគឺជាការជួយដ៏សារសំខាន់ខណៈកម្ពុជាកំពុងតែមានសេចក្តីត្រូវការ បើទោះជារាជរដ្ឋាភិបាល បានសាងសង់ ជាច្រើនមកហើយក្តី។ លោកបន្តថាវិស័យអប់រំមានតួនាទីយ៉ាងសំខាន់ពិសេសលើកុមារតូចដែលពួកគេត្រូវតែបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានខិតខំធ្វើការសាងសង់អគារសិក្សា, បង្កើតឱ្យមាន សាលារៀននៅគ្រប់មូលដ្ឋាន ដែលធ្វើឱ្យមានភាពងាយស្រួលដល់ កុមារ តូចៗក្នុងការធ្វើដំណើរទៅរៀនសូត្រ។ សូមជម្រាបថា អគារសិក្សានេះធ្វើពីឈើមានបួនបន្ទប់ និងសមិទ្ធផល ជាច្រើនទៀតដែលជាអំណោយក្រុមសប្បុរសជន ប្រទេសកូរ៉េ នៃ អន្ដរជាតិឡាយអិនក្លឹប។យោងតាមរបាយការណ៍ របស់អង្គការមិត្ដកម្ពុជាឱ្យដឹងថា ក្រុម អន្ដរជាតិ ឡាយអ៊ិនក្លឹបនៃប្រទេសកូរ៉េខាងត្បូង បានជួយអភិវឌ្ឍន៍ វិស័យអប់រំ ពិសេសសាងសង់អគារសិក្សាចំនួនបួនខ្នង និងជួយ សាងសង់ ផ្ទះប្រជាពលរដ្ឋនៅភូមិចុងស្ពាន ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ សរុបជាថវិកាជាង២១ម៉ឺនដុល្លារអាមេរិក…
-
សំរាមជាកាកសំណល់ស្វាយ ជះក្លិនអសោចអ្នកភូមិនិងអ្នកដំណើរ

កំពង់ស្ពឺ៖ សំរាមកាកសំណល់ស្វាយដែលត្រូវបានគេយកចាក់ចោល ក្នុងដីទំនេរមួយកន្លែង ចំនួនដ៏ច្រើនមិនមានការទទួលខុសត្រូវបាន ជះក្លិនស្អុយ ពិបាកទ្រាំដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរគំនរ សំរាមស្វាយ និងអ្នកដំណើរនានា។រហូតមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ កាកសំណល់សំរាមស្វាយគេនៅតែបន្តដឹកទាំងឡាន យកមកចាក់ចោលយ៉ាងអនាធិតេយ្យដដែល។ ករណីនេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូ ម៉ែត្រ២៩-៣០ បត់ចូលតាមផ្លូវលំ១៥០ម៉ែត្រ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរសាកសពផ្លែស្វាយនេះបានឱ្យដឹងថាមានរថយន្តដឹកកាកសំណល់កាកសំណល់ស្វាយ យកទៅចាក់លើដីមួយកន្លែងទំនេរទុកចោល ។ឡានបានដឹក ជញ្ជូន រាល់ថ្ងៃ។បច្ចុប្បន្នសំរាមបានចេញក្លិនស្អុយ មកលើអ្នក ភូមិសែន ពិបាកទ្រាំ។ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ផង៕ដោយ៖ម៉ុន សំអាត
-
មន្ត្រីរាជការ និងគ្រូបង្រៀនជាង ១៥០០នាក់ក្នុងខេត្ត កំពត ទទួល ការពិនិត្យភ្នែក និងផ្តល់វ៉ែនតា

កំពត៖ក្រុមគ្រូពេទ្យភ្នែកកម្ពុជាបានរៀបចំកម្មវិធីពិនិត្យភ្នែកនិង ផ្តល់ វ៉ែនតា ជូន មន្ត្រីរាជការគ្រូបង្រៀនដោយឥតគិតថ្លៃដោយមានការ ចូលរួមពី ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និង សំណង់ និងលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។ លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកគៀនឃ្លាំង, ពេទ្យ ភ្នែក កម្ពុជា និងជាប្រធានផ្នែកភ្នែក នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) បានឱ្យដឹងថា ការចុះពិនិត្យភ្នែក ចែកវ៉ែនតា ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងទាំងបីប្រភេទ ដោយឥតគិតថ្លៃនេះបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១១ ។ចំណែក ការចុះពិនិត្យភ្នែក និងចែកវ៉ែនតានៅក្នុងខេត្តកំពតនាពេលនេះ គឺជា លើកទី៧៩ហើយ ដែលមានអ្នកចុះឈ្មោះចូលពិនិត្យជាង ១…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមូយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់

-
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមព្រះរាជពិធី បុណ្យ ទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃ រាជា ធិបតី ទេព វង្ស

ភ្នំពេញ៖ព្រឹកថ្ងៃអាទិត្យទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យ ទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បី ឧទ្ទិសព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម ឈិន កេតនា, ឯកឧត្ដម ចាយ បូរិន, ឯកឧត្ដម នេត ភក្ត្រា, ឯកឧត្ដម យូ ស៊ុនឡុង, និងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀតព្រម ទាំង ក្រុមគ្រួសារនៃព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិ បតី ទេព វង្ស និងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដម វង្សី វិស្សុត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញថ្វាយគ្រឿងសក្ការបូជា និងធ្វើកិច្ចនមស្ការ សមាទាន សីល វេរភត្តាហារថ្វាយប្រគេនសម្ដេចព្រះរាជាគណៈ ចំនួន១២ ព្រះអង្គ។ បន្ទាប់មក ឯកឧត្ដម…
-
រដ្ឋបាលខេត្តកែបប្តេជ្ញារក្សាពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននិងឈានទៅដណ្តើមពានរង្វាន់ផ្សេងទៀត

កែប ៖ ថ្លែងក្នុងទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោម ប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” និងពិធីដង្ហែពានរង្វាន់ ជ័យលាភី “ក្រុងកែប ខេត្តកែបទទួលបានពានរង្វាន់ស្តងដារទីក្រុង ទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២៤- ២០២៦ ដែលបានរៀបចំធ្វើ ឡើងនៅបរិវេណខាងមុខឆ្នេរខ្សាច់កម្សាន្តស្រី ស កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បាន បញ្ជាក់ថា ខេត្តកែបមានកិត្តិយសបំផុតដែលទទួលបានពាន រង្វាន់ទី ក្រុងទេសចរណ៍ស្អាតអាស៊ាន ។ ការទទួលបានពានរង្វាន់នេះ ក៏ដោយ សារតែការសហការចូលរួមពីមន្ត្រីរាជការ កងកម្លាំង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ ប្រជាពលរដ្ឋដែលបានយកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមប្តេជ្ញាចិត្តថែរក្សាពានរង្វាន់នេះឱ្យបាននៅពេលបន្តបន្ទាប់ទៀត។ ក្នុងឳកាសនេះដែរ ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អ៊ឹន សៅ បានបញ្ជាក់ក្នុងនាមមន្ទីរជំនាញ កន្លងមកបានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើបញ្ហាសម្អាតអនាម័យបរិស្ថាន តាមរយៈការផ្តល់រថយន្តដឹក សំរាម និងអាងស្តុកសំរាម ដាក់នៅតាមទីប្រជុំជនដើម្បីធានាការងារ…