-
សម្ដេចនាយករដ្ឋមន្រ្តី៖ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាអន្តរជាតិនានា នៅរសៀល ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកីឡាមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម កម្ពុជា។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបន្តថា កីឡាទទួលបាន នូវការចាប់ អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយ មិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរ នាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេស យុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាង សង្គម” ។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត…
-
គ.ជ.ប៖ អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសរុប៩៩,៨៦ ភាគរយ និងថា ការបោះឆ្នោត ប្រកបដោយសន្តិសុខ,សុវត្ថិភាព

ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ប្រកបដោយសន្តិសុខ,សុវត្ថិភាព ។បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧ នាក់។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ វេលាម៉ោង ៧:៣០នាទីយប់នេះ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖-ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក),វិទ្យុជាតិកម្ពុជា ,Facebook Page៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា បន្ទាប់ពីការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក រហូតត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះរួចមកថាការបោះឆ្នោតប្រព្រឹត្តិទៅរលូនល្អ និងអាចយកជាការបាន។ ឯកឧត្តមបានលើកឡើងដែរថាចំពោះអ្នកអវត្តមានក្នុងពេលបោះឆ្នោតដែលមានចំនួនតិចតួចនោះដោយសារពួកគាត់មានរោគជំងឺ ក្នុងចំណោមនេះមានអ្នកដេកមន្ទីរពេទ្យផង។ គួររំលឹកថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖…
-
លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តកណ្ដាលគណបក្សប្រជាជនកម្ពុជានាំមុខដាច់

កណ្ដាល៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកណ្ដាលដែលស្ថិតនៅភូមិភាគ៣ បានបិទបញ្ចប់និ ង បាន ដំណើរការរាប់សន្លឹកឆ្នោតរួចរាល់ហើយដែរ។ លទ្ធផលបឋមទាំង២ការិយាល័យ គឺការិយាល័យ ៣០០១ និង ការិយា ល័យ៣០០២នៃភូមិភាគបានបង្ហាញថា គណបក្ស ប្រជាជន កម្ពុជា បានទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបក្នុងចំនួន សំឡេង ៩២៦ ក្នុងនោះមិនបានការមួយសន្លឹក។ គណបក្សប្រជាជនកម្ពុជា បាននាំមុខ គណបក្សឆន្ទៈខ្មែរ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច និង គណបក្សកម្លាំងជាតិ ទទួលបាន១២សំឡេង។ មកដល់ពេលនេះគ្រប់ភូមិភាគទាំង៨ទូទាំងប្រទេស បានបិទ បញ្ចប់ការ បោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត ខណៈដែល ខេត្តមួយចំនួន, ភូមិភាគមួយចំនួនក៏បានបញ្ចប់ការ រាប់ សន្លឹក ឆ្នោតផងដែរ ដែលលទ្ធផលបឋមបង្ហាញថា គណបក្ស ប្រជាជន កម្ពុជាបានទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលុប។ សូមជម្រាបថា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នេះដោយ មានគណបក្ស នយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖…
-
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងពីសារៈសំខាន់ ពីការ បោះឆ្នោតព្រឹទ្ធសភា និងបានត្រៀមខ្លួនច្រើនថ្ងៃដើម្បីចូលរួមបោះឆ្នោត

ភ្នំពេញ៖សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបបានមកកាន់ ការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ជាមួយនឹងទឹកមុខរីករាយ និងភាពជឿជាក់ក្នុងការ ជ្រើសតំណាងគណបក្សរៀងៗខ្លួន។ នៅក្នុង វិទ្យាល័យ ព្រះស៊ីសុវត្ថិរាជធានីភ្នំពេញគឺជាការិយា ល័យ បោះឆ្នោតភូមិភាគទី១នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ត្រូវបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងពីសារៈសំខាន់នៃការបោះឆ្នោតព្រឹទ្ធសភា ហើយពួកគាត់ លើកឡើងផងដែរពីការត្រៀមខ្លួនជាស្រេចដើម្បីរង់ចាំថ្ងៃនៃការបោះឆ្នោតមកដល់។ លោកស្រី កី ភឿន សមាជិកាក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ ក្នុងរាជ ធានី ភ្នំពេញ បានឱ្យដឹងថា ”ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រធានសភា។ក្រុមការងារ សង្កាត់យើងខ្ញុំមិនថារូបខ្ញុំទេគឺមានភាពសស្រោក សស្រាំ ក្នុងការ បោះ ឆ្នោត ។យើងប្រឹងប្រែង ហើយបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម បោះឆ្នោត នៅថ្ងៃនេះឱ្យខានតែបានដើម្បីឱ្យសម្រេច ជោគជ័យ ១០០ ភាគរយ។ ចំណែកលោក ម៉ែន នួន សមាជិកក្រុមប្រឹក្សា សង្កាត់ ទួលស្វាយ ព្រៃទី១ ក្នុងរាជធានីភ្នំពេញបានឱ្យដឹងដែរថា ព្រឹទ្ធសភាគឺជាស្ថាប័ន កំពូលរបស់ប្រទេសយើង ។ការបានមកចូលរួមបោះឆ្នោត ជូន គណបក្សយើងឃើញថាពិតជារឿងមួយមិនអាចខកខានបានសោះឡើយ។ខ្ញុំមកដល់ការិយាល័យបោះឆ្នោតនៅក្នុងវិទ្យាល័ព្រះស៊ីសុវត្ថិ នេះ…
-
ឯកឧត្តម ហង្ស ពុទ្ធា៖ ចាប់ពីម៉ោង៧ព្រឹកមកទល់និងម៉ោង ១២ថ្ងៃត្រង់នេះការិយាល័យទាំង៣៣នៅ៨មណ្ឌលដំណើរការបោះឆ្នោតបាន៩៥ភាគរយហើយ

(ភ្នំពេញ)៖ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ចាប់ពីដំណើរការបោះឆ្នោតមកទល់និងម៉ោង ជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ការិយាល័យបោះឆ្នោតទាំង ៣៣នៅ៨ មណ្ឌល ដំណើរការបាន ៩៥ភាគរយហើយ ។ ឯកឧត្តម បន្ថែមថា សំរាប់ដំណើរការនៃការរាប់សន្លឹកឆ្នោតក៏បានធ្វើនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ការបញ្ជាក់លើកឡើងរបស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតភូមិភាគ១ដែលមានពីរការិយាល័យបោះឆ្នោត។ ឯកឧត្តម បន្ថែមថា ដោយឡែកនៅក្នុងមណ្ឌលការិយាល័យបោះឆ្នោតលេខ១០០១ អ្នកបោះឆ្នោតបានមកគ្រប់អស់ហើយ ហេតុដូច្នេះការិយាល័យនេះមានសិទ្ធបិទការិយាល័យឆ្ពោះទៅរកការរាបស់ន្លឹកឆ្នោត។ សម្ភាស ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ផងដែរថា ការបោះឆ្នោតចាប់ពីពេលព្រឹកមកទល់និងពេលនេះមិនមានបញ្ហារាំងស្ទះណាមួយនោះទេ គឺប្រព្រឹត្តទៅដោយរលូនទោះបីជាមិនទបញ្ចប់ម៉ោងក៏អាចវាយតំលៃថាការបោះឆ្នោតគ្មានអំពើហឹង្សារពិសេស មានកិច្ចសហការល្អពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលទាំងអស់នេះបញ្ជាក់ភាពចាស់ទំទៅលើការងារទាំងអស់គ្នា និងទទួលបានការបោះឆ្នោតព្រឹទ្ទសភាមួយដែលមានភាពល្អ ដែលលទ្ធផលនិងអាចទទួលយកបានទាំងអស់គ្នា៕ អត្ថបទ ៖ ង៉ាន់ ទិត្យរូបភាព ៖ ស៊ួង ពិសិដ្ឋ
-
ខេត្តកំពង់ធំ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ត្រូវបានដំណើរការយ៉ាងរលូន

(កំពង់ធំ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ត្រូវបានដំណើរការយ៉ាងរលូននៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៤ សម្រាប់ខេត្តកំពង់ធំមណ្ឌលភូមិភាគ៨មានមួយការិយាល័យបោះឆ្នោតលេខ ៨០០១ ស្ថិតនៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអចា្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្នុងកិច្ចដំណើរការបោះឆ្នោតគណៈកម្មការរៀបចំការបោះឆ្នោតបានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធីរបស់ខ្លួន ក្នុងនោះដល់ពេលម៉ោងបោះឆ្នោតយើងឃើញអង្គបោះឆ្នោតបានឈរតម្រង់ជួរចាប់លេខរៀងទៅតាមគណកម្មការការិយាល័យរៀបចំការបោះឆ្នោត។ សមាជិក សមាជិការ អង្គបោះឆ្នោតបានឈរតម្រង់ជួរតាមលេខរៀងដែលគណៈកម្មការរៀបចំការបោះឆ្នោតបានកំណត់ជាបន្តបន្ទាប់ក្នុងនោះការអនុញ្ញាតឲ្យចូលគឺចាប់លេខរៀងដោយឡែកប៉ុន្តែអង្គបោះឆ្នោតជាស្ត្រីមានផ្ទៃពោះ ជាអ្នកជំងឺឬពិការ គឺគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យចូលមុនដោយមិនបានចាប់លេខរៀងនោះទេ។ចំពោះសន្តិសុខសណ្ដាប់ធ្នាប់វិញគឺមានលក្ខណៈល្អប្រសើរមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ តាមការបញ្ជាក់របស់ លោក ហូ ហុង ប្រធានការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតសមាជិករដ្ឋសភានិងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងបញ្ជីបោះឆ្នោតមានចំនួន ៥៩១ នាក់ក្នុងនោះសមាជិករដ្ឋសភាក្នុងតំណែងមានចំនួន ៦ រូប និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៥៨៥ នាក់ ។ មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖*១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១*២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២*៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣*៤.គណបក្សកំលាំងជាតិលេខរៀងទី៤ ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕ ដោយ…
-
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងតម្លាភាព

(ខេត្តកំពង់ស្ពឺ)៖ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទូទាំងខេត្តកំពង់ស្ពឺ មានក្រុង-ស្រុក ចំនួន០៩ និងឃុំ-សង្កាត់ ចំនួន៨៨ សមសភាពដែលត្រូវបោះឆ្នោតមានចំនួន ៦២២នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិមានចំនួន៦១៦នាក់ ស្រីចំនួន១១៨នាក់ តំណាងរាស្រ្តក្នុងអាណត្តិមានចំនួន ៦រូប ។ យោងតាមរបាយការណ៍ ការិយាល័យបោះឆ្នោតក្នុងខេត្តកំពង់ស្ពឺ មាន ២ការិយាល័យ គឺការិយាល័យ ៧០០២ មានចំនួនអ្នកបោះឆ្នោត ៣០៩នាក់ ការិយាល័យ៧០០៣ មានអ្នកបោះឆ្នោតចំនួន ៣១៣នាក់ មណ្ឌលបោះឆ្នោតភូមិភាគ៣ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមលក្ខណៈមានរថយន្តសង្គ្រោះក្រុមគ្រូពេទ្យ ហើយបានសំរួលអ្នកមានជំងឺ ចាស់ទ្រុឌទ្រោមបានបោះឆ្នោតមុនគេផងដែរ ។ សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ទាំងអស់បានអញ្ជើញមកពីតាមបណ្តាភូមិឃុំរបស់ខ្លួនដើម្បីជួបជុំគ្នានៅមណ្ឌលបោះឆ្នោត វិទ្យាល័យកំពង់ស្ពឺពួកគាត់មកជួបជុំគ្នាមុនម៉ោង៧ ៖ ០០នាទី តាមការកំណត់របស់ គ.ជ.ប ។ ក្នុងនោះដែរមានអ្នកសង្កេតការណ៍ ១២នាក់ កម្លាំងនគបាលប្រចាំការចំនួន ៦នាក់ ស.ស.យ.ក ចំនួន៤នាក់ សមាគមន៍អរុណរះ ៣នាក់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ចំនួន ២នាក់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពចំនួន ៤នាក់ អង្គការយុវជនដើម្បីអភិវឌ្ឍន៍…
-
នៅខេត្តព្រះវិហារ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានដំណើរការដោយរលូន ដោយមានអង្គបោះឆ្នោត ៣៣៤នាក់

(ព្រះវិហារ)៖ ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអង្គបោះឆ្នោតសរុប ៣៣៤រូប មកពីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ សម្រាប់ខេត្តព្រះវិហារ ការិយាល័យលេខ៨០០៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ជាសុីមត្បែងមានជ័យ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែង រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សឆន្ទ:ខ្មែរ , ៣. គណបក្សហ៊្វុនស៊ិនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ ។ សូមបញ្ជាក់ជូនថា អង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង (តំណាងប្រជាពលរដ្ឋ) ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ គឺពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡេីយ ពោលការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ដ្រ ក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ ៕ សួន លីណា
-
អង្គបោះឆ្នោតនៅខេត្តបន្ទាយមានជ័យទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តដោយរលូន

(បន្ទាយមានជ័យ)៖ អង្គបោះឆ្នោតនៅខេត្តបន្ទាយមានជ័យក្នុងដំណើរការបោះឆ្នោតអសាកលជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ ពី៧:០០ព្រឹក ដល់៣:០០រសៀល ប្រព្រឹត្តដោយរលូនក្រោមអំណោយផលអាកាសធាតុ។ លោក យ៉ង់ ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ(គជខ)ប្រាប់ថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ថា ៖ ក្នុងខេត្តនេះ មានអង្គបោះឆ្នោតសរុប ៥៣៩នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ៥៣៣នាក់ អ្នកតំណាងរាស្ត្រ៦នាក់ ។ មណ្ឌលភូមិភាគទី៤ មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យនិងប៉ៃលិន មានគណបក្ស៤ បានចុះឈ្មោះបោះឆ្នោតមាន៤គណបក្សមានគណបក្សប្រជាជនកម្ពុជា ឆន្ទ:ខ្មែរ ហ្វ៊ុនស៊ីនប៉ិច និងកម្លាំងជាតិ ។ ហើយសមាសភាពសមាជិកអង្គបោះឆ្នោតរួមមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៩នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ ៦រូប ។២- សមាជិកគណបក្សភ្លើងទៀនចំនួន៩៦នាក់។៣-ខ្មែររួបរួម ៧នាក់ និងកម្ពុជានិយម១នាក់ ។ យោងមន្ត្រីគជខនិងអ្នកសង្កេតការណ៍ជាតិអោយដឹងថា : ក្នុងជួរដ៏វែងដែលមកដល់បរិវេណនិងការិយាល័យបោះឆ្នោតតាំងពីព្រលឹមស្រាងៗ ហើយចូលបោះឆ្នោតនោះ ជាអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់និងចូលបោះដោយមិនបាច់តម្រង់ជួរជាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។ លុះដល់ថ្ងៃត្រង់ ទើបអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមនិងគណបក្សកម្ពុជានិយម ។ ជាការសង្កេត គេសង្កេតឃើញមានអង្គបោះឆ្នោត៤នាក់ដែលត្រូវគ្រាទៅបោះឆ្នោត ក្នុងនោះមានជនពិការជិះរទេះរុញនិងចេញពីពេទ្យត្រូវគ្រាដោយគ្រូពេទ្យនិងមន្ត្រីគណបក្ស…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួចរាល់ហើយ នៅការិយាល័យ ១០០១ នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ។ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនេះ មានការិយាល័យបោះឆ្នោត ចំនួន២ រួមមាន ការិយាល័យលេខ១០០១ និងការិយាល័យលេខ១០០២។ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅមណ្ឌលនេះ សរុបប្រមាណជាង៩០០នាក់។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៉ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប ។ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖ ភូមិភាគទី១ រាជធានីភ្នំពេញ…