Category: ព័ត៌មានជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាមិនអនុញ្ញាតឱ្យមានការដាំកញ្ឆា នៅកម្ពុជានោះទេ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាមិនអនុញ្ញាតឱ្យមានការដាំកញ្ឆា នៅកម្ពុជានោះទេ

    (ភ្នំពេញ)៖ ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឲ្យមាន ការដាំកញ្ឆា នៅកម្ពុជានោះទេ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើក ទិស ដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្ដី ខ្ញុំនឹងមិនអនុញ្ញាតឱ្យមានការដាំកញ្ឆា នៅកម្ពុជា នោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែល មានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចាំបាច់ចំណាយពេលធ្វើដំណើរ មក កម្ពុជាអី សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត ,…

  • កូនផ្សោត ១ក្បាលនៅខេត្តក្រចេះ បានជាប់មងអ្នកនេសាទស្លាប់

    កូនផ្សោត ១ក្បាលនៅខេត្តក្រចេះ បានជាប់មងអ្នកនេសាទស្លាប់

    (ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង ថា កូនសត្វផ្សោត១ក្បាលបានស្លាប់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីវា បានជាប់មងអ្នកនេសាទរួចមក។ បើយោងតាមរដ្ឋបាលជលផលបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា កូនផ្សោតដែល បានស្លាប់នេះ ភេទឈ្មោល ប្រវែង១,០៤ម៉ែត្រ ទម្ងន់១៤គីឡូក្រាម បានស្លាប់ ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីអន្លង់កាំពី។ ប្រភពដដែលនេះបានឱ្យដឹងថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាល ជលផល និងអង្គការ WWF សន្និដ្ឋានថាកូនផ្សោតនេះស្លាប់ដោយ ឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។ ជាមួយគ្នានេះរដ្ឋបាលជលផលបានអំពាវនាវដល់បងប្អូនអ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មងក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់ បើពុំនោះនឹង ទទួល ទោសតាមច្បាប់ជាធរមាន ។ គួរបញ្ជាក់ថាក្រុមអ្នកអភិរក្សនៅដើមឆ្នាំនេះបានរកឃើញជាបន្តបន្ទាប់នូវវត្តមានកើតថ្មីនៃកូនសត្វផ្សោតទន្លេមេគង្គនៅក្នុងអន្លង់កាំពីនៃខេត្តក្រចេះ។គិតចាប់ពីខែមករា ដល់ ពាក់កណ្តាលខែកុម្ភៈក្នុងឆ្នាំ២០២៤នេះគេបានរកឃើញវត្តមាន កូនសត្វ ផ្សោត ទើបកើតថ្មីចំនួន ២ក្បាល។ គួរបញ្ជាក់ថាបច្ចុប្បន្នមានប្រទេសចំនួន ៦ប៉ុណ្ណោះ ដែលមានវត្តមាន ផ្សោតទឹកសាប រស់នៅ ។ កម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះ…

  • សត្វពង្រូលមួយ អាចស៊ីសត្វល្អិតបានដល់ទៅជាង ៧០លានក្បាល ក្នុងមួយឆ្នាំ និងជាសត្វកម្រកំពុងឈានទៅរងគ្រោះថ្នាក់ផុតពូជ

    សត្វពង្រូលមួយ អាចស៊ីសត្វល្អិតបានដល់ទៅជាង ៧០លានក្បាល ក្នុងមួយឆ្នាំ និងជាសត្វកម្រកំពុងឈានទៅរងគ្រោះថ្នាក់ផុតពូជ

    (ភ្នំពេញ)៖ សត្វពង្រូលពេលជួបឧបសគ្គ វាតែងរមូរខ្លួន ដោយយកកន្ទុយព័ទ្ធ ជុំវិញ រាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយ ពរពោះរយៈពេល ២-៣ខែ ។ ពេលមានកូនតូច ពង្រូលញីត្រូវស៊ូទ្រាំធ្វើដំណើរ រាប់គីឡូម៉ែត្រតាមព្រៃនៅពេលយប់ ដោយមានកូនតោងជាប់កន្ទុយ របស់វានៅ ពីក្រោយផងដែរ។ ក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកនេះថានៅក្នុងប្រទេសកម្ពុជាសត្វពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ ឈាន ទៅរកការវិនាសផុតពូជ (CR)។ សត្វ ពង្រូលជាប្រភេទសត្វមួយដែលធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និង គ្មានធ្មេញ។ ពង្រូលជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំ ជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុង ព្រៃស្រោង ដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។ USAID មរតកបៃតង បានឱ្យដឹងថា៖សត្វពង្រូលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់ គ្រង ចំនួន សត្វល្អិតផ្សេងៗនៅក្នុងប្រពន្ធអេកូឡូស៊ី ហើយសត្វពង្រូល មួយក្បាល អាច…

  • កាកបាទក្រហមកម្ពុជា ពិភាក្សាស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម»

    កាកបាទក្រហមកម្ពុជា ពិភាក្សាស្តីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម»

    ភ្នំពេញ៖ ឆ្នាំ២០២៤នេះ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។ ដើម្បីចូលរួមអបអរសាទរទិវានេះ កាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចពិភាក្សាស្ដីពី «សុខភាពបន្តពូជ, សុខភាពមាតា ទារក និងកុមារ និងការថែទាំសុខភាពបឋម» ដោយមានការបកស្រាយពីវាគ្មិន ជាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤រូប ក្រោមការសម្របសម្រួលកិច្ចពិភាក្សាដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចពិភាក្សានេះ គឺ ៖ ទី១. អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ និងរំលឹកឡើងវិញ នូវកាលបរិច្ឆេទដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • ការសិក្សានៅបរទេសជាក្តីស្រមៃរបស់សិស្ស-និស្សិតមួយចំនួននៅកម្ពុជា

    ការសិក្សានៅបរទេសជាក្តីស្រមៃរបស់សិស្ស-និស្សិតមួយចំនួននៅកម្ពុជា

    ភ្នំពេញ៖មិនថាពេលណាណាទេ យុវជនកម្ពុជាតែង​មានក្តីស្រមើស្រមៃចង់សិក្សាបានខ្ពង់ខ្ពស់ និងពិសេសនោះតែង​ព្យាយាម​ស្វះស្វែង​ដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស ទាំងអាហារូបករណ៍ និងការសិក្សាបង់ថ្លៃ​។ប៉ុន្តែ​ការសិក្សានៅក្រៅប្រទេស​វា​ទាម​ទារ​នូវសមត្ថភាព។ក្នុងលក្ខខណ្ឌនេះអ្វីដែលសំខាន់ មិនអាចខ្វះបាន គឺចំណេះដឹងភាសាអង់គ្លេស ពីព្រោះថាមានតួនាទី​សំខាន់​សម្រាប់​ការទំនាក់ទំនង ការសិក្សា ការបង្កើតថ្មី ការស្រាវជ្រាវ ការប្រកួតប្រជែង​។ល។​ក្រៅពីនេះវាក៏ទាមទារនូវចំណេះដឹងមូលដ្ឋាន​ទៅ​លើមុខជំនាញវិជ្ជាជីវៈនីមួយៗសម្រាប់និស្សិតត្រូវយកទៅសិក្សាផងដែរទើបអាចសម្រេចជោគជ័យ។ នៅក្នុង“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយ​បណ្ដាញ​អតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand នៅ CJCC សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​កាល​ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សនិស្សិតកម្ពុជាជាច្រើនបានបង្ហាញពីបំណងចង់សិក្សានៅបរទេស។ លោក ហ៊ុន សុភី ជាអ្នកមានបទពិសោធន៍អាហាររូបករណ៍ និងបច្ចុប្បន្នជាបុគ្គលិកធនាគារមួយកន្លែងបានឱ្យដឹងថា​ ការ​ទទួល​បាន​អាហាររូបករណ៍ទៅរៀននៅក្រៅប្រទេសជាការល្អប្រពៃណាស់ ។វាក៏ជាក្តីស្រមៃរបស់និស្សិតជាច្រើនចង់បាន។កាលណា​យើង​បានទៅសិក្សានៅក្រៅប្រទេសបញ្ជាក់ថា យើងមានសមត្ថភាព និងពេលរៀនចប់នឹងទទួលបានចំណេះដឹងទូលំទូលាយ ហើយ​អាចរកទីផ្សារការងារមួយល្អជាងអ្នកដទៃ។ លោកបន្តថា ការទទួលបានបទពិសោធន៍ទៅរៀននៅក្រៅប្រទេស វាជាឱកាសមួយដ៏កម្រ ពីព្រោះថាទាំងការសិក្សា និងបទ​ពិសោធន៍នៃជីវិតដែលអាចយកមកប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទៅថ្ងៃខាងមុខឃើញថាល្អ។ចំណេះដឹងខ្លះវាអាចមិន​មាននៅ​ប្រទេសយើង តែវាមាននៅប្រទេសគេ។ទាំងអស់នេះប្រាកដណាស់ធ្វើឱ្យយើងទទួលបានចំណេះដឹងមួយដ៏ល្អសម្រាប់ការប្រើប្រាស់​ជីវិត​ការងាររបស់យើង។ កញ្ញា ឆន មីលីតា និស្សិតមួយរូបនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបាននិយាយថា ​​​​​វាជាបទពិសោធន៍មួយល្អផងដែរ​សម្រាប់​និស្សិតរៀននៅក្រៅប្រទេសពីព្រោះថាយើងនឹងបានទទួលចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។សិស្សនិស្សិត​គ្រប់រូប​ត្រូវតែស្រវាចាប់បើក្នុងករណីមានអាហាររូបករណ៍ទៅក្រៅប្រទេសពីព្រោះថាយើងអាចកាត់បន្ថយបន្ទុកក្នុងការចំណាយថវិការឪពុកម្តាយ និងក្រៅពីនេះយើងក៏ទទួលបានចំណេះដឹងខ្ពង់ខ្ពស់ថែមទៀត។ ដោយឡែក កញ្ញា ផៃស៊ីមហួយ…

  • មន្រ្តីក្រុមការងាររំលឹកដល់អង្គបោះឆ្នោតឱ្យគោរពគោលការណ៍គ.ជ.ប

    មន្រ្តីក្រុមការងាររំលឹកដល់អង្គបោះឆ្នោតឱ្យគោរពគោលការណ៍គ.ជ.ប

    បន្ទាយមានជ័យ៖ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌល បន្ទាយមានជ័យ អនុប្រធានក្រុមការងារចុះជួយខេត្តបន្ទាយ មានជ័យ និងជាប្រធានគណៈយុទ្ធនាការស្រុកភ្នំស្រុក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នៅទីស្នាក់ការគណបក្យប្រជាជន កម្ពុជាឃុំប៉ោយចារ ស្រុក ភ្នំស្រុក បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមការងារ ចុះ មូលដ្ឋាន និង ក្រុមប្រឹក្សាឃុំរបស់ គណបក្ស ប្រជាជន។ ក្នុងឱកាសនេះឯកឧត្តម សេរី កុសល បានរំលឹកដល់អង្គបោះឆ្នោត ត្រៀម ខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខឱ្យបាន គ្រប់ៗគ្នា និងគោរពឱ្យបាននូវគោលការណ៍ដែលបានដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការឆ្នោត ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • កិច្ចប្រជុំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នី តិកាលទី៥ នៅខេត្តសៀមរាប

    កិច្ចប្រជុំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នី តិកាលទី៥ នៅខេត្តសៀមរាប

    សៀមរាប៖ គណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាបបានរៀបចំ កិច្ចប្រជុំកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់ សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះនៅស្នាក់ការគ. ជ. ប ខេត្ត សៀមរាប ។ កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងការងារសន្តិសុខឱ្យដំណើរការនៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ខាងមុខដើម្បី ធានាបាននូវបរិយាកាស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មាន អំពើហិង្សាជាដើម។ លោក នឹម វ៉ាន់សំ ប្រធានគណ:កម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បាន លើកឡើងថា គណៈកម្មការរៀបចំការបោះ ឆ្នោត គ្រប់ លំដាប់ ថ្នាក់រួមនឹងអាជ្ញាធរមានសមត្ថកិច្ចបានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្ស នយោបាយ ដើម្បី ធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ។ លោកបន្តថា…

  • សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាលបានទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជា ១៥៧

    សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាលបានទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជា ១៥៧

    បន្ទាយមានជ័យ៖សិស្សានុសិស្សសាលាបឋមសិក្សាគោកធ្លក ភូមិ ឈូក អាង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជា សាលានៅ ទី ជនបទដាច់បានទទួលអំណោយពីក្រុមចលនាយុវជនកម្ពុជា ១៥៧ ស្រុកភ្នំស្រុក កាលពីថ្ងៃ១៩ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក សាក់ស៊ុន វណ្ណាក់ ប្រធានក្រុមចលនាយុវជនកម្ពុជាស្រុកភ្នំស្រុក បានបញ្ជាក់ជុំវិញការយកអំណោយមកចែកដល់សិស្សដោយសារតែឃើញការលំបាករបស់សិស្សក៏ដូចជាសំណូមពីលោកនាយកសាលាផងដែរ។ រីឯលោក ស្មាន់ សំកុ បានឱ្យដឹងថា សាលាបឋមសិក្សាគោកធ្លក ស្ថិតនៅលើដីទួលកណ្ដាលអាងទឹកត្រពាំងថ្ម ឆ្ងាយដាច់ស្រយាល ពីទីរួមស្រុកភំ្នស្រុកចម្ងាយ១០គីឡូម៉ែត្រ។សាលាមាន អគារឈើ ចាស់ប្រក់ស័ង្កសីមួយខ្នង,មានពីរបន្ទប់សិស្ស រៀនប្រាំមួយថ្នាក់, ដោយរៀនផ្គួបពីរ ថ្នាក់ចូលគ្នាក្នុងមួយបន្ទប់។ជីវភាពគ្រួសារ សិស្ស មានការខ្វះខាត ។ ក្នុងនាម ឪពុកម្ដាយសិស្ស លោក អំណរគុណដល់ក្រុមចលនាយុវជន កម្ពុជា១៥៧ស្រុកភ្នំស្រុកដែល បានយកអំណោយ ជាសម្ភារៈ សិក្សា សម្លៀកបំពាក់ នំចំណី មកចែកផ្តល់ជូនសិស្សគោកធ្លក។ លោក នាយកសាលាបានអំពាវនាវដល់សប្បុរសជនចូលរួម ឧបត្ថម្ភដល់ សាលា ក៏ដូចជាសិស្សសាលាផងដែរ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • សម្តេចធិបតី ហ៊ុន ម៉ាណែតបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា»

    សម្តេចធិបតី ហ៊ុន ម៉ាណែតបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា»

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ មន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ មន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីកសិកម្មឃុំទាំង ២៥០នាក់ ដែលទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង ត្រូវយល់ឱ្យបានច្បាស់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ដែលផ្ដោតសំខាន់លើការធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត មន្ដ្រីកសិកម្មឃុំត្រូវក្តាប់ការងារ និងស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់ ទាំងស្ថានភាពសេដ្ឋកិច្ច ទាំងការផ្ដល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា មន្ត្រីរាជការ គឺត្រូវបម្រើប្រជាពលរដ្ឋ ដោយឧត្តមគតិ និងស្មារតីទទួលខុសត្រូវ ។ ដូច្នេះ មន្ដ្រីកសិកម្មឃុំត្រូវយកចិត្តទុកដាក់បង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងមានយុទ្ធសាស្ត្រការងារ និងកិច្ចសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត និងទទួលបានការផ្តល់ទំនុកចិត្តពីពលរដ្ឋ ៕ ប្រភព៖ក្រសួងកសិកម្ម