Category: ព័ត៌មានជាតិ

  • ប្រជាជនកម្ពុជាទទួលបានការពង្រីកវិសាលភាព ក្នុងការផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតនិងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស

    ប្រជាជនកម្ពុជាទទួលបានការពង្រីកវិសាលភាព ក្នុងការផ្តល់សេវា ធានារ៉ាប់រងអាយុជីវិតនិងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស

    ភ្នំពេញ ៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីកិច្ចសហការដៃគូអាជីវកម្ម ប៊េនកាសួរេន ដែលគាំទ្រដោយនិយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ពិធីសម្ពោធជាផ្លូវការនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងភ្ញៀវកិត្តិយសជាច្រើននាក់ ។   លោក Mandar Hastekar អគ្គនាយកស្តីទី និងនាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានថ្លែងថា «កិច្ចសហការរបស់យើងជាមួយធនាគារ វីង គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចសហការរួមគ្នាដោយនាំមកជាមួយជំនាញរបស់ក្រុមហ៊ុនព្រូដិនសល កម្ពុជា ក្នុងការពារហិរញ្ញវត្ថុ និងបណ្តាញរបស់ធនាគារ វីង នឹងជំរុញការផ្តល់សេវាធានារ៉ាប់ រងឱ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍”។ កិច្ចសហការនេះកំពុងតែបន្តឆ្ពោះទៅមុខ ដើម្បីបង្កើនលទ្ធភាពទទួលបានការការពារហិរញ្ញវត្ថុកាន់…

  • តំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី១ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីក្រុងប៉ារីស

    តំណាងកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី១ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីក្រុងប៉ារីស

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (CES) នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងជាអនុប្រធានគណៈកម្មការតំបន់នៃអ្នកជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ (CREES) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី១ (២០២២-២០២៤) របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ Slim KHALBOUS សាកលវិទ្យាធិការរបស់ AUF នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ក៏មានសមាជិកចំនួនប្រាំបួនរូបផ្សេងទៀតនៃក្រុមប្រឹក្សានេះ ដែលតំណាងឱ្យគណៈកម្មការតំបន់នៃអ្នកជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ របស់តំបន់ពួកគេរៀងៗខ្លួន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។ ក្រោយទទួលបានជោគជ័យ តាមគោលដៅរំពឹងទុក នៅក្នុងការរៀបចំសប្តាហ៍ពិភពលោកហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើក៣ នៅទីក្រុង កេប៊ិច(Québec ) ប្រទេសកាណាដា កាលពីវិច្ឆិកា ឆ្នាំ២០២៣ កិច្ចប្រជុំនេះ បានផ្តោតការផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើដំណើរការនៃការរៀបចំសប្តាហ៍ពិភពលោកហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រលើកទី៤ ដែលនឹងគ្រោងប្រព្រឹត្តទៅ នៅខែតុលា ឆ្នាំ ២០២៤ នៅទីក្រុងទូលូស្ស ប្រទេសបារាំង ជាមួយនឹងការចូលរួមយ៉ាងសកម្មពីក្រុមប្រឹក្សា CES។ បន្ទាប់មក កិច្ចប្រជុំនេះ បានពិនិត្យលើរបាយការណ៍សកម្មភាពរបស់ ក្រុមប្រឹក្សា…

  • ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺជាការរក្សាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា

    ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺជាការរក្សាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា

    (ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺជាការរក្សាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ។ នេះជាការលើកឡើង ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ដូច្នេះត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកម្ពុជាមានលទ្ធភាពកាន់តែខ្លាំង ក្នុងការដឹកនាំកម្ពុជាកាន់តែមានភាពសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល ដែលបែងចែកជា៨ភូមិភាគ និង ៣៣ការិយាល័យបោះឆ្នោត ។…

  • បិទវគ្គបណ្តុះបណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ”

    បិទវគ្គបណ្តុះបណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ”

    កំពង់ស្ពឺ៖មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានបិទវគ្គបណ្តុះ បណ្តាលស្តីពី “ព័ត៌មានវិទ្យាក្នុងរដ្ឋបាលសាធារណៈ” រយៈ ពេល ពីរ ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈក្រោមវត្តមានលោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។សិក្ខាកាម ចូលរួម មានមន្ត្រីមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង ច្បារមន និងមន្ត្រីមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េចំនួន៤០នាក់។ពិធីនេះក៏មានការចូលរួមពី លោកបណ្ឌិត ហែម លីណា ព្រឹទ្ធបុរសរងសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ផងដែរ។  វគ្គបណ្តុះបណ្តាលខ្លីនេះ មានគោលបំណងសំខាន់ៗ ពោលផ្តល់ ចំណេះ ដឹងអំពីការ ប្រើប្រាស់ និងបង្កើតទម្រង់ប្រមូលព័ត៌មាន និង ទិន្នន័យតាមដូចជា ការបង្កើតកម្រងសំណួរតាមរយៈ QR-Code ការផ្ទុកព័ត៌មានក្នុង Google Drive ជាដើម។ ផ្តល់ចំណេះ ដឹងអំពី ការផលិត និងការរចនា Posterផ្សព្វផ្សាយ ការរចនានៃការធ្វើបទ បង្ហាញ   (PresentationTemplate)  ការបង្កើតវីដេអូខ្លីៗ និង…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំបិទបញ្ចប់យុទ្ធនាកា រឃោស នា បោះឆ្នោ ត ជ្រើស តាំង សមាជិកព្រឹទ្ធ នៅខេត្ត ស្វាយរៀង

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំបិទបញ្ចប់យុទ្ធនាកា រឃោស នា បោះឆ្នោ ត ជ្រើស តាំង សមាជិកព្រឹទ្ធ នៅខេត្ត ស្វាយរៀង

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមជាង ១,០០០នាក់ មកពីក្រុង ស្រុកទាំង៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ។ សម្តេចអនុប្រធានគណបក្ស បានថ្លែងអំណរគុណដល់គណៈកម្មាធិការ គណបក្សខេត្ត គណបក្សក្រុង-ស្រុក លោក លោកស្រី ក្រុមប្រឹក្សា សង្កាត់នៅទូទាំងខេត្តស្វាយរៀង ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងខេត្ត ក្នុងនោះការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនា ចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ

    ផ្សាយបន្តផ្ទាល់៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ អនុវិទ្យាល័យ សាលាបឋសិក្សា និងមណ្ឌលសុខភាព ឆ្នាំ២០២៣ នៅកោះពេជ្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

  • ជំងឺផ្ដាសាយបក្សីមិនទាន់ទៅណាឆ្ងាយ៖ រកឃើញមួយទៀត លើក្មេងស្រីអាយុ ១៧ឆ្នាំនៅខេត្តកំពត

    ជំងឺផ្ដាសាយបក្សីមិនទាន់ទៅណាឆ្ងាយ៖ រកឃើញមួយទៀត លើក្មេងស្រីអាយុ ១៧ឆ្នាំនៅខេត្តកំពត

    ភ្នំពេញ៖ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺ ផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ិន១ លើក្មេងស្រីអាយុ១៧ឆ្នាំ រស់នៅភូមិ ដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ៕សូមជូនសេចក្តីប្រកាសព័ត៌មាន៖

  • កម្ពុជាពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ទទួលរងគ្រាប់បែកទម្លាក់ពី លើយន្តហោះទម្ងន់ ២,៧លានតោន

    កម្ពុជាពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ទទួលរងគ្រាប់បែកទម្លាក់ពី លើយន្តហោះទម្ងន់ ២,៧លានតោន

    កំពង់ឆ្នាំង៖ ប្រទេសកម្ពុជាគិតពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧៣ កម្ពុជាបានទទួលរងនូវគ្រាប់បែកទម្លាក់ពីលើយន្តហោះទម្ងន់២,៧លានតោន និងក្រោយកិច្ចសហប្រតិបត្តិការស្រាវជ្រាវគេ បាន រកឃើញគ្រាប់បែកដែលទម្លាក់មានចំនួន រហូតទៅដល់៤,០៣ លានតោនដែលបានធ្លាក់មកលើទឹកដីកម្ពុជា ។នេះជាការបញ្ជាក់ របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់(CMAC)នៅក្នុងពិធីបិទវគ្គ និងបើកវគ្គថ្មី ហ្វឹកហ្វឺន រំលឹក ជំនាញស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោម នៅវិទ្យា ស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំងនាព្រឹក ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា គ្រាប់បែកទាំងនោះបានទម្លាក់នៅ កម្ពុជា មុនគេមាន នៅស្រុករមាសហែក ស្រុកចន្ទ្រា ខេត្តព្រៃវែង។ សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ថា ពិតជាបានទម្លាក់គ្រាប់ បែក នៅកម្ពុជាពិតមែន។ លោកបន្តថា ថ្ងៃនេះប្អូនៗមួយក្រុមបានបញ្ចប់វគ្គសិក្សាលើ ជំនាញ ស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែកចង្កោម។ ចំណែក ក្មួយៗ មួយក្រុមទៀតបានចូលរៀនវគ្គថ្មីបន្ត ដែលសុទ្ធសឹងតែ ជាទំពាំងស្នងឬស្សីបន្តវេនពីឪពុកម្ដាយរបស់ក្មួយៗ។អ្នកដែល បាន បញ្ចប់វគ្គពិតណាស់ថាបានវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែ នឹង វិលត្រឡប់មកវិញ ដើម្បីរៀនបន្ថែមទៀតឱ្យបានស្ទាត់ជំនាញ ក្នុងការ ស្រាវជ្រាវគ្រាប់ទម្លាក់និងគ្រាប់បែក…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រ និង លើកទឹកចិត្តឱ្យមានការ វិនិយោគ លើសំណល់ប្លាស្ទិក

    រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រ និង លើកទឹកចិត្តឱ្យមានការ វិនិយោគ លើសំណល់ប្លាស្ទិក

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថានបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តចំពោះការវិនិយោគណា មួយទៅលើសំណល់ប្លាស្ទិកដែលជាផ្នែកមួយក្នុងការកាត់ បន្ថយសារជាតិពុលបរិស្ថានក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីតនារសៀលថ្ងៃទី២១ ខែកុម្ភៈ ដែល កិច្ច ពិភាក្សាអំពីការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈ ការកែច្នៃសំណល់ប្លាស្ទិក ឡើងវិញ ដែលមានលក្ខណៈជា ពាណិជ្ជ កម្មនិងមានលទ្ធភាពនាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne)បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមាន ការ ថយចុះជាង ៥០ភាគរយ នាពេលថ្មីៗនេះតាមរយៈ យុទ្ធនា ការ ដែលមានសិស្សានុសិស្ស កម្មករ កម្មការិនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានចូលរួមជាច្រើនលាននាក់ស្របតាម ការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។ លោកស្រីបានចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគ លើ ការ កែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារ “តេជោសែន” និងបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារ “តេជោសែន” និងបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ “តេជោសែន” និង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្រាប់កម្ពុជាវិស័យឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើត ការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ បាននិងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្តមានលក្ខណៈចម្រុះសម្បូរបែបផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាង ផ្នែក កែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើ ពិភពលោក។ ជាមួយនឹងការសម្ពោធអគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានកម្ពស់១៨ជាន់ និងត្រូវបានប្រសិទ្ធនាមថាអគារ “តេជោសែន” តាមសំណើរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ…