Category: ព័ត៌មានជាតិ

  • អាជ្ញាធរជាតិអប្សរា ចុះបញ្ជីថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា ចុះបញ្ជីថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

    ភ្នំពេញ៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ នេះបើតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ។ លោក អន សុភាព បានបន្ថែមថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕ដោយ៖ម៉ាដេប៉ូ

  • ឯកឧត្តម ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

    ឯកឧត្តម ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ: លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។ ការបោះឆ្នោតពីរលើកចុងក្រោយនេះ ឆ្លុះបញ្ចាំងពីមហាជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅកម្ពុជា។ ជោគជ័យដ៏ធំធេងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ ការដឹកនាំប្រទេសឱ្យស្គាល់ការអភិវឌ្ឍដល់កម្រិតកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន និងស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅចំពោះមុខក្រសែភ្នែកប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយគ្មានជនណាឬក្រុមណាមួយអាចកាឡៃបាន ឡើយ។ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាដែលជាមេដឹកនាំដ៏ខ្លាំងពូកែគ្មានគូប្រៀប គឺជាអ្នកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងសម័យទំនើប។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបានដាក់ចេញគោលនយោបាយដែលឆ្លើយតបយ៉ាងល្អទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយដើរស្របនឹងនិន្នាការរបស់ពិភពលោកទៀតផង។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញលេញនិងយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នេះគឺជាហេតុផលគ្រប់គ្រាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ទំនុកចិត្តនិងការគាំទ្រពេញទំហឹងរបស់ប្រជាពលរដ្ឋ គឺជាប័ណ្ណធានាយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រងតំណែងជាគណបក្សដឹកនាំប្រទេសក្នុងរយៈពេលយូរតទៅទៀត។ សរុបទៅ ចំណងទាក់ទងរវាងប្រជាពលរដ្ឋខ្មែរជាមួយគណបក្សប្រជាជនកម្ពុជាបានក្លាយជាកិច្ចសន្យាយ៉ាងរឹងមាំមិនអាចកាត់ផ្តាច់បានដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ រុងរឿង និងមានចំណូលខ្ពស់ស្របតាមគោលដៅដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី…

  • សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា

    សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង៥៖៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា

    (ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទីវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះគណសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
  • សម្ដេចធីបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ និងកីឡាករ កីឡាការីនី ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែរីកចម្រើន និងទទួលបានជ័យជំនះ យ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ

    សម្ដេចធីបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ និងកីឡាករ កីឡាការីនី ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែរីកចម្រើន និងទទួលបានជ័យជំនះ យ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៤ចំណុចដល់ស្ថាប័នពាក់ព័ន្ធ និងកីឡាករ កីឡាការីនី ដើម្បីយកទៅអនុវត្ត ឱ្យកាន់តែរីកចម្រើន និងទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ។ អនុសាសន៍បន្ថែមទាំង ៤ចំណុច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖ ទី១- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយសហព័ន្ធកីឡាជាតិ រៀបចំយន្តការគាំទ្រ បណ្ដុះបណ្ដាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់រូប ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយកីឡាជាតិនៅក្នុងតំបន់ និងសកលលោក ។ ទី២- ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រាំង…

  • រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ

    រដ្ឋសភាឡាវ វាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ

    (ភ្នំពេញ)៖ ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធាន គណៈ កម្មា ធិការ កិច្ចការជនជាតិភាគតិច បាន ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរាជ រដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត បានលើកឡើងបែបនេះ ខណៈដឹកនាំគណៈប្រតិភូ ចូលជួប ពិភាក្សាការងារជាមួយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងពីការជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា -ឡាវ ដែលមានព្រំប្រទល់ជាប់គ្នា គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោល ព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ ។ ឯកឧត្ដម អនុប្រធានទី១ រដ្ឋសភាបានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឡាវ បានជ្រាប ពីសភាពការណ៍ ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច…

  • រដ្ឋបាលខេត្តបាត់ដំបងដង្ហែពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល

    រដ្ឋបាលខេត្តបាត់ដំបងដង្ហែពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល

    បាត់ដំបង៖រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ប្រារព្ធ ពិធីដង្ហែពានជ័យលាភីអង្គភាពផ្តល់ សេវា សាធារណៈគំរូ ក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាលខេត្តបាត់ដំបងសម្រាប់ ឆ្នាំ២០២៣ ។ពិធីប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ។ ក្នុងឱកាសនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានកោត សរសើរ ដល់អង្គភាពជ័យលាភី ព្រមទាំង ជំរុញបន្ថែមទៀត ដល់បណ្តា អង្គភាព អប់រំ និង បណ្តាអង្គភាពសុខាភិបាល ត្រូវ ពង្រឹង ការផ្ដល់ សេវា សាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីមានសមត្ថភាព នៅក្នុងការចូលរួមប្រកួតប្រជែងដណ្ដើម នូវជ័យលាភីអង្គភាពផ្ដល់សេវា សាធារណៈគំរូនៅថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៤ បន្តទៀត។ ឯកឧត្តមក៏បានណែនាំដល់មន្រ្តីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ និងគ្រប់ បណ្តាអង្គភាពសាធារណៈទាំងអស់ ត្រូវខិត ខំពង្រឹងការ អនុវត្ត ស្ដង់ដារ សេវាសាធារណៈសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលក្នុងខេត្ត។ ឯកឧត្តម ក៏បានធ្វើការក្រើនរម្លឹកផងដែរដល់អាជ្ញាធរ ពាក់ព័ន្ធ និងដាស់ តឿនដល់គ្រប់អង្គភាពអប់រំនិង សុខាភិបាលគ្រប់ថ្នាក់…

  • នាយករដ្ឋមន្ត្រី៖ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

    នាយករដ្ឋមន្ត្រី៖ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

    (ភ្នំពេញ)៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា ។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបន្តថា កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើលទ្ធផលនះ អត្តពលិកកម្ពុជា ដែលដណ្តើមមេដាយពីលើឆាកអន្តរជាតិតែងតែទទួលបាន ការលើកទឹកចិត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាបានចូលរួមចំណែកដល់រក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានលឲមនុស្ស

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាបានចូលរួមចំណែកដល់រក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានលឲមនុស្ស

    (ភ្នំពេញ)៖ កីឡា បានចូលរួមចំណែកដល់រក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់ សុខភាព ល្អនៃធនធានមនុស្ស ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូ បង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យ អាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កីឡា បានចូលរួមចំណែក ដល់រក្សា បាន កម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អនៃធនធានលឲមនុស្ស ដែលជាកត្តាកំណត់ ដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹមាំនៃសេដ្ឋកិច្ចជាតិ ។ សម្ដេច ថា ប្រជាពលរដ្ឋ មានសុខ ភាព ល្អ រស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍បន្ថែមបួនចំណុចដល់ វិស័យកីឡា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍បន្ថែមបួនចំណុចដល់ វិស័យកីឡា

    ភ្នំពេញ៖ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាអន្តរជាតិនានានៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ចំនួនបួនចំណុចដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡា និងទទួលបានជ័យជម្នះថែមទៀត។ អនុសាសន៍ទាំងបួននេះ មាន៖ទី១- ក្រសួងអប់រំ ត្រូវសហការ ជាមួយ សហព័ន្ធកីឡាជាតិ រៀបចំយន្តការគាំទ្រ បណ្ដុះបណ្ដាល លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីគ្រប់រូប ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួត ប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ ។ ទី២- ក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្ត ទុក ដាក់ សម្រិតសម្រាំង និងបណ្ដុះបណ្ដាលធនធានយុវជន ដែលមាន ទេពកោសល្យ ។ ទី៣- សម្ដេច លើកទឹកចិត្តដល់គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនី ទាំងអស់ ខិតខំហ្វឹកហាត់ជាប្រចាំ និងទី៤- NOCC និងសហព័ន្ធ កីឡាជាតិ ត្រូវបង្កើនកិច្ចសហការណ៍ទាំងបច្ចេកទេស…