Category: ព័ត៌មានជាតិ

  • រដ្ឋមន្ត្រីកាបរទេស វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់ជប៉ុន ក្នុងការរួមចំណែក ដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០

    រដ្ឋមន្ត្រីកាបរទេស វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់ជប៉ុន ក្នុងការរួមចំណែក ដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីកាបរទេស បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការលើកឡើងរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្តែងនូវការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ។ ក្នុងឱកាសដ៏រីករាយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីមិត្តភាពយូរអង្វែង ទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់កម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាការបន្ដផ្ដល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំ២០២៣ ពិតជាឆ្នាំដ៏ពិសេសសម្រាប់ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា និងជប៉ុនបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូត ក៏ដូចជា បានលើកកម្ពស់ទំនាក់ទំនង ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។…

  • រថយន្តក្រុងដំបូងពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ចាប់ផ្តើម

    រថយន្តក្រុងដំបូងពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ចាប់ផ្តើម

    សៀមរាប៖រដ្ឋបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដាក់ឱ្យដំណើរការសាកល្បងរថយន្តក្រុង ដំបូង ក្នុង គោលដៅ ពី ក្រុងរុនតាឯកតេជោសែន មកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រប្រដោយឥតគិតថ្លៃ។ រីឯចំណតឡានក្រុងសាកល្បងនៅក្រុងសៀមរាប ស្ថិតនៅសួន ច្បារ ហាត់ប្រាណប្របមាត់ស្ទឹងសៀមរាប ដោយមានម៉ោង ចេញ ដំណើរ ចំនួន៩ជើងចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច ។ចំណែកចំណត ឡាន នៅក្រុងរុនតាឯកវិញ ស្ថិតនៅផ្សារតំបន់អភិវឌ្ឍន៍ រុនតាឯក នឹងចេញដំណើរ១០ជើងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥ កន្លះព្រឹក ដល់ម៉ោង ៦នាទីល្ងាច។ ដោយឡែកម៉ោង ៩ព្រឹក, ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀលមិនមានម៉ោង (រថយន្តមិនចេញដំណើរ) សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាបឡើយ។ លោក អ៊ឹង សោភ័ណ នាយករងរដ្ឋបាលនៃសាលាខេត្តខេត្ត សៀមរាប បានឱ្យដឹងថា ការដាក់ដំណើរការសេវា រថយន្តក្រុងដឹកអ្នក ដំណើរ ទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែននេះ បន្ទាប់ ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹក…

  • បុរសបង្ហោះផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងបាក់ឌុប លើទំព័រហ្វេសប៊ុកថាជាព័ត៌មានគ្មានប្រភពច្បាស់ និងបានទទួលកំហុសពីទង្វើរបស់ខ្លួន

    បុរសបង្ហោះផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងបាក់ឌុប លើទំព័រហ្វេសប៊ុកថាជាព័ត៌មានគ្មានប្រភពច្បាស់ និងបានទទួលកំហុសពីទង្វើរបស់ខ្លួន

    (ភ្នំពេញ)៖ទីបំផុតបុរសដែលបានបង្ហោះសារបង្កើតព័ត៌មានក្លែងក្លាយដែលត្រូវ បាន ក្រសួងអប់រំចាត់ទុកថានាំឱ្យប៉ះពាល់ដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបសម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកបាន ចូល ខ្លួនមកសារភាពពីកំហុសរបស់ខ្លួនដោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោសក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះថា ក្នុងសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពី ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និង ផ្សព្វផ្សាយ អប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់ គណនី ហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះ ហៅ បុគ្គល ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយ ភូមិ” ឱ្យចូលខ្លួនមកបំភ្លឺនាថ្ងៃទី១៤ ខែកុម្ភៈ…

  • លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

    លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារ អំពៅ នៅម៉ោង ២.៣០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែល ត្រូវអនុវត្ត បន្ត ទី១-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារ គោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយ ទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់ បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង…

  • ជប៉ុនផ្តល់ថវិកាជាង ៨សែនដុល្លារ សម្រាប់ក្នុងគម្រោង៣ គឺការបោសសម្អាតមីន ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្មនៅកម្ពុជា

    ជប៉ុនផ្តល់ថវិកាជាង ៨សែនដុល្លារ សម្រាប់ក្នុងគម្រោង៣ គឺការបោសសម្អាតមីន ការសាងសង់អគារបឋមសិក្សា និងការកែលម្អប្រតិបត្តិការកសិកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជំនួយឥតសំណងសរុបចំនួន ៨២៨,៥៤៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនបី ក្រោមគម្រោង ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស ជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ពិធីចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាមួយនេះត្រូវបានរៀបចំឡើងនាស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងជាមួយ អ្នកតំណាងស្ថាប័នទទួលជំនួយទាំងបីនៅកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានថ្លែងថា៖ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុង គម្រោងចំនួន ៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងរបស់គូសាណូណិ។ ឯកឧត្តមបានបញ្ជាក់ថាចំពោះគម្រោងទី១ ដែលអនុវត្តដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ៥១៥,០៦០ ដុល្លារអាមេរិក សម្រាប់ការពន្លឿន និងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយតម្លើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្នែក លើបញ្ញាសិប្បនិម្មិត (AI) ក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។គេរំពឹងថាគម្រោងនេះ នឹង ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

  • អភិបាលរាជធានីភ្នំពេញៈទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ត្រូវបិទជាបន្ទាន់

    អភិបាលរាជធានីភ្នំពេញៈទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ត្រូវបិទជាបន្ទាន់

    ភ្នំពេញ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាប្រធានផ្សារទាំង២៥ ដោយបញ្ជាក់ថា មិនអនុញ្ញាតឳ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។ ការដាក់បទបញ្ជាបែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់បទបញ្ជាភ្លាម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ចំពោះអាជីវកម្មឆ្នោតផ្សង សំណាងចំនួន១០ ក្រុមហ៊ុន ។ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឳ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឳ្យមានទៀតទេ។ ឯកឧត្តមបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន មិនអនុញ្ញាតឳ្យមានជាដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ ។បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្រ្កាបភ្លាមតែម្តង។បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលរាជធានី ជំរុញឳ្យបន្តបង្កេីត គ្រុបតេឡេក្រាម (Group Telegram )ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដេីម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ។ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់ ។ទីតាំងដែលមានអាជ្ញាបណ្ណពី…

  • ដើមឆ្នាំនេះវត្តមានកូនសត្វផ្សោតកើតថ្មីបន្តបន្ទាប់នៅអន្លង់កាំពីដែលបង្ហាញពីក្តីសង្ឃឺមធនធានដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ

    ដើមឆ្នាំនេះវត្តមានកូនសត្វផ្សោតកើតថ្មីបន្តបន្ទាប់នៅអន្លង់កាំពីដែលបង្ហាញពីក្តីសង្ឃឺមធនធានដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ

    ភ្នំពេញ៖ក្រុមអ្នកអភិរក្សបានរកឃើញជាបន្តបន្ទាប់នូវវត្តមាននៃកូនសត្វផ្សោតទន្លេមេគង្គនៅក្នុងអន្លង់កាំពីនៃខេត្តក្រចេះ។គិតចាប់ពីខែមករាដល់ពាក់កណ្តាលខែកុម្ភៈក្នុងឆ្នាំ២០២៤នេះគេបានរកឃើញវត្តមានកូនសត្វផ្សោតទើបកើតថ្មីចំនួនពីក្បាលហើយ។ វត្តមានកើតថ្មីរបស់សត្វដ៏កម្រនេះត្រូវបានអ្នកស្រាវជ្រាវ និងមន្រ្តីពាក់ព័ន្ធបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង។ គប្បីរំលឹកថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់ថ្ងៃទី ១៤ ខែ កុម្ភៈក្រុមអ្នកអភិរក្ស និងមន្រ្តីពាក់ព័ន្ធបានបញ្ចេញព័ត៌មានគួរឱ្យសប្បាយរីករាយ ហើយស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំនេះមកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់នេះតែម្តង។ បើតាម ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ។ ដោយឡែកកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅក៏មានដំណឹងរីករាយពីវត្តមានកើតថ្មីនៃសត្វផ្សោតទន្លេមេគង្គនេះដែរ។ក្រុមឆ្មាំទន្លេ ,ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF បានប្រទះឃើញកូនផ្សោតអាយុប្រមាណ២ ថ្ងៃមួយក្បាល ហែលរួមនិងផ្សោតពេញវ័យ៦ក្បាលទៀត នៅអន្លង់កាំពីដូចគ្នា។ កូនផ្សោតកើតថ្មីនេះត្រូវបានគេចាត់ទុកថាជាសញ្ញានៃក្តីសង្ឃឹម។ជាមួយគ្នានេះក្រុមអ្នកស្រាវជ្រាវ បានអំពាវនាវឱ្យមានការរួមគ្នា ការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ លោក ផៃ សុម៉ានី មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលជលផល និងជាអ្នកជំនាញសត្វផ្សោតបានឱ្យដឹងនាកន្លងមកថានបច្ចុប្បន្នការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គគឺរដ្ឋបាលជលផល កំពុងសហការជាមួយរដ្ឋបាលខេត្ត ក្រចេះ និងស្ទឹងត្រែងដោយបានផ្តោតសំខាន់ទៅលើដងទន្លេដែលមានចម្ងាយ១៨០គីឡូម៉ែត្រចាប់ពីក្បាលកោះទ្រង់ក្នុង ខេត្ត ក្រចេះ ឆ្ពោះទៅកាន់ព្រំប្រទល់កម្ពុជា-ឡាវ។ លោកបន្តថា”តាមរយៈការល្បាតទាំងយប់ទាំងថ្ងៃនៅទីកន្លែងដែលសត្វផ្សោតរស់នៅនាកន្លងទៅជាលទ្ធផលយើងទទួលបាននូវកាត់បន្ថយអត្រាការស្លាប់របស់សត្វផ្សោតនោះបានច្រើនមែនទែន។បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្តល់នូវសម្ភារៈជាឧបករណ៍ដែលបម្រើនូវការងារអនុវត្តច្បាប់។យើងបានប្រើឧបករណ៍…

  • ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់មាន ”កូនផ្សោតកើតថ្មី” នៅអន្លង់កាំពី ខេត្តក្រចេះ

    ក្នុងថ្ងៃនៃសេចក្តីស្រឡាញ់មាន ”កូនផ្សោតកើតថ្មី” នៅអន្លង់កាំពី ខេត្តក្រចេះ

    ភ្នំពេញ៖កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រសួងកសិកម្ម រុក្ខសាប្រមាញ់ និងនេសាទបានឱ្យដឹងថានកូនផ្សោតនេះស្ថិត នៅក្នុងហ្វូងសត្វផ្សោតប្រាំពីរក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។ ក្នុងថ្ងៃទី ១៤ ខែ កុម្ភៈ នេះដែររដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ទន្ទឹមនេះ ក្រសួងបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕ដោយ៖ម៉ាដេប៉ូ

  • ក្រោយពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់ក្រុមកម្មករបង្ហាញក្តីរីករាយនិងមានមោទនភាព

    ក្រោយពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់ក្រុមកម្មករបង្ហាញក្តីរីករាយនិងមានមោទនភាព

    ភ្នំពេញ៖ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរដែលរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ និងពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញ។ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។នេះបើតាមការឱ្យដឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៤។ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ។ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតាបានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។ អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។…