Category: ព័ត៌មានជាតិ

  • យុទ្ធនាការបាញ់ថ្នាំមូសរយៈពេលប្រាំបួនថ្ងៃអនុវត្ត រួច៦៤ សង្កាត់នៃប្រាំមួយខណ្ឌ

    យុទ្ធនាការបាញ់ថ្នាំមូសរយៈពេលប្រាំបួនថ្ងៃអនុវត្ត រួច៦៤ សង្កាត់នៃប្រាំមួយខណ្ឌ

    ភ្នំពេញ៖ដោយយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជន ខណៈនៃ ការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់វិធានបន្ទាន់ដោយចាត់ ឱ្យ ក្រុម ការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងមានកិច្ច សហការ ពីកងពលតូចលេខ៧០ផងបានចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ទូទាំងរាជធានីភ្នំពេញអនុវត្តដំបូងផ្តោតលើសង្កាត់,ខណ្ឌដែលមានហានិភ័យខ្លាំងជាមុនគិតត្រឹមថ្ងៃទី៣ខែមីនាក្រុមការងារអនុវត្តបាននៅសង្កាត់ចំនួន៦៤នៃ១០៥សង្កាត់លើប្រាំមួយខណ្ឌ ។ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានី ភ្នំពេញបានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល អាជ្ញាធរ ខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០បានធ្វើយុទ្ធនាការយ៉ាង សកម្មបាញ់ថ្នាំមូសដើម្បីបំបាត់ជម្រកមូសខ្លា។ គិតដល់ថ្ងៃទី៣ ខែមីនា ក្រុមការងារបានចុះបាញ់ថ្នាំនៅខណ្ឌដែលមានការប្រឈម នឹងជំងឺគ្រុនឈាមជាមុន ដោយអនុវត្តបាន ៦៤សង្កាត់ លើ១០៥ សង្កាត់ ក្នុងចំនួន១១ខណ្ឌ នៃ១៤ខណ្ឌ ។បានបាញ់ថ្នាំរួចរាល់ចំនួន ប្រាំមួយ ខណ្ឌក្នុងនេះមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌព្រែកព្នៅ ។ក្រុមការងារនឹងបន្តបាញ់នៅខណ្ឌផ្សេងទៀត ជាបន្តបន្ទាប់។ ជាមួយគ្នានេះលោកប្រធានមន្ទីរសុខាភិបាល បានអំពាវនាវដល់ប្រជា ពលរដ្ឋ រស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ ជម្រកមូសខ្លា ដូចជា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប…

  • បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ គាំទ្រដំណើរសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

    បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ គាំទ្រដំណើរសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត
  • ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

    ក្រុមហ៊ុន FreshStart Energy មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស អូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះមហាអគ្គសង្ឃរាជ ទេព វង្ស

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះមហាអគ្គសង្ឃរាជ ទេព វង្ស

    ភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៍ទី២ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយមានការចូលរួមពីសំណាក់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងសម្តេចព្រះរាជាគណៈ, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង, ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង…

  • សម្ដេចពិជ័យសេនា ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោ បាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ

    សម្ដេចពិជ័យសេនា ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោ បាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ

    (ភ្នំពេញ)៖ ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យទៅជាទីឋានសុខដុម ការធ្វើឱ្យរីកចម្រើនក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលប្រការនេះ បង្កើតបានជាសមិទ្ធផលសម្រេចបានសម្រាប់ប្រជាជាតិជាបន្តបន្ទាប់ ក្នុងរយៈពេល ២៥ឆ្នាំនេះ ។ នេះគឺជាការលើកឡើងរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ស្តូបឈ្នះឈ្នះ ក្នុងឱកាសផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព»កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាដែលពីអតីតកាលជាវាលពិឃាដ តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាច ក្លាយជាតំបន់ និងជាប្រទេសមានសន្តិភាពពេញលេញ និងជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ សម្តេចបន្តថា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ បានផ្តល់ជាកាលានុវត្តភាពជាច្រើនអានេក សម្រាប់ប្រជាជនកម្ពុជានូវសន្តិភាពទូទាំងប្រទេស ធ្វើឱ្យឈានទៅរកភាពរុងរឿងនៅក្នុងសង្គមគ្រួសា ជាមួយនឹងការអភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម កំណើនវិនិយោគិន លំហូរនៃវិស័យទេសចរណ៍ ដែលជាកត្តារុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន លូតលាស់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ជាក់ស្តែងបច្ចុប្បន្ននេះបណ្តាខេត្តជាច្រើនបាននឹងកំពុងប្រែក្លាយជាតំបន់គ្មានមីន…

  • រដ្ឋបាលខេត្តពោធិ៍សាត់ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា

    រដ្ឋបាលខេត្តពោធិ៍សាត់ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា

    ពោធិសាត់៖ ប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល » គឺជា មូលដ្ឋានគ្រឹៈដ៍រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះបច្ចេកវិទ្យា ឌីជីថលបានបោះជំហានយ៉ាងលឿននិងក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ជាមួយគ្នានោះរាជរដ្ឋា ភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ដែលជាផែនទីបង្ហាញផ្លូវនិងការគិរគូរយ៉ាងវែងឆ្ងាយក្នុងការទាក់ទាញយកប្រយោជន៍ដើម្បីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ នេះជាប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីនាឱកាសអបអរសាទរខួបលើកទី១១៣ទិវាអន្តរជាតិនារី ៨ មីនាដែលបានប្រារព្ធធ្វើឡើង នៅបរិវេណសាលាខេត្តនៅថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមអភិបាលខេត្តបន្តថា ស្ត្រីកំពុងតែបម្រើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំសិក្សាធិការពីថ្នាក់មតេ្តយ្យ ដល់កម្រិត ឧត្តម សិក្សា បំរើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធ ។ល។ ឯកឧត្តមបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកឡើងថា ការលើកកម្ពស់ សមភាពយេន ឌ័រនិងការ បង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោត យកចិត្តទុកដាក់ ទៅលើការកសាងសសរស្តម្ភចំនួន៣សំខាន់ៗ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល…

  • អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរ

    អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌ សមធម៌ និងសេចក្តីថ្លៃថ្នូរ

    កំពត៖ ដើម្បីអភិវឌ្ឍន៍សង្គមជាតិស្របតាមយុទ្ធសាស្ត្រ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខុ មាលភាព ជូន ពលរដ្ឋ ,កាត់ បន្ថយ អត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ដោយការប្រើប្រាស់ ឱសថផ្សេងៗ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវតែពង្រឹងគុណវឌ្ឍន៍ និងប្រតិបត្តិវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។នេះជាការបញ្ជាក់របស់ មន្រ្តីជាន់ ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យ ខេត្តកំពត -កែប។ ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៤ របស់ក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តកំពត-កែបដែលប្រារព្ធ នៅមន្ទីរសុខាភិបាល ខេត្តកំពតកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពតបាន លើកឡើង ថា សុខុមាល ភាពប្រជាពលរដ្ឋ ជាគុណតម្លៃមហាសាល របស់អ្នកប្រកប វិជ្ជាជីវៈសុខាភិបាល ដ៏មានប្រសិទ្ធិភាព សុវត្ថិភាព ដើម្បី ចូលរួមកាត់ បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ ដោយការប្រើប្រាស់ ឱសថផ្សេងៗ ។គ្រូពេទ្យត្រូវគិតថា “ទុក្ខលំបាក របស់អ្នកជំងឺ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចាកចេញពីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចាកចេញពីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ មីនា ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា “ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ” ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី ។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ…

  • អភិបាលរងខេត្តស្វាយរៀងណែនាំ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និង អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់កងយោធពល ខេមរ ភូ មិន្ទ

    អភិបាលរងខេត្តស្វាយរៀងណែនាំ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និង អនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជា និងគោលនយោបាយរបស់កងយោធពល ខេមរ ភូ មិន្ទ

    (ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងណែនាំដល់ នាយទាហាន និងពលទាហានទាំងអស់ត្រូវគោរព និងអនុវត្តឲ្យបានម៉ឹងម៉ាត់ ទៅតាម បទបញ្ជា និងគោលនយោបាយរបស់កងយោធពលខេមរភូមិន្ទ ជាពិសេស អនុវត្តឲ្យ បានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក ធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អ។ ការថ្លែងបែបនេះ របស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាង ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព លំហាត់របៀប យុទ្ធវិធី បច្ចេកទេស អាវុធថ្មើជើង និងអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងស្វាយរៀងនៅថ្ងៃទី១ ខែមីនាឆ្នាំ២០២៤។ លោកអភិបាលរងខេត្តបានថ្លែងទៀតថា ក្នុងនាម ឯកឧត្តមអភិបាលខេត្តសូមចូលរួម អបអរសាទរ ចំពោះ សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺននូវថ្ងៃនេះ ដែលជា មោទនភាពមួយជម្រុញឲ្យយោធិននៅគ្រប់កងឯកភាពទាំងអស់ បានខិតខំ ប្រឹងប្រែង ទៅលើចំណេះ ជំនាញ សមត្ថភាព ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងនាម ជា យោធាការសុខសន្តិភាពជូនប្រជាពលរដ្ឋ។ លោកបានថ្លែងការកោតសរសើរ ដល់យោធិនទាំងអស់ ដែលគោរពវិន័យបានល្អ ក្នុងពេល…

  • ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងប្រៃសណីយ៍ ឯកភាពគ្នាលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

    ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងប្រៃសណីយ៍ ឯកភាពគ្នាលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការដាក់ឱ្យប្រើថ្នាល ឬសេវា រដ្ឋាភិបាលឌីជីថល (DGPs)» ។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) ព្រមទាំងការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (DGPs) ថ្មីៗ ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម…