-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ចង់ឃើញសាលារៀនទូទាំងខេត្តបន្ទាយមានជ័យ ក្លាយជា សាលាមានស្តង់ដារគំរូ

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ បានលើកទឹកចិត្តផង និងជំរុញផងដល់ មន្ត្រី អប់រំ និងគ្រូបង្រៀននៃខេត្តបន្ទាយមានជ័យឱ្យខិតខំធ្វើយ៉ាងណាឱ្យសាលារៀនទាំងអស់នៅខេត្តជាប់ព្រំដែន ថៃមួយនេះ ក្លាយជា សាលារៀនមាន ស្ដង់ដារគំរូ។ បំណងនេះត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ អប់រំ ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិង កីឡាខេត្តកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន អនុសាសន៍ លើកំណែទំរង់វិស័យអប់រំឱ្យ កាន់តែប្រសើរទ្វេឡើង។ តាមរយៈក្រសួងអប់រំត្រូវចលនាឱ្យតាមសាលានីមួយៗទៅជាស្តង់ដារសាលារៀនគំរូ នៅទូទាំង បណ្ដារាជធានី ខេត្ត ក្រុង ក្នុងគោលបំណង ពង្រឹងគុណភាពអប់រំកាន់តែប្រសើរឡើង ចាប់តាំងពីកម្រិតមតេ្តយ្យ សិក្សាដល់វិទ្យាល័យ។ ឯកឧត្តមបន្តថា ដើម្បីសាលារៀនគំរូគឺ ទី១. សាលារៀននីមួយៗ ត្រូវមានលទ្ធផលសិក្សារបស់សិស្សជាប់បាក់ឌុបច្រើន ដោយពិន្ទុ មធ្យមភាគលើសសាលាដទៃ ដោយមានសិស្សជាប់និទ្ទេសA, B, C ។ទី២. ការងារបង្រៀននិងរៀន បានល្អ។ទី៣. សាលាមានការ ចូលរួម ពីសហគមន៍ ក្នុងការជំរុញសិស្សឱ្យរៀនសូត្រគោរពវិន័យ សាលា។ទី៤. រដ្ឋបាលសាលាអនុវត្តបានលើការងារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិប តី បិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្ត កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួង មហា ផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបាន សមិទ្ធ ផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់ ធ្នាប់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានបើកសន្និបាត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាត ដែលធ្វើឡើងរយៈពេល១ថ្ងៃ កន្លះ បានអនុញ្ញាតឱ្យស្ថាប័នជំនាញ របស់ក្រសួង លើកបង្ហាញសមិទ្ធផលការងារដែលសម្រេចបាន និងលើកបញ្ហាប្រឈមដើម្បីកែលំអ និងរកដំណោះស្រាយ ដើម្បីជាការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន…
-
ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ភ្នំពេញ:យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូលមានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រងធនធានខ្សាច់ជារួម…
-
អាមេរិកឲ្យប្រទេសធំៗយកទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកប្រគល់ឲ្យអ៊ុយក្រែន

រដ្ឋមន្រ្តីការបរទេសអាមេរិកបាននិយាយថា ជាជំហានថ្មីមួយ សម្រាប់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ G7 អាចយកទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក តាមរយៈការដាក់ទណ្ឌកម្ម កន្លងមក បង្វែរទៅជួយបំពេញធនធាន ដល់អ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី។ លោកស្រី Janet Yellen បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ នៅក្នុងប្រទេសប្រេស៊ីល ជាទីដែលមានការជួបជុំនៃក្រុមប្រទេស G7 ដោះស្រាយបញ្ហាជំនួយដល់អ៊ុយក្រែន។ ការអំពាវនាវរបស់លោកស្រី បានកើតឡើង ស្របពេលដែលអាមេរិក និងអឺរ៉ុប ត្រៀមបង្កើតមូលនិធិសម្រាប់អ៊ុយក្រែន ដោយប្រើប្រាក់រាប់ពាន់លានដុល្លារ នៅក្នុងគណនីធនាគារ ការវិនិយោគ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់រុស្ស៊ី ដែលត្រូវបានបង្កកដោយលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២។ ព្យសម្បត្តិរុស្ស៊ី ប្រមាណ ៣៩៧ ពាន់លានដុល្លារ ត្រូវបានបង្កកដោយប្រទេសលោកខាងលិច រាប់ចាប់ពីទ្រព្យសកម្មរបស់ធនាគារកណ្តាល រហូតដល់ អចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗទៀត ពីមន្ត្រីជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ឆ្លើយតបនឹងរឿងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានហៅសំណើនេះថា «ជាការបំផ្លិចបំផ្លាញ» ដោយព្រមានថា វិធានការបែបនេះនឹងធ្វើឱ្យខូចដល់ប្រព័ន្ធហិរញ្ញវត្ថុសកល។ នេះបើយោងតាមកាសែតប្រេស៊ីល O…
-
វត្តនិងអាស្រមទូទាំងខេត្តសៀមរាបរៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយព្រះរាជវិញ្ញាណក្ខន្ធ ព្រះសព សម្តេច ព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស

សៀមរាប៖កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះ នៅតាម បណ្ដា វត្តចំនួន ២៦១វត្ត និងអាស្រម ចំនួន ១៨ ក្នុងខេត្ត សៀមរាប ក៏បានរៀបចំពិធីវាយគង ទូងស្គរ សូត្រមន្ត បង្សុកូល ឧទ្ទិសថ្វាយ ព្រះរាជវិញ្ញាណក្ខន្ធព្រះសព សម្តេច ព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែល បង្ហាញពីការសោកស្តាយអាឡោះអាល័យចំពោះការបាត់ បង់ ធនធានមនុស្ស ដ៏សំខាន់របស់កម្ពុជា។ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បញ្ជាក់ថា ក្រោយពីទទួលបានសារាចរណែនាំ របស់ រាជរដ្ឋា ភិបាល ក៏ដូចជាសេចក្តីប្រគេនដំណឹងរបស់គណៈសង្ឃនាយក មន្ទីរបាន ណែនាំដល់វត្តទាំង ២៦១វត្ត និងអាស្រមទាំង១៨ ក្នុង ទូទាំងខេត្ត សូមនិមន្តអនុវត្ត វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលដង។ ព្រះគ្រូ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ មានថេរដីកាថា នៅអារញ្ញសាគរមានការចូលរួមព្រះសង្ឃ…
-
សារៈសំខាន់ នៃធនធានស្រ្តីក្នុងវិស័យបរិស្ថាន

សៀមរាប៖លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានរំលេចឱ្យឃើញពីសារៈសំខាន់ធនធានស្រ្តីក្នុងការអប់រំបរិស្ថាន ។ពិសេសបណ្តុះមនសិកាកុមារតូចៗ យុវជនឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថានតាំងពីកុមារភាព។ លោកជំទាវមានប្រសាសន៍បែបនេះនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជា្របយេនឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើប្រមាណ៤០នាក់មកពីខេត្ដចំនួនប្រាំខេត្ដនៅកម្ពុជា ដែលរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី(NTFP-EP Asia)នាថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤ នៅខេត្ដសៀមរាប ។ លោកជំទាវបន្តថាការបញ្ជ្រាបយេនឌ័រ មានសារៈសំខាន់ក្នុងគ្រប់វិស័យទាំងអស់ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាថាស្ត្រី បុរស និងក្រុមមនុស្សក្នុងសង្គមគ្រប់ប្រភេទទទួលបានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាៗនៅក្នុងគ្រប់វិស័យនៃជីវិត។ លោកជំទាវបានបន្ដថា នៅក្នុងវិស័យបរិស្ថាន ស្ត្រីទទួលបានការលើកទឹកចិត្តគាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ លោកជំទាវបន្ថែមថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ”ថ្ងៃនេះមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមយ៉ាងសកម្មផុលផុស និងជាទីមោទនៈ ពីគ្រប់ភាពគឺ ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រោងចក្រ សហគ្រាស និងវត្ត អារាម ប្រមាណជាង៤,៥ លាននាក់នៅទូទាំងប្រទេស។ នៅឆ្នាំ២០២០ ក្រសួងបរិស្ថានមានស្ត្រី៤៤រូប ជាមន្ត្រីឧទ្យានុរក្ស ដែលពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារដែនជម្រកសត្វព្រៃ…
-
អភិបាលស្រុកស្ទោងបានអំពាវនាវដល់អាជីវករសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍផ្សារសេរីស្ទោង

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី កាល ពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បានអញ្ជើញ ពិនិត្យមើលវឌ្ឍនភាព នៃការ សាងសង់ផ្លូវប្រព័ន្ធរំដោះទឹក និងសោភ័ណភាពនៅក្នុងផ្សារសេរី ស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ថ្លែងទៅកាន់អាជីវករនៅក្នុងពេលនោះលោក សាយ គឹមឡម បាន អំពាវនាវដល់បងប្អូនអាជីវករសូមជួយសហការជាមួយអាជ្ញាធរ និង អ្នកម៉ៅការសាងសង់ ដើម្បីអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅ ក្នុង ផ្សារដូចជា ផ្លូវក្នុងផ្សារ ប្រព័ន្ធបង្ហូរទឹក ដែលបានកកស្ទះ។ពោល សំដៅធ្វើឱ្យមានសោភ័ណភាព មានបរិស្ថានល្អ។ ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលជាអ្នកម៉ៅការសាងសង់ ត្រូវអនុវត្តការងារឱ្យ បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ គួរបញ្ជាក់ថា ការអភិវឌ្ឍផ្សារសេរីស្ទោងនៅពេលនេះ កំពុងស្ថិត នៅដំណាក់កាលចាក់ដីសបំពេញបន្ថែម ដើម្បីឱ្យ ទីផ្សារមានលក្ខណៈ ទូលំទូលាយ៕ដោយ៖ ប៊ុន រដ្ឋា
-
អនុប្រធានសាខាកាកក្រហមស្រុកតាំងគោក នាំយកអំណោយ ទៅជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ធំ៖នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកនិង ជាអនុប្រធានសាខាកាកបាទក្រហម ស្រុកតាំង គោក ខេត្តកំពង់ធំ និងសហការី បានចុះសួរសុខទុក្ខនិងយកអំណោយ មនុស្សធម៌ ទៅជូនដល់គ្រួសារដែល រងគ្រោះ ដោយអគ្គិភ័យឆេះ ផ្ទះទាំងស្រុងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ដោយ មូលហេតុឆ្លង ចរន្តអគ្គិសនី។ ផ្ទះដែលរងការឆេះមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ។ម្ចាស់ផ្ទះប្តី ឈ្មោះ ឡាង ឃឿន អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ យូ បូ អាយុ៦២ឆ្នាំ។ អំណោយមនុស្សធម៌រួមមានមាន ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខនិងឃីតមួយកញ្ចប់ធំ៕ដោយ៖ប៊ុន រដ្ឋា
-
ម្ចាស់គម្រោង៖ ការដាំដំណាំបន្លែ ជួយដល់ជីវភាពប្រជាកសិករ

បន្ទាយមានជ័យ៖លោក សុក សំអុល ប្រធានគម្រោងនើតឆ័រខេត្ត បន្ទាយមានជ័យបានបង្ហាញពីលទ្ធផលអនុវត្តគម្រោង នៅ ឆ្នាំ ២០២៣ លើស្រុកគោលដៅដែលបានអនុវត្តគម្រោងដោយបានជួយដល់កសិករយល់ច្បាស់ពី ការប្រើប្រាស់ ទឹក ក្នុងបរិមាណ សមស្រប ឬ ការប្រើទឺក ច្រើន ក្នុងការងារបង្កើនផលដំណាំបន្លែ ។ពិសេសបច្ចេកទេសក្នុង ការដាំដុះ។ ក្នុងបទបង្ហាញធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនាសាលាខេត្តលោក សុក សំអុល បានបញ្ជក់ថា គម្រោងនើតឆ័រផ្ដោតសំខាន់ លើការបណ្ដុះ បណ្ដាលកសិករនូវបច្ចេកទេសដាំដំណាំ បន្លែគ្រប់មុខ បន្សាំនឹងការ បម្រែ បម្រួលអាកាសធាតុ ។គម្រោងបានអនុវត្ត នៅស្រុកគោលដៅ ចំនួន បីក្នុងខេត្ត គឺស្រុកថ្មពួក , ស្វាយចេក និងស្រុកព្រះនេតព្រះ ដែល បានជួយឱ្យជីវភាពប្រជាកសិករ ទទួល បានចំណូលបន្ថែម ពីការ បង្កបង្កើន ផលស្រូវ ។ ជាទិសដៅបន្តឆ្នាំ២០២៤លើស្រុកគោល ដៅ គម្រោងនឹងបន្ថែមដំណាំស្រូវ និងការ ចិញ្ចឹមមាន់ ទន្ទឹមនឹងដំណាំបន្លែ គ្រប់មុខ។ ក្នុងឱកាសនេះឯកឧត្តម…