Category: ព័ត៌មានជាតិ

  • អាជ្ញាធរខេត្តសៀមរាបប្រាប់ពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ

    អាជ្ញាធរខេត្តសៀមរាបប្រាប់ពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ

    សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយក ចិត្ត ទុកដាក់ប្រុងប្រយ័ត្នជានិច្ច មិនត្រូវធ្វេសប្រហែស ជាមួយ គ្រោះ អគ្គិភ័យ ព្រោះវាជាមហន្តរាយដែលបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុ ជីវិត។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ លើកទី៨ នាថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។លោកបន្ដថា ការប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៨នេះ ដើម្បីរំលឹក ប្រជាពលរដ្ឋនៅទូទាំង ប្រទេស ឱ្យមានការយល់ដឹង និងចងចាំបានថា អគ្គិភ័យជាគ្រោះ ថ្នាក់ កាចសាហាវមួយ ដែលអាច បំផ្លាញ អាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋបានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស ឬ គ្មាន ការប្រុងប្រយ័ត្ន។លោកក៏បាន ផ្តាំ ផ្ញើ ដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការ សំខាន់ៗ មួយចំនួន។ ឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលបន្ទុកជំនួយការដឹកនាំ ការិយាល័យ បង្ការ…

  • ជំរុញសហគមន៍កសិកម្មជាំសង្កែរុងរឿង លើការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

    ជំរុញសហគមន៍កសិកម្មជាំសង្កែរុងរឿង លើការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

    កំពង់ស្ពឺ៖អាជ្ញាធរស្រុកភ្នំស្រួចបានលើកទឹកចិត្តដល់ សហគមន៍ កសិកម្ម ជាំសង្កែរុងរឿង ស្ថិតនៅភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ឱ្យខិតខំបន្តពង្រឹងការងារដាំដុះបន្លែនានា និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ។ បច្ចុប្បន្នដំណាំបន្លែធម្មជាតិ និងមាន់ស្រែដែលកសិករដាំនិងចិញ្ចឹម នៅ សហគមន៍ កំពុងទទួលបាននូវការគាំទ្រពីអតិថិជន។ ដោយមើល ឃើញ ដូច្នេះក្រសួង មន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី និងអង្គការ ដៃគូ បានខិតខំស្វះស្វែងរកទីផ្សារ និងជំរុញ ឱ្យសហគមន៍ទាំងអស់ខិតខំ ផលិត។ បង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ រាល់ថ្ងៃ។ ពិសេសជាង នេះគឺដើម្បី បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងពង្រីកសហគមន៍ឱ្យកាន់តែរីកចម្រើន។ ខេត្តកំពង់ស្ពឺ ក្នុងស្រុក-ក្រុងទាំង៩ មានសហគមន៍ ចំនួន៥៧ ដែល កំពុងដាំដុះដំណាំសរីរាង្គ និងចិញ្ចឹម សត្វ ហើយក៏គ្រោងបង្កើតឱ្យ មាននៅតាមបណ្តាឃុំ សង្កាត់ ទាំង៨៨ នៅទូទាំងខេត្តកំពង់ស្ពឺ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសហគមន៍កសិកម្មជាំសង្កែរុងរឿងឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ុ សំអឿន អភិបាលរងស្រុកភ្នំស្រួចបានលើកទឹក…

  • វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឺប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

    វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឺប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

    ភ្នំពេញ៖ សូមចូលរួមទាំងអស់គ្នា! នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងការចុះឈ្មោះចូលរួម សូមចូលទៅកាន់ហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ឬគេហទំព័រ www.dgf.gov.kh វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ។ គួរបញ្ជាក់ថា វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum “DGF”) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ DGF គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពចំនួន ៨៣ ដែលរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល និងបង្កើតឱកាសជំរុញទំនាក់ទំនងវិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់ការវិនិយោគ ការផ្តល់សេវា និងដំណោះស្រាយបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ទោងជិះកម្សាន្ត បានចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើៗ នៅឧទ្យានទន្លេស្ងួត ក្នុងស្រុកអូររាំងឪ

    ទោងជិះកម្សាន្ត បានចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើៗ នៅឧទ្យានទន្លេស្ងួត ក្នុងស្រុកអូររាំងឪ

    ភ្នំពេញ:ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ ក្រុមការងារជំនាញ នៃប្រទេសកាណាដា ដែលបានកំពុងដំឡើងទោងជិះកម្សាន្ត នៅតំបន់ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាងសង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍កោលដៅកម្សាន្តបៃតងនិងអព្យាក្រឹតកាបូន។ ដោយសារតំបន់មានសក្តានុពលធម្មជាតិ រួមមានសួនច្បារផ្កាស្បៃរឿងមួយលានគុម្ព ដាំដុះតាមបណ្តោយទន្លេស្ងួត ប្រវែងជាងមួយគីឡូម៉ែត្រ និងទទឹង៣ម៉ែត្រ ព្រទាំងមានទីតាំងប្រវត្តិសាស្រ្តផ្សេងទៀត រួមមាន ប្រាសាទព្រះធាតុ ទីទួលបុរាណ និងវត្តព្រះធាតុបាស្រី ដែលល្បីល្បាញខាងផ្នែកជំនឿប្រពៃណី របស់ប្រជាពលរដ្ឋ ដែលមកបែបន់ តែងបានសម្រេចតាមបំណងប្រាថ្នា។ ដោយ:ម៉ាដេប៉ូ

  • មន្ត្រី បុគ្គលិក ក្រសួងកសិកម្មទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា

    មន្ត្រី បុគ្គលិក ក្រសួងកសិកម្មទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ ៖ ក្នុងគោលបំណងពង្រីកវិសាលភាពឱ្យបានកាន់តែទូលំទូលាយ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ជូនមន្ត្រី បុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុប១២៤នាក់ (ស្រី៧០នាក់ )ដែលពិធីនេះមានបទបង្ហាញដោយលោក អុប ពុទ្ធា ប្រធានការិយាល័យសង្គ្រោះបឋម និងក្រុមការងារ ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ សកម្មភាពនេះស្របតាមទិសដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១- ២០៣០ ក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺធ្វើយ៉ាងណាឱ្យក្នុងមួយគ្រួសារមាន១នាក់ យល់ដឹងពីវិជ្ជាសង្គ្រោះបឋម ។ សូមជម្រាបថា ក្នុងរយៈពេល១០ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម មិនគិតកម្រៃជូនអ្នកស្ម័គ្រចិត្ត យុវជន កក្រក មន្ត្រីប្រត្តិបត្តិ និងមន្ត្រីរាជការ សរុប១,៤៤៣វគ្គ មានអ្នកចូលរួម ៥៨,១១២នាក់, បានផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងមន្ត្រីរាជការ មានអ្នកចូលរួមសរុប…

  • កម្ពុជា និង ម៉ុងហ្គោលី ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាពេលអនាគត

    កម្ពុជា និង ម៉ុងហ្គោលី ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាពេលអនាគត

    ភ្នំពេញៈឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំយុវជន សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នៅរដ្ឋធានីអ៊ូឡានបាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលីដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ប្រភពក្រសួងទេសចរណ៍ឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ៕លោកៈចាន់ វិចិត្រ

  • ទីជម្រកសត្វខ្សឹបដែលជាសត្វបក្សីកម្របំផុតក្នុងលោកនៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់យ៉ាងច្រើន

    ទីជម្រកសត្វខ្សឹបដែលជាសត្វបក្សីកម្របំផុតក្នុងលោកនៅជុំវិញបឹងទន្លេសាប ត្រូវបានបាត់បង់យ៉ាងច្រើន

    ភ្នំពេញ៖ ដោយសារអាកាសធាតុក្តៅហួតហែង អំឡុងខែមករា ពន្លឺព្រះអាទិត្យចាំងឆ្លុះដល់ដី ទាំងមនុស្សទាំងសត្វចតុប្បាទ មិនអាចស្វែងរកម្លប់ជ្រកបាន ព្រោះតែពុំមានរុក្ខជាតិណាផ្សេងដុះក្រៅពីស្មៅ នៅលើទីវាលដ៏ធំល្វឹងល្វើយនៃ «តំបន់អភិរក្សសត្វខ្សឹបស្ទោង»នៅខេត្តកំពង់ធំឡើយ។ហេតុនេះទីជម្រកសត្វខ្សឹបដែលជាសត្វដ៏កម្របំផុតក្នុងលោកនោះ ក៏ទទួលរងការគំរាមកំហែងកន្លែងរស់នៅរបស់វាដែរ។ នេះបើយោងតាមការអធិប្បាយពីប្រភពពីWonders of the Mekong។ ប្រភពខាងលើបានឱ្យដឹងថា នាថ្មីៗមកនេះក្រុមការងារអង្គការសមាគមអភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក ស៊ុ ភារុណ ប្រធានកម្មវិធីប្រចាំតំបន់បឹងទន្លេសាប និងលោក ផុន ក្រឹម អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វខ្សឹប បាននាំយើងតាមរថយន្តភីកអាប់ដែលជាកម្មសិទ្ធរបស់អង្គការ នៅលើវាលស្មៅនេះ ដើម្បីស្វែងរកទីជម្រក និងផ្តិតយករូបភាពសត្វខ្សឹប ដែលជាបក្សីកម្រ និងជិតផុតពូជ។ តំបន់អភិរក្សសត្វខ្សឹបស្ទោង គឺជាផ្នែកមួយ នៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ និងជាទីជម្រកវាលស្មៅចុងក្រោយ ដែលនៅសេសសល់ សម្រាប់សត្វខ្សឹប។ នៅក្នុងប្រទេសកម្ពុជា សត្វបក្សីខ្សឹប មានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែ តំបន់អភិរក្សសត្វខ្សឹបស្ទោង ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាតំបន់ដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេ។ គួរបញ្ជាក់ថា«សត្វបក្សីខ្សឹប» Bengal florican មានឈ្មោះវិទ្យាសាស្ត្រ (Houbaropsis bengalensis)…

  • ក្រសួងវប្បធម៌រៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ អមដោយ ពិព័រណ៍សិប្បកម្មខ្មែរ ជាលើកដំបូង នៅដើមខែមីនា

    ក្រសួងវប្បធម៌រៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ អមដោយ ពិព័រណ៍សិប្បកម្មខ្មែរ ជាលើកដំបូង នៅដើមខែមីនា

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ «រាត្រីសមោសរ សំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែ កុម្ភៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងដែរថា ដើម្បីឱ្យគេមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌ បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។ ដោយ៖ម៉ាដេប៉ូ

  • សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស

    សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស

    ភ្នំពេញៈនារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤មសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស រួមជាមួយនឹងការឧទ្ទិសទ្វាយបួងសួងដល់ព្រះវិញាណក្ខន្ធសម្តេច បានស្តេចយាងទៅកាន់ស្ថានបរមសុខ ព្រះនិព្វានកុំបីឃ្លាតឡើយ។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានអញ្ជើញទៅមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសពដោយផ្ទាល់ ហើយបានអញ្ជើញមើលមឈូស ទីតាំងតម្កល់ព្រះរាជសព ជាពិសេសចាត់ចែងក្នុងការរៀបចំពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា និងបានរៀបចំបង្កើតគណៈកម្មការទទួលបន្ទុកក្នុងការដឹកនាំ និងរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចព្រះសង្ឃរាជាធិបតី។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមជម្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះដំណើរអនិច្ចធម្ម នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ ៕ដោយៈ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសាររំលែកទុក្ខ ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសាររំលែកទុក្ខ ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសាររំលែកទុក្ខ ដោយសូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ ។ សារបានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក…